Ch11: ខ្ញុំលែងហ៊ានហើយ

3.9K 150 8
                                    

 
"អាស... ហឹកៗ... លែងខ្ញុំទៅៗ!"
ម្ចាស់រាងកាយតូចស្ដើងនៅស្រែកដង្ហោយសូមក្ដីមេត្តាពីមនុស្សអាត្មានិយម ធ្វើបាបគេដើម្បីតែបំពេញចំណង់ខ្លួនឯង។ តែការអង្វរកររបស់នាយនៅតែគ្មានន័យ មិនចូលត្រចៀករបស់គេចុងក្រោយនៅតែត្រូវគេលុកលុយមិនសំចៃដៃ។
"អាក... លោក... ហឹកៗ"
"ឯងហ៊ានណាស់ ហ៊ានតេសុំឲ្យវាជួយផងហេស ពេលយើងមិននៅ?"
ជេឃេអុកអ្នកនៅខាងក្រោមមួយទំហឹងទាល់តែខ្ទប់នឹងសាឡុង រួចទើបចាប់ទាញសក់គេឡើងឲ្យងើបមកឆ្លើយនិងសំណួររបស់ខ្លួន។
"ខ្ញុំ... ខ្ញុំមិនបានធ្វើទេ អាយ"
ទោះជាអារម្មណ៍ត្រូវការគេយ៉ាងណា ក៏កម្លាំងរបស់នាយទៅមិនរួចដែរ គេឃោរឃៅនិងល្មោភពេកហើយ។
"មនុស្សគ្រួសារចននេះ ប៉ិនសម្ដែងមែន! មាត់ថានឹកយើង តែបែជាលួចទាក់ទងរកប្រុសផ្សេង! យ៉ាងម៉េច ពេលយើងមិននៅឯងអត់ឃ្លានណាស់ឬបានទៅនឹកឃើញវា?"
ឲ្យតែនឹកឃើញទង្វើក្បត់របស់ថេយ៍ពេលណា បេះដូងនាយក៏ចាប់ឡើងកម្ដៅភ្លាមៗ ចង់តែដុតកម្លោចគេទាំងរស់។ គេឱបនាយ និយាយថានឹកនាយតែក្នុងចិត្តបែជានឹកគិត ស្រលាញ់អ្នកផ្សេង។ សណ្ដានក្បត់នៅតែក្បត់!
"អាស... ខ្ញុំលែងហ៊ានហើយ សូមមេត្តា... ហឹកៗ"
"លើកនេះឯងប្រាកដជាដើរលែងរួចមិនខាន"
"ហឹក... បានហើយ ខ្ញុំរាងហើយ ខ្ញុំខុសហើយ សូមអង្វរ អាស"
ចុងក្រោយរាងស្ដើងនៅតែក្លាយជាឧបករណ៍ឲ្យគេបញ្ចេញកំហឹង។ ចំណុចទន់ជ្រាយចាប់ផ្តើមហើម និងមានការដាច់រលាត់ចេញឈាមរឹមៗ ព្រោះភាពមហិមាដែលលូនចូលទាំងកម្រោលជ្រាតជ្រែករន្ធតូចចង្អៀត។ ម្ដងនេះ នាយប្រហែលជាអាចពិការក៏ថាបាន។
"អង្វរទៀតទៅ យំឲ្យខ្លាំងៗទៅ ចាំមើលលេចមុខវាមកជួយឯងឬអត់? អា៎"
"ហាស... ហឹកៗ ជួយផង... បងប្រុសជួយខ្ញុំផង!"

"ថេយ៍? ថេយ៍!"
ម្ចាស់មាឌមាំស្រែកខ្លាំងៗលាន់ឮពេញបន្ទប់ធ្វើការ មុននឹងបើកភ្នែកងើបពីយល់សប្តិអាក្រក់ទាំងញើសសស្រាក់។
"លោកប្រធាន លោកយ៉ាងម៉េចហើយ?"
