អស់រយៈពេលប៉ុន្មានថ្ងៃមកនេះ ជេឃេក៏ព្យាយាមកែប្រែច្រើនទោះមានរឿងឲ្យទាស់ចិត្តគេក៏មិនប្រើហិង្សាឬទ្រគោះបោះបោកខ្លាំងៗដូចមុខឡើយ ហើយក៏បណ្ដោយឲ្យកូនៗធ្វើតាមអ្វីដែលពួកគេត្រូវការ ដូចជាប្ដូរសាលាឲ្យជែតបានមករៀននៅអ៊ីតាលីវិញ ឲ្យជែកបានរៀនផ្នែកតន្រ្តី រីឯជេយ៍វិញគឺបណ្ដោយតាមគេគ្រប់យ៉ាងលើកលែងតែរឿងដែលគេត្រូវស្នងតំណែងនោះ យ៉ាងណាក៏ត្រូវតែធ្វើ។
ថេយ៉ុងបានចេញទៅក្រៅជាមួយកូនញឹកញាប់ណាស់ពេលនេះ តែលុះត្រាត្រូវរាយការណ៍ប្រាប់ស្វាមីសិនទើបគេសម្រេចឲ្យចេញទៅបាន។ គេនៅតែហួងហែង ចាត់មនុស្សឲ្យតាមដានគ្រប់ពេលបើនាយតូចប្រកែក គេក៏ដោះសារថាព្រោះបារម្ភ។ ហ៊ឹម! ជ្រុលស្រលាញ់គេទៅហើយ នាយអាចធ្វើអ្វីបានទៅ ក្រៅពីទ្រាំនឹងចរិតគេ។
រាត្រីកាលចូលមកដល់ រាងស្ដើងក៏ដើរទៅបន្ទប់កូនៗម្ដងមួយដើម្បីទៅមើលឲ្យប្រាកដចិត្តថាពួកគេបានចូលគេងលក់ស្រួលហើយឬនៅ បន្ទាប់ពីនោះក៏ទៅរកស្វាមីដែលកំពុងតែអង្គុយផឹកស្រាតែម្នាក់ឯងនៅរានហាល ទើបនាយត្រូវប្រញាប់ទៅរកគេ សង្ស័យថាគេប្រហែលជាស្មុគស្មាញរឿងអីមួយហើយ។
"បងមានរឿងអីហេស? ហេតុអីបានជាអង្គុយផឹកស្រាតែម្នាក់ឯងទាំងយប់?"
"គ្មានទេ អូនចូលគេងមុនទៅ"
"អូនមកនេះព្រោះបារម្ភពីបង បងមានបញ្ហាអីអាចប្រាប់អូនបានទោះអូនមិនសូវដឹងរឿងនៅក្រុមហ៊ុនបងក៏ដោយ"
"មិនមែនរឿងក្រុមហ៊ុនទេ"
ម្ចាស់រាងសង្ហាដាក់កែវស្រាចុះមុននឹងសម្លឹងមុខភរិយាទាំងយល់ថាតឹងតែង ថប់អារម្មណ៍ និយាយដើមហេតុមិនចង់ចេញទាល់តែសោះ។
"ចុះរឿងអីទៅ?"
"ហ៊ឹម! គឺជុងហ្គុកបានទាក់ទងមកបង ប្រាប់ថាម៉ាក់ឈឺធ្ងន់ ចង់ឲ្យពួកយើងទៅមើលគាត់... ជាលើកចុងក្រោយ"
"ថា... ថាម៉េច? ម៉ាក់ឈឺហេស?"
ទោះជាយ៉ាងណាក៏ដោយពេលស្ដាប់លឺដល់ពាក្យជួបគ្នាជាលើកចុងក្រោយមួយម៉ាត់នេះ រាងតូចក៏ស្រក់ទឹកភ្នែកក្ដុកក្ដួលជាខ្លាំងទើបត្រូវស្វាមីទាញទៅឱបជាការលួងលោម។
"ហឹកៗ ពួកយើងទៅមើលគាត់បានទេ?"
