ចាញ់កូន? មិនពិតទេៗ នាយម៉េចនឹងអាចមានផ្ទៃពោះជាមួយមនុស្សគ្មានមនស្សការដូចជាគេ? សូម្បីតែគិតក៏មិនចង់គិតដែរថាកូននឹងធំឡើងជាមនុស្សបែបណា។
"មិនពិត *អួក"
និយាយមិនបានប៉ុន្មាន ថេយ៉ុងក៏ខ្ទប់មាត់រកកល់ចង់ក្អួតទើបរាងក្រាស់ធ្វើជាយកអាសារជួយជូនគេទៅបន្ទប់ទឹក ថែមទាំងបីគេមកដាក់លើគ្រែវិញពេលគេក្អួតដល់អស់កម្លាំង ទន់ខ្លួនដើរមិនរួច។
"មើលមុខយើងធ្វើស្អី? ចង់និយាយអី?"
គិតតែដេកសម្លឹងមុខ សម្លក់មិនដាក់ភ្នែក មិនស្ដីក៏នាយដឹងថាគេកំពុងជេនាយក្នុងចិត្ត។
"ជុងហ្គុក គាត់នៅឯណា?"
ចំជាក្លាហានមែន! ហ៊ានរំលឹកឈ្មោះសាហាយនៅចំមុខប្ដីខ្លួនឯង បើកុំតែពេលនេះ គេកំពុងមានកូនឲ្យនាយ នាយប្រហែលមិនទុក្ខគេឲ្យរស់នៅបានស្រួលទេ។
"វាមិនទាន់ងាប់ទេ យល់ល្អគិតពីខ្លួនឯងសិនទៅ"
"លោកហាមធ្វើអីគាត់!"
"បើឯងមិនរត់ទៅជាមួយវា រឿងនោះក៏មិនកើតឡើងដែរ"
"ហើយបើលោកធ្វើល្អដាក់ខ្ញុំតែបន្តិច ខ្ញុំក៏មិនចាំបាច់រត់ចេញពីលោកដែរ"
ចង់បន្ទោសអ្នកដទៃថារត់ចេញពីខ្លួន តែគេមានបានមើលទង្វើខ្លួនឯងទេថាបានធ្វើអាក្រក់អ្វីខ្លះលើនាយ?
"មនុស្សក្បត់ ពាក្យដោះសារអ្វីក៏និយាយបាន! មិនឆ្ងល់ទេថាហេតុអី ឯងក្លាយជាកូនសំណព្វចិត្តស្រីម្នាក់នោះ គឺព្រោះតែសណ្ដានដូចគ្នា"
ឲ្យតែរំលឹកដល់រឿងអតីត នាយក៏ចាប់ផ្ដើមក្រោត កាន់តែគិតកាន់តែស្អប់លើសដើម។ ស្អប់មនុស្សក្បត់ ជាពិសេសមនុស្សស្រីក្បត់សាវាដូចជាម្ដាយបង្កើតរបស់នាយ។
"ត្រូវហើយ! មកដល់ពេលនេះខ្ញុំក៏ទើបតែយល់ដូចគ្នាថាហេតុអីម៉ាក់រត់ចេញពីប៉ាលោក ព្រោះគាត់ប្រហែលមិនខុសពីកូនប្រុសរបស់គាត់នោះទេ"
"ឯង!"
"ទះមក ធ្វើបាបឲ្យឆ្អែតឆ្អន់មក! ហើយចាំមើលថាខ្ញុំអាចទ្រាំនឹងលោកយូរប៉ុណ្ណាទៀត!"
ម្ដងនេះ ថេយ៉ុងមានចិត្តក្លាហាន ប្រកែកតវ៉ាថែមទាំងស្រែកដាក់គេតាមចិត្តដែលខឹងស្អប់ នាយគ្មានចិត្តស្រណោះចំពោះគេអ្វីបន្តិច បើអាចនាយនឹងដើរចេញពីជីវិតគេពេលនេះ។
"ល្អ! យើងនឹងចាំមើលថាឯងអាចធ្វើអ្វីបាន បើយើងមិនព្រមដោះលែងឯង ហ៊ឹម?"
គេលើកចញ្ចើម ញញឹមឆ្លើយតបហីៗ ហាក់មិនញញើតនឹងពាក្យគម្រាមនោះឡើយ។ មនុស្សដែលអាចចាកទៅពីនាយដោយគ្មានការអនុញ្ញាតបានមានតែអាចចាកចេញដោយគ្មានដង្ហើមប៉ុណ្ណោះ។
ព្រោះគ្មានចម្លើយតបត នាយក៏សម្រេចចិត្តដើរចេញ ទុកថាយល់ដល់កូនក្នុងពោះឲ្យគេសម្រាកបានស្រួលខ្លួនមួយថ្ងៃសិន។
"ចុះធ្វើយ៉ាងណា ទើបលោកព្រមដោះលែងខ្ញុំ?"