ជុងហ្គុកប្រឹងសម្រួលអារម្មណ៍យកដៃច្បូតមុខទាំងតានតឹង ត្បិតថានេះមិនដឹងលើកទីប៉ុន្មានទេតាំងពីថេយ៉ុងចាកចេញពីនាយទៅ នាយមិនដែលបិទភ្នែកបានស្ងប់នោះទេ។ បើគេងមិនលក់ព្រោះនឹកគេ បើគេងលក់ក៏យល់សប្តិថាគេត្រូវធ្វើបាប។
"ខ្ញុំមិនអីទេ នាងមកមានការអី?"
"គឺខ្ញុំចង់លក់រាយការណ៍ថាខាងអ្នកជំងឺវីអាយភីបានយល់ព្រមប្រគល់ប្រាក់ព្រមទាំងជួយឧបត្ថម្ភដល់មន្ទីរពេទ្យនិងរោងចក្រផលិតថ្នាំយើងអស់រាប់លាន ជាថ្នូរដែលខាងយើងអាចជួយជីវិតកូនស្រីរបស់គេ"
"ហឹស! ល្អណាស់ ម្ដងនេះយើងចំណេញទាំងប្រាក់នឹងកេរ្តិ៍ឈ្មោះ។ នាងឆាប់ទាក់ទងឲ្យគេផ្សាយរឿងនេះឲ្យក្រុមហ៊ុនយើងផង"
"ចាស លោកប្រធាន"
ដំបូងនាយនៅជាប់គាំងនឹងរឿងថេយ៉ុងមិនអាចធ្វើអ្វីបាន តែពេលនេះនាយអាចដកឃ្លាទៅជួបគេបានហើយបន្ទាប់ពីគម្រោងការផលិតថ្នាំដែលមានប្រសិទ្ធភាពព្យាបាលដូចគ្នានឹងរបស់ជេឃេ។ ចាប់ពីពេលនេះទៅ នាយមិនចាំបាច់អីត្រូវទុកមុខ ខ្លាចគេមិនផ្ដល់ថ្នាំឲ្យទៀតទេ។
"អាឡូម៉ាក់! ខ្ញុំមានរឿងចង់និយាយជាមួយ"
[មានរឿងអីកូន?]
"ខ្ញុំផលិតថ្នាំដែលដូចរបស់ជេឃេបានសម្រេចហើយ យើងមិនចាំបាច់ត្រូវការជំនួយពីវាទេ។ ខ្ញុំគិតថានឹងទៅយកថេយ៍ត្រឡប់មកវិញ"
នាយនិយាយបណ្ដើររៀបចំឯកសារលើតុបណ្ដើរ។ បំណងគឺចង់ចេញទៅលឿនតាមដែលអាចធ្វើបាន។
[ឈប់សិនកូន! បើកូនទៅយកគេទាំងបែបនេះ ជេឃេគេប្រាកដជាមិនព្រមទេ]
"ហេតុអី? ចុះពេលណាទើបខ្ញុំអាចជួបគេវិញបាន?"
[កូនចាំបន្តិចសិនទៅ]
"អត់ទេ! យ៉ាងហោចណាស់ក៏ខ្ញុំត្រូវជួបគេសិនដែរ"
[ជុងហ្គុក! ស្ដាប់ម៉ាក់សិន ជុង...]
អ្នកកំលោះចុចបិទទូរស័ព្ទ មិនគិតចង់ស្ដាប់សម្ដីម្ដាយនាំពន្យាពេលតទៅទៀត។ នាយមិនដឹងខ្លួនថាកើតអ្វីឡើងមកទេ ពេលថេយ៉ុងនៅជាមួយ នាយក៏មិនសូវជាខ្វល់ខ្វាយ យកចិត្តទុក្ខដាក់ តែពេលគេទៅបាត់យូរទៅៗ នាយបែជាចាប់ផ្ដើមនឹកគេ ដឹងថាខ្លួនឯងត្រូវការគេប៉ុណ្ណា។
ឬមួយក៏នាយស្រលាញ់គេហើយ?
...
ថ្ងៃនេះជាថ្ងៃឈប់សម្រាករបស់រាងក្រាស់បន្ទាប់ពីការធ្វើការ ដុតដៃដុតជើងអស់ជាច្រើនថ្ងៃនៅក្រៅប្រទេស។ ជាក់ស្ដែងនាយមិនបានសម្រាកអ្វីទេ គ្រាន់តែនៅចង់តាមដានរបស់ពិសោធន៍នៅក្នុងផ្ទះប៉ុណ្ណោះ។
"រឿងដែលយើងអោយលោកពិនិត្យបានការយ៉ាងម៉េចហើយ?"
