ភាគ13:យើងចង់បានកូន

1K 48 19
                                    

  ប្រើពេលអស់កន្លះម៉ោងទំរាំតែអាចកម្រើកខ្លួននឹងដើរទៅបន្ទប់ទឹកបានថេយ៉ុងត្រូវអង្គុយយំសឹងតែអស់ទឹកភ្នែកពីខ្លួនទៅហើយគេឈឺ ឈឺទាំងកាយ ឈឺទាំងចិត្តមានម្តងណាដែលជុងហ្គុកព្រមនៅព្យាបាលរបួសក្នុងចិត្តរបស់គេបានខ្លះ?ក្រៅពីបន្ថែមស្លាកស្នាមលើសពីនេះទៀត?

រីង!! រីង!!
  ទូរស័ព្ទរោបន្លឺឡើងម្តងជាពីរដងខណះពេលសមីខ្លួនកំពុងងូតទឹកទាំងទឹកភ្នែក សម្រួលអារម្មណ៍រួចគេក៏ដើរចេញមកវិញក្នុងពេលនោះទើបសម្លេងទូរស័ព្ទរោសាជាថ្មីហើយត្រូវបានសមីខ្លួនដើរទៅចុចទទួល
  «ថេយ៍....»សម្លេងសូស័ព្ទលឺល្ហៀងៗឡើងមកដែលអាចអោយយើងស្មានដឹងបានថាម្នាក់នោះគឺជាបូគឹម

«ឯងពុងធ្វើអី ហេតុអីបងតេទៅប៉ុន្មានដងមិនលើកទទួល?»បូគឹម
«ខ្ញ-ខ្ញ៉ំជាប់ងូតទឹកណាបង»ថេយ៉ុង
«ងូតទឹក?នេះម៉ោង10ហើយ ហេតុអីថេយ៍ទើបតែងូតទឹក? វាមិនមែនជាទំលាប់ដែលថេយ៍ដេកយូនោះទេ»នាយចោទសំណួរដោយលើកហេតុផលទាំងមិនយល់ព្រោះនាយបានស្គាលរាងតូចយូមកហើយ ថាក្មេងនេះមានទំលាប់បែបណា ចូលចិត្តអ្វី នឹងមិនចូលចិត្តអ្វីនាយដឹងទាំងអស់។

«គឺថាខ្ញ៉ំអស់កម្លាំងពេកទើបភ្ញាក់ស្មើនឹង....និយាយទៅបងវិញ តើបងមានការអីមែនទេ?»កម្លោះតូចក្រឡាប់ភ្នែកត្រិះរិះរកមូលហេតុសមរម្យអោយបូគឹមដឹង គេមិនអាចនិយាយបានថាខ្លួនត្រូវបានជុងហ្គុកធ្វើបាបទេមិនចឹងនឹងធ្វើអោយអ្នកកំម្លោះព្រួយបារម្ភមិនខាន។
«បងមានការចង់និយាយជាមួយថេយ៍តិចអំពីរឿងជំងឺ....ដូច្នេះថេយ៍អាចមករកបងនៅមន្ទីពេទ្យបានទេ? មិនចឹងបងអាចទៅយកថេយ៍បាន»បូគឹម

«មិនអីទេ ចាំខ្ញ៉ំទៅជួបបង»ថេយ៉ុង
«បាទ បងរងចាំ»
«បាទ...»សន្ទនាគ្នារួចប្រព័ន្ធទូរស័ព្ទក៏ត្រូវបិទ ថេយ៍ទំលាក់ដៃដែលកំពុងកាន់ទូរស័ព្ទចុះព្រមទាំងដកសង្ហើមធំ ជីវិតនេះពិតជាស្មុគស្មាញខ្លាំងណាស់។ មិនចង់ធ្វើអោយអារម្មណ៍សោកសៅរើឡើងម្តងទៀតគេក៏ក្រវីក្បាលដេញគំនិតទាំងនោះចោល រួចសឹមដើរទៅបើកទ្វាបម្រុងនឹងចាកចេញពីបន្ទប់បុរសឃោឃៅម្នាក់នេះ។

ក្រាក!!!
ដៃស្រឡូនមិនទាន់លូកចាប់គន្លឹះទ្វាកាច់ផងស្រាប់តែអ្នកបើកពីខាងក្រៅក៏រុញចូលមកភ្លាម ធ្វើអោយកាយតូចអាចសម្លឹងមើលឃើញយ៉ាងច្បាស់ពីរូបរាងមាំទាំ ពេញដោយកម្លាំងនឹងរួមចំណែកនៃភាពសង្ហាររបស់ផ្ទៃមុខដែលម៉ងរលោងស្រោបដោយមានកែវភ្នែកមួយគូព័ណ៍ត្នោត វាមុទស្រួច ត្រជាក់ប្រៀបដូចភ្នំទឹកកកនៅតំបន់ពូលយ៉ាងចឹង។

My husband's villain (លោកប្តីកំណាច)Where stories live. Discover now