Ch4: ដាំផ្កា🥀

4.2K 177 15
                                    

តាំងពីបានមកជាមកជាន់លើទឹកដីនៃប្រទេសអ៊ីតាលីនេះមក ថេយ៉ុងរស់ក្នុងសម្ពាធគ្រប់បែបយ៉ាងត្រូវគេហាមប្រាស់មិនឲ្យធ្វើអ្វីទាំងអស់ក្រៅពីស្ដាប់បញ្ជា។ ចង់ចេញក្រៅក៏មិនបាន ចង់ទាក់ទងទៅកូរ៉េក៏មិនបាន ហើយបើចង់ជួបម្ចាស់នៅទីនេះកាន់តែមិនអាច លុះត្រាតែខ្លួនចេះយកចិត្តគេសិនទើបគេព្រមជួប។
បើមិនដែលជួបគេផង តើឲ្យនាយចូលទៅជិតគេ ហើយយកចិត្តគេយ៉ាងម៉េចទៅ?
"អ្នកប្រុសតូច ញ៉ាំទឹកដោះគោសិនទៅចាស"
"បាទ អរគុណ"
ថេយ៉ុងនិយាយអរគុណទៅកាន់ហាន់ណា ដែលជាអ្នកបម្រើផ្ទាល់ខ្លួនរបស់នាយ ហើយនាយក៏ស៊ាំទៅហើយដែលត្រូវទទួលទានទឹកដោះគោមួយកែវមុនចូលគេង មិនដឹងថានេះជាទម្លាប់អ្នកនៅទីនេះឬអត់។ តែនាយក៏ទទួលយកសណ្ដានចិត្តរបស់ពួកគេ វាមានរយៈពេលជាងមួយអាទិត្យទៅហើយ។
"យប់នេះខ្ញុំមិនទាន់ចង់គេងទេ អាចជូនខ្ញុំទៅខាងក្រៅបានទេ?"
គឺនាយស្មុគពេក មិនដឹងថាគួរចូលទៅរកប្រុសម្នាក់នោះដោយរបៀបណា បើនៅតែបន្តបែបនេះ នាយមិនខុសអ្វីពីចាបដែលជាប់ក្នុងទ្រង់នោះទេ។
"ប៉ុន្តែគឺ..."
"បើគេដឹង ខ្ញុំជាអ្នកទទួលខុសត្រូវទៅចុះ"
និយាយហើយ នាយតូចក៏សម្រេចចិត្តចេញពីក្នុងបន្ទប់ទាំងយប់ហើយក៏ស្រាប់តែឮសំឡេងស្រែកខ្លាំងៗដោយការឈឺចាប់ចេញពីបន្ទប់របស់ជីមីនដែលនៅទល់មុខបន្ទបើខ្លួនតែម្ដង។
"អាក៎... ខ្ញុំលែងហ៊ានហើយ អាយ៎"
សម្លេងនោះ ហាក់ដូចគេកំពុងទទួលរងការឈឺចាប់ខ្លាំងណាស់អ៊ីចឹង។
"តើគេ...?"
"អ្នកប្រុសកុំទៅអីល្អជាង កុំឲ្យមានរឿង"
ទោះជាមិនសូវត្រូវគ្នាជាមួយនឹងជីមីនម្នាក់នោះ តែខ្លួនក៏មិនចង់ឃើញគេត្រូវមនុស្សធ្វើបាបដែរ។
រាងស្ដើងនៅតែមិនស្ដាប់សម្ដី ហើយរហ័សទាញអាវដេកយប់ផាយផាត់ពណ៌ក្រហមឆ្អៅរបស់ខ្លួនមកគ្របពីលើមួយជាន់ទៀត មិននឹងដើរទៅរកជីមីនដោយផ្ទាល់។
~តុកៗ
"មានរឿងអីនៅខាងក្នុងមែនទេ?"
"..."
ស្ងាត់ហើយ ទីបំផុតសំឡេងយំទួញសោកនៅខាងក្នុងក៏បញ្ឈប់ តែនាយបែជាមានអារម្មណ៍កាន់តែមិនស្រួលទើបចង់គោះទ្វារម្ដងទៀតប៉ុន្តែទ្វារក៏ស្រាប់តែបើកឡើង...
"មករកអីទាំងកណ្ដាលអាធ្រាត?"
ជីមីនបង្ហើបទ្វារបន្តិចដូចមិនចង់ឲ្យនាយតូចបានឃើញសភាពនៅខាងក្នុង តែរឿងមិនគួរឲ្យឃើញក៏បានឃើញអស់ទៅហើយ ជាពិសេសគឺស្នាមក្រហមនៅលើថ្ពាល់របស់គេ។
"គឺខ្ញុំលឺសម្លេងអីម៉្យាង...?"
"គ្មានអីទេខ្ញុំគ្រាន់តែធ្វើឲ្យធ្លាក់របស់ប៉ុណ្ណោះ ត្រឡប់ទៅបន្ទប់ឯងទៅ! ហើយកុំស្លៀកពាក់បែបនេះទៀតខ្ញុំធ្លាប់ព្រមានឯងហើយ"
~ក្រឹប
និយាយគ្នាមិនទាន់ចប់ផង គេក៏ដេញនាយចេញនិងទាញទ្វារបិទដោយមិនទុកឱកាសឲ្យតវ៉ា។ ចំណែកថេយ៉ុងក៏គ្មានពាក្យអីត្រូវតវ៉ាទៀតដែរ មានតែដើរចេញប៉ុណ្ណោះ។

មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅Where stories live. Discover now