ក្រោយពីគ្រប់គ្នាចេញពីបន្ទប់អស់ ជីមីនក៏ដើរចូលមកលួចមើលថែថេយ៉ុងស្ងាត់ៗ។ នាយខ្លោចចិត្តណាស់ពេលឃើញសភាពរបស់គេ ទោះក្នុងចិត្តនៅតែមានការគុំគួន ខឹងខ្នាញ់នឹងចរិតថ្លៃថ្នូរជ្រុលរបស់គេមែន តែក៏មិនអាណិតមិនបាន ពេលដឹងថាគេក្លាយជាជនរងគ្រោះ ក៏ជាកណ្ដុរពិសោធន៍របស់លោកម្ចាស់ទៅហើយ។
[ឯងនៅមើលគេឲ្យល្អលឺទេ? បើគេប្រើការបាន យើងនឹងមិនបង្ខំឲ្យឯងចាក់ថ្នាំទៀតទេ]
នោះជាសម្ដីរបស់ជេឃេដែលបាននិយាយមកកាន់ខ្លួនមុននេះ។ នាយពិតជាឆ្ងល់ណាស់ថាតើគេមានបេះដូងដែរទេ ហេតុអីបានទុកមនុស្សជាឧបករណ៍ពិសោធន៍របស់គេ?
"អឹក... អូយ..."
គិតដល់ត្រឹមនេះ មនុស្សដែលសន្លប់ពេញមួយព្រឹកធំក៏ដឹងខ្លួនល្មម ទើបនាយតូចប្រញាប់មកមើលគេ ដោយកាន់ទឹកក្ដៅអ៊ុនៗមួយកែវមកបញ្ចុកគេទៀតផង។
"អ... អរគុណ"
"..."
"របួសលើខ្លួនឯងយ៉ាងម៉េចហើយ?" ភ្ញាក់ឡើងមិនគិតពីខ្លួនឯង បែជាសួរនាំពីអ្នកដទៃទៅវិញ។ ចំណុចនេះហើយ ដែលជីមីនមិនចូលចិត្តពីគេ។
"មិនបាច់ធ្វើចិត្តល្អទេ គិតតែពីខ្លួនឯងទៅ"
"ខ្ញុំគ្រាន់តែចង់ដឹងប៉ុណ្ណោះ" ថេយ៉ុងតបខ្សាវៗ ខ្លួនប្រាណនៅមិនទាន់មានកម្លាំងកំហែង ថែមទាំងឈឺមួយតួខ្លួន ជាពិសេសផ្នែកដែលត្រូវគេលុកលុយ។
"ឯង? ហេតុអីក៏ឯងជួយយើង?"
ម្ដងនេះថេយ៉ុងមិនឆ្លើយ តែគិតតែពីសម្លឹងមុខគេមិនដាក់ភ្នែក ដូចខំរកនឹករឿងអ្វីម៉្យាង។
"មើលមុខយើងធ្វើស្អី? យើងនេះមុខដូចសាច់ញាតិឯងឬយ៉ាងម៉េច?"
"អឹម! ព្រោះឯងមុខស្រដៀងនឹងមនុស្សម្នាក់ដែលយើងធ្លាប់ស្គាល់ទើបយើងជួយឯង"
"ហឹស ស្តាយញ៉ែនេះ ចាស់កម្រិលណាស់"
"ចុះឯង ពិតជាមិនដែលរស់នៅកូរ៉េមែនហេស?"
