Ch27: ជេឃេ... កុំលែងអូន

3.8K 189 30
                                    

នៅក្នុងបន្ទប់ទឹកដ៏ធំទូលាយ វាត្រូវបានរៀបចំយ៉ាងរៀបរយដើម្បីបម្រើម្ចាស់ភូមិគ្រិះ មានទាំងការដុតទៀនក្រអូប ប្រេងម៉ាស្សានិងទឹកក្ដៅដែលមានរោយស្រទាប់ផ្កា ជាពិសេសអ្នកម៉ាស្សាដ៏ស្រស់ស្អាតនិងជំនាញដូចជារាងតូច។
ដំបូងឡើយ ថេយ៉ុងក៏គិតពាក់អាវឃ្លុំចូលក្នុងបន្ទប់ទឹកជាមួយគេ តែគេបដិសេធ ហេតុផលគឺគេនិយាយត្រង់ៗថាចង់មើលរាងកាយរបស់នាយ វាធ្វើឲ្យគេកាន់តែមានអារម្មណ៍ប្រសើរឡើង។
"ឆាប់ចូលមក"
នាយចូលរកគេទាំងភ័យៗ ត្បិតថាចេះតែនឹកឃើញរឿងចាស់ៗដែលមានជាមួយគេ។ ប៉ុន្តែក៏ល្អម៉្យាងដែរដែលគេគេងបិទភ្នែកផ្អែកនឹងអាងទឹកមិនអ៊ីចឹង នាយគ្មានភាពក្លាហានចូលងូតទឹកជាមួយគេនោះទេ។
"លោកបែខ្នងមក"
នាយក្រាស់ស្ដាប់តាមសម្ដីថេយ៍ទាំងចិត្តមិនចង់ នាយចង់មើលមុខគេ អង្គុយបែខ្នងបែបហ្នឹងបានអីមើល?
រាងស្ដើងចាប់ផ្ដើមចាក់ប្រេងនៅលើបាតដៃ បន្ទាប់មកក៏ម៉ាស្សាពីកញ្ចឹងកចុះមកដល់ស្មារបស់គេថ្នមៗ ធ្វើឲ្យគេអាចបិទភ្នែក រំសាយភាពតានតឹងទាំងប៉ុន្មានបានយ៉ាងងាយ។
"ពូកែដែរតាស ស្មានថាគ្មានបានការទេ"
នេះឬជាពាក្យសរសើរបស់គេ? មើលទៅប្រហែលមិនដែលសរសើរនរណាពីមុនទេ!
"ត្រូវហើយ! ព្រោះខ្ញុំឧស្សាហ៍ធ្វើញឹកញាប់ឲ្យអ្នកម៉ាក់និងបង... អឺ"
និយាយដល់ត្រឹមនេះរាងតូចក៏ខ្ជឹបមាត់ ឈប់និយាយ ក្នុងចិត្តចង់តែទះមាត់ខ្លួនឯង មិនគួរណារំលឹករឿងមិនគួររលឹកសោះ។
"ម៉ាស្សាក្នុងបន្ទប់ទឹកបែបនេះជាមួយវាដែរឬ?"
"ទេ! មិនដែលទេ គ្រាន់តែម៉ាស្សាធម្មតាប៉ុណ្ណោះ គាត់មិនបានរោគចិត្តដូចលោកទេ"
នរណាទៅនឹកឃើញរឿងប្លែកៗបែបនេះ មានតែគេម្នាក់ហ្នឹងឯង។
រាងក្រាស់លួចញញឹមក្រោយស្ដាប់លឺចម្លើយ ទោះជាគេមិននិយាយក៏នាយដឹងថាមានតែនាយម្នាក់គត់ដែលជាបុរសដំបូងដែលស្និទ្ធិស្នាលនឹងគេ។
"វាមិនរោគចិត្តដូចយើង ឬវាមិនចាប់អារម្មណ៍លើឯង?"
