Ch12: កុំចាក់ថ្នាំនោះឲ្យខ្ញុំអី 💉

4K 168 10
                                    


"លោក...!" រាងតូចឧទានទាំងភ្លាត់មាត់ក្រោយត្រូវគេប្រើដៃម្ខាងលូកមកស្ទាបអង្អែលខ្លួនបង្អូសតាំងពីត្រកៀកដល់ខ្នងនៅចំពោះមុខគ្រប់គ្នា។
"លោកម្ចាស់ទាន!"
មនុស្សកំពុងតែអារម្មណ៍ល្អដែលបានធ្វើបាបក្មេងតូចដែលនៅក្នុងដៃផង ក៏ស្រាប់តែមានអ្នកមកកាត់ចង្វាក់ ដាច់អារម្មណ៍អស់រលីង។
"មានស្អី?"
"គឺ... មានគេរាយការណ៍ពីកូរ៉េថាបងប្រុសលោកម្ចាស់កំពុងរៀបធ្វើដំណើរមកទីនេះ"
និយាយចប់ភ្លាម អ្នកមកផ្ដល់ដំណឹងក៏ដឹងខ្សែភ្នែកកំណាចដែលកំពុងសម្លក់មករកនាយភ្លាមៗទើបបានត្រឹមនៅស្ងៀមៗឱនមុខចុះរង់ចាំស្ដាប់បញ្ជាបន្ត។
ដើមឡើយថេយ៍ក៏សប្បាយចិត្តពេលលឺដំណឹងបងប្រុសតែពេលគេងាកមករក នាយក៏ចាប់ធ្វើអីលែងត្រូវ ឯស្នាមញញឹមក៏រលាយទៅវិញនៅសល់តែការព្រួយបារម្ភ។
"ឲ្យមនុស្សរបស់យើងចាត់ការទៅ! ពិការក៏បាន ស្លាប់ក៏បាន ធ្វើយ៉ាងណាក៏ដោយ កុំឲ្យវាមកជាន់ទីនេះ!"
"អឺ... បាទទាន"
រាងក្រាស់ងាកសម្លឹងកាយតូចដែលនៅក្នុងដៃដោយការសមចិត្ត កាន់តែឃើញគេបារម្ភពីម្នាក់នោះ នាយនឹងកាន់តែធ្វើឲ្យវាយ៉ាប់យ៉ឺនឡើង។
"លោក... លោកម្ចាស់គិតចង់ធ្វើអី? គាត់ជាបងប្រុសបង្កើតរបស់លោកម្ចាស់ណា៎?" ថេយ៉ុងចាប់ខ្ញាំដើមដៃគេជាប់ និយាយទាំងមិនសុខចិត្តនឹងគំនិតឃោរឃៅរបស់គេ។ ពីមុន នាយក៏ធ្លាប់ដឹងថាគេខឹងនឹងម៉ាក់ហើយបងប្រុស តែមិនស្មានថាគេមានគំនិតចង់សម្លាប់ពួកគាត់នោះទេ។
"ហឹស! បងប្រុសអ៊ីចឹងហេស?"
"ត្រូវហើយ! យ៉ាងហោចណាស់ក៏ជាគ្រួសារតែមួយដែរ ហេតុអីចាំបាច់កាប់សម្លាប់គ្នា?"
"គ្រួសារតែមួយ? ពួកវាធ្លាប់និយាយបែបហ្នឹង?"
"ទោះមិននិយាយ ប៉ុន្តែខ្ញុំជឿថាក្នុងនាមជាសាច់ឈាមបង្កើត អ្នកម៉ាក់និងបងប្រុសពិតជាស្រលាញ់ និងយកចិត្តទុកដាក់លោកម្ចាស់ណា... អឹក... អាស"
និយាយមិនទាន់អស់ពីមាត់ផង ថេយ៍ស្រាប់តែត្រូវគេចាប់ច្របាច់ក ចាប់លើកឡើងសឹងហើបផុតពីដី។ ពាក្យសម្ដីបោកប្រាស់ទាំងនេះនាយគ្មានថ្ងៃជឿ ហើយក៏ស្អប់បំផុតដែរ។
"យកចិត្តទុកដាក់បែបណា? បែបទុកចោលឬ? ពួកវាធ្លាប់រំលឹកពីយើងខ្លះដែរទេ? ធ្លាប់ប្រាប់ឯងទេថាមានយើងដែរក្នុងលោកនេះ ឬមួយឯងទើបតែដឹងពេលពួកយើងជួបគ្នា?"
