ពាក្យសម្រាបមួយនេះទោះបូគឹមព្យាយាមហាមឃាតយ៉ាងណាតែអារម្មណ៍គិតចង់បាននៅតែមានគ្រាន់តែថាឈាមដែលបញ្ចូលលាយដើម្បីក្លាយជាឳពុកមិនមែនជាជុងហ្គុកឡើយ
«គ្រាន់តែឯងបង្កើតកូនអោយទៅគេ ពេលនោះហើយដែលឯងនឹងមានសេរីភាព»លោកស្រីចន
«.....»ថេយ៉ុងមិនមាត់ក៏ព្រោះអួលដើមកពិបាកនិយាយជាខ្លាំង ចាត់ទុកគេជាអី?ម៉ាស៉ីនផលិតកូន?អ្វីដែលសំខាន់គឺត្រូវប្រឈមមុខជាមួយសេក្តីស្លាប់ទៀតសរុបសេចក្តីមកនាយតាមរកគេហើយនាំមកនៅទីនេះដើម្បីតែហេតុផលនឹងទេមែនទេ?«ឈាមរបស់ប៉ាឯងនឹងធ្លាក់មកលើចៅរបស់យើង»គាត់ស្រដីស្រាលៗដោយស្នាមញញឹមមិនបានរំពឹងថាវាសសៀរលឺដល់ត្រចៀករបស់ថេយ៉ុងនោះទេ
«លោកស្រីនិយាយអីពីប៉ាខ្ញ៉ំ?»សំណួររបស់ថេយ៍បានធ្វើអោយគាត់ទំលាក់ស្នាមញញឹមភ្លាមៗ
«គ្មានស្អីទេ យើងទៅវិញសិនហើយ»គាត់ស្រដីហីៗរួចភៀសខ្លួនដើម្បីគេចវេស
«ឈប់សិន មិញនេះខ្ញ៉ំលឺច្បាស់ណាស់ដែលលោកស្រីនិយាយពីប៉ាខ្ញ៉ំ»កាយតូចចូលខ្លួនមកបាំងផ្លូវរារាំងស្ទះដំណើរស្ត្រីវ័យចំណាស់ដែលធ្វើទឹកមុខមិនត្រូវ«ទោះខ្ញ៉ំបាត់ការចង់ចាំមែនតែយ៉ាងហោចក៏ខ្ញ៉ំដឹងថាគាត់បានចែកឋានរួចទៅហើយដែរ»ជីវះប្រវត្តទាំងប៉ុន្មានសុទ្ធតែត្រូវបានបូគឹមរៀបរាប់ប្រាប់ទាំងអស់មិនអោយសល់ចន្លោះណាមួយឡើយលើកលែងតែរឿងរបស់ជុងហ្គុក
«អ៎ តាមពិតឯងបាត់ការចង់ចាំទេហេស?»
«ក៉ំមកបង្វែរប្រធានបទ ខ្ញ៉ំសួរលោកស្រីទាក់ទងអំពីប៉ារបស់ខ្ញ៉ំនោះទេ»
«ប៉ារបស់ឯង តើវាយ៉ាងមិច?យើងទៅដឹងស្អីពីគេ?»
«តើពិតទេ? ព្រោះមិនមែនសុខៗលោកស្រីនិយាយអំពីគាត់ស្ងាត់ៗតែឯងនោះទេ»«យើងយល់ថាឯងក៉ំចង់ដឹងអីល្អជាង»គាត់លើកដៃទះស្មាកម្លោះតូចផាច់ៗមុននឹងសម្រេចដើរហួសរាងកាយគេទៅ
«លោកស្រីស្រឡាញ់ប៉ាខ្ញ៉ំឬក៏លោកស្រីមានគ៉ំនំខឹងស្អប់ប៉ារបស់ខ្ញ៉ំ?»សំណួរហាក់លោតវាយដំទៅលើផ្លូវអារម្មណ៍លោកស្រីចនជាខ្លាំង គាត់បែរមុខមកយឺតៗសម្លឹងមើលមកផែនខ្នងរបស់ថេយ៉ុង។ កម្លោះតូចក៏បែរក្រោយដោយកែវភ្នែកសង្កេតព្យាយាមសម្លឹងមើលអោយធ្លុះដល់ក្រអៅបេះដូងអ្នកនៅចំពោះមុខថាមានអារម្មណ៍បែបណាដូចគ្នាទឹកមុខភ្ញាក់ផ្អើលរបស់គាត់ធ្វើអោយថេយ៉ុងអត់គិតមិនបាន គេគ្រាន់តែបោះប្រយោគនេះចោលប៉ុណ្ណោះ ព្រោះមិនរំពឹងសោះថាវានឹងដូចអ្វីដែលគេកំពុងគិត។
YOU ARE READING
My husband's villain (លោកប្តីកំណាច)
Actionជីវិតក្មេងម្នាក់នៅក្នុងចំណងដៃអាពាហ៍ពិពាហ៍ទោះមាននាមជាភរិយាក៏ក្តីសុខគ្មានលេចរូបរាងក្រៅពីទឹកភ្នែកឡើយគេហត់នឿយគេឈឺចាប់ព្រោះទទួលរងការមែកងាយសព្វគ្រប់មិនថារាងកាយឬចិត្តពីមនុស្សដែលខ្លួនស្រឡាញ់រហូតព្រមជំនះរត់គេចចេញអោយឆ្ងាយពីទីនោះទាំងបាត់ការចង់ចាំដោយមានក្តីសុខត...