និយាយចប់ឯកសារទាំងប៉ុន្មានត្រូវលើកដាក់ចំពោះរាងក្រាស់ ត្រៀមចាំឲ្យគេត្រួតពិនិត្យរួចជាស្រេចនូវរាល់លទ្ធផលដែលបានអនុវត្តកន្លងមក។
"ការពិសោធន៍ចុងក្រោយនេះឃើញថា ថ្នាំរបស់យើងពិតជាមានប្រសិទ្ធភាពលើសត្វពិតមែន លោកប្រធាន"
"អឹម ល្អ! ចុះមនុស្សវិញលោកយល់យ៉ាងណាដែរ?"
"បើមើលតាមសភាពអ្នកប្រុសតូច ពួកយើងប្រហែលជាជោគជ័យ៥០%ហើយ"
"ពិតមែនហេស? ហាសហា ល្អៗ កាន់តែឆាប់កាន់តែល្អ"
ប្រធាននិងមនុស្សជំនិតរបស់ខ្លួនញញឹមរីកមុខរីកមាត់ លើកលែងតែពេទ្យហ្វីលដែលឈរស្ដាប់ទាំងឃ្នើសចិត្ត។ មិនស្មានថាម្នាក់ៗជាពេទ្យផង អ្នកមានមុខមាត់ផង បែរជាគិតតែផលប្រយោជន៍ខ្លួនឯង មិនគិតដល់ជីវិតដែលមិនដឹងខ្យល់អីត្រូវគេចាប់យកមកពិសោធថ្នាំ។
"បើចង់បានផលកាន់តែឆាប់ ខ្ញុំយល់ថាយើងគួរតែសាកប្រើថ្នាំគុណនឹង២ ហើយអនុវត្តរឿងនោះឲ្យបានញឹកញាប់"
"យើងក៏កំពុងគិតរឿងនោះដូចគ្នា"
អ្នកកំលោះយកដៃច្រត់ចង្ការនឹកដល់រាងកាយដ៏គួរឲ្យចង់ថ្នាក់ថ្នមភ្លាមៗពេលនិយាយដល់រឿងនេះ។ បើមិនកុំតែគេទន់ខ្សោយពេកការងារនាយប្រហែលឆាប់សម្រេចជាងនេះក៏ថាបាន។
"តែខ្ញុំថាមិនល្អឡើយ។ រឿងនេះមិនអាចបង្ខំបានទេ ទាល់តែទទួលការយល់ព្រមពីដៃគូ"
ពាក្យសម្ដីហ្វីលធ្វើឲ្យរាងក្រាស់ងាកសម្លក់គេមួយរំពេចដែលចេះតែរារាំងការងាររបស់នាយ។ បើកុំតែគេធ្វើការល្អនិងជាក្មេងដែលប៉ាខំឧបត្ថម្ភបណ្ដុះបណ្ដាល កុំអីនាយបញ្ឈប់គេយូរហើយ។
"នរណាថាគេជាដៃគូយើង? គេគ្រាន់តែជាមនុស្សដែលយើងយកមកសាកល្បងប៉ុណ្ណោះ"
"គឺ... ប៉ុន្តែ... ខ្ញុំគ្រាន់តែបារម្ភ បើគេទ្រាំទ្រមិនបាន មានបញ្ហាអី គម្រោងរបស់លោកអាចនឹងបរាជ័យ"
ហ្វីលនិយាយពង្វៀងដានវិញយ៉ាងលឿន មិនចង់ឲ្យលោកម្ចាស់របស់ខ្លួនដឹងពីបំណងដែលចង់ជួយអ្នកប្រុសតូច។
"ហឹស! បើគេទ្រាំមិនបាន យើងនឹងរកក្មេងម្នាក់ទៀត។ ប៉ុណ្ណឹងគ្មានអីពិបាកទេ"
"ខ្ញុំយល់ស្របនឹងលោកប្រធាន"
"លោកពិតជាមិនធ្វើឲ្យយើងខកបំណងមែន។ បានហើយ! អ្នកទាំងពីរចេញទៅចុះ"
ពេទ្យហ្វីលបានត្រឹមតែឱនមុខចុះទទួលយកការសម្រេចចិត្តពីថ្នាក់លើ។ បើមិនមែនប៉ារបស់គេជាអ្នកមានគុណរបស់នាយទេ នាយនឹងមិនមកធ្វើការឲ្យមនុស្សចិត្តខ្មៅបែបនេះឡើយ។
...