ជេឃេនិយាយទាំងក្រសែភ្នែកពោរពេញដោយអណ្ដាតភ្លើង។ ចំណែកឯជនរងគ្រោះម្ខាងទៀតនៅស្ដាប់ទាំងត្រដរខ្យល់ព្រោះគេមិនព្រមប្រលែងដៃឡើយ។
"អ្នកប្រុស? លោកម្ចាស់បានហើយ ហឹកៗ លែងអ្នកប្រុសទៅ?"
"*ផាច់ នាងឯងមកចេះស្អីដែរ?"
ហាន់ណាត្រូវមេការធំទះមួយកំភ្លៀងពេលឃើញនាងប្រហើនហ៊ានចូលចេះដឹងរឿងចៅហ្វាយនាយ។ ក្នុងពេលនោះដែរ ថេយ៉ុងក៏ត្រូវរាងក្រាស់ទាញទម្លាក់ចុះតែម្ដង ធ្វើឲ្យអ្នកបម្រើនិងម្ចាស់តូចស្រវេស្រវាវារកគ្នាទាំងត្រដាបត្រដួស។
"អ្នកប្រុស..."
"ខឹកៗ... ខ្ញុំមិនអីទេ"
មាត់និយាយថាមិនអី តែខ្លួនចាប់ផ្ដើមរំកិលទៅក្រោយពេលឃើញគេបោះជំហានមករក។ គេអាក្រក់ខ្លាំងណាស់ នាយកាន់តែខ្លាចគេហើយ។
"អូយ* ហឹកៗ"
ព្រោះតែធុញទ្រាន់នឹងការគេចរបស់គេ ម៉ាហ្វៀកំលោះក៏លើកជើងជាន់ សង្កត់កជើងអ្នកម្ខាងទៀតមិនឲ្យរើទៅណា ធ្វើឲ្យរាងតូចស្រែកយំដង្ហក់ខ្លាំងៗ យល់ថាវាអាចនឹងបាក់ទៅហើយ។
"ឈឺហេស? បើឈឺឲ្យចាំផងទៅ ថាហាមនិយាយយកល្អឲ្យពួកវានៅនឹងមុខយើងទៀតឲ្យសោះ! លឺទេ?"
"ហឹកៗ ខ្ញុំដឹងហើយ ខ្ញុំឈប់ហើយ អាយ"
ថេយ៍ចាប់ស្រែកម្ដងទៀត ក្រោយពេលគេសង្កត់ និងញីបាតជើងលើកជើងខ្លួនមុននឹងដើរចេញ។ នាយពិតជាមិនយល់ទេថាហេតុអ្វីគេស្អប់អ្នកម៉ាក់យ៉ាងនេះ ទាំងដែលពេលនោះគាត់ចាកចេញទៅដោយការបង្ខំចិត្តព្រោះរងសម្ពាធពីស្វាមីគ្មានចេតនាទុកគេចោលនោះទេ។
...
ក្នុងយប់ដ៏ងងឹត មានលឺតែសម្លេងទឹកភ្លៀងនិងផ្គរលាន់បន្ទរឡើងពេញផ្ទៃមេឃ ធ្វើឲ្យរាងតូចក្រោកពីគ្រែទាំងរសាប់រសល់ ព្រោះឈឺរបួសជើងផង របួសចិត្តផង នាយនៅមិនស្ងប់ទាល់តែសោះ។
"ប្លែកណាស់! តើថ្មើរនេះ គេបាត់ទៅណា?"