"អូនមិនខឹងស្អប់គាត់ទេហេស? ព្រោះគាត់ទើបបងធ្វើបាប..."
"ព្រោះគាត់ទើបយើងបានជួបគ្នា ព្រោះគាត់ទើបបងនិងអូនស្រលាញ់គ្នា"
ថេយ៍ឃាត់រាងក្រាស់មិនចង់ឲ្យរំលឹករឿងអាក្រក់ៗកើតឡើងទាំងប៉ុន្មានព្រោះយ៉ាងហើចណាស់ក៏គាត់ជាអ្នកមានគុណរបស់អ្នកទាំងពីរ។
"បាន! បងនាំអូនទៅ"
"មែនហេស? បងលើកលែងឲ្យម៉ាក់ហើយហេស?"
"ទេ! គឺព្រោះអូនចង់ជួបគាត់ ណាមួយកូនៗក៏ចង់ទៅកូរ៉េយូរដែរហើយ ហើយលើកនេះនឹងបានជួបលោកយាយនិងអ៊ំរបស់ពួកគេផង"
"អរគុណៗ ប្ដីសម្លាញ់"
ទោះហេតុផលអ្វីក៏ដោយក៏នាយអាចមើលដឹងថាគេនៅមានចិត្តបារម្ភពីម្ដាយបង្កើតនិងស្រលាញ់គ្រួសារចន មិនអ៊ីចឹង មិនមែនឆ្នាំនោះគេយល់ព្រមមិនប្ដឹងផ្ដល់ ថែមទាំងផ្ដល់ថ្នាំរបស់ខ្លួនឲ្យពួកគេយកទៅប្រើប្រាស់បន្តទៀតផង។ មនុស្សដូចជាគេគ្រាន់តែចិត្តរឹងបន្តិច តែមិនចិត្តអាក្រក់ដាក់មនុស្សក្នុងគ្រួសារនោះទេ។
...
បន្ទាប់ពីស្រុះគ្នារួចរាល់ ជេឃេក៏បានរៀបចំកាលវិភាគរបស់ខ្លួនឈប់សម្រាកមួយរយៈដើម្បីយកពេលវេលានាំកូនៗនិងប្រពន្ធទៅកូរ៉េ។ ទឹកដីនេះ នាយមិនមែនមិនដែលមកទេក្នុងពេលវេលាកន្លងមកនេះ គ្រាន់តែមិនដែលត្រឡប់ទៅផ្ទះគ្រួសារចនប៉ុណ្ណោះ។
ច្រើនឆ្នាំហើយ តែនៅទីនេះដូចគ្មានអ្វីប្រែប្រួលសោះ វានៅតែស្រស់ស្អាតនិងគួរឲ្យចង់រស់នៅដូចកាលដែលនាយមកទីនេះកាលពីនៅតូចៗ។
"ដេតឌី! មើលនោះទៅ នៅផ្ទះលោកយាយមានវាលស្មៅសម្រាប់លេងបាត់ទាត់ដែរ"
ជែកសប្យាយអរគ្រាន់តែបានចូលមកក្នុងបរិវេណក្នុងផ្ទះ ក៏ឃើញមានកន្លែងសម្រាប់លេងបាល់ទាត់ដែលជាកីឡាដែលខ្លួនចូលចិត្ត។
"អឹម! ដេតឌីនិងអ៊ំប្រុសរបស់កូនតែងតែមកលេងបាល់ទាត់ជាមួយគ្នាពេលនៅក្មេងៗ"
ចាំបានថា ទោះលេងជាមួយគ្នា ដល់ឆ្នាំដែលនាយឈឺធ្ងន់ជិះលើរទេះរុញទៅហើយក៏ដោយ ក៏បងប្រុសនៅតែកំដរនាយលេងបាល់ទាត់ជាមួយគ្នានៅទីនេះ។ កម្រខ្លាំងណាស់ដែលពួកយើងបានប្រលែងលេងជាមួយគ្នាព្រោះប៉ាជាមនុស្សផ្ដាច់ការគាត់មិនចង់ឲ្យពួកយើងលេងអីដែលអត់ប្រយោជន៍នោះទេ។
"ដេតឌីមានបងប្រុស?"
