Ch36: អូននឹកបង

3K 161 23
                                    

ក្នុងកំឡុងពេលដែលថេយ៉ុងកំពុងមានក្ដីសុខ ជុងហ្គុកក៏កំពុងជួបបញ្ហាមិនស្រាកស្រាន្ត ព្រោះការពិតថ្នាំដែលនាយបានផលិតនោះ គុណភាពរបស់វាមិនដូចជារបស់ដែលជេឃេផ្គត់ផ្គត់ឲ្យនាយពេលមុននោះឡើយ វាគ្រាន់តែជួយបំបាត់ការឈឺចាប់ឲ្យអ្នកជំអឺមួយពេលៗប៉ុណ្ណោះ។ នាយមិនដឹងថាគួរធ្វើបែបណា បើទៅទាមទារថ្នាំពីវាទៀត នាយច្បាស់ជាអាម៉ាសមុខមិនខាន។
"ជុងហ្គុក!"
"ម៉ាក់?"
ជុងហ្គុកដកដង្ហើមធំដោយភាពនឿយណាយ ពេលឃើញវត្តមានអ្នកស្រីចនសម្រុកចូលក្នុងបន្ទប់ធ្វើការរបស់ខ្លួន។ នាយមិនចង់ឲ្យគាត់ចូលមកពាក់ព័ន្ធទៀតនោះទេ នាយចង់ដោះស្រាយវាដោយខ្លួនឯង។
"យ៉ាងម៉េចហើយ? ម៉ា់ក់លឺថាថ្នាំរបស់យើងមានបញ្ហា?"
"បាទ ពេលនេះខ្ញុំកំពុងរកវិធីដោះស្រាយ"
"ឯងនៅដោះស្រាយអីទៀត? ម៉េចមិនឆាប់ទៅយកថ្នាំពីជេឃេមក"
"ម៉ាក់គិតថាវាឲ្យងាយៗ? វាកំពុងតែស្អប់មុខខ្ញុំផង"
តាំងពីមានរឿងរកាំរកូសរឿងរបស់ថេយ៍ នាយមិនចង់ជ្រលក់ជាមួយនឹងគេទៀតទេ រឹងតែមិនចង់ពឹង មិនចង់ឲ្យមើលទៅអន់ជាងវា។
"បើវាមិនឲ្យថ្នាំយើង ក៏ទៅយករូបមន្តថ្នាំនោះតែម្ដងមក"
"ទៅយកបានយ៉ាងម៉េច ម៉ាក់? ផ្ទះនោះមិនមែនចេញចូលបានស្រួល សូម្បីតែខ្ញុំមានឈ្មោះជាម្ចាស់ផ្ទះពាក់កណ្ដាលក៏ដោយ"
កុំថាឡើ់យទៅជាន់បន្ទប់ធ្វើការរបស់គេ សូម្បីតែអើតរបងផ្ទះក៏មិនងាយផង។
"ឯងមានភ្លេចអីឬអត់? ថាយើងមានមនុស្សនៅក្បែរខ្លួនរបស់វា"
"ម៉ាក់ចង់និយាយពីថេយ៍? មិនអាចទេ ថេយ៍មិនអាចជួយពួកយើងទេ គេជ្រើសរើសជេឃេជំនួសខ្ញុំទៅហើយ"
នោះជារឿងពិតដែលមិនបានប្រកែកបាន ថេយ៉ុងបានបដិសេធនឹងនាយច្បាស់ៗក្នុងហេតុផលគេឈប់ស្រលាញ់នាយ ហើយគេក៏កំពុងចាប់ផ្ដើមជាថ្មីជាមួយជេឃេ។
"ចុះឯងមិនចង់ដណ្ដើមគេមកវិញទេហេស?"
"បាទ?"
"ឲ្យតែឯងយល់ព្រម ម៉ាក់នឹងបញ្ចុះបញ្ចូលឲ្យគេយកថ្នាំមកឲ្យឯងហើយពេលជេឃេដឹងរឿងនោះ វាមិនទុកឲ្យថេយ៉ុងនៅក្បែរខ្លួនទៀតទេ ឯងចង់រើសគេយកមកវិញពេលណាក៏បាន"
ពេលគិតដល់ផលប្រយោជន៍ទាំងពីរនោះ រាងក្រាស់ក៏ញញឹមឡើងត្រៀមទទួលជ័យជំនះ។ ច្បាស់ណាស់បើជេឃេលែងត្រូវការគេ ថេយ៉ុងគ្មានជម្រើសអ្វីផ្សេងក្រៅពីត្រឡប់មករកនាយវិញនោះទេ។
"បាន! ម៉ាក់ចង់ចាប់ផ្ដើមពេលណា?"
"ម៉ាក់នឹងហោះទៅអ៊ីតាលីយប់នេះ"
"អូខេ ខ្ញុំនឹងទៅតាមក្រោយ"
បន្ទាប់ពីបានស្រុះស្រួលគ្នារួចហើយ អ្នកស្រីចនក៏ធ្វើដំណើរមកមើលស្ថានការណ៍មុន ណាមួយក៏មកចង់ជួបមុខកូនប្រសារសំណព្វចិត្តផង ចង់ដឹងណាស់ថាពេលនេះគេទ្រុឌទ្រោមយ៉ាងណា ព្រោះគាត់ដឹងក្នុងចិត្តថាមនុស្សដូចជាជេឃេមិនខុសពីអតីតស្វាមីគាត់ទេ។
...

មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅Where stories live. Discover now