Ch57: 💕 ភាគបញ្ចប់ 💕

7.9K 388 45
                                    


ក្រោយពីបានមកដល់់សណ្ខាគារ ថេយ៉ុងក៏ចាប់ភ្លឹកនឹងរូបភាពនៅក្នុងបន្ទប់ដែលត្រូវបានរៀបចំយ៉ាងស្រស់ស្អាតនិងដូចបេះបិតទៅនឹងពេលដំបូង។ ពេលនោះ នាយគឺអង្គុយចាំគេនៅត្រង់នេះ ញ៉ាំអាហារនៅត្រង់នេះហើយក៏ត្រូវគេធ្វើបាបនៅត្រង់នេះដូចគ្នា សំណាងត្រង់ថាលើកនេះមានតែពួកគេពីរនាក់នៅក្នុងបន្ទប់។
ថេយ៉ុងអង្គុយនៅលើកៅអីលែងនឹងពេលឃើញម្ចាស់រាងសង្ហាដើរចូលមកក្នុងបន្ទប់បន្ទាប់ពីនាយនៅរង់ចាំគេអស់មួយសន្ទុះ។ ទឹកមុខគេនៅតែដូចថ្ងៃដែលពួកយើងជួបគ្នាលើកដំបូង គេមិនមាត់មិនកអ្វីទាំងអស់ក្រៅពីសម្លឹងនាយតាំងពីក្បាលដល់ចុងជើង។
"បង... បងមើលអី?"
"អូនស្អាតណាស់ ដឹងទេ?"
"ពាក្យសម្ដីនេះ បងគួរតែនិយាយតាំងពីដំបូង"
"បើបងនិយាយចេញទៅ អូនព្រមគេងជាមួយងាយៗដែរទេ?"
"អត់ទេ"
នាយមិនមែនជាមនុស្សចិត្តងាយដែលថាព្រមគេងជាមួយគេគ្រាន់តែគេសរសើរពីរបីម៉ាត់នោះទេ។
"តែបងគិតថាអូនមករកបងដើម្បីគេងជាមួយបងច្បាស់ណាស់"
"អូនគិតថាបើពួកយើងអាចនិយាយត្រូវគ្នាអូននឹងព្រមជាមួយបង តែនរណាទៅដឹងថាបងជាមនុស្សបែបហ្នឹង អូយ"
ថេយ៉ុងត្រូវគេទាញកន្រ្តាក់លើកដាក់លើតុអាហារដែលត្រូវបានក្រាលយ៉ាងស្អាតដើម្បីតែរឿងតែមួយគត់។ គេមិនមែនចង់ធ្វើរឿងឆ្កួតៗនៅត្រង់នេះទៀតទេដឹង?
"ពេលនោះបងគ្រាន់តែឃើញអូនភ្លាម បងក៏ចាប់អារម្មណ៍លើអូន ចង់បានអូនភ្លាម។ បងត្រូវធ្វើជាម្ចាស់អូនឲ្យបាន បើដោះលែងអូនបងប្រាកដជាមិនអាចយកអូនមកវិញទៀតទេ"
"អូនគិតថាបងស្អប់អូន"
"បងបែកចែកមិនដាច់ដូចគ្នា បងស្អប់ផងស្រលាញ់ផងទើបបងធ្វើអីអូនមិនបានទោះដឹងហើយថាអូននៅខាងម៉ាក់តាំងពីដំបូង"
"ម៉េចក៏បងដឹង?"
"បងមិនបានល្ងង់! បងគ្រាន់តែចង់ទុកឱកាសឲ្យអូន តែអូននៅតែទុកគេសំខាន់ជាងមនុស្សម្នាក់ដែលអូនសារភាពថាស្រលាញ់ពេញមាត់ បងខឹងអូនដែលជ្រើសរើសជួយអ្នកដទៃ"
"សុំទោសផង អូនធ្វើព្រោះអាណិតពួកគាត់តែប៉ុណ្ណោះ"
គេប្រហែលឈឺចាប់ណាស់ហើយ បើពីដំបូងពួកយើងនិយាយគ្នាឲ្យស្រួលបួលវាក៏មិនមានរឿងបែបនោះកើតឡើងដែរ។
"មានរឿងខ្លះដែលបងចង់ធ្វើយូរហើយតែមិនបានធ្វើសម្រាប់អូន"
ថេយ៉ុងធ្វើភ្នែកឡេងឡង់ទាំងងឿងឆ្ងល់នឹងសម្ដីរបស់គេ តែគេមិនបានបកស្រាយអ្វីច្រើនទេគ្រាន់តែដើរចេញពីបន្ទប់មួយភ្លែតនិងត្រឡប់មកវិញជាមួយផ្កាកុលាបក្រហមមួយបាច់ធំ។
"លោកប្ដី?"
