ភាគ30:ជីវិតរញ៉េរញ៉ៃ

1.1K 47 3
                                    

មិនមែនសុខៗនាយនឹកគិតដល់ស្រានោះទេបើសិនគ្មានរឿងកើតឡើងដោយសារអ្នកនៅចំពោះមុខ។ព្រោះពាក្យដដែលៗរំអុកពេញខួរក្បាលនាយមិនលែង មកដល់លើកណាក៏គ្មានពាក្យផ្សេងក្រៅពីប្រាប់អោយដោះលែងដែរ។ នាយមានកម្លាំងចិត្តទេ?ស្របពេលប្រពន្ធចេះតែចង់ចាក់ចេញពីខ្លួនដូច្នេះ?
«.....»កម្លោះតូចឈរស្ងាមឆ្កឹងមួយកន្លែង
«ទៅវិញទៅ បងចង់សម្រាក»នាយបែរខ្នងដើរចូលក្នុងបម្រុងនឹងទាញទ្វាបិទដូចគ្នា

«មើលទៅលោកដូចជាពិបាកណាស់»សម្តីកាយតូចហាក់បង្អូសពេលវេលាអោយនាយកម្លោះឈរស្ងាមនឹងរងចាំស្តាប់មិនបាន
«ហើយក៏ស្មុគស្មាញ់ច្រើនដែរ....គេថារបស់ណានាំភាពក្តៅក្រហាយអោយខ្លួន របស់នោះនឹងត្រូវបានគេនាំទៅឆ្ងាយដើម្បីបោះបង់ចោល ដូច្នេះហេតុអីបានជាលោកមិនព្រមដោះលែងខ្ញ៉ំ? លោកក៏ដឹងថាខ្ញ៉ំជាមនុស្សតែម្នាក់ដែលនាំភាពក្តៅក្រហាយអោយលោក»ដៃសងខាងប្រឹងក្តាប់ខ្ញាំចូលគ្នាសឹងតែចាក់ទំលុះសាច់អោយធ្លុះធ្លាយបន្ទាប់ពីនាយឈរស្តាប់ពាក្យសម្តីដដែលៗរបស់ថេយ៉ុងហើយ កំហឹងដែលបម្រុងនឹងរលត់ក៏ឆាបឆេះបញ្ចេញផ្កាភ្លើងពាសពេញខ្លួនប្រាណ ចំណែកឯខួរក្បាលក៏រងឹងនឹងពាក្យដោះលែងមិនឈប់។
«លោកសាកគិតមើលទៅថាការរស់នៅបែបនេះវាគ្មានក្តីសុខនោះទេមិនថាលោកនឹងខ្ញ៉ំ ការចែកផ្លូវគ្នាដើររៀងៗខ្លួនវាគឺជាជម្រើសដ៏ល្អបំផុត»ថេយ៉ុងព្យាយាមនិយាយរៀបរាប់បូបាញ់លើកហេតុផលជាច្រើនដើម្បីបកស្រាយនឹងពន្យល់នាយកម្លោះអោយបានយល់ហើយព្រមផ្លាស់ប្តូរគំនិតបែរមកដោះលែងខ្លួនវិញ។

«ដល់ពេលនោះលោកនឹងខ្ញ៉ំគឺ.....»គេបម្រុងនឹងបន្តពន្យល់បន្ថែមទៀត តែមិនទាន់នឹងបញ្ចប់ឃ្លាស្រួលបួលផងសម្លេងស្រែកក៏លាន់បន្លឺឡើងកាត់ចង្វាក់ភ្លាមៗ
«បិទមាត់!!....»ជុងហ្គុកបែរខ្លួនទាំងចង់ចិញ្ចើមស្រដីដោយពេញកំហឹងស្រោចសឹងតែពេញមួយតួខ្លួនដែលញ៉ាប់ញ័រជាខ្លាំង។ ថេយ៉ុងភ្ញាក់ព្រឺត គេមិនដែលឃើញរាងក្រាស់ខឹងខ្លាំងបែបនេះពីមុនមកទេលឺសម្លេងដ៏គ្រោងគ្រាតរបស់នាយហើយធ្វើអោយគេព្រមបិទមាត់ដូចគេចុក

«បងអត់ធ្មត់ខ្លាំងណាស់ថេយ៍ ហើយក៏ស៊ូទ្រាំមិនតិចដែរដូច្នេះ....ក៉ំធ្វើអោយបងក្លាយជាមនុស្សអាក្រក់អី នេះជាពាក្យចុងក្រោយរបស់បងហើយ បាំង!!»គ្រាន់តែបញ្ចប់ប្រយោគរួច នាយក៏បែរខ្នងដើរចូលទាំងបិទទ្វាលឺស៊ូតែ បាំង មិនរងចាំអោយថេយ៉ុងបានស្រដីតបតវិញឡើយ។ ការអត់ធ្មត់មានណែនកំណត់ការរក្សាចិត្តស្ងប់វាមិនស្ថិតស្ថេររហូតនោះទេ ហេតុនេះក្នុងការប្រែក្លាយទៅជាមនុស្សអាក្រក់ក្នុងភ្នែកកាយតូចវាពិតជាងាយស្រួលខ្លាំងណាស់។
  «ខ្ញ៉ំទេជាអ្នករងទុកហេតុអីអ្នកទួញសោកគឺជាលោក?»ស្រដីបែបនេះមិនមែនមើលមកគេជាមនុស្សអាក្រក់ណាហី? បើរំលឹកតាំងពីដើមអ្នកដែលសម្រក់ទឹកភ្នែកគឺជាគេទៅវិញទេមិនមែនជានាយឡើយ។ ថេយ៉ុងបែរខ្លួនដើរចេញពីមុខបន្ទប់ជុងហ្គុកទាំងអារម្មណ៍រសាត់រសល់ ចិត្តនឹកគិតដល់បូគឹមនឹងលោកផាកជាខ្លាំង ពេលនេះពួកគាត់យ៉ាងមិចហើយ?តើពួកគាត់កំពុងពិបាកចិត្តមែនទេនៅពេលឃើញគេបាត់ខ្លួនដូច្នេះ?

My husband's villain (លោកប្តីកំណាច)Where stories live. Discover now