Ch1: ហែកជើង!

12.6K 384 10
                                    


នៅក្នុងបន្ទប់ដ៏ទំនើប ធំទូលាយមួយនៃសណ្ឋាគារលំដាប់ផ្កាយ ឃើញមានមនុស្សប្រុសតូចល្អិតម្នាក់ដែលមានស្បែកសម៉ដ្ឋរលោង កែវភ្នែកដូចនិល ច្រមុះស្រួច បរបូរមាត់ក្រហមគួរឲ្យចង់ថើប កំពុងអង្គុយម៉ង់ៗនៅតុអាហារតែម្នាក់ឯងដូចកំពុងរង់ចាំមនុស្សម្នាក់ តែកម្រើកខ្លួនមិនហ៊ានផង។
តើឲ្យកម្រើកបែបណាបើនៅក្នុងបន្ទប់មួយនេះ ពោរពេញដោយបុរសពាក់ឈុតខ្មៅ កាន់កាំភ្លើងគ្រប់ដៃ នាយចង់ធ្វើអ្វីក៏មិនត្រូវ។

"អ្នកប្រុសថេយ៉ុង? គឺលោកម្ចាស់របស់ពួកយើងរវល់ការងារបន្តិច អ្នកប្រុសអាចកុម្មង់អាហារញ៉ាំមុនបាន"
"ថា... ថាម៉េច?"
ស្ដាប់មនុស្សម្នាក់ក្នុងចំណោមនោះនិយាយហើយ ម្ចាស់ឈ្មោះក៏ហួសចិត្តជាខ្លាំងនឹងប្រុសម្នាក់នោះ។ នេះជាថ្ងៃដេតញ៉ាំអាហារពេលល្ងាចលើកទីមួយរបស់ពួកគេ តែគេម្នាក់នោះ បែជាទុកឲ្យនាយញ៉ាំអាហារតែម្នាក់ឯង តើវាមានន័យអ្វីទៅ?

"ខ្ញុំថា បើគាត់រវល់ ខ្ញុំអាចចាំលើកក្រោយក៏បានដែរ"
បើមិនព្រោះការដឹងគុណ នាយតូចក៏មិនមកឲ្យគេជាន់ឈ្លីដែរ។ នាយមកទីនេះ ព្រោះម៉ាក់របស់គេបានជ្រើសយកនាយជាគូណាត់ឲ្យកូនគាត់ ដោយគុណបំណាច់ដែលគាត់បាទទួលចិញ្ចឹមនាយតាំងពីមិនទាន់ដឹងក្ដីមកម្ល៉េះ។
ប្រាប់តាមត្រង់ចុះ នាយទទួលយកការស្នើសុំពីអ្នកមានគុណ ដោយមិនដឹងថាប្រវត្តិគេបែបណានោះទេ ទើបបានជួបមិត្តគេក៏និយាយពីសាវតារប្រុសម្នាក់នេះហើយក៏ដឹងថាគេកំណាចប៉ុណ្ណា តែពេលនេះវាហួសពេលទៅហើយ។
"មិនបានទេ លោកម្ចាស់មិនទាន់អនុញ្ញាតឲ្យអ្នកប្រុសទៅណាទេ"
"អឺ... បាទ មិនអីទេ"
"អ៊ឹចឹង អ្នកប្រុសអាចកម្មង់អាហារបាន"
"អូខេ ខ្ញុំកុម្មង់សិនទៅចុះ"
ថេយ៉ុងដកដង្ហើមធំម្ដងទៀតដោយនឿយណាយក្រោយកុម្មង់អាហាររួចរាល់។ នាយលូកដៃរញីរញ័ររបស់ខ្លួនស៊កទៅក្រោមតុ ហើយខ្ញាំភ្លៅខ្លួនឯងដើម្បីកាត់បន្ថយការភ័យខ្លាច។ មិនមែននាយមិនដឹងទេ ថាគេណាត់នាយមកញ៉ាំអាហារនៅសណ្ឋាគារ ថែមទាំងជាបន្ទប់ឯកជនបែបនេះដើម្បីអ្វី។ តែនាយនៅត្រៀមចិត្តមិនទាន់បាន ក្នុងពេលគ្រប់យ៉ាងដែលខ្លួនខំថែអស់ជាង 18 ឆ្នាំមកនេះ នឹងត្រូវបំផ្លាញត្រឹមមួយពព្រិចភ្នែកដោយមនុស្សមិនធ្លាប់ស្គាល់។

មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅Where stories live. Discover now