ភាគ18:អស់ពេលហើយដល់ពេលបងម្តង

940 47 13
                                    

ក្រសែរភ្នែកពួកគេទាំងពីរបោះបាញ់ព្រួញដាក់គ្នាឥតព្រិច នាំអោយកម្លោះតូចព្យាយាមសម្លឹងមើលពួកគេទាំងពេញដោយចម្ងល់។ ហេតុអីពួកគេហាក់មើលទៅដូចជាធ្លាប់ស្គាល់គ្នាចឹង?

«ក៉ំបារម្ភអី ចាំខ្ញ៉ំទៅចាប់អ្នកប្រុសតូចមកវិញ»ជេហ្យុង នាយបានស្រដីឡើងរួចបម្រុងនឹងចង់ចូលទៅចាប់ថេយ៉ុងតែដំណើររបស់គេក៏អាក់ស្របពេលមានដៃនាយសង្ហារលើកមកបាំងហាមឃាត់បានមុន។
«មិចបាច់ទេ...»នាយពោលពាក្យបីម៉ាត់បង្អាក់មុននឹងដើរជ្រែកខោប៉ាវបោះជំហ៊ានខិតចូលមកជិតបូគឹមជាមួយស្នាមញញឹមដែលមិនគួរអោយទុកចិត្តវាប្រៀបដូចជាកញ្ចក់មួយឆ្លុះបំភ័យអោយអារម្មណ៍លោកគ្រូពេទ្យស្លុតមួយភ្លែតដោយមិនដឹងខ្លួន។

«ចែដន្យពិតមែនដែលបានជួបលោកគ្រូពេទ្យផាកនៅទីនេះ រីករាយណាស់ដែលបានជួបលោក»ដៃម្ខាងដកចេញពីក្នុងខោប៉ាវលើកឡើងបង្ហាញពីការរាក់ទាក់សមជាបុរស ទាំងស្នាមញញឹមបង្កប់ន័យដែលមិនងាយរលុបឡើយ។
«បាទខ្ញ៉ំក៏រីករាយដែលបានជួបលោករដ្ឋមន្ត្រីចនដូចគ្នា»មិនអោយមានកំហុសខុសឆ្គងរាងក្រាស់បានធ្វើការចាប់ដៃជាការរាក់ទាក់យ៉ាងសាកសមមុននឹងអោបចង្កេះថេយ៉ុងអោយកាន់តែណែនជាងមុន មិនដឹងថាគួរនិយាយយ៉ាងទេពីអារម្មណ៍របស់នាយពេលនេះ។ ខណះពេលបានឃើញស្នាមញញឹមរបស់លោករដ្ឋមន្ត្រីចនហើយធ្វើអោយអារម្មណ៍សុវត្តិភាពរបស់នាយធ្លាក់ចុះមួយរំពេជ។

«មិននឹកស្មានថាលោកភៀសខ្លួនមកដល់ទីនេះបានឆ្ងាយដល់ថ្នាក់នឹង?មើលទៅលោកដូចជាខំមើលថែរត្បូងពេជរបស់គេដល់ហើយ»អត់ពីរាក់ទាក់ការបោះពាក្យពេជន៍សម្តីដាក់គ្នាក៏កើតឡើងជារឿយៗដោយវាមានន័យអាចស្តាប់បានរវាងពួកគេប៉ុណ្ណោះ សម្រាប់អ្នកមិនដឹងរឿងដូចជាកាយតូចនៅតែមិនយល់។
«លោករដ្ឋមន្ត្រីចនយល់មើលឃើញបែបនឹងមែនឬ? ខ្ញ៉ំគិតថាប្រហែលជាលោកបែបជាយល់ច្រឡំហើយ ត្បូងពេជនេះខ្ញ៉ំជាអ្នកច្នៃដោយផ្ទាល់ដៃព្រោះដំបូងវាត្រឹមជាដ៉ំថ្មដែលស្រោបដ៉ំពេជមួយដ៉ំមានតម្លៃខ្លាំងប៉ុណ្ណោះ....ខណះពេលវាជាដ៉ំថ្មដែលនៅមជ្ឈដ្ឋានមិនល្អហើយគឺគ្មានតម្លៃហើយត្រូវបានគេបោះបង់បែបនឹងឯង....តែសម្រាប់ភ្នែកខ្ញ៉ំក៏អាចថាអួតបន្តិចដែរ កែវភ្នែកមួយគូនេះវាល្អណាស់ដែលអាចឆ្លុះធ្លុះមើលឃើញបានថានៅក្នុងនោះគឺជាដ៉ំពេជ្យដែលខ្ញ៉ំត្រូវការបំផុត ហើយរឹតតែប្រសើរជាងនេះគឺរស់នៅក្នុងមជ្ឈដ្ឋានដែលល្អមានក្តីស្រឡាញ់ មានក្តីសុខមិនត្រូវបានមែកងាយដូចអតីតកាលឡើយ»បូគឹមបោះពាក្យទៅកាន់នាយកម្លោះឡើងមួយខ្សែរដោយមិនអោយអារម្មណ៍ភ័យខ្លាចមកគ្រប់គ្រងខួរក្បាលរបស់គេបានឡើយ ពេលនេះថេយ៉ុងគឺជារបស់គេគ្មានអ្នកណាអាចដណ្តើមយកទៅបាននោះទេ ព្រោះគេជាអ្នកខំមើលថែរដោយផ្ទាល់ដៃ។ ថេយ៉ុងពីមុនគឺស្លាប់បាត់ទៅហើយក្មេងតូចច្រឡឹងម្នាក់នេះគ្រាន់តែមានរាងកាយមុខមាត់ដូចប៉ុណ្ណោះ ប៉ុន្តែបេះដូង អារម្មណ៍ត្រូវបានសំអាតលុបបំបាត់រួចអស់ហើយសូម្បីក្តីស្រង្ឃឹមដែលអាចចង់ចាំឡើងមកវិញក៏គ្មានបន្តិចដែរ សរុបសេចក្តីមកនេះគឺជាគីម ថេយ៉ុងថ្មី។

My husband's villain (លោកប្តីកំណាច)Where stories live. Discover now