"ប្រាប់ហើយថាមិនដែលទេ"
សំណួរឆ្កួតៗនេះ សួរតាំងពីគេបានមកដល់ទីនេះដំបូងៗ រហូតដល់ដំណាក់កាលស្លាប់រស់ហើយនៅមិនទាន់ឈប់សួរទៀត។ នាយប្រាប់ហើយប្រាប់ទៀត ថាដេតឌីជួបនាយនៅអ៊ីតាលី ហើយយកខ្លួនមកចិញ្ចឹមតាំងពីក្មេងម្ល៉េះ។
"ម៉េចក៏ឯងដឹង? បើសូម្បីតែរឿងរ៉ាវកាលពី២ឆ្នាំមុនឯងចាំមិនបានផង"
ជីមីនគាំងស្ដូកលែងតវ៉ាត្បិតថាសម្ដីរបស់គេគឺត្រូវទាំងអស់ ប៉ុន្តែដេតឌីម៉េចនឹងអាចកុហកនាយទៅ?
"ឈប់និយាយទៅ យើងមិនចង់ស្ដាប់!"
"តែ..."
"យើងព្រមានឯង! យល់ល្អឯងប្រញាប់ចាកចេញពីទីនេះ ចង់ទៅកូរ៉េក៏ប្រញាប់ទៅៗ មុននឹងគ្រប់យ៉ាង វាមិនទាន់ហួសពេល"
"អេ៎! ជីមីន ... ជីមីន! អូយ៎"
រាងស្ដើងចង់ឈានជើងចុះ ឃាត់ដំណើរគេតែធ្វើមិនបាន ព្រោះខ្លួនមិនទាន់ជាស្រួលបួល។ នាយចង់និយាយជាមួយគេឲ្យដឹងរឿង តែមើលទៅ វាមិនទាន់ដល់ពេលទេ។
ពេញមួយថ្ងៃ ថេយ៉ុងមិនបានចេញទៅក្រៅដើរហើរដូចជារាល់ដងនោះទេ សូម្បីតែហាន់ណាដែលជាអ្នកបម្រើផ្ទាល់ខ្លួនក៏បាត់ឈឹង មិនមករកនាយទាល់តែសោះ។ លុះដល់ល្ងាចឡើងទើបមេការ នាំអ្នកបម្រើប្រុសៗ២-៣នាក់មកបម្រើនាយ។
"ហេតុអីក៏នាំអ្នកថ្មីមក? ចុះហាន់ណា?"
"ពួកគេមកជួយងូតទឹក និងតែងខ្លួនឲ្យអ្នកប្រុស "
"ឯណា... ឯណាហាន់ណា?"
"នាងត្រូវលោកម្ចាស់ឲ្យកូនចៅចាប់យកទៅណាក៏មិនដឹងដែរ"
"ថាម៉េច?"
អាក្រក់ជូរជាតិ! គេមិនពិតជាអាក្រក់ខ្លាំងណាស់!
"អ្នកប្រុសសូមជួយសហការឲ្យពួកយើងបម្រើផងទៅ"
ដោយមិនចង់នាំទុក្ខដល់នរណាទៀត ថេយ៉ុងក៏យល់ព្រមឲ្យពួកគេនាំងូតទឹក ដុសសម្អាតខ្លួនទាំងខ្មាសផង អីផង ព្រោះពួកគេប្រាកដជាបានដឹងច្បាស់ពីស្ថានភាពនាយតាមរយៈស្លាកស្នាមលើដងខ្លួន។
បន្ទាប់ពីងូតទឹកហើយ ពួកគេក៏បានរៀបចំឈុតដេកយប់ឲ្យរាងតូចយ៉ាងស្រស់ស្អាត ដែលវាមិនគួរឲ្យជឿទាល់តែសោះ ថាពួកគេឲ្យនាយស្លៀកពណ៌នេះ។
"ហេតុអីក៏ជាឈុតនេះ?"
