ព្រឹកប្រលឹមស្រាងៗ ទ្វាបន្ទប់ទឹកក៏បើកយឺតៗទាំងមានជើងស្រឡូនព្យាយាមបោះចេញមកខាងក្រៅដំណើរមួយៗឈានមកមុខតែក៏ត្រូវទប់ស្របពេលក្រលៀសភ្នែកឃើញមនុស្សពីរអ្នកកំពុងដេកក្បែរគ្នាយ៉ាងស្អិតរមូតប្រៀបដូចជាប្តីប្រពន្ធ ទាំងដែលប្រពន្ធពិតប្រាកដកំពុងតែឈរសម្លឹងមើលដោយគ្រាំចិត្តទៅវិញ។
ឈឺណាស់ ចុកចាប់ណាស់ ពិបាកធ្វើចិត្តណាស់ខណះពេលទិដ្ឋភាពដ៏អាម៉ាសមួយនេះកំពុងបញ្ជាំងនៅចំពោះមុខរបស់គេច្បាស់ៗគ្មានខ្លាចក្រែងអ្វីបន្តិច។ បេះដូងវាចុកឆ្អលជាច្រើនដង ម្តងៗសឹងតែផ្តាច់ដង្ហើមក្មេងប្រុសកំសត់ម្នាក់នេះទៅហើយ មួយតំណក់រមៀលស្រក់ទៅលើការ៉ូឥតបានប្រៀងទុក ព្រោះវានឹងឈប់នៅពេលសមីខ្លួនអាចសម្រួលអារម្មណ៍បាន។
ថេយ៉ុងលើកខ្នងដៃវៀសទឹកភ្នែកចេញរួចក៏បែរខ្នងពាំនាំយករាងកាយចេញពីទិដ្ឋភាពគួរអោយស្អប់មួយនេះយ៉ាងរហ័ស មិនចាំបាច់នៅឈរសម្លឹងមើលនាំអោយឈឺចាប់ជាងនេះ។
«លោកបងសាកញាំអានេះមើល»នារីរូបស្រស់លើកសាច់មួយដ៉ំបញ្ចុកនាយសង្ហារទាំងបង្ហាញពីភាពស្និតស្នាលប្រៀបដូចខ្លួនគឺជាលោកស្រីនៅក្នុងវិមានចនមួយនេះ។ ជុងហ្គុកមិនប្រកែកនាយព្រមញាំដោយកែវភ្នែកទាំងគូបាញ់ឆ្ពោះទៅរកថេយ៉ុងជាមួយស្នាមញញឹមចំអន់ នាំអោយអ្នកត្រូវបានគេមើលរំលោងស្ងោកមុខចុះមុននឹងដួសបាយមកញាំទាំងអួលដើមក៏។
(ក៉ំយំអីៗថេរ) កម្លោះតូចត្រូវតាំងចិត្តអង្គុយដាស់តឿនខ្លួនឯងម្តងហើយម្តងទៀត ដោយមិនចង់បង្ហាញភាពទន់ខ្សោយអោយអ្នកម្ខាងទៀតបានឃើញព្រោះវានឹងក្លាយជារឿងកំប្លែងសម្រាប់មនុស្សដូចជាគេ។
«មកនេះ...វឹប!!»ដៃដ៏ក្រាស់លូកទៅចាប់ទាញកន្ត្រាក់រាងកាយនាងក្រម៉ំអោយដួលអង្គុយពីលើខ្លួនមុននឹងងើយផ្ទៃមុខសង្ហារទៅចាប់បឺតជញ្ជក់ផ្តិតយករស់ជាតិពីបបូរមាត់ក្រហមដិតយ៉ាងរោរាល។លលកសមុទ្រនៅតែច្រានមកដល់ច្រាំងប្រៀបដូចទឹកសន្សើមកំពុងដករឹមៗអោយហ៊ូកាត់ផែនភ្ពាល់ម៉ងរលោងឥតប្រៀងទុកដូចគ្នា។ រាងកាយទាំងមូលទោទន់ទប់លំនឹងសឹងតែមិនចង់ជាប់ស្របពេលដៃម្ខាងក្រសោបនឹងខ្ញាំដើមដៃម្ខាងទៀតអោយរបកស្បែកបង្កើតភាពឈឺចាប់ដើម្បីផ្តាច់សុបិន្តដ៏អាក្រក់មួយនេះចេញ។
YOU ARE READING
My husband's villain (លោកប្តីកំណាច)
Actionជីវិតក្មេងម្នាក់នៅក្នុងចំណងដៃអាពាហ៍ពិពាហ៍ទោះមាននាមជាភរិយាក៏ក្តីសុខគ្មានលេចរូបរាងក្រៅពីទឹកភ្នែកឡើយគេហត់នឿយគេឈឺចាប់ព្រោះទទួលរងការមែកងាយសព្វគ្រប់មិនថារាងកាយឬចិត្តពីមនុស្សដែលខ្លួនស្រឡាញ់រហូតព្រមជំនះរត់គេចចេញអោយឆ្ងាយពីទីនោះទាំងបាត់ការចង់ចាំដោយមានក្តីសុខត...