ភាគ33:ប្លែក

1K 48 5
                                    

នាយកម្លោះបោះជំហ៊ានមកមុខសម្តៅមកជិតគ្រែស្របពេលរាងកាយស្រឡូនព្យាយាមរំកិលខ្លួនថ្ថយក្រោយយឺតៗទាំងអារម្មណ៍ញ៉ាប់ញ័របន្ទាប់ពីស្តាប់សម្តីជុងហ្គុកហើយនាំអោយគេអត់នឹងតបមិនបាន
«លោកឯងឆ្កួតហេស? ចង់មកធ្វើស្អីទាំងថ្ងៃត្រង់នឹង?»ចិញ្ចើមស្តើងជ្រួញចូលគ្នាមុននឹងបោះពាក្យជេរប្រទិចម្តងទៀតទៅកាន់នាយកម្លោះ
«បើចឹងទាល់តែយប់មែនទេបានជាបងអាចញាំអូនបាន?»

«អត់ មិនថាពេលណានោះទេគឺលោកគ្មានសិទ្ធ»
«បងមិនចង់និយាយពីសិទ្ធទៀតទេមិនចឹងអូនច្បាស់ជាធុញ»
«ដឹងចឹងល្អហើយ មិនបាច់និយាយទេ»
«បើបងមិននិយាយមិចនឹងអូនចាំទៅ?»
«មិនថាលោកមានសិទ្ធអីមកលើខ្ញ៉ំទេតែនេះជារាងកាយរបស់ខ្ញ៉ំដូច្នេះខ្ញ៉ំនៅតែជាម្ចាស់របស់វា បើខ្ញ៉ំមិនចង់អោយមេរោគណាមកប៉ះគឺដាច់ខាតមិនអោយនឹងហើយ»

«អូនចាត់ទុកបងជាមេរោគ?»នាយអស់សំណើតនឹងសម្តីរបស់ថេយ៉ុងជាខ្លាំង យូៗទៅចាត់ទុកគេជាមេរោគទៅហើយ
«ឬក៏មិនមែនទេ? មេរោគវាចូលចិត្តតោងទាមគេណាស់ទោះម្ចាស់មិនចូលចិត្តក៏មុខក្រាស់ថោកតោងស្អិតមិនលែងដែរ»ទង្វើរាល់ថ្ងៃនេះមិនចាំបាច់អោយគេប្រាប់នោះទេមើលទៅថាវាដូចឬអត់ នេះវាចូលលក្ខណះថោកហួសពាក្យថ្លែងហើយ បានគេមិនស្រែកប្រកាស់អោយប្រជាជនដឹងចាត់ទុកថាយល់ដល់មុខមាត់ទៅ។
  «ក្លាយជាមេរោគមានអីទៅអាក្រក់?អ្នកវិទ្យាសាស្ត្របានស្រាវជ្រាវរួចហើយថាមានមេរោគខ្លះក៏មានប្រយោជន៍សម្រាប់យើងដូចគ្នា មិនខុសអីដូចគ្នានឹងបងដែលមិនរំលោងប្រពន្ធនោះទេ។ ស៊ូក្លាយជាមេរោគដែលតោងរាងកាយប្រពន្ធមិនល្អជាងទេហេស? តែបើតោងស្រីផ្សេងបានវាចម្លែក»រាងក្រាស់ដាក់ពាក្យចន្លោះមិនអោយខ្វះមិនបាត់ពាក្យសម្តីដ៏ពិនប្រសបនិយាយរបស់ខ្លួនដើម្បីតបតថេយ៉ុងដែលកំពុងអង្គុយធ្វើមុខក្រម៉ូវមិនបាត់នោះទេ។

«ចេញទៅក៉ំមកប៉ះខ្ញ៉ំ»កម្លោះតូចស្រវេស្រវាទាញខ្នើយមកគប់ដើម្បីរារាំងបញ្ឈប់ដំណើររបស់ជុងហ្គុកដែរសម្រុកឡើងមកលើគ្រែទាំងស្នាមញញឹមចុងមាត់។ បាត់ដៃក្រាស់ចាប់ខ្នើយជាប់មុននឹងបោះទៅផ្នែកម្ខាងទៀតទាំងមិនខ្វល់ គិតថាសម្តីហាមឃាតរបស់គេអាចបញ្ឈប់ចិត្តចង់ធ្វើរបស់នាយបានមែនទេ? ជុងហ្គុកចូលទៅចាប់ផ្តួលរាងកាយស្រឡូនអោយដេកម្ងាផ្អឹបទៅនឹងពូកយ៉ាងទាន់ហន់ហាក់ដូចចង់បង្កើតរឿងក្តៅគគុកជាមួយគ្នាតែវាក៏នាំអោយថេយ៉ុងភ័យខ្លាចនឹងមិនពេញចិត្តផងដែរ
  រីង!!រីង សម្លេងទូរស័ព្ទបន្លឺឡើងនាំអោយក្លាយជាបញ្ហាផ្តាច់បរិយ៉ាកាសរោមេតិចអស់ តែក៏ក្លាយជារឿងល្អសម្រាប់រាងតូចដែរ។ ចិញ្ចើមក្រាសជ្រួញមុននឹងទាញដកហូតពីក្នុងខោប៉ាវដើម្បីចុចទទួល

My husband's villain (លោកប្តីកំណាច)Where stories live. Discover now