ភាគ43:កូនខ្លាចពិតមែន

1K 43 24
                                    

ថេយ៉ុងញញឹមថ្មើរៗបែបចំអន់ទៅលើខ្លួនឯងកាលបានស្តាប់សម្តីប្តីហើយបេះដូងប្រៀបដូចគេចាប់កម្ទេចអោយក្លាយជាចំណែកតូចៗយ៉ាងអញ្ជឹង
«ឯងញញឹមស្អី?»ជុងហ្គុុក
«ខ្ញ៉ំគ្រាន់តែញញឹមចំអន់ទៅលើខ្លួនឯងប៉ុណ្ណោះដែលក្លាយជាមនុស្សល្ងង់ទៅជឿសម្តីលោក ទាំងដែរដឹងរួចទៅហើយថានោះគ្រាន់តែជាពាក្យកុហក»ថេយ៉ុង
«ល្អ! ចេះដឹងខ្លួនដែរតើ...»នាយញញឹមចុងមាត់រួចបែរខ្នងដើរទៅក្បែរតុទាំងរឹកពារមានប្រៀបបើនិយាយថាចង់សម្រួបសម្រួលគ្នានោះបែបជាមិនអាចទៅរួចទេបើចរឹកនាយមិនផ្លាសប្តូរបែបនេះ។

«មកនេះ ឆាប់មកស៉ីបាយទៅ»នាយចាប់ទាញថាសអាហារមកអោយរាងតូចក្នុងបំណងចង់អោយថេយ៉ុងញាំ ប៉ុន្តែអ្នកណាទៅលេបចូលនោះបន្ទាប់ពីបានស្តាប់សម្តីសោះកក្រោះរបស់នាយរួច។
«ខ្ញ៉ំអត់ឃ្លានទេ»កែវភ្នែកទំលាក់សម្លឹងមើលទៅកាន់អាហារនៅក្នុងដៃជុងហ្គុកទាំងទឹកមុខស្រពោនបើរាប់បញ្ចូលនឹងទិដ្ឋភាពកាលពីយប់មិញទៀតនោះថេយ៉ុងកាន់លែងចង់ធ្វើអ្វីទាំងអស់មិនថាចេញក្រៅឬញាំអាហារ ប្រៀបដូចចង់ផ្តាច់ជីវិតខ្លួនឯងដោយប្រើវិធីទាំងនេះ។
«ទោះមិនឃ្លានក៏ឯងត្រូវតែស៉ីដែរ»នាយព្យាយាមអត់ធ្មត់ណាស់ក្នុងការនិយាយសម្របសម្រួលជាមួយអ្នកនៅចំពោះមុខអោយធ្វើអ្វីតាមដែលខ្លួនប្រាប់

«......»ថេយ៉ុងមិនស្រដី
«ឯងចង់ស្លាប់ណាស់មែនទេ?»លើកនេះអារម្មណ៍ម៉ួម៉ៅចាប់ផ្តើមរើឡើងទៀតហើយបើថេយ៉ុងមិនស្តាប់តាមច្បាស់ជាមានរឿងទួកសាច់មិនខាន
«តើវាមិនល្អទេហេស? បើខ្ញ៉ំស្លាប់មែននោះខ្ញ៉ំនឹងសប្បាយចិត្ត»ជីវិតរស់ប្រៀបដូចជាស្លាប់យ៉ាងអញ្ជឹងចឹងដូច្នេះបើសិនគេក្ស័យមែននោះវាមិនគួរអោយភ្ញាក់ផ្អើលនោះទេ។ គំនិតឆ្កួតឡប់បែបនេះនាំអោយត្រចៀករាងក្រាស់ក្តៅភាយៗតែម្តងបើនិយាយមិនខុសរាងតូចធ្វើបែបនេះចង់គេចពីខ្លួនច្បាស់ណាស់។ ជុងហ្គុកដាក់ថាសអាហារនៅលើតុវិញមុននឹងទាញកញ្ឆក់ដៃថេយ៉ុងអោយខិតមកជិតខ្លួនរួចលូកដៃទៅច្របាច់មាត់ស្របពេលដៃម្ខាងទៀតកាន់ស្លាបព្រាដួសបាយញ៉ុកចូលទៅក្នុងមាត់រាងតូចយ៎តែម្តង

My husband's villain (លោកប្តីកំណាច)Where stories live. Discover now