គេនិយាយតែប៉ុន្មានម៉ាត់ ថេយ៉ុងក៏បាត់មាត់ឈឹង គ្មានពាក្យតវ៉ា។ អាចនិយាយបានថាទំនាក់ទំនងនាយនិងជុងហ្គុកវាមិនធ្លាប់ជ្រាលជ្រៅ ហើយនាយក៏មិនដែលគិតដល់រឿងនោះដូចគ្នា ប្រៀបដូចពួកគេមានខ្សែខណ្ឌមួយទៀតដែលនៅឃាំងឃាត់គឺទំនាក់ទំនងបងប្អូន។
"អូ៎ នេះ... មានរឿងអី? ខ្នងលោកមានរបួស? មានសុទ្ធតែជាស្នាម ច្រើនណាស់"
ថេយ៍ម៉ាស្សាតាំងពីស្មាដល់ខ្នង ក៏ស្ទាបដឹងរបួសនៅលើខ្នងដែលបិទបាំងដោយសាក់រាប់មិនអស់។ នោះជាស្នាមខ្វាត់ខ្វែង វាដូចជា... ដូចជាស្នាមរំពាត់ឬក៏ខ្សែតី?
"វាជាការហ្វឹកហាត់"
"ហ្វឹកហាត់ម៉ាកអី? ហេតុអីដល់ថ្នាក់វាយច្រើនកន្លែង? នរណាធ្វើដាក់លោក ម៉េចក៏ឃោរឃៅដល់ថ្នាក់នេះ?"
គេធ្លាប់រងទុក្ខ និងត្រូវវាយរហូតរបួសពេញខ្នង ហេតុអីក៏នាយមិនធ្លាប់ចាប់អារម្មណ៍ពីមុនមក? ហើយគេក៏លាក់ដោយស្នាមសាក់ទាំងអស់នេះបានល្អទៀត? តើនរណាទៅហ៊ានធ្វើដាក់គេបែបនេះ?
"គឺលោកប៉ារបស់យើង"
"ថាម៉េច? គាត់ម៉េចនឹងអាចវាយកូនខ្លួនឯងទៅ?"
គ្រប់គ្នាអាចនឹងគិតបែបនោះមែន តែសម្រាប់ត្រកូលម៉ាហ្វៀដូចជានាយ មិនខ្វល់ឡើយថាជាកូនបង្កើតឬមិនមែនឲ្យតែមិនអាចប្រើការបាន ពួកគេអាចនឹងត្រូវដាក់ទោសឬកំចាត់ចោលក៏ថាបាន។
"គាត់ជាម៉ាហ្វៀ មានអ្វីដែលគាត់ធ្វើមិនបាន?"
អ្វីដែលគាត់ធ្វើមិនបាន គឺប្រហែលជាការឃាត់ចិត្តមនុស្សជាទីស្រលាញ់ឲ្យគេរស់នៅជាមួយយើងអស់មួយជីវិត។
"ទោះយ៉ាងណាក៏មិនគួរធ្វើបែបនេះដែរ"
"ដើម្បីឲ្យយើងរឹងមាំ អាចគ្រប់គ្រងជំនួញនិងស្នងដំណែងត្រកូលដេវីលសុនបាន គឺត្រូវតែឆ្លងកាត់រឿងអស់នេះ ហើយមិនយូរទេ កូនប្រុសពួកយើងក៏ដូចគ្នា"
អ្វីដែលគេនិយាយ មានន័យថាកូនពួកគេក៏ត្រូវជួបរឿងនេះដូចគ្នាបើចង់ស្នងដំណែងបន្តពីគេ។ គ្រាន់តែគិតក៏នាយយល់់ថាឈឺជំនួសកូនបាត់ទៅហើយ នាយមិនអាចបណ្ដោយឲ្យរឿងនេះកើតឡើងទេ។
"មិនអាចទេ លោកមិនអាចធ្វើបែបហ្នឹងបានទេ អាស"
រាងស្ដើងត្រូវគេទាញមកខាងមុខនិងលើកដាក់អង្គុយលើភ្លៅរឹងមាំ ក្រសោបឱបយ៉ាងស្និទ្ធស្នាល។ នាយអាចមើលដឹងថាគេសោកសៅដែលលឺរឿងនោះ តែអ្នកដែលស្នងដំណែងគ្រួសារមួយនេះ មិនអាចទន់ជ្រាយបាននោះទេ ត្រូវតែមានភាពវ័យឆ្លាតហើយរឹងមាំបំផុត។
"ស្ដាប់ណា ឯងត្រូវតែបង្កើតកូនប្រុសស្នងតំណែងឲ្យយើង ចំណែកដំណើរជីវិតរបស់គេ យើងជាអ្នកចាត់ការ"
"ចុះបើខ្ញុំមិនអាចមានកូនប្រុសឲ្យលោក?"
