Ch19: ថេយ៍សុំអង្វរ...

3.5K 168 17
                                    

ព្រឹកឡើងរាងស្ដើងក៏ដឹងខ្លួនឡើងក្នុងសភាពធីងធោង វិលមុខ សឹងក្រោកពីគ្រែមិនរួច។ សូម្បីកម្រើកជើងចុះពីលើគ្រែក៏រកកល់ចង់ដួលបើមិនបានគេជួយទប់ទាន់។
"បើដឹងថាខ្លួនឯងមិនស្រួលខ្លួនហើយ ប្រឹងងើបធ្វើអី?"
ធ្វើល្អជាមួយនាយរហូតមិនបានឫយ៉ាងម៉េច? ចាំបាច់ថែមសម្ដីគម្រោះគម្រើយ?
"គឺខ្ញុំស្រាប់តែវិលមុខ"
"វិលមុខ?
"បាទ"
"ហើយមានឈឺត្រង់ណាទៀតទេ?"
ចម្លែកណាស់គ្រាន់តែដឹងថានាយវិលមុខ គេចាំបាច់អីធ្វើដូចបារម្ភដល់ថ្នាក់នេះ?
"អឺ ដូចជាអត់អីទេ..."
"មិនបានទេ រៀបចំខ្លួនទៅមន្ទីពេទ្យជាមួយយើង"
"ប៉ុន្តែខ្ញុំ..."
"ឲ្យឆាប់ឡើង មិនចង់ចេញទៅក្រៅទេ?"
និយាយដល់ត្រឹមនេះ ថេយ៉ុងក៏លែងហ៊ានប្រកែកត្បិតថានាយពិតជាចង់ចេញទៅបើកភ្នែកបើកច្រមុះខាងក្រៅខ្លះមែន។ តាំងពីមកជាន់ទីនេះមក នាយមិនដែលត្រូវបានអនុញ្ញាតឲ្យចេញក្រៅម្ដងណាឡើយ។
នៅខាងក្នុងក៏ត្រូវគេធ្វើបាបដដែល នាយខ្លាចអីនឹងចេញទៅ?
រាងកាយតូចស្ដើងពាក់អាវយឺតសំយ៉េស្មាតិចៗ ជាមួយនឹងខោខ្លីរបស់ខ្លួនដើរទៅរកមនុស្សមុខមាំដែលកំពុងឈររង់ចាំនៅក្បែរឡានទំនើប។
ជេឃេសង្គ្រាតធ្មេញខណៈមើលរាងតូចពីក្បាលដល់ចុងជើង មើលពីជ្រុងណាក៏គួរឲ្យស្រលាញ់ និងគួរឲ្យចាប់ក្រញេចបំផុត។ បើគេពូកែទាក់ទាញនាយនេះ នាយអាចអត់ធ្មត់បានដល់ពេលណា?
"លឿនឡើង! កុំឲ្យខាតពេលរបស់យើង!"
ថេយ៉ុងខាំមាត់លួចដៀងដងសម្លក់គេ ហើយក៏ដើរចូលទៅក្នុងដោយមានគេចូលតាមក្រោយ។ នាយបង្ខិតខ្លួនឯងទៅអង្គុយជាប់មាត់បង្អួច ក្ដាប់ដៃខ្លួនឯងយ៉ាងណែនបំបាត់ភាពភ័យខ្លាច។
សំណាងហើយដែលគេនោះ មិននិយាយអ្វីហើយក៏មិនធ្វើបាបនាយ គិតតែពីអង្គុយធ្វើការជាមួយឡេបថបរបស់គេ។
គេមិនត្រឹមតែឆ្កួតនឹងរឿងលើគ្រែទេនៅឆ្កួតនឹងរឿងការងារមួយទៀត។
នៅតាមផ្លូវសុទ្ធសឹងតែអគារខ្ពស់ៗ មនុស្សម្នារដើរឈូឆរមិនចាញ់នៅកូរ៉េប៉ុន្មានទេ គ្រាន់តែបរិយាកាសនៅទីនេះរាងប្លែកបន្តិច នាយមិនទាន់ស៊ាំនៅឡើយ។ តែមិនស្មានសោះគ្រាន់បានចេញមកខាងក្រៅមួយភ្លែត នាយក៏ធូរស្បើយទាំងកាយទាំងចិត្ត។
"ហាងការរ៉េម?"