កាលដែលត្រូវគេធ្វើបាបជារឿងអាក្រក់មួយទៅហើយ តែការរងចាំឲ្យគេមកធ្វើបាបកាន់តែអាក្រក់ទៅទៀត។ នាយដេកភ័យ មិនដឹងថានឹងត្រូវគេដាក់ទណ្ឌកម្មបែបណាទៀត បន្ទាប់ពីធ្វើឲ្យគេឃ្នើសចិត្តតាំងពីថ្ងៃ។
ថេយ៉ុងដើរអូសជើងឆ្វេងរបស់ខ្លួនទៅមាត់បង្អួចដើម្បីបិទវាំងនន កុំឲ្យឃើញពន្លឺឆ្វេចឆ្វាចរបស់រន្ទះពីខាងក្រៅ តែក៏ប្រទាក់ភ្នែកទៅនឹងស្រមោលមនុស្សមាឌមាំម្នាក់កំពុងតែជីកគាស់កាយនៅលើដីកុលាបសដែលខ្លួនធ្លាប់បេះក្រោមដំណក់ភ្លៀងតែម្នាក់ឯង។
"អេ៎? គឺ... លោកម្ចាស់?"
គេទៅធ្វើអីនៅត្រង់នោះ? ហេតុអីក៏គ្មាននរណាទៅហាមឃាត់ បណ្ដោយឱ្យគេឈរថាហាលភ្លៀង?
គិតហើយ ថេយ៍ក៏ដើរតិចៗចុះទៅក្រោម យកឆ័ត្រមួយតាមខ្លួនព្រមទាំងសម្ដៅទៅរកគេដោយផ្ទាល់ ទោះហាន់ណានិងអ្នកបម្រើឯទៀតឃាត់ក៏មិនស្ដាប់។ មិនយល់ទេថាខ្លួនកើតអី ម៉េចក៏ចង់ចូលទៅជ្រៀតជ្រែករឿងគេ ទាំងដែលដឹងថាគេកំណាចដាក់ខ្លួនប៉ុណ្ណា។
"លោកម្ចាស់? ភ្លៀងខ្លាំងណាស់ ឆាប់ត្រឡប់មកវិញមក!"
ទោះនាយខំស្រែកយ៉ាងណាក៏នៅចាញ់សម្លេងភ្លៀងដែលធ្លាក់មកឈូឆរទើបសម្រេចចិត្តចូលទៅរកគេទាំងក្ដីបារម្ភ។
"លោកម្ចាស់! បានហើយឈប់ទៅ"
"ចេញទៅ!"
"អាស!"
ចូលជិតគេមិនបានប៉ុន្មាន រាងតូចក៏ត្រូវគេក្រវាត់ចេញទៅវិញដួលនៅលើស្មៅ ធ្លាក់ឆ័ត្រពីដៃធ្វើឲ្យខ្លួនទទឹកជោគ និងបង្កើនរបួសនៅលើកែងដៃបន្ថែមទៀត។ នាយអង្គុយធ្មឹងនៅមួយកន្លែង ពេលឃើញសភាពគេកាន់តែច្បាស់។
ទោះនៅក្រោមដំណក់ទឹកភ្លៀង តែខ្លួនអាចមើលឃើញថាគេកំពុងសម្រក់ទឹកភ្នែកបណ្ដើរ ជីកដីពូនផ្កាកូលាបដែលដួលបណ្ដើរ។ ដៃគេចាប់ផ្ដើមមានរបួសចេញឈាមតក់ៗព្រោះតែការប្រើកម្លាំង ឯមុខក៏ស្រម៉ិកស្រម៉ក់ប្រឡាក់ដោយដី។
"ជេឃេ? ជេឃេ... ប៉ុណ្ណឹងបានហើយ"
មិនដឹងមានអ្វីបណ្ដាលចិត្តនោះទេ បានជានាយតូចក្លាហានហៅឈ្មោះរបស់គេពេញមាត់ថែមទាំងចូលទៅឱបគេណែន ដើម្បីបញ្ឈប់ទង្វើឆ្កួតៗរបស់គេ។
"ហឹកៗ ហេតុអីៗ?"
