ភាគ4:សប្បាយចិត្តទេគីមថេយ៉ុងអ៊ែលសៀនហ៍

1.5K 62 4
                                    

«ថេរ នៅទីនេះ»នារីរូបស្រស់លើកដៃក្រវីចុះឡើងជាសញ្ញានៅក្នុងចំណោមមនុស្សជាង10អ្នកសុទ្ធសឹងតែជាមិត្តភក្តិកំពុងស្ថិតក្នុងបរិវេនមុខភូមិគ្រឹះដែលមានការរៀបចំតុបតែងអោយសមនឹងការស្វាគមន៍នាងក្រម៉ំត្រឡប់មកពីបរទេសវិញ។ ស៊ូអានដើរតឹកៗសម្តៅទៅរកថេយ៉ុងដោយពោពេញស្នាមញញឹម មុននឹងលូកចាប់ដៃស្រឡូនជាប់

«យើងនឹកឯងណាស់ដឹងទេ?»ស៊ូអាន
«អឹម យើងក៏នឹកឯងដូចគ្នា»ថេយ៉ុង
«យើងស៉ំអោបឯងបន្តិចហើយណា»ថារួចនាងក៏ចូលខ្លួនអោបរាងតូចយ៉ាងណែនហាក់ដូចកំពុងបង្ហាញពីការនឹកនាអស់រយះពេលជាង5ឆ្នាំមកនេះដែលពួកគេត្រូវបែកគ្នា។ កម្លោះតូចមិនប្រកែកគេលើកដៃទះខ្នងមិត្តថ្នមៗវិញដោយនឹកឃើញដល់ជីវិតរស់នៅក្នុងនាមជាសិស្សវិទ្យាល័យរបស់ពួកគេ វាមានក្តីសុខណាស់មិនកើតទុក្ខឬទឹកភ្នែកស្រោបដោយភាពឈឺចាប់ដូចពេលនេះទេ។

«និយាយចឹងតើឯងសម្រេចក្តីស្រមៃដល់ណាហើយ?»ស៊ូអានដកខ្លួនចេញពីការអោបមុននឹងចោទសំណួរទាំងស្នាមញញឹមមិនដឹងរឿង ទឹកមុខរីករាយបន្តិចបន្តួចក៏រលាយបាត់អស់ជំនួសអោយភាពតានតឹងលើផ្ទៃមុខយ៉ាងច្បាស់។ សម្រេចក្តីស្រមៃដែលចង់ក្លាយជាតារាចម្រៀងនឹងហេស? គេគ្មានសូម្បីឱកាសឡើងមកបង្ហាញសម្ថភាពព្រោះតែចំណងអាពាពិពាហ៍ដ៏តឹងមួយនេះ វាបានរឹបរួបយ៉ាងណែនៗរហូតបង្កជារបួសច្រើនកន្លែងលើដងខ្លួនថែមទាំងបេះដូងរបស់គេទៀតផង។

«ស៊ូ អានតើឯងមិនរាកទាក់បងបន្តិចទេហេស?»ទិដ្ឋភាពតានតឹងមួយនេះត្រូវបានអគុណលោកវិជ្ជបណ្ឌិតផាកដែលចូលមកបង្វែរប្រធានបទទាន់ ព្រោះនាយតែងតែសង្កេតមើលសកម្មភាពថេរជាងនិច្ចបើមានអ្វីមួយដែលសមីខ្លួនពិបាកដោះស្រាយនាយនឹងយកខ្លួនចូលមកការពារភ្លាម។ ថេយ៉ុងងើយមុខសម្លឹងមើលទៅកាន់បូគឹមដែលស្របពេលម្ចាស់ខ្លួនក៏ដៀងភ្នែកសម្លឹងមើលមកគេដូចគ្នា ក្នុងកែវភ្នែកបុរសម្នាក់នេះចង់ប្រាប់ថាក៉ំបារម្ភអីមានបងនៅក្បែរហើយ បងនឹងការពារឯង។វាកក់ក្តៅណាស់ត្រូវទេ?ថេររំលេចស្នាមញញឹមថ្មើរៗឡើងវិញមុននឹងងាកមុខចេញ ត្រូវហើយពេលនេះគេនៅមានបូគឹម បុរសដែលគេអាចផ្ញើរសុវភាពអោយការពារបាន។

My husband's villain (លោកប្តីកំណាច)Where stories live. Discover now