"ជែតមិនដែលដឹងសោះ គាត់មានមុខបែបណាទៅ?"
"គេមិនសង្ហាដូចជាដេតទេ"
លឺសម្ដីគេ ថេយ៉ុងក៏លួចសើចព្រោះយ៉ាងណាក៏ពួកគេជាកូនភ្លោះប្រាកដណាស់ថាមុខពួកគេដូចគ្នាបេះមិនចេញឡើយ។
"ពួកយើងចូលទៅខាងក្នុងទៅលោកប្ដី"
"អូខេ"
គ្រួសារបស់នាយបណ្ដើរគ្នាចូលទៅខាងក្នុងដោយបានជួបនឹងជុងហ្គុកមុនគេដែលកំពុងតែឈរចាំទទួលមកគេជាមួយនឹងគូស្នេហ៍របស់គេដែលនាយក៏ស្គាល់ម្នាក់នោះថាជាជីមីន។
"សុំទោសផង ដែលមិនបានចេញទៅទទួលនៅខាងមុខ"
ជុងហ្គុកចង់ចូលទៅរាក់ទាក់ថេយ៍ឲ្យស្និទ្ធស្នាលដែរតែត្រូវស្វាមីរបស់គេពាំងជាប់ថែមទាំងមានកូនៗប្រុសពីរនាក់ទៀតដែលឈរសម្លក់មុខនាយ។
"មិនអីទេបងប្រុស"
"អ៎ នេះជាកូនប្រុសរបស់អូនហេស?"
"បាទ ពួកគេជាកូនភ្លោះ ហើយខ្ញុំនៅមានកូនស្រីច្បងម្នាក់ទៀត"
"ពូកែដល់ហើយ"
នាយនិយាយសរសើរថេយ៉ុងតែភ្នែកបែជាបែទៅរកជេឃេដែលកំពុងធ្វើមុខខ្មូរដាក់។ រឿងយូរឆ្នាំណាស់ហើយ គេមិនគិតចង់បំភ្លេចទាល់តែសោះ ចង់គុំនាយដែលធ្លាប់នាំប្រពន្ធគេរត់ដល់ណាទៀត?
"ជែត ជេយ៍ ជែក ឆាប់ជម្រាបសួរអ៊ំប្រុសបន្តិចទៅ"
ធម្មតាពួកគេឃើញចាស់ទុំចេះគួរសមណាស់ តែប្រហែលមកពីនៅភ្លឹកមើលមុខអ៊ំប្រុសច្រើនជាងបានជានៅធ្មឹងបែបនេះ។
"ឆ្លាតៗណាស់ មើលចុះមុខសង្ហាដូចអ៊ំប្រុសអ៊ីចឹង"
នាយមិនត្រឹមតែសរសើរទេនៅលើកដៃអង្អែលក្បាលកូនប្រុសភ្លោះរបស់ប្អូនប្រុសម្នាក់ម្ដងទៀតផងធ្វើឲ្យជេឃេទ្រាំមិនបានក៏និយាយកាត់។
"ស្អីគេ? កូនប្រុសយើងម៉េចក៏ថាមុខដូចឯង?"
"អឺ! បើមុខដូចមែន"
"ពួកគេជាកូនប្រុសយើង ត្រូវតែមុខដូចយើង"
"តែយើងនិងឯងមុខដូចគ្នា"
"លោកប្ដី បងប្រុស បានហើយ! ចាស់ៗអស់ហើយនៅចូលចិត្តប្រកែកគ្នាទៀត"
ថេយ៉ុងជួយបំបែកពួកគេដោយមានជីមីនជួយសហការ បើមិនអ៊ីចឹង ពួកគេមិនព្រមឈប់ទេ។
"ឆាប់និយាយលឿនៗមកគាត់នៅទីណា?"