គេជ្រួញចិញ្ចើមហាក់មិនពេញចិត្តនឹងសំណួរមួយនេះទាល់តែសោះ ឯដៃរបស់គេក៏ចាប់ផ្ដើមរឹតខ្លួនប្រាណនាយខ្លាំងៗ រហូតទាល់តែមានស្នាម។
"មិនអាចទេ ឯងត្រូវមានកូនប្រុសឲ្យយើង"
"ប៉ុន្តែខ្ញុំ... អឹម"
ភ្លេចខ្លួនត្រឹមមួយវិនាទី ខ្លួនប្រាណនាយតូចក៏ទោរទន់ចូលទៅក្រោមលង្វែកដើមទ្រូងរបស់គេទាំងមិនដឹងខ្លួន នាយភ្លេចទៅហើយថាកំពុងត្រូវគេកេចំណេញបោកយកកូនប្រើ។
អណ្ដាតប៉ិនប្រសព្វរបស់គេ រង្វង់ដៃកក់ក្ដៅរបស់គេ ធ្វើឲ្យនាយហែរឆ្លងសមុទ្រស្នេហ៍នេះមិនរួច នាយលង់កាន់តែជ្រៅទៅៗ តាំងពីតាំងរើចង់ឲ្យគេដោះលែងប្រែស្រវាឱបគេវិញយ៉ាងស្និទ្ធ ថើបផ្ដោះផ្ដងតបទៅគេយ៉ាងក្លាហាន។
"ហាស... ជេ..."
ពេលគេត្រូវគេដោះលែងបរបូរមាត់ឲ្យមានសេរីភាពភាព រាងស្ដើងក៏ចាប់ផ្តើមថ្ងូរឡើងក្រោយត្រូវគេថែថើបប្រដេញថ្ពាល់ផង ស្មាផងហាក់មើលទៅគេឈ្លក់វង្វេងនឹងនាយខ្លាំងណាស់។
ម្ចាស់ដៃរឹងមាំចាប់ដៃអ្នកម្ខាងទៀតឲ្យបោសអង្អែលលើដើមទ្រូងបង្អូសដល់សាច់ដុំពោះរហូតចុះដល់ខាងក្រោម ថេយ៉ុងក៏ចេះចាត់ការដោយខ្លួនឯង ដោយចាប់ភាពរឹងមាំរបស់គេរូតចុះរូតឡើង ធ្វើឱ្យគេមានក្ដីសុខមិនអាចបរិយាយបាន។
"ជេឃេ... ខ្ញុំ..."
"បម្រើយើងឲ្យបានល្អ យើងក៏មិនចង់ឃើញមុខស្អាតៗបែបនេះមានស្នាមដែរ យល់ទេ?"
រាងស្ដើងពេបមាត់ចង់យំបន្តិចចង់ប្រកែកបន្តិចពេលត្រូវគេចាប់ផ្ងើយចង្ការឡើងឲ្យប្រសព្វភ្នែក។ តើនាយពិតជាត្រូវតាមចិត្តគេបន្តទៀត ព្រមបង្កើតកូនឲ្យគេ? ព្រមឱ្យគេប្រើប្រាស់កូនដើម្បីស្នងត្រកូល? រឿងដែលគេបានកំណត់ទាំងអស់នេះ នាយពិតជាមិនអាចបញ្ឈប់ចិត្តគេបានមែន?
