Ch48: យកកូន2-3 ទៀតទៅ

4.5K 238 36
                                    

ព្រឹកឡើងមិនទាន់ ហាន់ណាក៏ទៅដាស់ក្មេងៗតាមបង្គាប់បញ្ជារបស់លោកម្ចាស់ ដោយពួកគេម្នាក់ៗគ្មាននរណាមុខរីកទេ ពេលនិយាយដល់ឌែតឌី ចំណែកជែកវិញសឹងតែមិនចង់និយាយរកគាត់ផង នឹកឃើញរឿងយប់មិញពេលណាចង់តែចេញទៅសាលាឲ្យបាត់ៗ។
"ជែក នោះជាអី?"
ចុះមកដល់ខាងក្រោមភ្លាម អ្នកជាបងប្រុសក៏ចាប់អារម្មណ៍លើផ្ទាំងក្រណាត់ខ្មៅដែលគ្របពីលើវត្ថុធំមួយ។ នាយមិនបានឃើញវានៅត្រង់នេះទេ កាលពីយប់មិញ តើវាជាអ្វីទៅ?
"របស់ឌែតទេដឹង?"
"របស់កូនហ្នឹងហើយជែក"
វត្តមានរបស់ជេឃេធ្វើឲ្យក្មេងទាំងពីរមើលមុខគ្នាទាំងចម្ងល់ ព្រោះត្រឹមរយៈពេលមួយយប់គាត់ក៏ប្រែប្រួល ចេះមកនិយាយញញឹមញញែមដាក់ពួកគេ ដូចមនុស្សពីរផ្សេងម្នាក់ទៀត។
"ឆាប់បើកមើលទៅ"
ជែកក៏មិនយល់ពីគោលបំណងគាត់ដែរ តែជៀសមិនបានមានតែបើកមើលដោយខ្លួនឯង។
"វ៉ាវ! ព្យាណូ!"
"ត្រូវហើយ! ឌែតនឹងជួលគ្រូបង្រៀនមកបង្រៀនកូននៅផ្ទះ គិតយ៉ាងម៉េចដែរ?"
"គឺ... បាទ អ៊ីចឹងក៏បាន"
គោលបំណងរបស់ជែកគឺចង់ទៅសាលារៀនវាជាមួយគេឯង តែបើគាត់អនុញ្ញាតទៅហើយ នាយរៀនវានៅផ្ទះក៏បានដែរ។
"ល្អណាស់!"
កំឡុងពេលដែលជែកកំពុងឈ្លក់វង្វេងនឹងរបស់លេងថ្មី ជេឃេក៏ងាកទៅរកកូនប្រុសច្បងដែលគេកំពុងមើលមកនាយដោយខ្សែភ្នែកសង្ស័យ មិនគួរឲ្យទុកចិត្ត។
"ចុះកូនវិញជេយ៍? កូនចង់បានអីដែរទេ?"
"មិនអីទេ! ខ្ញុំមិនចង់បានអីទេ តែសុំឡើងទៅជួបប៉ាសិន"
"មិនចាំបាច់ទេ! ប៉ាកូនមិនស្រួលខ្លួនឲ្យគេសម្រាកទៅ កូនប្រញាប់ទៅរៀនវិញល្អជាង"
"តែខ្ញុំចង់ជួបប៉ា"
"ក្រែងកូនមានប្រលងផងហេសថ្ងៃនេះ? ខំប្រលងឲ្យបានល្អទៅ ប៉ាកូនគង់តែបានជួបទេ"
នាយទះស្មាកូនតិចៗ និយាយយកល្អតែខ្លួនឯង តែជេយ៍ដឹងច្បាស់ណាស់ថាគាត់ចង់បានន័យថាយ៉ាងម៉េច។
"ឌែតកុំក្រលាស់សម្ដីឲ្យសោះ"
"អឹម ឲ្យតែកូនអាចអាចធ្វើបាន"
គាត់គ្រាន់តែចង់ឲ្យនាយប្រលងបានពិន្ទុពេញគ្រប់មុខវិជ្ជាទាំងអស់ ដើម្បីដោះដូរនឹងអ្វីដែលនាយចង់បានប៉ុណ្ណោះ។ ហើយអ្វីដែលនាយចង់បានគឺចង់ឲ្យគ្រួសារនេះបានរស់នៅជួបជុំគ្នា ចង់ឲ្យបងស្រីត្រឡប់មកវិញ ក៏ចង់ឲ្យប៉ាអាចចេញទៅខាងក្រៅ គេចចេញពីការឃុំឃាំងមួយនេះដូចគ្នា។
ជេឃេចង់ឲ្យកូនរៀនបានពិន្ទុខ្ពស់ និងអាងរុញគេទៅនៅអង់គ្លេស រៀនពីចំណេះដឹងផងនិងរៀនស្គាល់ការងារទៅទីនោះពីនាយម្ដងបន្តិចៗផង។
បន្ទាប់ពីកូនៗចេញទៅរៀនអស់ នាយក៏ឡើងខាងទៅដើម្បីមើលភរិយាជាមួយបបរនៅក្នុងដៃមុននឹងចេញទៅក្រុមហ៊ុន។ នាយដឹង គេខឹងទើបបដិសេដមិនព្រមញ៉ាំអ្វីទាំងអស់ តែនាយមានវិធីរបស់នាយ ដែលធ្វើឲ្យគេព្រមស្ដាប់បង្គាប់ដោយមិនបាច់ប្រឹង។
~ក្រាក
"អូនមិនទាន់ក្រោកទៀតហេស?"