ក្រឡេកមកក្នុងបន្ទប់ដែលអាចហៅថាជាសង្វៀនស្នេហ៍ដ៏គគុកវិញ គ្រប់យ៉ាងត្រូវបានរៀបចំនិងផ្លាស់ប្តូរសឹងអស់រលីងត្រឹមមួយព្រឹក សូម្បីតែវាំងនន កម្រាលពូក សាឡុងផ្សេងៗក៏រាងតូចមិនលើកលែង ចចេសចង់ឲ្យអ្នកបម្រើយកវាទៅកប់ឬដុតចោលឲ្យអស់។
"អ្នកប្រុសទុកទីនេះសិនហើយ ចាំខ្ញុំជាអ្នករៀបចំ" ហាន់ណារហ័សជួយប្រមែប្រមូលអីវ៉ាន់ដែលនៅសល់ទើសមុខទើសមាត់អ្នកប្រុសទាំងអស់យកចេញ។ តាមមើលទៅពីយប់មិញ ប្រហែលជាមានរឿងធ្ងន់ធ្ងរណាស់បានជាគាត់ប៉ះពាល់អារម្មណ៍ដល់ថ្នាក់នេះ។
"មិនអីទេ ខ្ញុំប្រាប់ហើយខ្ញុំអាចធ្វើខ្លួនឯងបាន"
គេម្នាក់នោះធ្វើរឿងស្មោគគ្រោកច្រើនយ៉ាងនេះ នាយមិនចង់ឲ្យនរណាមកពាក់ព័ន្ធទេ នាយចង់សម្អាតបន្ទប់ឆ្កួតនេះដោយខ្លួនឯង។ ទោះមិនទាន់ជាស្រួលបួលក៏នាយត្រូវតែធ្វើវាដែរ។
"អុ៎! ឈាម?" ហាន់ណាស្រែកភ្លាត់មាត់ពេលឃើញស្នាមឈាមដិតដាមលើការ៉ូក្រោយលើកម្រាលចេញ។ វាច្បាស់ណាស់ថាជារបស់អ្នកប្រុសនាយ។
"នាងចេញទៅ ខ្ញុំសម្អាតដោយខ្លួនឯង"
ថាហើយរាងតូចក៏រំកិលខ្លួនទៅជូតវាដោយឯកឯង ព្រោះនោះជារបស់នាយ វាគួរជានាយដែលត្រូវដោះស្រាយ។
"ប៉ុន្តែ អ្នកប្រុសឈឺហើយ"
"បើឈឺតើវាយ៉ាងម៉េច? ទោះខ្ញុំឈឺដល់ស្លាប់ក៏គេមិនអាណិតខ្ញុំដែរ"
នាយចាំបានរាល់ពាក្យពេចន៍ដែលខ្លួនបាននិយាយអង្វរករគេកាលពីយប់មិញ ប៉ុន្តែវាគ្មានបានផលអ្វីនោះទេ ចុងក្រោយនាយនៅតែត្រូវគេបំពានរហូតបាត់មាត់បាត់ក លុះភ្ញាក់ឡើងក៏មានតែការឈឺចាប់ពេញខ្លួន។
~ក្រាក
"អ្នកប្រុសតូច លោកម្ចាស់ឲ្យហៅទៅញ៉ាំអារហារថ្ងៃត្រង់ជាមួយគាត់"
"ប្រាប់គេទៅ ថាខ្ញុំមិនឃ្លានទេ"
"គាត់ផ្ដាំទៀតថាបើមិនចុះទៅ គាត់នឹងឡើងមកដោយផ្ទាល់"
"បាន! ខ្ញុំនឹងចុះទៅឥឡូវនេះ"
ជីវិតដែលរស់នៅត្រូវរងគំនាប រងការជិះជាន់រៀងរាល់ថ្ងៃ ហេតុអីក៏នាយមិនរើបម្រះ? គិតមែនទេ ថាមានអ្នកមកជួយនាយទៀត គ្រប់យ៉ាងបានបង្ហាញច្បាស់ណាស់ ថាពួកគេបោះបង់នាយទៅហើយ?
