ភាគ44:រំអួយម្លេស?

1K 49 11
                                    

បន្ទប់ស្រោបដោយគ្រឿងរចនាក្បូរក្បាច់ពីសម័យបុរាណតែក៏មានលាយឡំនឹងលំអងភាពច្នៃប្រឌិតពីសម័យទំនើបខ្លះៗផងដែរ លោកស្រីចនដើរឆ្ពោះទៅតុមុននឹងបើកថតទូដកហូតរូបថតមួយសន្លឹកចេញមក ដែលនាំអោយយើងឃើញថាវាជារូបរបស់មនុស្សវ័យជំទង់ពីរអ្នកគឺជាគាត់ហើយនឹងលោកគីមដែលស្និតស្នាលគ្នាក្នុងនាមបងប្អូនតែអំឡុងពេលនោះលោកស្រីចនមិនមានមនោសចេតនារវាងបងប្អូនឬមិត្តឡើយ។
«អូនដឹងថាបងខឹងដែលឃើញកូនរបស់បងឈឺចាប់បែបនេះ?»គាត់លើកម្ខាងទៀតអង្អែលផ្ទៃមុខលោកគីមក្នុងរូបថតថ្នមៗរួចក៏បន្តប្រយោគ
«ប៉ុន្តែបងត្រូវដឹងថាអូនខឹងបងខ្លាំងជាងនេះរាប់ពាន់ដងទំរាំតែឃើញកូនបងរងទុកបែបនេះអូនបានឆ្លងកាត់មុនគេទៅទៀត....»មិនថាវាកន្លងផុតទៅជាច្រើនឆ្នាំតែក្តីស្រឡាញ់នឹងស្អប់ខ្ពើមនៅតែដើរទន្ទឹមគ្នាក្នុងចិត្តគាត់មិនរលុបប្រៀបដូចគាត់ត្រូវរស់នៅក្នុងអដិតជូរជត់ជាប់ពេញមួយជីវិតយ៉ាងអញ្ជឹង។

«វាងាប់ទៅច្រើនឆ្នាំហើយ អូននៅអាឡោះអាល័យនឹងវាទៀត»សម្លេងបន្ទោរពីក្រោយរបស់ប្តីបានដាស់អារម្មណ៍ស្មារតីលោកស្រីចនអោយភ្ញាក់ទាំងភាពភ័យខ្លាចជាខ្លាំង គាត់រហ័សយករូបទៅទុកមុននឹងបែរផ្ទៃមុខដែលស្រោបទៅដោយភាពតក់ស្លុតនៅពេលខ្លួនត្រូវប្រឈមមុខជាមួយប្តីបែបនេះ។
«.....»លោកចនឈរកាន់អាវក្រៅដោយក្រសែរភ្នែកឃោឃៅបានបាញ់សម្តៅមកកាន់ប្រពន្ធមិនដាក់មិនថាវាកន្លងផុតទៅប៉ុន្មានឆ្នាំចរឹកកម្រោលប្រច័ណ្ឌមិនដែលផ្លាសប្តូរបន្តិចណាឡើយហេតុនេះហើយបានជាលោកស្រីចនភ័យខ្លាចប្តីដល់ថ្នាក់នេះ។
«លោកបង....»គាត់ស្រដីសើរៗសឹងតែមិនចង់ឮស្របពេលឃើញលោកចនដើរសន្សឹមៗមកជិតគាត់ធ្វើអោយបេះដូងលោតញ៉ាប់ជាខ្លាំងហាក់បីបានឃើញមនុស្សគួរអោយខ្លាចកំពុងកាន់កាំបិទមកបម្រុងចាក់គាត់អោយស្លាប់យ៉ាងអញ្ជឹង។ជំហ៊ានជើងចេះតែរំកិលថយក្រោយខណះពេលអ្នកចំពោះមុខព្យាយាមចូលមកជិតទាំងរឹកពារគួរអោយខ្លាចដូច្នេះ។

«លោកបង...!!»លោកស្រីចនលាន់មាត់អំឡុងពេលប្តីគាត់លូកដៃទៅទាញថតទូចាប់យកសន្លឹករូបថតមកមើលយ៉ាងស្ងាមស្ងាត់បណ្តាលអោយលោកស្រីចនឃើញហើយអត់នឹងភ័យខ្លាចមិនបាន
«យើងពិតជាឆ្ងល់ណាស់ថាវាល្អប៉ុណ្ណាទៅបានជាអូនស្រឡាញ់វាដល់ថ្នាក់នេះ?»គាត់លើករូបឡើងមុននឹងពោលសំណួរទៅកាន់ប្រពន្ធទាំងកែវភ្នែកក្រោធខឹងដោយបញ្ជាក់មកយ៉ាងច្បាស់ថារឿងនេះគាត់តែងតែប្រច័ណ្ឌគ្រប់ពេលមិនថាមានកូនពេញកំលោះជាមួយគ្នាទេគឺលោកស្រីចនមិនដែលអោយគាត់ទទួលបានអារម្មណ៍ក្តីស្រឡាញ់ពិតប្រាកដម្តងណាឡើយ។
  «ខ្ញ៉ំស្រឡាញ់គេ គឺជាគេវាជាក្តីស្រឡាញ់ដែលគ្មានហេតុផល»លើកទីមួយដែលគាត់ប្រថុយនិយាយពាក្យក្នុងចិត្តឡើងមកពីក្តីស្រឡាញ់ស្មោះត្រង់ចំពោះមនុស្សប្រុសម្នាក់ដែលបានលាចាកលោកទៅ ទោះលោកចនប្រឹងលួងលោមឬឃោឃៅដាក់ក៏បេះដូងមួយនោះមិនស្តាប់ហើយនៅតែចង់បានបុរសម្នាក់នោះនៅក្បែរដដែល។

My husband's villain (លោកប្តីកំណាច)Where stories live. Discover now