"ខ្ញុំនឹងស្ដាប់តាមលោក ធ្វើតាមលោក ឲ្យតែលោកកុំធ្វើបាបខ្ញុំ និងកុំធ្វើអីកូនយើង អឹក"
ថេយ៍លើកដៃទាំងគូដាក់លើស្មារបស់គេ ប្រឹងច្រត់ងើបឡើងដោយខ្លួនឯងទៅអង្គុយលើភាពរឹងមាំដែលកំពុងរីកមាឌ ធ្វើឲ្យអ្នកម្ខាងទៀតខាំមាត់ខ្នាញ់នឹងកាយវិការនេះជាខ្លាំង។ ភាពរួមរឹត តឹងណែនរបស់នាយតូច ធ្វើឲ្យអ្នកកំលោះសឹងតែបាត់បង់ម្ចាស់ការម្ដងៗ។
"អឹម ស៊ីសងលើទង្វើរបស់ឯងថាស្មោះត្រង់ឬអត់"
នាយបាននិយាយមែនពីមុនថាឲ្យគេបង្កើតកូនរួចហើយក៏ដើរចេញ តែការពិតវាគ្រាន់ជាការគម្រាមចង់ឲ្យថេយ៍អង្វរនាយ ស្ដាប់តាមនាយប៉ុណ្ណោះ នាយឯណាទៅល្ងង់បោះចោលដុំពេជ្រឲ្យទៅអ្នកផ្សេង។ បើដល់ថ្ងៃនោះ ទោះគេចង់ចាកចេញមែន ក៏នាយចាប់មកឃុំទុកនៅទីនេះវិញដែរ។
"អាស ជេ..."
"ថ្ងូរឲ្យលឺៗមកអូនសម្លាញ់"
សម្ដីលួងលោមផ្អែមល្ហែមរបស់គេធ្វើឲ្យនាយតូចកាន់តែរវើរវាយ ដូចត្រូវមន្តសន្ដំទោះត្រូវគេជ្រៀតចូលឈឺចាប់ដូចគេចាប់ហែកក៏នៅតែទ្រាំបាន។ នាយជាកម្មសិទ្ធិរបស់គេហើយ នាយមិនដែលគិតចង់ទទួលអ្នកថ្មីឬអ្នកចាស់ទៀតទេ ទោះមិនមែនជាបញ្ជាអ្នកម៉ាក់ក៏នាយមិនដាច់ចិត្តចាកចេញពីគេដែរ បើគេល្អដាក់នាយតែបន្តិចនោះ។ នាយសុខចិត្តនៅកែប្រែគេ បង្រៀនមេរៀនស្នេហ៍ដល់គេដោយបេះដូចស្មោះត្រង់របស់នាយ ក៏មិនចាប់អារម្មណ៍ចង់ចាប់ផ្ដើមម្ដងទៀតជាមួយអ្នកថ្មី ទោះមាននរណាល្អជាងគេក៏ដោយ។
"អាស បងកុំលែងអូន ជេឃេ ហាស"
ពេលត្រូវគេលើកពរជាប់ចង្កេះ រាងស្ដើងក៏ស្រែកអង្វរឲ្យគេថ្នាក់ថ្នម ទើបគេបន្ថែមកម្លាំងដៃឱបរឹតរាងតូចជាប់ដើមទ្រូងមុននឹងទម្លាក់បរបូរមាត់ ថើបប្រលែងអណ្ដាតទៅវិញទៅមកម្ដងទៀត។
"ឱបកបងឲ្យជាប់"
"អឹម អាស"
យប់នេះជាយប់ដ៏ផ្អែមល្ហែម និងយូរអង្វែងព្រោះម្នាក់ៗហាក់មិនចង់លែងដៃពីគ្នាទាល់តែសោះ កាន់តែថើបកាន់តែញៀនញ៉ាម ទើបជុំវិញបន្ទប់ទាំងមូលប្រែក្លាយជាសមរភូមិស្នេហាពុះកញ្ជ្រោល។
នេះទុកចាត់ថាជាការចាប់ផ្ដើមនៅទំនាក់ទំនងល្អរវាងពួកគេ ជាលើកដំបូងដែលជេឃេព្រមបើកចិត្តទទួលយកភាពស្មោះត្រង់របស់នាយ ដូច្នេះនាយត្រូវតែធ្វើឲ្យបានល្អ ត្រូវពង្វក់គេនិងធ្វើឲ្យគេបាក់ចិត្តលើនាយម្ដងបន្តិចៗ នាយមិនជឿថាបេះដូងគេមិនចេះរង្គោះរង្គើនោះទេ។

យប់ជ្រៅ មេឃកាន់តែត្រជាក់តែថេយ៍បែជាមានអារម្មណ៍ថាកក់ក្ដៅហួសប្រមាណ ព្រោះតែដើមទ្រូងដ៏កក់ក្ដៅរបស់មនុស្សប្រុសចិត្តមារម្នាក់នេះ។ នាយសម្លឹងមុខគេម្ដងហើយម្ដងទៀត ហើយក៏លើកដៃអង្អែលមុខមាត់សង្ហាគ្មានទាស់ ដែលមានស្នាមសន្លាកមួយឆ្នូតនៅលើថ្ពាល់ តែវាមិនបានធ្វើឲ្យគេបាត់បង់ភាពសង្ហានោះទេ វាគ្រាន់តែធ្វើឲ្យគេមើលទៅកំណាចបន្តិច។
"គេងទៅ!"
