ភាគ28:បើចឹងដោះលែងខ្ញ៉ំទៅ

1.2K 42 2
                                    

នាយកម្លោះឈរស្ងាមត្រឹងមួយកន្លែងដោយនៅតែរក្សាទឹកមុខនឹងថ្គល់មិនកម្រើកខ្លួនអ្វីទាំងអស់ នាំអោយគ្រប់ចន្លោះដែលគ្រប់គ្នាមើលមកនាយប្រៀបដូចមនុស្សត្រជាក់គ្មានបេះដូងយ៉ាងចឹង ជាពិសេសវាកំពុងស្ថិតនៅក្នុងកែវភ្នែករលឹមៗពោពេញទៅដោយទឹកភ្នែករបស់ថេយ៉ុងនេះឯង។
  «តើខ្ញ៉ំទៅជំពាក់កម្មអីជាមួយលោក? ហ្ហឹកៗ បានជាលោកតាមបំផ្លាញ់ក្តីសុខរបស់ខ្ញ៉ំបែបនេះ?»កាយតូចយំយែកបណ្តើរសួរនាំជុងហ្គុកបណ្តើរ ទាំងភ្នែករលីងរលោងដែលព្យាយាមសម្លឹងមើលបុរសនៅចំពោះមុខពេញដោយអារម្មណ៍សោកសៅជាខ្លាំង។ ឃើញទឹកភ្នែកប្រពន្ធដូច្នេះ បេះដូងក្នុងទ្រូងពេលនេះក៏ចេះចាប់ផ្តើមលោតកន្ត្រាក់ឈឺចាប់ភ្លាមៗផងដែរ នាយបាននឹកឃើញថាពីមុនខ្លួនមិនមែនក្លាយជាមនុស្សចេះស្អប់ពេលឃើញទឹកភ្នែកប្រពន្ធស្រក់បែបនេះឡើយ។ បាត់ដៃដ៏ក្រាស់លើកឡើងសន្សឹមៗដើម្បីជូតទឹកភ្នែកអោយថេយ៉ុងប៉ុន្តែរៀបនឹងបម្រុងប៉ះក៏ត្រូវបានអ្នកម្ខាងទៀតគេចផុត មុននឹងខិតខ្លួនចេញអោយឆ្ងាយពីរាងកាយជុងហ្គុក

«បើមិនចង់អោយខ្ញ៉ំស្អប់លោកខ្លាំងជាងនេះ...លោកដោះលែងខ្ញ៉ំទៅ»ដៃស្រឡូនលើកមកវាសទឹកភ្នែកចេញដោយខ្លួនឯង មុននឹងប្រែមកឈរនិយាយសម្រប់សម្រួលជាមួយរាងក្រាស់វិញម្តង។
«ស៉ំទោសលោករដ្ឋមន្ត្រីឥឡូវនេះដល់ពេលហើយទាន»ជេក្យុងដើរចូលមកទាំងអោនលំទោងទៅកាន់ចៅហ្វាយមុននឹងស្រដីកាត់ ព្រោះវាជាការងារធំ
«អឹម ឯងទៅរៀបចំឡានមុនទៅ»នាយកម្លោះមិនបានឆ្លើយតបសម្តីរាងតូចឡើយផ្ទុយមកវិញនាយបែរជាងាកទៅឆ្លើយតបជេក្យុងជំនួសវិញ

«បាទ....»ជេក្យុងអោនលំទោងបន្តិចរួចក៏បែរខ្នងដើរចេញទៅយ៉ាងលឿន ស្របពេលនោះនាយកម្លោះក៏បម្រុងដើរចេញទៅដូចគ្នា
«ឈប់សិន ពួកយើងនិយាយគ្នាមិនទាន់ចប់នោះទេ»រាងតូចស្ទុះដើរទៅឈរលើកដៃបាំងផ្លូវជុងហ្គុកទាំងទឹកមុខចង់ចិញ្ចើមខណះពេលរាងក្រាស់មិនបានចាប់អារម្មណ៍នឹងសម្តីរបស់ខ្លួនមិញនេះ
«ការងាររបស់អូនគ្រាន់តែដេក ញាំនឹងដើរលេងទៅបានហើយ»ជុងហ្គុក

«សម្តីរបស់លោកនិយាយមកបានន័យថាមិនដោះលែងខ្ញ៉ំទេមែនទេ?»ថេយ៉ុង
«មែន»
«ទោះជាខ្ញ៉ំបំផ្លាញ់របស់របរក្នុងផ្ទះលោកក៏ដោយមែនទេ?»
«ម៉ែដោះចាំជួយសំអាតសម្ទេចសម្ទីតាមក្រោយផង បើអស់របស់អោយប្រពន្ធខ្ញ៉ំបោកប្រាស់ក៏ទៅទិញបន្ថែមទៀតមក»ជាថ្មីម្តងទៀតនាយសង្ហារបែរទៅជាងាកនិយាយជាមួយម៉ែដោះជំនួសទៅវិញ។ បណ្តាលអោយអ្នកឈរសម្លឹងមើលខឹងក្តៅក្រហាយរាប់ពាន់អង្សារសេរភ្លាម
«គិតថាខ្ញ៉ំមិនហ៊ានហេស? ប្រាវ!! ប្រាវ!!»កំហឹងផ្ទុះឆាបឆេះបណ្តោយអោយអារម្មណ៍បញ្ជាររាងកាយដើរទៅចាប់របស់របរជុងហ្គុកយកមកបោកប្រាស់ដូចសម្តីមិនអោយខុស។

My husband's villain (លោកប្តីកំណាច)Where stories live. Discover now