ថេយ៉ុងឈរស្ងាមដោយមិនមាត់ក៏អ្វីទាំងអស់ក្រៅពីបាញ់ក្រសែរភ្នែកទាំងគូសម្លឹងមើលមុខប្តីមិនដាក់ តាមរយះការសម្លឹងនេះគេចង់និយាយថា នាងជាអ្នកណា? ជាស្រីស្នេហ៍បងមែនទេ? ហេតុអីក៏យកនាងមក? អូនឃើញហើយអូនខូចចិត្តណាស់បងដឹងទេ? គ្រប់សំណួរទាំងនេះវាបានត្រឹមតែរងឹងពេញដើមទ្រូងដ៏តូចចង្អៀតប៉ុណ្ណោះ ព្រោះវាគ្មានសិទ្ធសូម្បីតែបន្លឺចេញមកខាងក្រៅនៅចំពោះមុខរបស់ពួកគេឡើយ
«លោកបង នេះគឺជាប្រពន្ធលោកបងមែនទេ?»
«អឹម»រាងក្រាសក្រហឹមដើមក
«ខ្ញ៉ំមិននឹកស្មានថាអ្នកបងជាមនុស្សប្រុសសោះ...វាពិតជាចម្លែកណាស់ត្រូវទេ?»នាងចំអែតចំអន់ទាំងស្នាមញញឹមមានប្រៀប ហាក់ដូចអ្នលម្ខាងទៀតមិនល្អដល់ខ្លួនដែលនាងជាមនុស្សស្រីត្រូវគាប់គូជាមួយមនុស្សប្រុសដូចជាជុងហ្គុក វាផ្ទុយទាំងអស់សម្រាប់ថេយ៉ុងគឺជាមនុស្សប្រុសហើយមិនត្រូវបានគេទទួលស្គាល់ឡើយ។«អូ ខ្ញ៉ំស៉ំទោសតើខ្ញ៉ំមាននិយាយប៉ះពាល់ដល់អារម្មណ៍អ្នកបងដែរទេ?»នាងក្រម៉ំធ្វើជាភ្ញាក់ខ្លួនរួចបង្ហាញទឹកមុខដែលគ្មានកំហុសឡើងមក
«មិនអីទេ...»ថេយ៉ុងព្យាយាមញញឹមតែចិត្តសឹងតែធ្លុះធ្លាយអស់ទៅហើយនៅពេលចំណុចខ្វះខាតរបស់ខ្លួនត្រូវបានគេលើកយកមកលេងសើច ហើយវាកាន់តែឈឺស្របពេលនោះអ្នកមាននាមជាប្តីមិនបានលូកមាត់កជួយការពារអ្វីបន្តិចសោះខណះដែលពេលគេតែងតែរេភ្នែកសម្លឹងមើលទៅប្តីជានិច្ច តែលិទ្ធផលដែលទទួលបានមកវិញគឺត្រឹមជាស្នាមញញឹមពេញចិត្តពីនាយប៉ុណ្ណោះ ។«បើចឹងខ្ញ៉ំធូរទ្រូងបន្តិច អេស!!អ្នកបងកំពុងធ្វើម្ហូបមែនទេ? តើម្ហូបនៅក្នុងដៃអ្នកបងជាអ្វីទៅ?»ស្រីស្រស់បោះជំហ៊ានទៅជិតមុននឹងអោនមុខសម្លឹងមើលម្ហូបនៅក្នុងដៃថេយ៉ុង
«ម្ហូបនេះមិនគួរអោយចង់ញាំបន្តិចសោះ ចាកចោលទៅល្អជាង»មិនបានថាតែមាត់នាងក្រម៉ំប្រហើនទាញចានម្ហូបពីក្នុងដៃរាងតូចរួចយកទៅចាកចូលក្នុងធុងសម្រាមនៅក្បែរជើងនោះ។ថេយ៉ុងឈរធ្មឹងរឹងខ្លួនអស់បន្ទាប់ពីឃើញអ្នកដទៃយកម្ហូបដែលខ្លួនប្រើទាំងកម្លាំងកាយទាំងកម្លាំងចិត្តសម្រាប់ជុងហ្គុកទៅចាកចោលនៅនឹងមុខខ្លួនស្រស់ៗបែបនេះ។
«នាងឆ្កួតទេហេស??ប្រាវ »អត់ទ្រាំមិនបានកាយតូចក៏ជ្រុលលើកដៃរុញស្រីស្រស់អោយដួលស្របពេលចានធ្លាក់បែកបណ្តាលអោយនាងមុតដៃចេញឈាមរហាច
YOU ARE READING
My husband's villain (លោកប្តីកំណាច)
Actionជីវិតក្មេងម្នាក់នៅក្នុងចំណងដៃអាពាហ៍ពិពាហ៍ទោះមាននាមជាភរិយាក៏ក្តីសុខគ្មានលេចរូបរាងក្រៅពីទឹកភ្នែកឡើយគេហត់នឿយគេឈឺចាប់ព្រោះទទួលរងការមែកងាយសព្វគ្រប់មិនថារាងកាយឬចិត្តពីមនុស្សដែលខ្លួនស្រឡាញ់រហូតព្រមជំនះរត់គេចចេញអោយឆ្ងាយពីទីនោះទាំងបាត់ការចង់ចាំដោយមានក្តីសុខត...