រាងស្តើងភ្លឹកមើលរូបរាងខ្លួនមិនដាក់ភ្នែកជាមួយឈុតគេងស៊ិចស៊ី ជាអាវពណ៌ក្រហមវែងដល់ភ្លៅថែមទាំងសំយ៉េសស្មាទៀតផង។
"គឺលោកម្ចាស់ចង់ឲ្យអ្នកប្រុសជាអំណោយដែលធ្វើឲ្យគាត់ពេញចិត្តកាលពីយប់មិញ"
ទឹកមុខដែលមានស្នាមញញឹមអំបាញ់ក៏រលុបបាត់ត្រឹមមួយពព្រិចភ្នែក ក្រោយស្ដាប់លឺហេតុផលទាំងនោះ។ តាមពិត នាយគួរសប្បាយចិត្តទើបត្រូវដែលអាចយកចិត្តគេបាន តែហេតុអីក៏មានអារម្មណ៍ថាខ្លួនឯងកាន់តែតូចទាបបែបនេះ។
"ខ្ញុំយល់ហើយ"
"លោកម្ចាស់ផ្ដាំទៀតថា ឲ្យអ្នកប្រុសចុះទៅខាងក្រោមរង់ចាំគាត់ញ៉ាំអាហារពេលល្ងាចជាមួយគ្នាក្រោយរៀបចំខ្លួនរួចរាល់"
"បាន"
ថេយ៉ុងទាញអាវឃ្លុំមកពាក់មួយជាន់ទៀត មុននឹងត្រូវអ្នកបម្រើជួយកាន់ដៃចុះទៅខាងក្រោម។ សារភាពថាកេ្មងតូចដែលលោកម្ចាស់ពួកគេយកមកម្ដងនេះ ពិតជាមានសម្រស់ស្រស់ស្អាតលើសគេ ហើយត្រូវចាប់ឲ្យតែងខ្លួនដើម្បីយកចិត្តលោកម្ចាស់បែបនេះទៀត កាន់តែទាក់ភ្នែក នរណាក៏មិនអាចទ្រាំមិនមើលបានដែរ។
ដំបូង ថេយ៍លឺគេផ្ដាំថាចាំញ៉ាំអាហារពេលល្ងាចជាមួយគ្នាតែនេះយប់ជ្រៅទៅហើយនៅមិនឃើញគេមកទៀត។ នាយក៏ឃ្លាន ឯជីមីនក៏គេងងក់សឹងធ្លាក់ពីកៅអីម្ដងៗ បើបែបនេះគេឲ្យពួកនាយចាំធ្វើអី?
"តើគាត់មកវិញពេលណាឲ្យប្រាកដ មេការ?"
"អ្នកប្រុសចាំសិនទៅ"
ពេលជួបគ្នាលើកទីមួយ នាយមានបំណងចង់ញ៉ាំអាហារជាមួយគេ គេក៏រំលង ពេលនេះចង់ញ៉ាំមុនគេក៏មិនបាន។ គេយល់តែចិត្តខ្លួនឯងទេ!
"អ្នកទាំងអស់គ្នាទៅគេងមុនចុះ នាំជីមីនទៅដែរទៅ ចាំខ្ញុំនៅចាំគេ កុំឲ្យអ្នកទាំងអស់គ្នាពិបាក"
"ពួកយើងនៅចាំបញ្ជាពីលោកម្ចាស់សិន"
"ធ្វើតាមអ្នកទាំងអស់គ្នាចុះចឹង"
ទម្រាំតែគេមកដល់ គ្រប់គ្នាក៏រង់ចាំដល់ស្កក តើគេមានចិត្តដឹងខុសខ្លះឬអត់ ដែលនាំទុក្ខដល់អ្នកដទៃថ្នាក់នេះ?