"មានថ្ងៃនោះ បងចង់ទិញផ្ដាឲ្យអូនតែមានរឿងមួយចំនួនកើតឡើង ពួកយើងក៏ឈ្លោះគ្នា តាំងពីពេលនោះមកបងមិនដែលទិញផ្កាឲ្យអូនទៀតនោះទេ"
"ហឹកៗ លោកប្ដី"
នាយចាំបានហើយ គឺថ្ងៃនោះជាថ្ងៃដែលជុងហ្គុកបានទៅរកនាយ ពេលនោះគេខូចចិត្តខ្លាំងណស់ដល់ថ្នាក់យកកាំបិតឆូតមុខខ្លួនឯង នាយពិតជាមិនចង់ឃើញនិងរំលឹកដល់រូបភាពនោះទៀតទេ។
ជេឃេហុចផ្កាឲ្យប្រពន្ធជាទីស្រលាញ់រួច នាយក៏ទាញយកប្រអប់ចិញ្ចៀនដែលខ្លួនបានបង្ហាញគេកាលពីថ្ងៃមុន យកមកប្រគល់ឲ្យគេម្ដងទៀត។
"បងគិតចង់សុំអូនរៀបការ ចុះអ៊ីតាស៊ីវិលតាំងពីពេលថ្នាំបងទទួលបានជោគជ័យ តែគួរឲ្យស្ដាយ រឿងរ៉ាវក្រឡាប់ចាក់បងបែជាត្រូវចាប់បង្ខំអូនឲ្យរៀបការជាមួយបងទៅវិញ"
"រឿងនោះវាជាកំហុសអូន"
"ទេ! គឺបងធ្វើបាបអូន អូនលើកលែងឲ្យបងផងទៅទោះប្ដីម្នាក់នេះអាក្រក់ដាក់អូនប៉ុណ្ណាតែក៏ស្រលាញ់អូននិងកូនខ្លាំងណាស់"
អ្វីដែលនាយធ្វើគ្រប់យ៉ាងព្រោះតែយល់ច្រលំលើថេយ៍ទាំងស្រុង។ នាយតែងតែគិតថាគំនិតរបស់ខ្លួនត្រូវគ្រប់យ៉ាងទើបមិនដែលត្រូវការយោបល់និងការបកស្រាយរបស់គេ បើនាយចិត្តទូលាយជាងនេះ គ្រួសារពួកគេប្រហែលបានរស់នៅជួបជុំគ្នាយូរហើយ។
"បងជឿអូនហើយ ដឹងហើយថាអូនស្រលាញ់បង មិនចាកចេញពីបងដូច្នេះបងមិនឃុំឃាំងអូនទៀតទេ"
"ចុះបើអូនមិនព្រម?"
"បងនឹងប្រើធម៌ក្ដៅ ចាប់អូនទុកទៀតមិនខាន"
លឺសម្ដីគេហើយទោះជាមិនចង់ក៏ត្រូវងក់ក្បាលយល់ព្រមហុចដៃឲ្យគេបំពាក់ចិញ្ចៀនដែរ មិនអ៊ីចឹងទេប្រាកដជាត្រូវគេធ្វើបាបទៀតមិនខាន។
"ម៉េចក៏ចូលចិត្តធ្វើបាបអូនយ៉ាងនេះ?"
"ចុះអូនមិនមែនស្រលាញ់បងព្រោះបងចរិតព្រៃៗបែបនេះទេហេស?"