"នៅបន្ទប់ខាងលើដដែល"
ជេឃេបោះជំហាននាំមុខគេដោយមិនចាំយូរ នាយឆ្លៀតក្រលេកមើលជីមីនបន្តិចដែរ ហើយគេក៏ញញឹមតិចៗដាក់នាយដោយការកោតខ្លាច ទើបនាយត្រូវងាកមុខចេញមិនចង់ឲ្យគេមានអារម្មណ៍ថាខុសនឹងនាយទៀត។ ទោះនាយបានចិញ្ចឹមគេក៏ដោយតែគេមានសិទ្ធិរើសគូអនាគតដោយខ្លួនឯង រឿងនោះគឺត្រឹមត្រូវហើយ។
ថេយ៉ុងនាំកូនៗចូលទៅរកម៉ាក់ដែលកំពុងគេងនៅលើគ្រែទាំងទឹកភ្នែករលីងរលោងព្រោះមិនស្មានថាបានមកជួបនិយាយជាមួយអ្នកមានគុណម្ដងទៀតឡើយ។
"ជុងហ្គូក ជេឃេ ចូលមករកម៉ាក់មក"
មាត់គាត់ស្រែកហៅកូនប្រុសតែភ្នែកបែជាមើលទៅជេយ៍និងជែកហើយត្រដាងដៃឲ្យពួកគេទៅរកទៀតផង ទើបថេយ៉ុងស្រក់ទឹកភ្នែកមិនឈប់បានត្រឹមប្រាប់កូនឲ្យទៅរកយាយប៉ុណ្នោះ។
"យ៉ាងម៉េចហើយ? ជុងហ្គុក កូនមានបានមើលថែប្អូនបានល្អទេ?"
គាត់អង្អែលក្បាលជេយ៍បណ្ដើរសួរបណ្ដើរគិតថាគេជាកូនប្រុសច្បងរបស់ខ្លួន។ ពេលនេះគាត់ឈឺធ្ងន់សូម្បីតែកូនប្រុសខ្លួនឯងក៏មិនចាំដែរ។
"បាទ ខ្ញុំមើលថែប្អូនបានល្អណាស់"
"ចុះជេឃេ កូនមានមិនស្រួលខ្លួនត្រង់ណាដែរទេ ? កុំចេញទៅក្រៅញឹកញាប់ពេក សុខភាពកូនមិនសូវល្អផង ម៉ាក់បាម្ភ"
អ្នកស្រីចនទាញចៅប្រុសទាំងពីរមកឱបដោយការនឹករលឹក អារម្មណ៍ប្រៀបដូចជាខានបានជួបកូនប្រុសជាយូរមកហើយ។ គាត់មិនដឹងឡើយថាទង្វើរគាត់នេះ ធ្វើឲ្យអ្នកដែលបានលបមើលពីខាងក្រៅឈឺចាប់ប៉ុណ្ណា។
ជេឃេមិនអាចបន្តមើលរូបភាពទាំងនោះទៀតទេ ទើបនាយសម្រេចចិត្តដើរចេញទុកឲ្យប្រពន្ធកូននៅទីនោះ។
តាមពិត ម៉ាក់នាយពីមុនមិនមែនចិត្តឃោរឃៅមើលឃើញតែទ្រព្យសម្បត្តិនោះទេ គាត់ស្រលាញ់និងយកចិត្តទុកដាក់ចំពោះនាយនិងបងប្រុសណាស់។ ប៉ុន្តែតាំងពីលែងលះនឹងប៉ាមក គាត់ក៏ប្រែក្លាយជាបែបនេះ។
"ឯងមកសម្ងំនៅទីនេះសោះ"
ជុងហ្គុកដើរមករកប្អូនប្រុសដែលនៅអង្គុយស្មឹងស្មាធដូចគិតរឿងជាច្រើនក្នុងពេលភ្នែកទាំងគូសម្លឹងមើលទីលានបាត់ទាត់ដែលកូនប្រុសទាំងពីររបស់គេកំពុងរត់លេងជាមួយគ្នា។
"មកមើលកូនៗលេងបាល់ប៉ុណ្ណោះ"
"កាលពីពួកយើងនៅក្មេងៗក៏ចូលចិត្តលេងជាមួយគ្នាបែបនេះដែរ"
"ចាំបាន យើងតែងតែលេងឈ្នះឯង"
មិនថាពេលវេលាកន្លងទៅយូរប៉ុណ្ណាក៏ជេឃេនៅតែជាមនុស្សរឹងរូស ចូលចិត្តនិយាយយកឈ្នះដូចដើម។
"បើឯងជឿជាក់យ៉ាងនេះ ចង់សាកល្បងជាមួយគ្នាទៀតទេ?"
