កែវភ្នែកទាំងគូប្រឹងបើកមូលក្រឡងសម្លឹងមើលទៅផ្ទៃមុខសង្ហាររបស់អ្នកម្ខាងទៀតដែលគេស្គាល់យ៉ាងច្បាស់ថាជាអ្នកណា។ ភាពភ្ញាក់ផ្អើលបានចូលឡុកឡូយពេញខួរក្បាលនាំអោយរាងកាយទាំងមូលត្រូវឈរស្ងាមត្រឹងមួយកន្លែងទោះត្រូវបានដៃដ៏ធំប្រឹងអោបរឹតរួបចង្កេះរបស់គេអោយផ្អឹបនឹងរាងកាយដ៏ក្រាស់ពោពេញកម្តៅក្តៅរោរាលយ៉ាងណាក៏ដោយ តែការឃើញបុរសដែលគួរអោយស្អប់ខ្ពើមម្នាក់នេះកំពុងនៅចំពោះមុខខ្លួនបែបនេះវាពិតជាមិនគួរអោយជឿនោះទេ។ ក្រែងនាយជារដ្ឋមន្ត្រីមែនទេ?មិចនឹងអាចហ៊ានប្រថុយលួចចូលផ្ទះអ្នកដទៃបាននោះព្រោះបើមានអ្នកដឹងនឹងអាចខូចកេរ្តិ៍ឈ្មោះមិនខាន។
«អាស់....»ថេយ៉ុងភ្លាត់សម្លេងដោយមិនដឹងខ្លួនខណះពេលជនឈ្លាតឱកាសបានអោនផ្ទៃមុខមកលិទជញ្ជក់ចញ្ជឹងកសខ្ជីរបស់គេយ៉ាងរហ័ស។
«ចេញទ- អឹម...»ស្មារតីហាក់ប្រមូលបានមកវិញនាំអោយកាយតូចប្រញ៉ាប់ភៀសខ្លួនចេញពីការអោបក្រអោបដ៏ក្តៅគគុកមួយនោះ តែសម្តីបន្លឺចេញពីរម៉ាត់មិនទាន់នឹងចប់ស្រួលបួលផងបបូរមាត់ដ៏ប៉ិនប្រសព្វស្ទុះចូលទៅឡុកឡូយក្នុងក្រអូបមាត់របស់គេមួយរំពេជមើលមិនចង់ទាន់។ក៉ំថាឡើយតែមាត់ដៃទាំងគូក៏រវៀមនៅមិនស្ងាមដែរ។ដៃម្ខាងចាប់ផ្អឹបដៃស្រឡូនសងខាងព័ទ្ធទៅក្រោយឯម្ខាងទៀតលូកចូលអាវស្តើងថេយ៉ុងដើម្បីបំបោះអង្អែលតាមអារម្មណ៍ចង់បាន។ តើវាយូប៉ុណ្ណាហើយដែលនាយខានប៉ះពាល់រាងកាយស្រឡូនដែលស្រោបពោពេញទៅដោយក្លិនក្រអូបផ្អែមមួយនេះ?
«អឹមហាស....ជួយ-អឹម»រាងតូចព្យាយាមដកមុខចេញដើម្បីផ្តាច់ពីការថើបព្រោះដៃទាំងគូរបស់ខ្លួនត្រូវបាននាយកម្លោះចាប់ជាប់ទៅហើយ រៀបនឹងស្រែកអោយគូដណ្តឹងជួយហើយនោះស្រាប់តែអណ្តាតដ៏រវៀសត្របាក់លូកចូលទៅក្នុងក្រលានលេងនឹងបឺតជញ្ជក់ខ្លាំងៗទាំងមិនផ្តល់ឱកាសអោយកាយតូចដកដង្ហើមស្រែកទាន់។ នាយដកដៃចេញពីអាវស្តើងរួចលូកទៅចាប់ទាញបង្អួចបិទប៉ុន្តែមិនបានចាក់គន្លឹះឡើយព្រោះកំពុងងប់នឹងចំណីនៅចំពោះមុខ។
នាយព្យាយាមបង្ខិតខ្លួនរុញរាងកាយថេយ៉ុងអោយទៅផ្តួលលើពូកទាំងក្រអបមាត់នៅតែផ្អឹបគគិតគ្នាដដែល។ ដៃទាំងពីរបូតពីការចាប់នាំអោយថេយ៉ុងបានឱកាសលើកមកគក់ខ្នងលឺស៊ូតែ ដឹបៗដោយសង្ឃឹមថានាយនឹងឈឺចាប់បន្តិចរួចដកស្នាមថើមចេញមកវិញ ប៉ុន្តែអត់នោះទេ មនុស្សពូកែឈ្លួកវង្វេងដូចជាចន ជុងហ្គុកមិចនឹងអាចមកខ្វល់ពីការឈឺចាប់លើរាងកាយដែលស្រោបនឹងសាច់ដ៉ំបានទៅ បើគិតមិនខុសនាយមិនទាំងមានអារម្មណ៍ថាស្កៀបឈឺសាច់បន្តិចផង។
«......អឹក»អស់វិធីទៀតហើយរាល់លើកដែលចង់រុញនាយចេញគឺធ្វើបាបរាងកាយគ្មានផលអ្វីនោះទេព្រោះនាយមិនចេះឈឺចាប់។ ដៃស្រឡូនទំលាក់ចុះរួចនៅស្ងាមអោយគេបឺតជញ្ជក់មាត់តាមចិត្ត តែបើខ្លាំងណាស់ក៏បឺតដល់ស្អែកតែម្តងទៅ។
YOU ARE READING
My husband's villain (លោកប្តីកំណាច)
Actionជីវិតក្មេងម្នាក់នៅក្នុងចំណងដៃអាពាហ៍ពិពាហ៍ទោះមាននាមជាភរិយាក៏ក្តីសុខគ្មានលេចរូបរាងក្រៅពីទឹកភ្នែកឡើយគេហត់នឿយគេឈឺចាប់ព្រោះទទួលរងការមែកងាយសព្វគ្រប់មិនថារាងកាយឬចិត្តពីមនុស្សដែលខ្លួនស្រឡាញ់រហូតព្រមជំនះរត់គេចចេញអោយឆ្ងាយពីទីនោះទាំងបាត់ការចង់ចាំដោយមានក្តីសុខត...