ថេយ៉ុងងាកបែរមុខសម្លឹងមើលទៅកាន់ជុងហ្គុកដែលកំពុងពាំនាំខ្លួនចុះពីលើផ្ទះយ៉ាងលឿនសម្តៅមករកស្ត្រីវ័យចំណាស់ទាំងក្តីបារម្ភ
«ម៉ាក់-ម៉ាក់យ៉ាងមិចហើយ?»នាយកម្លោះសម្រូតខ្លួនចូលទៅជួយលើករាងកាយអ្នកជាម្តាយដោយសួរនាំបារម្ភមិនឈប់
«ម៉ាក់ឈឺចង្កេះណាស់កូន»គាត់រអ៊ូងូវៗដោយមិនភ្លេចសម្តែងនូវអាការះបែបអ្នកឈឺចាប់អោយសមដូចពិតៗឡើយ។ ចំណែកឯអ្នកបង្កក៏មិនបានធ្វើអ្វីដូចគ្នាក្រៅពីឈរសម្លឹងមើលការសម្តែងរបស់ស្ត្រីចំណាស់ទាំងការខឹងរោលរាលពេញទ្រូង«ថេយ៉ុង....!!»មិនយូជុងហ្គុកស្រាប់តែបង្វែរចំណាប់អារម្មណ៍មកកាន់កម្លោះតូចវិញម្តង មុននឹងបែរមកលូកកញ្ឆក់ចាប់ដើមដៃស្រឡូនខ្លាំងៗមិនរង់ចាំសួរនាំមុននោះទេ
«.....»ថេយ៉ុងនៅស្ងាមស្ងាត់មិនស្រដីមាត់ក៏រកនាយកម្លោះព្រោះអារម្មណ៍នឹងក្រសែរភ្នែកព្យាយាមបាញ់សម្តៅទៅរកតែវ័យចំណាស់ប៉ុណ្ណោះ
«ហេតុអីក៏រុញម៉ាក់?»ទីបំផុតនាយដាច់ចិត្តសួរនាំឡើងមិនខ្លាចថាពេលនេះកាយតូចមានអារម្មណ៍បែបណានោះទេ អ្វីដែលនាយកំពុងចង់ដឹងពេលនេះគឺហេតុផលព្រោះកំហឹងវាចាលចោលពេញខ្លួនឥតឈប់បន្ទាប់ពីឃើញសកម្មភាពមិញនេះរួច«.....»កាយតូចបន្តនៅតែស្ងាត់មាត់ដដែល
«ឆ្លើយមក! មិចមិនឆ្លើយ»នាយអត់ធ្មត់ខាំថ្គាមសឹងតែបាក់ខណះពេលអ្នកម្ខាងទៀតមិនចាប់អារម្មណ៍ពីសម្តីខ្លួន ទើបនាយព្រមព្រលះសម្លេងខ្លាំងៗទៅកាន់ថេយ៉ុងវិញ
«លែងខ្ញ៉ំ....»ថេយ៍ចាប់ទាញដៃជុងហ្គុកចេញមួយទំហឹងមុននឹងបន្តប្រយោគ
«បើចង់ដឹងណាស់មិចក៏មិនសួរនាំម្តាយរបស់លោកទៅ....ថាគាត់បានធ្វើស្អីខ្លះ?»គេមិនមែនជាមនុស្សដែលសុខៗចូលទៅរករឿងអ្នកដទៃមុនឯណាបើអ្នកម្ខាងទៀតមិនបានធ្វើខុស លឺដូច្នេះជុងហ្គុកក៏បានងាកមុខសម្លឹងមើលមកម្តាយវិញ«យើងស្រឡាញ់ឯងណាស់ថេយ៍ មានមនុស្សច្រើនណាស់ដែលចង់ចូលមកក្នុងជីវិតជុងហ្គុកប៉ុន្តែយើងយល់ថាឯងក៏ស្រឡាញ់គេដូចគ្នាដូច្នេះបានជាយើងព្រមជ្រើសរើសយកឯងតែម្នាក់....»គាត់វាចាលើករឿងល្អៗមកបាំងពីមុខព្រោះគំនិតពិតប្រាកដរាងក្រាស់មិនដឹងឡើយក្រៅពីទង្វើក្លែងក្លាយដែលគាត់ខំសម្តែងរហូតដល់សព្វថ្ងៃនេះ
«ខណះពេលបាត់ឯងតើមានអ្នកណាបារម្ភខ្លាំងជាងនេះទៀតក្រៅពីយើង? តាំងពីដើមយើងមិនដែលហ៊ានលើកដៃវៃកូនប្រុសខ្លួនឯងនោះទេតែនេះជាលើកទីមួយហើយព្រោះតែគេបានធ្វើអោយឯងបាត់ខ្លួន....ប៉ុណ្ណឹងហើយតើឯងនៅគិតថាយើងជាមនុស្សអាក្រក់ទៀតហេស?»មិនសម្រក់ទឹកភ្នែកឬយំយែកដូចដែលមនុស្សចាស់ទូទៅសម្តែងនោះទេក្រៅពីប្រើសម្លេងធម្មតៗបំផុតបន្លឺឡើងក៉ំអោយកើតរឿងដែលគួរអោយសង្ស័យសម្រាប់ជុងហ្គុកមើលមក។
YOU ARE READING
My husband's villain (លោកប្តីកំណាច)
Actionជីវិតក្មេងម្នាក់នៅក្នុងចំណងដៃអាពាហ៍ពិពាហ៍ទោះមាននាមជាភរិយាក៏ក្តីសុខគ្មានលេចរូបរាងក្រៅពីទឹកភ្នែកឡើយគេហត់នឿយគេឈឺចាប់ព្រោះទទួលរងការមែកងាយសព្វគ្រប់មិនថារាងកាយឬចិត្តពីមនុស្សដែលខ្លួនស្រឡាញ់រហូតព្រមជំនះរត់គេចចេញអោយឆ្ងាយពីទីនោះទាំងបាត់ការចង់ចាំដោយមានក្តីសុខត...