«ខ្ញ៉ំ....»ក្រសែរភ្នែកដ៏រឹងកំពឹសបានបាញ់សម្លឹងមើលមកមិនព្រិច បណ្តាលអោយពាក្យពេជមួយម៉ាត់ចេញពីក្រអូបមាត់ថេយ៉ុងត្រូវបានរអាក ហាក់ពិបាកក្នុងការបង្ហើមចេញមកក្រៅព្រោះតែអារម្មណ៍កំពុងភិតភ័យនឹងកែវភ្នែកមួយគូនោះ។
«ខ្ញ៉ំស្អី....ឬក៏ចង់ប្រាប់ថាខ្ញ៉ំមិនបានដេកជាមួយសាហាយទេ?»សំណួរដ៏អសុរោះមិនគួរអោយចង់ស្តាប់ វាជាពាក្យដែលនាំអោយយើងលឺហើយក្តៅស្លឹកត្រចៀកជាខ្លាំង។ គេសួរបែបនេះចង់រករឿងច្បាស់ណាស់ គ្មានពេលណាធ្វើអោយថេររស់នៅបានស្រុកស្រួលមួយថ្ងៃនោះទេ។
«ខ្ញ៉ំមិនបានទៅធ្វើរឿងបែបនឹង....»កម្លោះតូចប្រញ៉ាប់ចូលខ្លួនធ្វើការប្រកែក ដោយហេតុចង់បកស្រាយពីភាពស្អាតស្អំរបស់ខ្លួនអោយនាយបានដឹងថាមនុស្សដូចគេមិនទៅធ្វើរឿងថោកទាបដូចជានាយនោះទេ។
«អូ!!មែនឬ តើយើងគួរជឿឯងដែរទេ?»នាយកម្លោះលើកដៃយកទូរស័ព្ទនឹងកែវស្រាទៅទុករួចបោះស្នាមញញឹមចុងមាត់ទាំងលើកចិញ្ចើមម្ខាងឡើងបញ្ជាក់ពីភាពមិនទុកចិត្តអោយថេយ៉ុងបានដឹង។«ខ្ញ៉ំគួរធ្វើយ៉ាងមិចទើបបានជាបងព្រមជឿ?»ថេយ៉ុង
«ដើរមក យើងនឹងប្រាប់ឯង»មួយឃ្លាបានរណ្តំចិត្តកម្លោះតូចអោយញ៉ាប់ញ័រស្របពេលកាយវិការដ៏ទាក់ទាញបានបំផុសក្នុងកែវភ្នែកទាំងគូរបស់គេ ព្រោះវាបានបញ្ជាំងអោយឃើញរាងកាយដែលកំពុងបើកស្មាដ៏ទូលាយស្រោបដោយសាច់ដ៉ំជាច្រើនកន្លែងជាពិសេសគឺស៉ិចផេក8កងដក់ជាប់លេខមួយជាលំដាប់អូសទាញអារម្មណ៍អ្នកមើលជាងគេ។«នៅឈរសម្លឹងមើលយូទៀតទេ?»សំណួរមួយប្រយោគទៀតក៏លុបបំបាត់ការភ្លឹកភ្លាំងរបស់ថេយ៉ុងអោយប្រញ៉ាប់មានស្មារតីត្រឡប់មកវិញ។ រាងតូចលេបទឹកមាត់មួយក្អឹកអោយសើមបំពង់ក៏មុននឹងបោះជំហ៊ានជើងដើរទៅផ្នែកម្ខាងទៀតនៃអាងទឹកដែលនាយករដ្ឋមន្ត្រីចនកំពុងរងចាំ
«ឆាប់អោនខ្លួនខិតមករកយើងមក»មិនអោយទាស់ចិត្តទោះបីញ្ញាណខាងក្នុងប្រាប់ថាក៉ំទៅ ក៏វាមិនអាចនឹងប្រកែកបានដែរទើបរាងកាយមួយនេះព្រមអោនបន្ទន់ខ្លួនបៀកទៅជិតជុងហ្គុកដោយរក្សាចម្ងាយមិនឆ្ងាយពីគ្នាប៉ុន្មានឡើយ។
«តើបង....ប្រូង!!»កម្លោះតូចហៀបនឹងបោះសម្តីឡើងតែក៏ត្រូវបានផ្តាច់ស្របពេលមានដៃមាំម្ខាងចាប់ទាញកន្ត្រាក់ដៃរបស់គេអោយចូលទៅក្នុងទឹកយ៉ាងលឿនសឹងតែរៀបចំខ្លួនមិនទាន់។
YOU ARE READING
My husband's villain (លោកប្តីកំណាច)
Actionជីវិតក្មេងម្នាក់នៅក្នុងចំណងដៃអាពាហ៍ពិពាហ៍ទោះមាននាមជាភរិយាក៏ក្តីសុខគ្មានលេចរូបរាងក្រៅពីទឹកភ្នែកឡើយគេហត់នឿយគេឈឺចាប់ព្រោះទទួលរងការមែកងាយសព្វគ្រប់មិនថារាងកាយឬចិត្តពីមនុស្សដែលខ្លួនស្រឡាញ់រហូតព្រមជំនះរត់គេចចេញអោយឆ្ងាយពីទីនោះទាំងបាត់ការចង់ចាំដោយមានក្តីសុខត...