"ហឹស! គិតថាយើងខ្លាចហេស?"
និយាយហើយពីរនាក់បងប្អូនក៏នាំគ្នាដោះអាវធំនៅសល់តែអាវសដៃខ្លីម្នាក់មួយរត់ទៅដណ្ដើមបាល់របស់ក្មេងៗលេង។
"ជែក! យើងត្រូវតែឈ្នះ ដឹងទេអាកូនឪ?"
ជេឃេស្រែកប្រាប់កូនពេលសម្រេចចាប់ដៃគូជាមួយកូនពៅ ដោយទុកឲ្យជេយ៍នៅខាងបងប្រុសគេទៅចុះ។
"បាទ ដឹងហើយ"
សកម្មភាពរបស់ពួកគេទាំងបួននាក់ត្រូវថេយ៉ុងនិងជីមីនលួចមើលពីចម្ងាយដោយមិនហ៊ានទៅរំខានក្ដីសុខរបស់បងប្អូនពួកគេនោះទេ។
"ឯងនៅជាមួយគាត់ ពិតជាមិនអីមែនហេស?"
ជីមីនសួរទៅព្រោះតែនៅមិនទុកចិត្តនឹងឪពុកចិញ្ចឹមរបស់ខ្លួន ព្រោះថ្ងៃនោះនាយបានឃើញច្បាស់ណាស់ថាគាត់ខឹងនឹងថេយ៍ប៉ុណ្ណា។ គាត់ដោះលែងពួកនាយមែន តែបែជាមិនលែងថេយ៍ នាយបាម្ភពីគេដូចគ្នាតែមិនអាចជួយអ្វីបានសោះ។
"ខ្ញុំមិនអីទេ បើខ្ញុំមិនទ្រាំនឹងគេ អ្នកទាំងអស់គ្នាប្រហែលមិនអាចសើចសប្បាយដូចពេលនេះទេ"
កំហឹងទាំងប៉ុន្មាន គេបានបញ្ចេញលើនាយទាំងអស់ ហើយនាយផ្ទាល់ក៏បានទទួលយកវារួចរាល់អស់ហើយ បែបនោះគេនឹងគ្មានគំនិតស្អប់និងគុំគួនអ្នកដទៃទៀតទេ ឲ្យគេធ្វើបាបតែនាយម្នាក់គឺបានហើយ។
"ឯងពិបាកហើយ"
"មិនពិបាកទេ ពេលនេះខ្ញុំមានក្ដីសុខណាស់"
"ល្អហើយ ខ្ញុំនឹងមិនបាច់បារម្ភ"
ថេយ៉ុងបានជួយនាយច្រើនណាស់ តាំងពីផ្ដល់គំនិតឲ្យនាយបានរត់ចេញជាមួយនឹងជុងហ្គុកហើយនៅផ្ដាំឲ្យគេមើលថែនាយទៀតផង។ មើលថែគ្នាយូរៗទៅ ពួកគេក៏ស្រលាញ់គ្នា រស់នៅជាមួយគ្នានៅទីនេះ តែថេយ៍វិញបែជារងទុក្ខ រងព្យុះភ្លៀងតែម្នាក់ឯងនៅអ៊ីតាលី។
"ចង្រៃយ៍! ម៉េចនឹងអាចទៅរួច?"