"..."
"យើងយកបបរមកឲ្យអូន ក្រោកមកញ៉ាំបន្តិចមក"
"..."
ទោះនាយខំនិយាយយ៉ាងណាក៏ថេយ៍មិនព្រមតបតនៅតែសម្ងំដេករុំខ្លួនជិតជាមួយនឹងភួយមិនព្រមក្រោកចេញមកសាសងនឹងខ្លួន ទោះបីជាបានលឺសម្ដីគ្រប់ម៉ាត់ហើយក៏ដោយ។
"ប៉ុន្មានថ្ងៃទៀត ពេលប្រឡងចប់រួចរាល់ កូនស្រីយើងនឹងត្រឡប់មកអ៊ីតាលីវិញហើយ"
"ជែត! នាងមកវិញពិតមែនហេស? មកថ្ងៃណា?"
គ្រាន់តែលឺដំណឹងពីកូនស្រី រាងស្ដើងក៏ទាញភួយចេញយ៉ាងលឿន សួរនាំគេទាំងញ័រមាត់។ នាយនឹកកូនស្រី នឹកម្ដងៗសឹងប្រេះទ្រូងទៅហើយ ហ្នឹងព្រោះខានជួបគ្នាប៉ុន្មានឆ្នាំ។ ចុះបើនាយលែងលះ ឬចុះចេញពីផ្ទះជារៀងរហូតទៀតនោះ តើនាយគ្រាំចិត្តប៉ុណ្ណា?
"ញ៉ាំបបរសិនទៅ ចាំនិយាយគ្នាបន្ត"
"បងប្រាប់សិនមក ថានាងពិតជាមកវិញមែនហេស?"
"ហាមាត់"
"ប្រាប់អូន... អឹម"
គេគឺជាមនុស្សដែលឆ្កួតអំណាចបំផុតតាមអ្វីដែលនាយធ្លាប់ស្គាល់។ រកតែនាយសួរនាំមិនបាន គេក៏មកបញ្ចុកបបរឲ្យនាយបិទមាត់។ មនុស្សពាល!
"ចង់ជេរក៏ជេរមក មិនចាំបាច់លួចជេរក្នុងចិត្តទេ"
"អូនអាចញ៉ាំខ្លួនឯងបាន"
"ហាមាត់! យើងគិតថានឹងនាំជែតមកវិញក្នុងអាទិត្យនេះ តែត្រូវរង់ចាំឲ្យនាងប្រលងឲ្យរួចរាល់សិន"
"បងនិយាយពិតមែនហេស?"
"អឹម! យល់ល្អអូនខំញ៉ាំឲ្យច្រើនៗទៅ ខ្លាចថាកូនមកជុំគ្នាច្រើនពេក គ្មានកម្លាំងមើល"
"អត់ទេ! អូនអាចធ្វើបាន អូនអាចមើលថែពួកគេបាន បងឲ្យនាងត្រឡប់មករស់នៅជាមួយយើងវិញក៏បានដែរ"
"ពូកែយ៉ាងនេះ បើមានកូនពីរបីទៀតក៏អាចមើលបានដែរមែនទេ?"
លឺសម្ដីរបស់គេ នាយតូចសឹងតែឈ្លក់បបរព្រោះមិនបានត្រៀមខ្លួនថានឹងមានកូនឲ្យគេទៀតឡើយ។ ប៉ុន្តែយប់មិញពេលគេចាប់បង្ខំនាយ គេមិនបានការពារអីនោះទេ នៅបញ្ចូលគ្រប់យ៉ាងឲ្យនាយទៀត។ គួរឲ្យស្អប់!
"បើមានហើយ ត្រូវរស់នៅឆ្ងាយកូនដដែល កុំមានអីល្អជាង"
"មានន័យថាបើយើងឲ្យកូនមកនៅទីនេះវិញ អូនព្រមមានកូនឲ្យយើងទៀតមែនទេ?"
