ភាគ48:ភ័យតក់ស្លុត

1.5K 55 31
                                    

«លោកក៉ំមើលងាយខ្ញ៉ំបែបនេះបានទេ»ស្តាប់លឺពាក្យនាយស្រដីម្តងៗប្រអប់ទ្រូងទាំងមូលសឹងតែខ្ទេចខ្ទាំអស់ទៅហើយគេពិបាកនឹងទ្រាំស្តាប់ពាក្យមើលងាយបែបនេះណាស់
«យ៉ាងមិច?ឈឺចាប់ហេស?»នាយសួរឌឺដង
«ខ្ញ៉ំក៏ជាមនុស្ស»គេជាមនុស្សដែលចេះស្តាប់នឹងឈឺចាប់ដូចមនុស្សទូទៅចឹង
«យើងស្មានតែឯងជាសត្វចិញ្ចឹម?»ជុងហ្គុកបោះសម្តីឡើងមកហីៗបណ្តាលអោយថេយ៉ុងលឺហើយមិនពេញចិត្តជាខ្លាំង ជ្រុលពេកទេដឹង?

«ល្អ បើខ្ញ៉ំជាសត្វចឹងលោកក៉ំប៉ះខ្ញ៉ំអី»កម្លោះតូចលើកដៃប្រឹងរុញដើមទ្រូងជុងហ្គុកចេញគេហត់នឿយនឹងស្តាប់ពាក្យអាក្រក់ៗរបស់នាយខ្លាំងណាស់មួយម៉ាត់ណាក៏សត្វពីម៉ាត់ណាក៏សត្វចឹងក៉ំប៉ះពាល់គេអីល្អជាង។
«ឯងមានសិទ្ធស្អីមកបញ្ជាយើង?»ស្តាប់ពាក្យដេញរបស់ថេយ៉ុងនាំអោយនាយអត់នឹងចង់ខឹងមិនបាន ពេញមួយជីវិតមានតែកាយតូចប៉ុណ្ណោះដែលបដិសេធខ្លួនតាំងពីរៀបការលើកដំបូង។
«.....»រាងតូចមិនស្រដីព្រោះត្របកភ្នែករៀបនឹងទំលាក់សឹងតែជិតហាក់បីដូចជាគេកំពុងមានអារម្មណ៍ថាងងឹតមុខជាខ្លាំងប្រហែលកាលពីយប់មិញគេលេបថ្នាំងងុយច្រើនពេកទេដឹង?គិតមិនបានប៉ុន្មានផងស្រាប់តែរាងស្រឡូនទោទន់ទៅលើរាងកាយនាយកម្លោះមួយរំពេជបណ្តាលអោយជុងហ្គុកចងចិញ្ចើមទាំងងើយឆ្ងល់។
«.....»ខណះពេលដឹងថាថេយ៉ុងកំពុងសន្លប់នាយក៏បានដកដង្ហើមធំព្រោះខ្លួនមិនបានធ្វើរឿងទាំងនោះអោយចប់ចុងចប់ដើមឡើយ។ នាយចាប់បីកាយតូចទៅបន្ទប់ទឹកដើម្បីសំអាតខ្លួនអោយរួចក៏ដាក់ផ្តេកទៅលើពូក
«ស៉ំទោស»បន្ទាប់ពីឈរសម្លឹងមើលថេយ៉ុងមួយសន្ទុះអារម្មណ៍ដឹងខុសក៏លាតត្រដាងឡើងមកគេដូចជាទទួលស្គាល់ថាថ្ងៃនេះខ្លួនធ្វើបាបរាងតូចខុសរបៀបពិតមែនទើបជាពោលពាក្យស៉ំទោសដូច្នេះ ព្រោះវាមិនខុសអីប្រៀបដូចខឹងរទេះវៃគោនោះទេ
«ជុប! រាត្រីសួរស្តី»នាយអោនមុខលោបទៅថើបបបូរមាត់រាងតូចសើរៗមុននឹងខ្លួនរៀបចំសម្លៀកបំពាក់ហើយក៏ដើរចាកចេញពីបន្ទប់ទៅ។

Skip
«ដឹប អូយ....!!»រាងកាយរមៀលចុះឡើងៗរហូតភ្លាត់ធ្លាក់ពីលើគ្រែដោយមិនដឹងខ្លួន
«ហឹក....»ថេយ៍លើកដៃទប់ចង្កេះគេមានអារម្មណ៍ថាចុងចាប់ខ្លាំងណាស់កំពុងតែឈឺស្រាប់នៅមកធ្លាក់ពីលើគ្រែទៀត។
«គេមិននៅទេហេស?»អំឡុងពេលនោះក្រសែរភ្នែកព្យាយាមរេសម្លឹងមើលគ្រប់កន្លែងរហូតមិនបានជួបនាយកម្លោះក៏ឧទានឡើងមកទាំងទឹកមុខទំលាក់ចុះគេដឹងខ្លួនច្បាស់ណាស់ថាគេមិនសំខាន់ជាងពេលបម្រើតណ្ហារបស់នាយឡើយ។ ណ្ហើយចុះបើនាយមិនខ្វាយខ្វល់ពីខ្លួនផងចឹងក៏មិនបាច់ទ្រាំអង្គុយស្រងោះស្រងោតតែម្នាក់ឯងដែរ ថេយ៉ុងបានព្យាយាមងើបទៅរៀបចំខ្លួនថ្វីត្បិតកំពុងឈឺចាប់ខ្លាំងក៏គេមិនស្រែកហៅអោយអ្នកណាមកជួយដែរ។ គេបានដើរទៅកកូរកកាយក្នុងបន្ទប់របស់ខ្លួនក្រែងល៎មុនគេបាត់បង់ការចងចាំអាចជាមានតម្រុយខ្លះៗដែលគេបានកត់ចំណាំទុក ប៉ុន្តែមិនថាគេព្យាយាមកកាយមើលយ៉ាងណាក៏មិនបានស្រមោលតម្រុយបន្តិចដែរ ព្រះអើយ!!ហេតុអីពីមុនខ្លួនល្ងង់ម្លេស?

My husband's villain (លោកប្តីកំណាច)Where stories live. Discover now