ជេឃេស្រែកខ្លាំងៗហាក់មិនចង់ទទួលស្គាល់ថាខ្លួនឯងបានលេងចាញ់ ព្រោះតាំងពីដើមមកក៏ដឹងហើយថាជុងហ្គុកមិនដែលលេងបាល់ឈ្នះខ្លួននោះទេ។ ឬមួយក៏រាល់ដងគេតែងតែធ្វើចាញ់?
"ឯងលេងល្បិច! កន្លងមក ឯងតែងតែធ្វើចាញ់យើងមែនទេ?"
"ហាហា ព្រោះឯងចង់ឈ្នះ បើមិនបានឈ្នះ ឯងនឹងខឹងមិនព្រមផឹកថ្នាំនោះទេ"
"អាចង្រៃយ៍!"
ជេផ្ដាសារួច នាយក៏ដើរចេញទាំងមួម៉ៅទៅរកប្រពន្ធ គិតចង់បបួលគេទៅវិញព្រោះឃើញថាគេបានចូលទៅមើលម៉ាក់រួចរាល់ហើយ។
"ថេយ៉ុង! បងចង់ទៅវិញហើយ"
"ទៅវិញពេលនេះឬ?"
"មិនចង់នៅទៀតទេ គួរឲ្យធុញ"
ទោះព្រមជូនប្រពន្ធកូនមកកូរ៉េពិតមែន តែក៏មិនចង់ឃើញមុខបងប្រុសខ្លួនយូរដែរ។ ចេះតែមិនពេញចិត្តនឹងមុខរបស់គេ រឹតតែមិនចង់ឲ្យថេយ៍នៅក្បែរគេយូរ។
"បើអ៊ីចឹង ពួកយើងទៅវិញក៏បាន។ លាហើយណា ជីមីន"
"បាទ លាហើយប្អូនថ្លៃ"
ថេយ៉ុងចូលទៅឱបគេទាំងចិត្តអាលោះអាល័យ នៅតែមិនដាច់ចិត្តចាកចេញតែបើបដិសេធតម្រូវការស្វាមីក៏មិនកើត បានគេចិត្តទន់ព្រមនាំនាយមកដល់ទីនេះ នាយសប្បាយចិត្តណាស់ទៅហើយ។
"លាហើយដេតឌី"
"អឹម"
ជេឃេងក់ក្បាលហាក់ទទួលដឹងលឺពាក្យលាពីមាត់កូនចិញ្ចឹមរបស់ខ្លួន។ ពេលនេះ គេរស់នៅជាមួយគ្រួសារថ្មីមានក្ដីសុខហើយ នាយមានតែទទួលស្គាល់ប៉ុណ្ណោះ។
"មិននៅដេកទីនេះមួយយប់សិនទេហេស?"
ជុងហ្គុកដើរមកឱបចង្កេះគូស្នេហ៍មុននឹងឃាត់ពួកគេឲ្យនៅទីនេះជាមួយគ្នាបានមួយយប់។
"យើងមិនចង់ប្រើខ្យល់ដកដង្ហើមជាមួយនឹងឯងយូរទេ"
"បានៗ អញ្ជើញ!"
"អ៊ីចឹង ខ្ញុំទៅសិនហើយបងប្រុស"
"បាទ អូនទៅចុះ! ក្មេងៗមានពេលឧស្សាហ៍មកលេងអ៊ំផង នៅមានទៀតជេយ៍ ជែកត្រូវចេះស្រលាញ់គ្នា កុំឈ្លោះគ្នាដឹងទេ។ មើលថែប្អូនផងជេយ៍"
"បាទ អ៊ំប្រុស"
សង្ឃឹមថាបន្ទាប់ពីមានរឿងលើកនេះពួកយើងអាចរក្សារទំនាក់ទំនងល្អនឹងគ្នាផងទៅចុះ។ ពួកយើងគ្មានគុំនុំ គ្មានការសងសឹករវាងគ្នានិងគ្នាទៀតទេ ចាប់ពីពេលនេះតទៅ។
"អូនសប្បាយចិត្តយ៉ាងនេះហេស?"
