Ch30: ឆ្លងថ្ងៃខួបកំណើត

3.6K 163 24
                                    

មួយរយៈនេះ ក្នុងផ្ទះទាំងមូលហាក់ដូចជាអ៊ូអរឈូឆរជាងមុន ព្រោះតែមានថេយ៉ុងជាអ្នកផ្ដើមគំនិតដោយគ្មានការរំខាននិងហាមឃាត់ពីម្ចាស់ផ្ទះទៀតឡើយ។ រាល់ថ្ងៃបើមិននាំអ្នកបម្រើរាំច្រៀង ក៏ធ្វើអាហារធ្វើនំ ដេរប៉ាក់ជាមួយគ្នា ធ្វើឲ្យទំនាក់ទំនងនាយនិងអ្នកក្នុងផ្ទះកាន់តែស្និទ្ធិស្នាល គ្រប់គ្នាចូលចិត្តនិងគោរពនាយដូចជាម្ចាស់ម្នាក់ទៀត។ រីឯរវាងនាយនិងជេឃេក៏មិនមានទំនាស់អ្វីដែរ ឲ្យតែព្រមស្របតាមគេ ពេលថ្ងៃនៅផ្ទះមិនទៅណា ពេលយប់ក៏កំដរគេលេងល្បែងស្នេហារាល់រាត្រី នោះនាយនិងកូនក៏អាចរស់នៅទីនេះដោយមានក្ដីសុខ។
ដើម្បីកូន នាយត្រូវសម្របតាមគេ ជឿថាមិនយូរទេ គេនឹងយោគយល់នាយច្រើនជាងនេះ។
"អ្នកប្រុសតូច ថ្ងៃនេះចង់ញ៉ាំអ្វីជាពិសេសដែរទេ?"
លឺអ្នកបម្រើសួរដូច្នេះ រាងស្ដើងគិតមើលមួយសន្ទុះហើយក៏លើកដៃអង្អែលពោះ និយាយជាមួយនឹងកូនដោយសម្លេងពិរោះពិសារ។
"ថ្ងៃនេះកូនប៉ាចង់ញ៉ាំអី? ក្មេងល្មោភញ៉ាំ!"
តាំងពីកូនក្នុងពោះកាន់តែធំ នាយកាន់តែចាញ់ ចង់ញ៉ាំនេះ ញ៉ាំនោះមិនឈប់ ដល់ថ្នាក់គ្រប់គ្នាវិលក្បុងទាំងជេឃេដែរដែលត្រូវទិញរបស់មកផ្គាប់ចិត្ត។
"ញ៉ាំអាហារកូរ៉េល្អដែរទេ? លោកម្ចាស់បានជួលចុងភៅកូរ៉េដែលមានថ្វីដៃសម្រាប់អ្នកប្រុសជាពិសេស"
"មែនហេស?"
"ចាស"
"អូខេ ចាំខ្ញុំរកនឹកសិន ខ្ញុំនឹងប្រាប់បន្តិចទៀត"
"ចាស អ្នកប្រុស"
ពេលអ្នកបម្រើចេញទៅបាត់ ថេយ៍ក៏មកឈរញញឹមម្នាក់ឯងយ៉ាងមានក្ដីសុខ ទោះគេជាមនុស្សមាត់រឹង ហើយរវល់យ៉ាងណា ក៏នៅតែបង្ហាញទង្វើរគិតគូរនិងយល់ពីនាយនិងកូនខ្លះដែរ។
"នេះចូលដល់ខែថ្មីទៀតហើយហេស? ខែ៩អីក៏លឿនម្ល៉េះ"
លឿនដល់ហើយ កូនកាន់តែធំទៅៗហើយកាន់តែក្បាលខូចពូកែរករឿងដូចគ្នា។ មិនយូរទេ យើងប្រាកដជាបានឃើញគ្នាណា៎ កូនសម្លាញ់។
"តែ... ខែ៩? នេះជិតដល់ថ្ងៃកំណើតជុងហ្គុកហើយ?"
នឹកឃើញដល់រឿងនេះ កាលពីមុនជារាងរាល់ឆ្នាំ នាយតែងតែនៅរង់ចាំមនុស្សជាទីស្រលាញ់ធ្វើពិធីខួបកំណើតជាមួយគ្នានៅផ្ទះ តែគេចេះតែខកខាន រវល់ជាប់ជួបជុំជាមួយមិត្តប្រុសស្រីនិងអ្នករួមការងារជាមួយគ្នា បន្ទាប់មកទើបមកដល់វេននាយដែលជាជម្រើសចុងក្រោយ។
ជុងហ្គុកជាមនុស្សល្អ សុភាពបុរសប៉ុន្តែក៏ល្អដាក់គ្រប់គ្នាទើបមិនមែនមានតែនាយម្នាក់ដែលលង់នឹងគេ ហើយគេក៏មានជម្រើសច្រើនទើបរុញរានឹងការរៀបការជាមួយនាយ។
ហឺយ! រឿងអស់នោះក្លាយជាអតីតទៅហើយ មិនគួរគិតទៀតទេ!
"អូននៅតែជូនពរបងពីចម្ងាយ សូមឲ្យបងរស់នៅមានសុភមង្គល"
ទោះពេលវេលាកន្លងទៅយូរប៉ុណ្ណាក៏ចិត្តមួយនេះនៅតែនឹកនា បារម្ភពីគេសង្ឃឹមថាគេរស់នៅបានយ៉ាងល្អប្រសើរ។
"អេ៎! ខ្ញុំវិះតែភ្លេចទៅហើយ! ពួកគេជាបងប្អូនភ្លោះ មានន័យថានេះក៏ជាថ្ងៃខួបកំណើតជេឃេដែរ"
នឹកឃើញភ្លាមរាងតូចក៏ប្រញាប់ប្រញាល់រត់ចុះទៅខាងក្រោមដើម្បីគិតរៀបចំកម្មវិធីដើម្បីស៊ុបប្រាយគេភ្លាម។ តើគេនឹងសប្បាយចិត្តទេ បើដឹងថានាយធ្វើខួបកំណើតឲ្យនោះ?
...

មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅Where stories live. Discover now