បើមានកូនឲ្យគេទៀត ចុះគម្រោងការលែងលះនិងរត់ចាកចេញពីគេនោះ តើវានឹងអូសបន្លាយដល់ពេលណា?
"គឺ... បងសួរខ្លួនឯងសិនទៅ បងមានពេលមើលកូនខ្លះទេ? បើបងគ្រាន់តែចង់បានហើយទុកពួកគេចោលទៀតនោះ កុំយកទៀតអីល្អជាង"
"ហឹស! អូនមានន័យថា យើងមិនមែនជាឪពុកល្អ?"
"បងមិនត្រឹមជាឪពុកមិនល្អទេ ថែមទាំងជាស្វាមីគម្រក់ទៀតផង"
"សរុបមក អូនមិនព្រមមានកូនឲ្យយើងទៀតទេ?"
ពេលនាយអារម្មណ៍ល្អ នាយក៏អង្គុយស្ដាប់ប្រពន្ធតិះដៀលគ្រប់បែបដោយឬកពារធម្មតា ហាក់ដូចស្ដាប់ចូលត្រចៀកឆ្វេងចេញត្រចៀកស្ដាំ។ ដៀលហើយក៏មិនឈឺ មិនចាំ និងមិនទុកក្នុងចិត្តទាល់តែសោះ។
"អ៊ីចឹង បើយើងមានកូនជាមួយអ្នកផ្សេង កុំថាយើងអាក្រក់"
"បងលើសពីអាក្រក់ស្រាប់ហើយ! តែបើគិតធ្វើបែបហ្នឹងមែន សូមមេត្តាជួយប្រាប់អូនមួយម៉ាត់ផង អូននឹងមិនឃាត់ឃាំងបងទេ គ្រាន់តែចង់ចាកចេញឲ្យបងបានរស់នៅជាមួយគេឲ្យពេញមុខពេញមាត់ប៉ុណ្ណោះ"
"អូនចាកចេញទៅណាបាន បើយើងមិនដោះលែង?"
គំនិតគេគឺចង់ទុកនាយ តែបែជាមិនព្រមកែប្រែចរិតខ្លួនឯង នៅចង់យកសាហាយ យកប្រពន្ធចុងថែមទៀត! នាយអស់ការអត់ធ្មត់ហើយ!
"មនុស្សអាត្មានិយម! អូនស្អប់បងបំផុត"
"ទោះអូនប្រាប់ថាស្រលាញ់ ក៏យើងមិនជឿអូនទៀតដែរ"
ព្រោះពាក្យស្រលាញ់របស់ថេយ៉ុងធ្វើឲ្យលង់ជ្រៅសឹងតែបាត់បង់គ្រប់យ៉ាង រួមទាំងបេះដូងខ្លួនឯង ទើបហេតុនេះ នាយមិនអាចជឿសម្ដីគេទៀតទេ រឹតតែមិនអាចចិត្តទន់ចំពោះគេតទៅទៀត។
បើស្វាមីខ្លួនពេញចិត្តនឹងមើលឃើញនាយរស់នៅក្នុងភាពវេទនាបែបនេះ ក៏ឲ្យសមចិត្តគេទៅចុះ ធ្វើម្ដេចអំពើរល្អរបស់នាយ វាគ្មានឥទ្ធិពលចំពោះគេសូម្បីបន្តិច។
"ហឹកៗ..."
រាងស្ដើងដេកឱបខ្លួនយំទួញសោកតែម្នាក់ឯងក្រោយគេដើរចេញទៅផុត។ តាំងពីមានរឿងថ្ងៃនោះកើតឡើង គេក៏កាន់តែអាក្រក់ទៅៗចំពោះនាយ។ ទោះមានឈ្មោះជាប្រពន្ធស្របច្បាប់ត្រឹមត្រូវ តែគេមិនដែលទុកនាយក្នុងចិត្តម្ដងណាឡើយ ពេលខឹងក៏លើកពាក្យឌឺដងដៀលត្មិះគ្រប់សារពើតាមបែបចរិតទំនើងរបស់គេ ហើយគួបផ្សំនឹងការគុំគួនរឿងដែលនាយក្បត់គេផង នាយក៏ក្លាយជាទាសករនិងផ្ទាំងស៊ីបទុកគ្រាន់ឲ្យគេបញ្ចេញកំហឹង។

កន្លងហួសទៅជិត២ថ្ងៃហើយ ដែលនាយខានជួបកូនប្រុសទាំងពីរ ព្រោះគេមិនព្រមអនុញ្ញាតឲ្យកូនមករកនាយហើយរឹតតែមិនឲ្យនាយចេញពីបន្ទប់ បើថាដាក់ច្រវ៉ាក់បាន គេប្រាកដជាចាប់នាយដាក់ច្រវ៉ាក់មិនខាន។
~តុកៗ
"ប៉ា/ប៉ា!"