រាងក្រាស់បន្ទន់ជង្គង់ចុះទម្លាក់ខ្លួនទាំងស្រុងផ្អែកលើស្មារបស់ថេយ៍ ហើយក៏ស្រែកយំដោយការឈឺចាប់។ ឯអ្នកម្ខាងទៀតក៏យល់ចិត្ត ទើបលើកដៃអង្អែលសក់គេថ្នមៗទុកជាការលួងលោម។
ស្ថានភាពគេនៅពេលនេះមិនខុសអីពីពេលដែលនាយទើបបាត់បង់ឪពុកម្ដាយនោះទេ អារម្មណ៍ដែលបាត់បង់គ្រប់យ៉ាងក្នុងពេលតែមួយ បែបនេះហើយ នាយមិនអាចបោះបង់គេ។ មិនធ្លាប់គិតទេថានឹងបានឃើញគេក្នុងសភាពបែបនេះ។ មនុស្សដូចជាគេនេះហេសចេះឈឺចាប់? ចេះមានអារម្មណ៍បាត់បង់?
"ជេឃេ ពួកយើងទៅវិញទៅ យប់ហើយថែមទាំងភ្លៀងខ្លាំងទៀត *អូយ"
រកតែនាយងើបមិនទាន់ គេក៏ផ្ដើមពាល ដោយចាប់ស្មានាយជាប់មិនឲ្យងើបទៅណាថែមទាំងឱនមុខមកជិតដោយការចង់រករឿង។
"ម៉េចក៏ចង់ចាកចេញ? ម៉េចក៏ចង់ទុកខ្ញុំចោល?"
"ខ្ញុំមិនបានចង់ទុកលោកចោលទេ គឺពួកយើងទៅវិញជាមួយគ្នា"
"ទៅវិញជាមួយគ្នា?"
ព្រោះនិយាយស្ដាប់មិនសូវលឺ ទើបថេយ៍ត្រូវក្រសោបមុខរបស់គេ និងលោមុខទៅរកកាន់តែជិតព្រមទាំងនិយាយប្រាប់គេដោយផ្អែមល្ហែម។
"ត្រូវហើយ! ពួកយើងទៅផ្ទះវិញជាមួយគ្នា ហើយនៅជាមួយគ្នា"
"ពួកយើង?"
គេនៅតែបើកភ្នែកធំៗ និយាយមួយៗដាក់នាយ ដូចមិនទាន់ជឿជាក់។ គេនៅពេលនេះ មិនគួរឲ្យខ្លាចទេ មើលទៅគេគ្រាន់តែជាមនុស្សដែលខ្វះភាពកក់ក្តៅម្នាក់ប៉ុណ្ណោះ។
"គឺពួកយើងនឹងនៅជាមួយគ្នា"
វិនាទីនេះ ក្រសែភ្នែកអ្នកទាំងពីរក៏ត្របាញ់រកគ្នាដោយមិនដឹងខ្លួន ឯរាងក្រាស់ក៏ឆ្លៀតឱកាសឱនទៅរកអ្នកម្ខាងទៀតរហូតទាល់តែបបូរមាត់ពួកគេប៉ះគ្នា។
ថេយ៉ុងញ័រខ្លួនបែបរំភើបផង ភ័យផងពេលត្រូវមារកំណាចថើបដោយការថ្នាក់ថ្នម ជាពិសេសគឺរស់
ជាតិល្វីងរបស់វ៉ាញដែលនៅជាប់អណ្តាតរបស់គេ។ មិនធ្លាប់គិតថាស្នាមថើបដំបូងរបស់ពួកគេគឺរោលរាលដល់ថ្នាក់នេះឡើយ។
"អាស... ជេឃេ?"
រាងតូចដកដង្ហើមញាប់ៗ សម្លឹងមុខគេដោយទឹកមុខអង្វរពេលគេចាប់សើយអាវនាយលើកឡើងនៅកណ្ដាលសួនច្បារ។ ជំងឺត្រេកកាមរបស់គេរើឡើងទៀតហើយ!