ជេឃេអង្គុយសម្លឹងមុខភរិយាមួយថ្ងៃហើយ ឃើញគេគិតតែញញឹមមកតាមឡានមិនឈប់ ទើបនាយអត់នឹងសួរមិនបាន។
"អូនសប្បាយចិត្តដែលបងយល់ព្រមនាំអូននិងកូនមកទីនេះហើយរឹតតែសប្បាយចិត្តពេលបងព្រមលើកលែងឲ្យពួកគេ"
"យើងមិនសូវខឹងឬគុំអីជាមួយពួកគេទេ ទើបវាងាយចប់"
"ចុះអូន? ម៉េចក៏បងខឹងអូនខ្លាំងយ៉ាងនេះ?"
"ព្រោះអូនជាមនុស្សដែលបងស្រលាញ់ ឯពួកគេគ្រាន់ជាអ្នកដទៃ បងទៅខឹងគេធ្វើអី?"
"ហឹស! ហេតុផលទទួលយកមិនបាន! ហើយបងចង់នាំអូនទៅណាហ្នឹង?"
"ទៅសណ្ឋាគារ ចង់នាំកូនៗសម្រាកនៅទីនេះមួយយប់"
"សណ្ខាគារទៀតហើយ?"
ហេតុអីគេចូលចិត្តរំលឹករឿងនៅសណ្ឋាគារម្ល៉េះ ដឹងហើយលឺហើយថានាយខ្លាចពាក្យនេះខ្លាំងប៉ុណ្ណា ទោះកន្លងផុតទៅប៉ុន្មានឆ្នាំក៏នៅតែបុកពោះ។
"អឹម! កន្លែងដែលអូនចូលចិត្ត"
"មនុស្សឆ្កួត"
នរណាទៅចូលចិត្តទៅកន្លែងនោះ? កន្លែងដែលធ្លាប់ត្រូវគេធ្វើបាបយ៉ាងព្រៃផ្សៃបំផុត។ សម្រាប់ថេយ៍គឺគិតបែបនោះ តែចំពោះរាងក្រាស់វិញ វាជាកន្លែងដែលនាយបានជួបនឹងស្នេហាពិតរបស់ខ្លួនជាលើកដំបូង នាយចង់ទៅរំលឹកអនុស្សាវរីយ៍នៅទីនោះបន្តិច។To be continue 💗
វគ្គនេះថែមឲ្យច្រើនតិចហើយ😁 តាមពិតថាចង់សរសេរគូជីមីននិងជុងហ្គុកដែរ តែអត់ពេល🥹 កាត់ៗម៉ងទៅចឹង 😛
ជិតចប់ហើយរឿងនេះ រឿងក្រោយថេយ៍សុំរាងលះម្ដង😂😂 គិតម៉េចដែរ? 😛💗
YOU ARE READING
មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅
Fanfictionថេយ៉ុង មានតួនាទីបង្រៀនមនុស្សគ្មានបេះដូងដូចជា ជេឃេ ឲ្យទទួលស្គាល់ថា លើលើកនេះពិតជាមានស្នេហាស្មោះស្ម័គ្រពិតមែន តែមើលទៅមុននឹងបង្រៀនគេបាន នាយប្រហែលត្រូវគេផ្ដល់មេរៀនរោលរាលសឹងតែទន់ជង្គង់ ព្រមលើកទង់សមុនទៅហើយ។ ចុងក្រោយ តើអ្នកណាជាអ្នកត្រូវបានបង្ក្រាបពិតប្រាកដ...