គេមិនអាចឃុំនាយទុកមួយជីវិតទេ ទោះយ៉ាងណាក៏មានហេតុផលដែលគេមិនទាន់ព្រមដោះលែងនាយដែរ។
"បង្កើតកូនឲ្យយើង នោះយើងអាចនឹងពិចារណាដោះលែងឯង!"
បង្កើតកូនហើយក៏ចាកចេញ ធ្វើបែបនេះនាយមិនខុសអីពីមនុស្សយោងឃ្នងដែលបោះបង់កូនខ្លួនឯង។ អារម្មណ៍ដែលធំដឹងក្ដីគ្មានប៉ាម៉ាក់នៅក្បែរ នាយធ្លាប់ឆ្លងកាត់អស់ទៅហើយ នាយម៉េចនឹងអាចឲ្យកូនខ្លួនឯងរងទុក្ខដូចជាខ្លួននោះ។
ថេយ៍លើករូបថតឆ្លុះអេកូប៉ុន្មានសន្លឹកនៅលើតុដែលគេទុកឲ្យមកមើលទាំងរំជួលចិត្ត ហើយក៏ដេកឱបពោះយំតែម្នាក់ឯង។ ដៃស្រឡូនលើកអង្អែលពោះយឺតៗ ត្បិតថាមិនដែលមានគំនិតថាខ្លួនអាចពរពោះបានតែនាយមិនបានស្អប់ខ្ពើម ផ្ទុយទៅវិញបែជាអាណិត ស្រលាញ់កូនក្នុងពោះជាខ្លាំងដែលត្រូវកើតមកក្នុងស្ថានភាពបែបនេះ។
...
មិនបានមួយថ្ងៃស្រួលបួលផង ថេយ៉ុងក៏ត្រូវគេនាំទៅសម្រាកនៅផ្ទះវិញ។ គ្មានកន្លែងណាដែលអាក្រក់អាប់អួរដូចនៅក្នុងនេះទៀតទេ វាមានតែស្រមោលឈឺចាប់ គ្រប់រូបភាពដែលរូបនាយត្រូវគេបង្ខិតបង្ខំ គឺវានៅជាប់ទីនេះទាំងអស់។
"ធ្វើអី?"
ថេយ៉ុងភ្ញាក់ស្មារតីពេលគេក្រសោបនាយបីចុះពីឡានចូលក្នុងផ្ទះ។ មិនមែនគេមិនធ្លាប់ធ្វើបែបហ្នឹង តែលើកនេះមើលទៅដូចជាយកចិត្តទុកដាក់លើនាយខុសពីធម្មតាឬមួយក៏មកពីកូន?
"ក្រែងឈឺហេស?"
"ខ្ញុំឈឺរាល់ដង មិនឃើញលោកអាណិត"
រាល់ពេលដែលនាយយំអង្វរគេ បើគេព្រមថ្នាក់ថ្នមតែបន្តិចក៏ល្អណាស់ តែមិនដែលចេះទន់ភ្លន់ដាក់នាយឡើយ។
"មួយឈឺស្រួល នេះឈឺមែនទែន"
"មនុស្សល្មោភកាម"
ថេយ៉ុងខាំមាត់លួចជេគេស្ងាត់ៗ ប៉ុន្តែគេនៅតែស្ដាប់លឺទើបឆ្មក់លួចថើបថ្ពាល់នាយសងខាងជាការដាក់ទោសឲ្យនាយគេចវិលក្បុងនៅមុខគេមុខឯង។
"បានហើយ ខ្មាសគេ"
"បើខ្មាសដល់សន្លប់ដូចយប់មិញទៀត យើងនឹងអុកថែម"
គេនៅហ៊ានរំលឹករឿងកាលពីយប់មិញទៀត? នឹកឃើញដល់រឿងយប់មិញ នាយខឹងស្អប់គេមិនទាន់បាត់ផង ពិតជាមនុស្សគ្មានកេរ្តិ៍ខ្មាសមែន។
"ហឹស! យកតែចិត្តខ្លួនឯង"
![](https://img.wattpad.com/cover/335438589-288-k962231.jpg)
YOU ARE READING
មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅
Fanfictionថេយ៉ុង មានតួនាទីបង្រៀនមនុស្សគ្មានបេះដូងដូចជា ជេឃេ ឲ្យទទួលស្គាល់ថា លើលើកនេះពិតជាមានស្នេហាស្មោះស្ម័គ្រពិតមែន តែមើលទៅមុននឹងបង្រៀនគេបាន នាយប្រហែលត្រូវគេផ្ដល់មេរៀនរោលរាលសឹងតែទន់ជង្គង់ ព្រមលើកទង់សមុនទៅហើយ។ ចុងក្រោយ តើអ្នកណាជាអ្នកត្រូវបានបង្ក្រាបពិតប្រាកដ...