សម្លេងរបស់កូនប្រុសធ្វើឲ្យនាយតូចដែលកំពុងសញ្ជប់សញ្ជឹងនៅលើគ្រែបែមករីករាយមួយរំពេច ជាពិសេសគឺបានឃើញវត្តមានកូនរត់មករកខ្លួន។
"ជេយ៍! ជែក! នឹកណាស់ ហេតុអីក៏ចូលមកបាន?"
"ឌែតប្រាប់ថាប៉ាជាហើយ ទើបឲ្យពួកយើងមករកប៉ា"
ជេយ៍និយាយហើយក៏ឡើងទៅឱបប៉ាតាមដោយប្អូនប្រុស។ នោះមិនមែនជាដំណឹងល្អតែមួយនោះទេ ដែលនាយត្រូវប្រាប់គាត់។
"ប៉ាដឹងទេ បងប្រុសប្រលងបានពិន្ទុពេញគ្រប់មុខវិជ្ជា"
"ពិតមែនហេស ជេយ៍?"
"បាទ តែជែកក៏ធ្វើបានល្អដែរ"
"ខ្ញុំបានលេខ២ ហើយឌែតឌីថានឹងយល់ព្រមទិញអាយភែតថ្មី និងឡេបថបថ្មីឲ្យកូនទៀតផង"
"ក្បាលខូចណាស់ ចុះជេយ៍វិញមានបានសុំអីពីឌែតឌីដែរទេ?"
"សុំច្រើនណាស់"
"ក្បាលខូចដូចគ្នា"
នាយបានសុំគាត់នូវរឿងជាច្រើន រួមទាំងរឿងដោះលែងប៉ាឲ្យមានសេរីភាពតែគាត់មិនព្រម គាត់នៅតែអះអាងថាប៉ាមិនស្រួលខ្លួន សមហើយដែលត្រូវនៅក្នុងផ្ទះនេះ មិនទៅណា។
"ពួកយើងចុះទៅខាងក្រោមទៅ កូនឃ្លានហើយ"
"តោះកូន"
រាងតូចបានកូនប្រុសទាំងពីរដឹកដៃអមសងខាងចុះទៅខាងក្រោម មើលទៅពួកគេដូចជាសុភាពបុរសពិតមែន នាយទូន្មានប្រដៅមិនខុសទេ។ ថេយ៉ុងក្រឡេកមើលសភាពអ៊ូអរនៅក្នុងផ្ទះទាំងចម្លែកចិត្ត ព្រោះមិនដឹងថាពេលនេះកំពុងមានរឿងអីឲ្យប្រាកដ តែវាប្រៀបដូចជាផ្ទះនេះកំពុងរៀបចំពិធីជប់លៀងដូចមួយ តែនាយមិនដឹងថាគេធ្វើដើម្បីអី?
ប្លែកណាស់ តាមធម្មតាប្រុសកំណាចម្នាក់នោះ មិនចូលចិត្តពណ៌អីក្រៅពីពណ៌ខ្មៅតែហេតុអីថ្ងៃនេះ គេតុបតែផ្ធះមានចម្រុះពណ៌ល្អម្ល៉េះ?
"ផ្ទះយើងមានកម្មវិធីអ្វីឬកូន?"
"គឺឌែតប្រាប់ថា គាត់រៀបចំទទួលមនុស្សពិសេសម្នាក់"
មនុស្សពិសេស? មិនមែនចង់និយាយពីមនុស្សដែលគេចង់ចិញ្ចឹមទុកដើម្បីមានកូនឲ្យគេនោះទេមែនទេ?
ថេយ៍ចុះមកដល់ក៏ចាប់អារម្មណ៍ឃើញស្វាមីហាក់ដូចជាសប្បាយចិត្តប្លែក។ គេក៏កំពុងអង្គុយបែខ្នងនិយាយគ្នាលេង ជាមួយនឹងអ្នកម្ខាងទៀតដែលមើលទៅដូចកំពុងមានក្ដីសុខបំផុត ហើយនាយក៏មើលមិនឃើញម្ខាងទៀតជានរណា ព្រោះតែបាំងខ្នងរបស់គេ និងអ្នកបម្រើអ្នកឈរក្បែរនោះឯង។ នេះគេមិនទាំងនឹកពីវត្តមាននាយផងឬ ម្នាក់នោះសំខាន់ណាស់ហេស?

To be continued 💗

សរសេរបានម៉ាតិច😛😛

មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅Where stories live. Discover now