"និយាយតែផ្ដាស"
ប្រអប់ដៃស្រឡូនត្រូវម្ខាស់មុខសង្ហាទាញយកទៅថើបថ្នាក់ថ្នមបង្ហាញក្ដីស្រលាញ់ដ៏ច្រើនលើសលប់ ទោះប្រើពាក្យមកបរិយាយយ៉ាងណាក៏មិនអស់ដែរ។
"អរគុណអូន អរគុណដែលទ្រាំនឹងមនុស្សព្រៃដូចជាបង បងស្រលាញ់អូន ស្រលាញ់តែអូនម្នាក់អស់មួយជីវិត"
"ស្រលាញ់បងដូចគ្នា អូនព្រមនៅជាមួយបងអស់មួយជីវិត"
ថេយ៍លើកដៃស្រឡូនអង្អែលថ្ពាល់ស្វាមីទាំងក្ដីស្រលាញ់ ទោះកន្លងមកមានរឿងកើតឡើងរាប់មិនអស់ ក៏នាយសម្រេចចិត្តលើកលែងឲ្យគេ បំណងគ្រាន់តែចង់មានថ្ងៃនេះ ថ្ងៃដែលគេស្រលាញ់នាយ ថ្នាក់ថ្នមនាយនិងប្រាប់ថាស្មោះតែនាយម្នាក់ក្នុងមួយជីវិតនេះ។
កាយតូចត្រូវគេចាប់ផ្ដួលទៅលើតុដែលមានរាងក្រាស់ទ្របពីលើ បន្ទាប់មកសម្លៀកបំពាក់នៅលើខ្លួនក៏ចាប់ផ្ដើមរបូតចេញម្ដងមួយ មុននឹងជើងស្រឡូនត្រូវហែកចេញពីគ្នាទទួលយកក្ដីសុខដែលគេកំពុងផ្ដល់ឲ្យ។
"អាស លោកប្ដី"
"បន្ទប់នេះមានតែយើងពីរនាក់ទេ កូនគេងលក់អស់ហើយ អូនថ្ងូរឲ្យលឺៗមក"
"អឹស ហឹក ថើប... ថើបអូន"
ថេយ៉ុងឱបកគេជាប់ពេលគេឱនថើបនាយយ៉ាងតក់ក្រហល់ឯនាយក៏ហើបមាត់ព្រមទទួលយកអណ្ដាតរស់រវើករបស់គេដូចគ្នា។ ដៃរបស់គេនៅមិនស្ងៀម ក៏លូកមកអង្អៃលត្រកៀករបស់នាយ ធ្វើឲ្យរមួតរមួលពើងខ្លួនឲ្យគេឲ្យក្ដីប្រាថ្នា។ នាយឈ្លក់វង្វេងនឹងរស់ជាតិស្នេហាក្ដៅគគុក ឃោរឃៅរបស់គេដោយមិនអាចប្រកែកបាន។ គេជាបុរសសង្ហា មានមន្តស្នេហ៍ តើនាយអាចមិនលង់ស្នេហ៍ជាមួយគេយ៉ាងម៉េចបាន?
"អូនស្រស់ស្អាតសម្រាប់បងជានិច្ច ប្រពន្ធសម្លាញ់"
នេះកូនបីហើយ រាងកាយរបស់គេនៅតែទាក់ទាញពង្វក់ឲ្យនាយឆ្កួតបានគ្រប់ពេល មិនថាដើមទ្រូងដែលនាយកំពុងបឺតជញ្ជក់ពេលនេះ ឬច្រកស្នេហ៍ដែលនាយកំពុងសម្រុកចូលខ្លាំងៗនេះ។
"ហាស អាស កុំជ្រៅពេកលោកប្ដី"
"លើកនេះ អូនត្រូវតែមានកូនភ្លោះឲ្យបង"
ថារួចនាយក៏ចាប់រាងតូចក្រឡាស់ផ្កាប់មុខមុននឹងចូលរុកចូលទៅចំណុចខាងក្នុងដ៏កក់ក្ដៅរបស់ប្រពន្ធពីខាងក្រោយម្ដងទៀត។
"បានហើយ ហឹក អឹស"
"នៅទេ! យប់នេះបងនឹងរំលឹកអូនពីមេរៀនស្នេហ៍របស់ពួកយើងរហូតដល់ភ្លឺ"
ដឹងស្រាប់ហើយ មនុស្សដូចជាគេបើចាប់ផ្តើមហើយ មិនងាយនឹងបញ្ចប់នោះទេ។ ពីមួយទឹកទៅមួយទឹក ថេយ៍ក៏ល្វើយទៅល្វើយទៅរហូតបើកភ្នែក លើកដៃលើកជើងលែងរួចទើបគេព្រមបញ្ឈប់និងនាំប្រពន្ធទៅគេងក្នុងបន្ទប់បានស្រួលបួល។
នៅក្នុងការចងចាំថេយ៍ពីមុន ទីនេះធ្លាប់តែជាកន្លែងដែលខ្លួនទទួលរងភាពអាម៉ាស ត្រូវមនុស្សមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ជាន់ឈ្លីកិត្តិយសយ៉ាងព្រៃផ្សៃបំផុត ប៉ុន្តែពេលនេះវាប្រែក្លាយជាកន្លែងដែលនាយសាងស្នេហ៍ជាមួយស្វាមីជាទីស្រលាញ់ជាលើកដំបូងទៅវិញ។
ពេលខ្លះ ការអត់ទ្រាំនិងការជ្រើសរើសលើកលែងទោស អត់ឱនឲ្យមនុស្សដែលខ្លួនស្រលាញ់ វាក៏បានផល ដូចជាពេលនេះដែលគ្រួសារនាយមិនចាំបាច់បែកបាក់ កូនៗក៏បានមករស់នៅជុំគ្នា ឯស្វាមីក៏ស្រលាញ់ យល់ចិត្ត។ មួយជីវិតនេះមិនសំណូមពរអ្វីច្រើនទេ គ្រាន់តែចង់ឲ្យស្វាមីល្អនឹងភរិយា ល្អនឹងកូនបែបនេះរហូតទៅគឺគ្រួសារមានសុភមង្គលណាស់ទៅហើយ។

មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅Where stories live. Discover now