គ្រប់គ្នាទោះហត់នឿយយ៉ាងណា ក៏មិនហ៊ានរអ៊ូររទាំ។ ក្រោយពេលគេមកដល់ក៏នាំគ្នាងើបឈរទាំងព្រម ចាំទទួល ធ្វើដូចស្ដេចយាងមកអ៊ីចឹង។
"អ្នកប្រុសថេយ៉ុង ឡើងទៅទទួលលោកម្ចាស់បន្តិចទៅ"
"អឹម"
ថេយ៉ុងវែកសក់សៀតនឹងត្រចៀករួចទាញអាវឲ្យស្រួលបួល មុននឹងដើរឱនៗទៅរកគេទាំងចិត្តមិនចង់។
ចំណែកជេឃេក៏ដើរជ្រែងហោប៉ៅខោយ៉ាងសង្ហាទៅរកគេ ចង់ដឹងណាស់ថាគេនឹងធ្វើបែបណាចំពោះនាយ ក្រោយពីរឿងដែលនាយធ្វើបាបគេមិនឆ្អែតឆ្អន់យប់មិញ។
"លោក... លោកម្ចាស់មកវិញហើយ?"
រាងក្រាស់មិនមាត់ លួចសើចហឹសក្នុងបំពង់ក សរសើរគេដែលធ្វើចិត្តមិនខឹងនឹងនាយបាន។ ឬកពារ និងទឹកមុខស្លូតបូតរបស់គេកាន់តែធ្វើឲ្យនាយចង់ធ្វើបាបលើសដើម ជាពិសេសគឺអាឈុតលើខ្លួននេះ ស្បថថាយប់នេះវានឹងរហែកដោយដៃនាយមិនខាន បើវាធ្វើឲ្យអ្នកពាក់ស៊ិចស៊ីដល់ម្ល៉ឹង។
"អឹម យប់មិញគេងលក់ស្រួលទេ?"
តាមថាថេយ៍ធ្វើចិត្តបានទៅហើយ តែណាស់គេនៅប្រឹងញ៉ោះចង់ឲ្យនាយឈឺចិត្ត។
"ខ្ញុំ... អាស..."
រកតែឆ្លើយមិនទាន់ផុតមាត់ផង នាយតូចក៏ត្រូវគេទាញទៅពិតនឹងទ្រូងរឹងមាំ ហើយបង្ខំ ឈ្លេចសួររកចម្លើយមិនព្រមលែង។
"បាទ គឺ... គេងលក់ស្រួលណាស់"
ថេយ៉ុងខាំមាត់សម្លក់គេ ឯគេក៏ប្រើខ្សែភ្នែកព្រាននារីមើលបរបូរមាត់ទាក់ទាញនោះមិនដាក់ភ្នែក ហើយក៏ធ្លោយពិនិត្យដល់កញ្ចឹងក និងដើមទ្រូងដែលលេចចេញពីកអាវ។
"អ៊ីចឹង យប់នេះចាំតែស្រួលទៀតទៅ"
"លោក? ខ្ញុំ... ខ្ញុំនៅឈឺ... អាស"
ពេលរៀបនឹងប្រកែក គេក៏ឆក់ឱកាសលូកលាន់នាយតូចដោយមិនខ្មាសភ្នែកញាតិ ដោយឱនទៅលិតថ្ពាល់នាយ ថែមទាំងលូកដៃទៅខាងក្រោមអង្អែល ច្របាច់លើគូទនាយទៀតផង។
"បានហើយ ហឹកៗ"
នៅក្នុងផ្ទះពេលនេះមានមនុស្សច្រើនណាស់ ម៉េចក៏គេចូលចិត្តផ្គើន និងបញ្ឈឺនាយខ្លាំងម្ល៉េះ។
ថេយ៉ុងស្លេកមុខស្លេកមាត់ព្រោះតែចរិតពាលរបស់គេ ហើយក៏គេចមុខលួចយំខ្សឹកខ្សួល ខ្មាសអ្នកផងសឹងជ្រែកដី តែគេនៅចង់ឈ្នះ ទើបចាប់ច្របាច់ថ្ពាល់សរលោងខ្លាំងៗឲ្យងើយមករកខ្លួន។
"ទឹកភ្នែកនេះទាក់ទាញយើងណាស់ ដឹងទេ?"
