អាហារឆ្ងាញ់ៗនៅតុទាំងប៉ុន្មាន ថេយ៉ុងបែជាងាកមុខចេញមុនខ្ចីប៉ះពាល់ ត្បិតថាខ្លួនញ៉ាំអីមិនសូវបាន ចេះតែមានអារម្មណ៍ថាឆ្អើមៗ។ នេះប្រហែលជានាយមិនទាន់ជាស្រួលបួលហើយ។
"អ្នកប្រុសញ៉ាំទឹកដោះគោទ្រាប់ពោះបន្តិចទៅ"
"អរគុណហើយ ហាន់ណា"
បើកុំតែបានហាន់ណាមើលថែនាយដិតដល់ រៀបចំអាហារអីឲ្យគ្រប់ពេល មិនអ៊ីចឹងនាយក៏មិននឹកចង់ញ៉ាំអ្វីដែរ។
"គេកំពុងពិសោធន៍អីទៅ ហេតុអីខ្ញុំយល់ថាចម្លែកយ៉ាងនេះ? មុខសញ្ញាអីក៏គ្មាន?"
ថេយ៍អង្គុយផ្អែកនឹងក្បាលគ្រែសម្លឹងទៅកញ្ចក់ដែលនៅចំហៀងខ្លួន ឃើញថារូបកាយខ្លួនគឺស្ថិតនៅក្នុងសភាពដូចដើម។ មុខមាត់ស្រស់បស់ សភ្លឺ សាច់ក៏រលោងទន់ល្មើយជាងមុន គ្មានអ្វីប្លែកសោះ។ ឬមួយ គេកំពុងពិសោធន៍ថ្នាំសណ្ដំ? ព្រោះនាយមានអារម្មណ៍ល្វើយណាស់ ហើយក៏គ្មានកម្លាំងផងដែរ។
"ហាន់ណា តើគេម្នាក់នោះ... នៅផ្ទះដែរទេ?"
"ចាស គឺពេលនេះមិននៅទេ តែលឺថាគាត់នឹងមកយប់នេះ"
ស្ដាប់ហើយ រាងស្ដើងក៏ផ្ដើមដេកព្រួយសាជាថ្មី នាយពិតជាខ្លាចថាត្រូវគេធ្វើបាបទៀតណាស់។ វាវេទនាជាងស្លាប់ទៅទៀត។
"គេមានផ្ដាំអ្វីទៀតទេ?"
"គឺ... ផ្ដាំឲ្យមេការធំជួយរៀបចំខ្លួនឲ្យអ្នកប្រុស"
តើគេគិតថានាយជាតង្វាយគេឬយ៉ាងម៉េច? ហេតុអីនាយចាំបាច់តែងខ្លួន រៀបចំកាយសម្រាប់គេដែរ?
"មនុស្សអាក្រក់! ខ្ញុំមិនព្រមនឹងគេងាយៗទៀតឡើយ"
ទង្វើល្អគ្រប់យ៉ាងគេមិនដែលទាំងយកភ្នែកមើលផង នាយមានរឿងអីត្រូវធ្វើបែបនោះទៀត? គេមិនស្គាល់ល្អ អាក្រក់ មិនចេះសូម្បីតែស្រលាញ់ គេគ្មានបេះដូងទេ ទោះនាយខំប្រឹងក៏គ្មានបានការដែរ។
"ព្រមក៏ឈឺ តែមិនព្រមឈឺគឺខ្លាំងជាងណា៎អ្នកប្រុស"
ហាន់ណាបានត្រឹមតែនិយាយដាស់តឿនព្រោះធ្លាប់ស្គាល់ចរិតម្ចាស់ ថាគាត់បានធ្វើបាបថេយ៉ុងប៉ុណ្ណា ទោះគេធ្វើល្អដាក់គាត់ក៏ដោយ ហើយបើរឹងក្បាល មិនស្ដាប់បង្គាប់វិញ គឺដឹងតែត្រូវធ្ងន់ជាងហ្នឹងទៀត។
"ខ្ញុំមិនដឹង មិនដឹងថាធ្វើបែបណាទើបត្រូវចិត្តគេនោះទេ"
គេមិនដែលមើលនាយក្នុងផ្លូវល្អ គេមិនដែលទុកចិត្តនាយ កាន់តែស្អប់នាយថែមទៀត។
"ខ្ញុំជឿថាថ្ងៃណាមួយ លោកម្ចាស់នឹងចិត្តទន់"
"ហ៊ឹម! សូមឲ្យថ្ងៃនោះឆាប់មកដល់ផងចុះ ព្រោះខ្ញុំខ្លាចថាខ្លួនឯងអត់ធ្មត់លែងបាន"
រាងកាយតូចស្រឡូនពេលនេះ មិនអាចដើរហើរបានភ្លាមៗនោះទេ ទើបត្រូវនៅមួយកន្លែងបើមិននៅក្នុងបន្ទប់ក៏ឲ្យហាន់ណាយករទេះរុញនាំខ្លួនមកខាងក្រោយផ្ទះដែរ។
នាយតូចសម្លឹងមើលទៅសួនផ្កាកុលាបដែលពេលនេះ មានផ្កាដុះរីកស្គុះស្គាយខុសឆ្ងាយពីយប់នោះ ដែលនាយស្មានថាវាដួលងាប់អស់ទៅហើយ។ តែថានាយមិនគួរចងចាំរឿងរ៉ាវក្នុងយប់នោះទៀតសោះ...
YOU ARE READING
មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅
Fanfictionថេយ៉ុង មានតួនាទីបង្រៀនមនុស្សគ្មានបេះដូងដូចជា ជេឃេ ឲ្យទទួលស្គាល់ថា លើលើកនេះពិតជាមានស្នេហាស្មោះស្ម័គ្រពិតមែន តែមើលទៅមុននឹងបង្រៀនគេបាន នាយប្រហែលត្រូវគេផ្ដល់មេរៀនរោលរាលសឹងតែទន់ជង្គង់ ព្រមលើកទង់សមុនទៅហើយ។ ចុងក្រោយ តើអ្នកណាជាអ្នកត្រូវបានបង្ក្រាបពិតប្រាកដ...