ពេលជិះកាត់ហាងការ៉េម ថេយ៍ក៏លេចស្នាមញញឹមឡើងមកយ៉ាងរំភើបរួចក៏ងាកសម្លឹងមុខគេតែគេដូចជាមិនបានចាប់អារម្មណ៍នឹងនាយទាល់តែសោះ តើឲ្យនាយសុំគេយ៉ាងម៉េចបាន?
"អ្នកប្រុសចង់ចូលហាងការ៉េមសិនទេ?"
"គឺ..."
មនុស្សជំនិតរបស់គេដែលអង្គុយជាប់អ្នកបើកឡានសួរឡើងតែថេយ៍នៅតែមិនហ៊ានអឺអើ គឺនៅចង់បានការអនុញ្ញាតពីគេសិនប៉ុន្តែ...
"បើកទៅមន្ទីពេទ្យ!"
"អ៎ បា... បាទទាន"
ដឹងហើយថាគេនឹងបែបនេះ!
មិនយូរប៉ុន្មាន ពេលដល់ស្តុបត្រូវឈប់ រាងស្ដើងក៏ឃើញមានក្មេងលក់ផ្កាកុលាបដ៏ស្រស់ស្អាតនៅតាមមាត់ផ្លូវឲ្យអ្នកដំណើរនិងឡានដែលកំពុងឈប់ចាំស្តុបឯទៀត។ បើនាយមិនបានមកជាមួយគេ នាយនឹងហៅទិញប្រាកដណាស់គឺព្រោះតែអាណិតនិងស្រលាញ់ផ្កានោះផងដែរ តែពេលនឹកដល់ផ្កាកុលាបនៅថ្ងៃនោះ នាយក៏បាក់ស្បាតមិនចង់ទាមទារពីគេទៀតទេ។
"បងស្អាត ជួយទិញផ្កាមួយទងទៅ"
ក្មេងៗហុចផ្កាកុលាបមួយទងមកដល់មាត់ទ្វារ ឯថេយ៍ក៏ស្ទាក់ស្ទើរនិងមិនទាន់ហ៊ានធ្វើអ្វីផង កញ្ចក់ឡានក៏ត្រូវបានបិទដោយស្នាដៃរបស់គេ ធ្វើឲ្យក្មេងៗទាំងនោះដើរចេញទាំងខកចិត្ត។
"លោក! ត្រឹមផ្កាមួយទងក៏មិនអាចជួយទិញពួកគេដែរមែនទេ?"
"មិនដឹងយកមកធ្វើស្អី"
"គ្រាន់តែទុកថាជួយក្មេងៗមិនបានឬ?"
សំណួរលើកនេះធ្វើឲ្យរាងក្រាស់ដកភ្នែកមើលមកគេ មើលបែបគុំទុកអាងនឹងចាត់គេក្នុងពេលវេលាសមស្របណាមួយ។
"យើងគ្មានពេលសម្ដែងធ្វើជាមនុស្សចិត្តបុណ្យទេ"
ប្រាក់ដែលនាយបានបរិច្ចាគទៅមណ្ឌលកុមារកំព្រារ និងមន្ទីរពេទ្យកុមារមួយឆ្នាំៗមិនមែនតិចទេ ដូចនេះទើបនាយមិនចង់ខាតពេលនឹងរឿងតូចតាចបែបនេះ។
"មនុស្សចិត្តខ្មៅ"
ទោះជាគេយល់ថានាយយ៉ាងម៉េចក៏នាយមិនចង់បកស្រាយអ្វីដែរ ធម្មតានាយអាក្រក់ស្រាប់ទៅហើយសម្រាប់គេ។
សម្ដីគម្រោះគម្រើយនិងគ្មានទឹកចិត្តរបស់គេធ្វើឲ្យថេយ៍កាន់តែមិនពេញចិត្តនិងសោកសៅ។ ក្នុងនាមធ្លាប់ជាក្មេងអនាថា នាយពិតជាមិនដាច់ចិត្តឃើញក្មេងៗអស់នោះលំបាកដូចជាខ្លួនឡើយ។ គេមានបានយ៉ាងនេះ ហេតុអីមិនគិតចែកអ្នកដ៏ទៃខ្លះ?

មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅Where stories live. Discover now