ជេឃេនៅតែសម្លឹងមើលអ្នកម្ខាងទៀតដោយក្រសែភ្នែកស្រេកឃ្លាន គេលែងនឹករលឹកបាយទឹកបែជាឃ្លានសាច់ស្រស់ទៅវិញ ហើយសូម្បីតែផ្នែកខាងក្រោមរបស់នាយក៏ងើបឡើងដោយមិនអាចគ្រប់គ្រងបានដែរ។ ក្មេងម្នាក់នេះអស្ចារ្យពេកហើយ។
"អា៎... កុំអីណា សូមអង្វរ មិនមែនពេលនេះទេ" តាមរយៈកាយវិការលូកមុខលូកក្រោយ និងវត្ថុរឹងៗដែលប៉ះនឹងពោះនាយនោះ ថេយ៍ក៏ដឹងភ្លាមថាគេកំពុងមានគំនិតស្មោគគ្រោកទៀតហើយ។ គេមិនមែនចង់ធ្វើវាទៀតទេមែនទេយប់នេះ?
"ឡើងទៅខាងលើជាមួយយើង!"
"លោក! ខ្ញុំថា..."
"យើងចង់ហើយ មិនឃើញទេហេស?"
"តែខ្ញុំមិនទាន់បានញ៉ាំអីទេ"
"ហឹស! ចង់ស៊ីណាស់ហេស? បានតាស"
"អាស... ចង់ធ្វើអី?"
នរណាមិនភ័យ មិនខ្លាចបើនៅសុខៗគេស្រាប់តែមិននិយាយស្ដី ហើយក៏ក្រសោបចង្កេះលើករាងតូចដាក់អង្គុយលើតុអាហារខ្នាតធំរបស់នាយតែម្ដង។ ហេតុការណ៍នេះ នាយដូចជាធ្លាប់ជួបរួចមកហើយ កុំប្រាប់ណាថា...! អត់ទេ! យ៉ាងហោចណាស់ក៏មិនមែនត្រង់នេះ មិនមែនជាតុបាយនេះដែរ។
"ឲ្យពួកគេបានមើលរូបភាពអេចឌីនោះអី?"
ស្ដាប់ហើយថេយ៉ុងស្ទើរតែស្រែកយំ នាយងាកមើលជុំវិញខ្លួនក៏ឃើញសភាពការណ៍មិនស្រួល ព្រោះម្នាក់ៗបែទៅធ្វើការរៀងខ្លួនដូចមិនខ្វល់ពីនាយ សូម្បីជីមីនក៏អង្គុយញ៉ាំបាយធ្វើមិនដឹង ដូចមិនបានឃើញនាយដូច្នោះដែរ។
"ខ្ញុំព្រមហើយ ហឹកៗ យើងឡើងទៅខាងលើវិញទៅណា"
ឃើញរាងក្រាស់ក្រវីក្បាលបដិសេដ រាងស្ដើងក៏ប្រើវិធីចុងក្រោយដោយលើកដៃព័ទ្ធករបស់គេ និងងើយថើបគេជាការយល់ចិត្ត តែគេនៅតែមិនព្រមប្ដូរចិត្តសោះ។
"បែបនេះឆ្លាតបន្តិច។ ជីមីន! កូនញ៉ាំហើយទៅខាងលើយកថ្នាំឲ្យដេតផង លឺទេ?"