គេហាមាត់ទាំងមិនព្រមបើកភ្នែកមើលមុខនាយ តែក៏ល្អដែរ ព្រោះពេលគេគេងមើលទៅគួរឲ្យស្រលាញ់ មិនគួរឲ្យខ្លាចទេ។
"អត់ទេ ចង់នៅបែបនេះជាង"
"តាមចិត្ត"
"បង្អែមអម្បាញ់មិញឆ្ងាញ់ទេ ផ្អែមពេកឬអត់?"
មុនគេង គេនៅឆ្លៀតញ៉ាំបង្អែមជាមួយនាយតូច ដោយសារតែមិនចង់ឲ្យនាយញ៉ាំវាពេលយប់ច្រើនពេក។ គេញ៉ាំបង្អែមកូរ៉េបានច្រើនជាងអ្វីដែលនាយគិតទៅទៀត នាយវិះនឹងភ្លេចទៅហើយថាគេជាកូនកាត់។
"ផ្អែមចាញ់សាច់អូនទេ"
"ហិហិ មែនហេស? ហៅអូនម្ដងទៀតទៅមើល"
"យ៉ាងម៉េច?"
គេសួរដោយសម្ដីគម្រោះគម្រើយទាំងក្នុងចិត្តលួចញញឹម ព្រោះមិនដែលនិយាយសម្ដីបែបនេះជាមួយនរណាពីមុនមក ហើយក៏មិនដែលគិតចង់និយាយជាមួយថេយ៍ដូចគ្នា តែភ្លាមៗវាក៏ចេញមកឯង។
"ហៅអូន ប្រាប់ថាអូនឆាប់គេងទៅ សុបិន្តល្អអីបែបហ្នឹងណា"
"យើងមិនជោរជាមួយទេ គេងទៅមិនអ៊ីចឹងប្រយ័ត្នយើងដូរចិត្តលែងបានគេង"
"ហ៊ឹម ចិត្តអាក្រក់ណាស់"
នាយតូចងរង៉ក់គិតចង់ប្រមូលអីវ៉ាន់ទៅគេងលើសាឡុងទៀតដែរ តែត្រូវគេដឹងចិត្តមុនដោយគ្រាន់តែនាយងាកខ្លួនគេងបែខ្នងបន្តិចក៏ត្រូវគេទាញឱបពីក្រោយណែនដៃមិនឲ្យរើទៅណា។ មនុស្សនេះនៅតែផ្ដាច់ការមិនប្ដូរមែន ចាំមើលថាគេមាត់ខ្លាំងបានដល់ពេលណា?

To be continue 💗

#និយាយទៅមនុស្សគំនិតខុសគ្នា ដូចអូនតួសុខចិត្តទ្រាំនៅមួយគេឲ្យគេកែប្រែ បើធ្វើបាន បានទាំងកូនបានទាំងប្ដី វាប្រសើរជាងទៅចាប់ផ្ដើមពីចំណុច 0 មួយអ្នកថ្មី 🤧🤧 ចុះអ្នកទាំងអស់គ្នាគិតម៉េច? 😂

មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅Where stories live. Discover now