"កុំអី... អាស"
ថេយ៉ុងផ្ដេកខ្លួននៅលើស្មៅស្រែកថ្ងួចថ្ងូរដោយការរវើរវាយ ពេលត្រូវគេខាំបឺតជញ្ជក់ដើមទ្រូងពីម្ខាងទៅម្ខាង។ ភ្នែកនាយប្រែជាស្រវាំងអស់ព្រោះតំណក់ទឹកភ្លៀង ដៃជើងក៏ទន់ល្ហិតល្ហៃ មិនរើមិនប្រកែក ដើរតែតាមការដឹកនាំរបស់គេ។
"អាស... ហឹក... អាស"
រាងក្រាស់ងើយក្បាលទៅខាងលើដោយភាពសុខស្រួលពេកបានរុករកឃើញកន្លែងកក់ក្ដៅនៅក្នុងខ្លួនម្ចាស់រាងកាយតូចស្ដើង។ នាយបិទភ្នែកស្រឹមៗ ស្ដាប់សម្លេងថ្ងូររបស់គេ ហើយក៏ចាប់សាច់ត្រកៀកថេយ៍កាន់តែណែនមុននឹងសម្រុកមួយកម្លាំងចាស់ ទាល់តែអ្នកក្រោមអួលណែនពិបាកទ្រាំបំផុត។
"អាស អាស ជេឃេ..."
"អស្ចារ្យណាស់ អឹម"
ជេឃេជញ្ជក់មាត់ ស្ញើចសរសើររាងកាយមួយនេះមិនដាច់។ គេមានសម្លេងគួរឲ្យទាក់ទាញ ថែមទាំងមានរាងកាយគួរឲ្យប្រាថ្នា មិនថាប៉ះពាល់ ច្របាច់ឬថើបជញ្ជក់ត្រង់ណា ក៏ទន់ ម៉ដ្ឋ ផ្អែមជាប់មាត់ដូចស្ករសំឡី។
ជាលើកដំបូងដែលថេយ៉ុងស្រែកថ្ងូរ ទាមទារតម្រូវការពីគេទាំងមិនខ្មាសនរណា ហើយក៏មិនខ្វល់ថាទីនេះមានភ្លៀងធ្លាក់យ៉ាងណាក៏ដោយ។
បន្ទាប់ពីបានបញ្ចប់រឿងក្ដៅគគុកនៅលើវាលស្មៅ រាងតូចក៏ត្រូវគេបីឡើងទៅលើដោយបបូរមាត់នៅជាប់គ្នាមិនរបេះ រហូតទាល់តែខ្នងទរទេស្អាតប៉ះពាល់ជាមួយនឹងពូកទន់ៗទើបនាយតូចភ្ញាក់ខ្លួន។
បន្ទាប់ពីដាក់អាហារពេលយប់របស់ខ្លួនទៅលើគ្រែរួចរាល់ រាងក្រាស់ប្រុងនឹងងើបទៅយករបស់ម្យ៉ាងតែក៏ត្រូវថេយ៍ចាប់ដៃជាប់ឃាត់មិនឲ្យទៅវិញ។
"អត់ទេ! សូមអង្វរ កុំចាក់ថ្នាំនោះឲ្យខ្ញុំអី"
ទោះធ្លាប់អង្វរគេជាច្រើនដងគ្មានប្រសិទ្ធភាព ក៏ខ្លួននៅតែសាកល្បង ហើយទីបំផុត លើកនេះគេក៏យល់ព្រមដោយការធ្វើវា មិនប្រើថ្នាំនោះ។

To be continued ❤️😗

JK: អត់ចាក់ម្ជុលតូចក៏បាន ចាក់ម្ជុលធំវិញ 😋😁

#លើកមុន admin សរសេរពីរនាក់ហ្នឹងថើបគ្នាតែកែហើយៗ ព្រោះច្រលំ នេះបានគេថើបមែនទែន 😗
#ក្រយ៉ៅអូនតួ គេវ៉ៃថ្ងៃរំលោភយប់ក៏អត់ខឹងគេដែរ មួយរឿងនេះ សុំដើរតួចិត្តព្រះ ចឹងបានបង្រ្កាបមារបាន 🤔

មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅Where stories live. Discover now