ជីមីនបើកភ្នែកភ្លឹសៗ ងក់ក្បាលដោយការស្ដាប់បង្គាប់ ហើយក៏ងើបចេញពីតុរត់ទៅខាងលើធ្វើតាមបញ្ជារ ព្រោះញ៉ាំលែងចូល។
"ចំណែកពួកឯងចេញឲ្យអស់ទៅ ទីនេះយើងចង់ស៊ីជាមួយគេតែពីរនាក់"
"ចាស/បាទ លោកម្ចាស់"
គ្រាន់តែពួកគេបែរខ្នងអស់ភ្លាមគេក៏រុញនាយតូចឲ្យដេកលើតុ មុននឹងចាប់ស្រាយអាវឃ្លុំរាងតូចចេញ ថែមទាំងប្រើកម្លាំងទាញបណ្ដាច់ខោក្នុងស្ដើងៗបោះចោលទៅលើកម្រាលគ្មានអាល័យ។
"ខ្ញុំនៅឈឺនៅឡើយទេ លោកកុំខ្លាំងៗពេកអី"
"ចាំតែថ្ងូរទៅបើមិនចង់ឈឺ អឹម"
"អាក៎... អាស"
លើកនេះ គេលេងប្រើធ្មេញមុតស្រួចចាក់ទម្លុះសាច់ស្មារបស់នាយស្រស់ៗ ហើយក៏បន្តបឺតជញ្ជក់ឈាមនោះយ៉ាងស្រេកឃ្លាន ដូចជាមនុស្សរោគចិត្ត។
"លោកកុំទាន់អី!"
ថេយ៉ុងស្រែកឃាត់ពេលឃើញគេស្រាយខ្សែក្រវ៉ាត់ប្រុងនឹងចាត់ការនាយក្នុងពេលជីមីនដើរចុះមកជាមួយម្ជុលក្នុងដៃ។
"ដេត?"
"មកលឿនគ្រាន់បើ! ឆាប់ចាក់ឲ្យគេទៅ!"
"ខ្ញុំ? ចាក់ឲ្យគេ?"
ជីមីនសឹងមិនជឿត្រចៀកខ្លួនឯង ពេលលឺគេបញ្ជារខ្លួនឲ្យធ្វើរឿងឃោរឃៅបែបនេះ។ នាយធ្លាប់ឈឺចាប់ដោយសារវា នាយមិនចង់ធ្វើបាបអ្នកដទៃដែរទេ។
"ឆាប់ឡើងទៅ! ឬចង់ឲ្យយើងចាក់ឯង"
ថាហើយ រាងក្រាស់ក៏ច្របាច់កអ្នកខាងក្រោមទ្រូងជាប់ក្នុងន័យមិនឲ្យគេរើបម្រាស់ តែគេបែជាមិនរើថែមទាំងនិយាយបញ្ជួសទៀត។
"អឹក! មិនបាច់ស្ទាក់ស្ទើរទេ ចាក់មក"
ដៃដែលកាន់ម្ជុលប្រែជាញ័រអស់ក្រោយឃើញគេដេកស្ងៀម មើលមកខ្លួនទាំងក្រសែភ្នែកសង្វេគ។ នាយមិនយល់ទេ ហេតុអីក៏ខ្លួនអាណិតគេ អារម្មណ៍នាយពេលនេះ បែជាចង់ចាក់លោកម្ចាស់ ជាងចាក់គេទៅទៀត។
តើគួរធ្វើបែបណាទៅ?To be continued 🥰❤️
#admin សូមផ្ដល់ដំណឹងឲ្យអ្នកទាំងអស់គ្នាម្ដងទៀត។ admin រវល់ជាមួយការសិក្សាខ្លាំងមួយរយៈនេះ ហើយវាស្ត្រេស ចឹងហើយ អត់សូវចេញរឿងទេ។ sorry 💗
YOU ARE READING
មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅
Fanfictionថេយ៉ុង មានតួនាទីបង្រៀនមនុស្សគ្មានបេះដូងដូចជា ជេឃេ ឲ្យទទួលស្គាល់ថា លើលើកនេះពិតជាមានស្នេហាស្មោះស្ម័គ្រពិតមែន តែមើលទៅមុននឹងបង្រៀនគេបាន នាយប្រហែលត្រូវគេផ្ដល់មេរៀនរោលរាលសឹងតែទន់ជង្គង់ ព្រមលើកទង់សមុនទៅហើយ។ ចុងក្រោយ តើអ្នកណាជាអ្នកត្រូវបានបង្ក្រាបពិតប្រាកដ...