ថេយ៉ុងត្រូវជូតវាសទឹកភ្នែក មុននឹងចុះទៅខាងក្រោមតាមបញ្ជាផ្ដាច់ការ។ ពេលនេះផ្លូវចិត្តក៏មិនល្អ ឯផ្លូវកាយក៏ឈឺ សូម្បីតែពេលចុះទៅខាងក្រោមក៏ទាមទារឲ្យមានមនុស្សជំនិតជួយទប់។
"វេទនាណាស់ទៅហេស គ្រាន់តែចុះមកស៊ីបាយប៉ុណ្ណឹង?"
"..."
សំណួរចាក់ដោតរបស់គេ ថេយ៍ស្ដាប់ហើយបានត្រឹមខាំមាត់រលីងរលោងទឹកភ្នែក មើលទៅគេទាំងហួសចិត្ត។ ជាគេមិនអ៊ីចឹងដែលធ្វើឲ្យនាយក្លាយជាបែបនេះ។
"ឆាប់ស៊ីទៅ ឆាប់មានកម្លាំងនឹងបានធ្វើកិច្ចការយើងបន្ត"
ដំបូងថេយ៍ក៏ចម្លែកចិត្តដែរដែលឃើញម្ហូបត្រៀបត្រាពាសពេញលើតុ ស្មានថាគេមានចិត្តដឹងថានាយឈឺក៏រៀបចំម្ហូបជាច្រើន ជាពិសេសម្ហូបកូរ៉េដែលខ្លួនចូលចិត្ត។ ប៉ុន្តែផ្ទុយទៅវិញ គេធ្វើនេះ គ្រាន់តែចង់ឲ្យនាយឆាប់មានកម្លាំង អាងបានបម្រើគេប៉ុណ្ណោះ។
ម្ហូបគ្រប់មុខសុទ្ធតែឆ្ងាញ់ៗ តែរាងតូចត្រូវលេបទាំងអួលដើមក។ នាយមិនដឹងគួរយករួចខ្លួនបែបណា នាយពិតជាចង់គេចពីគេណាស់ តែមិនដឹងត្រូវប្រកែកតវ៉ាបែបណា។
"ខ្ញុំឆ្អែតហើយ ចង់ទៅសម្រាក"
~ផាំង
"អាស? ហឹកៗ"
សម្លេងគោះតុខ្លាំងៗដែលចេញពីកំហឹងអ្នកកំលោះ ដល់ថ្នាក់ធ្វើឲ្យថេយ៍ខ្លាចរួញក។ នាយធ្វើអីក៏មិនត្រូវចិត្តគេឡើយ ប្រាកដណាស់ថាបន្តិចទៀតប្រាកដជាត្រូវគេដាក់ទោសមិនខាន។
"នរណាឲ្យទៅហាស?"
"ខ្ញុំ... ខ្ញុំ..."
ម្ចាស់មុខស្រស់ស្អាតកាន់តែព្យាយាមនិយាយកាន់តែត្រដិត ហើយពេលឃើញគេងើបឈរដើរមករក នាយក៏ថយគេចម្ដងបន្តិចៗរហូតព័ន្ធជើងរកដួល។ តែសំណាងដែរ ដែលគេលូកដៃទាញរាងតូចឲ្យជ្រមិលនឹងដើមទ្រូងគេទាន់។
"ចង់ឆាប់ឡើងទៅបន្ទប់វិញហេស?"
ថេយ៉ុងក្រវីក្បាលបដិសេធតែនៅតែត្រូវគេចាប់បានពិរុទ្ធ ដោយចាប់ច្របាច់ថ្ពាល់ជាប់ចង់ឲ្យនាយសារភាពតាមអ្វីដែលគេចង់បាន។
"លោក...!"

To be continued 🥰

Admin ងងុយពេក សូមបញ្ចប់ទាំងត្រឹមហ្នឹងសិន ចាប់ជួបគ្នាវគ្គក្រោយ❣️

មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅Where stories live. Discover now