Ch38: អូនបានធ្វើអីខុស?

2.9K 171 33
                                    

មិនយូរប៉ុន្មាន ថ្ងៃពិសេសដែលនាយធំបានរង់ចាំក៏បានមកដល់។ ថ្ងៃស្អែកនេះ ជាថ្ងៃដែលនាយត្រូវប្រជុំជាមួយក្រុមហ៊ុន និងមន្ទីរពិសោធន៍ផ្សេងៗដើម្បីបង្ហាញមុខងារថ្នាំដែលនាយទើបតែផលិតថ្មីៗនៅស្វីស ទើបល្ងាចនេះត្រូវឡើងយន្តហោះមុនឲ្យហើយ។ បើការពិសោធន៍នាយបានជោគជ័យមែន ថ្នាំនោះនឹងត្រូវបានដាក់ឲ្យប្រើប្រាស់ជុំវិញពិភពលោកដោយស្របច្បាប់ក្រោមឈ្មោះក្រុមហ៊ុនរបស់នាយតែម្ដង។
ចំណែកឯកសារគ្រប់យ៉ាងបានត្រៀមអស់ហើយ នៅឡើយតែការទទួលស្គាល់ពីគ្រប់គ្នាប៉ុណ្ណោះ។
"លោកប្រធាន ពួកយើងលឺថាខាងមន្ទីរពិសោធន៍របស់ប្រទេសកូរ៉េដែលមានបងប្រុសលោកប្រធានជាអ្នកតំណាងក៏មានឈ្មោះទៅទីនោះដែរ"
"តាមតែវាទៅ យើងក៏ចង់ដឹងដែរថាវាមានអីបង្ហាញ? ឬមួយចង់យកថ្នាំដែលគ្មានប្រសិទ្ធិភាពនោះមកតតាំងនឹងយើង?"
"ប៉ុន្តែ ខ្ញុំថាលើកនេះដូចជាមិនធម្មតាទេ គេដូចជាជឿជាក់ខ្លាំងណាស់"
"មិនអាចទេ ទោះវាចង់លេងផ្លូវណាក៏មិនអាចឈ្នះយើងដែរ"
គម្រោងមួយនេះ នាយបានត្រៀមទុកជាយូរមកហើយ ម៉េចនឹងអាចឲ្យវាមកបំផ្លាញងាយៗ?
"បាទ លោកប្រធាន"
"ទៅយកឯកសារផ្សេងៗបរបស់យើងមក"
នាយធំបម្រុងនឹងឡើងទៅចាំមនុស្សជំនិតក្នុងឡានមុនទៅហើយ តែថេយ៉ុងក៏រត់មកជូនដំណើរបានមុន។
"ប្រាប់ប៉ុន្មានដងហើយ ថាកុំឲ្យរត់"
មាត់ហាស្ដីថាឲ្យគេនៅឡើយ តែដៃទាំងគូបែជាស្រវ៉ាឱបគេណែន។ ពេលបានផ្អឹបខ្លួនប្រាណជាប់គេបែបនេះទើបនាយចាប់អារម្មណ៍ថាពោះគេកាន់តែធំបណ្ដើរៗហើយ កូនពួកគេក៏ជិតបានឃើញពន្លឺថ្ងៃដូចគ្នា។
"អូន... អូនខ្លាចបងទៅបាត់ ទើបប្រញាប់មករក"
"យើងគង់តែត្រឡប់មកវិញទេ"
"គឺ... អូនបារម្ភថាពេលដែលបងត្រឡប់មកវិញ  បែជាប្រែប្រួលមិនដូចមុន"
ការពិត! វាជាជម្រើសរបស់នាយដែលជ្រើសក្បត់ទេ នាយគ្មានសិទ្ធិអ្វីនឹងប្រកែកតវ៉ាទេ បើគេដឹងរឿងមែន នាយត្រៀមទទួលយកទណ្ឌកម្ម និងភាពឃោរឃៅគ្រប់បែបយ៉ាងដែលគេប្រគល់ឲ្យ តែបើឲ្យគិតថាគេនឹងស្អប់នាយ នាយពិបាកទ្រាំខ្លាំងណាស់។
"យើងនឹងមិនប្រែប្រួលទៅណាទេ"
"ពិតមែនហេស?"
"ហេតុអីអូនខ្លាចថាយើងប្រែប្រួលចំពោះអូន? ឬមួយក៏អូនបានធ្វើអីខុស?"
សម្លេងដែលរឹងកំព្រឹសរបស់គេធ្វើឲ្យថេយ៍ចាប់ផ្ដើមធ្វើខ្លួនលែងត្រូវ មិនដឹងថាព្រោះតែនាយមានខ្លួនឬមកពីភ័យពេកនោះទេ តែត្រឹមពាក្យគម្រាមគេប៉ុណ្ណឹង ធ្វើឲ្យនាយខ្លាចគេណាស់ទៅហើយ។
"អូន... អូនគ្មានទេ"
"ល្អហើយ!  នៅទីនេះ កុំទៅណាឲ្យសោះ ដឹងទេ?"
គេសង្កត់សម្លេងហាក់ដូចកំពុងដាក់កំហិតនាយទាំងរស់ ទើបនាយតូចបានត្រឹមឈ្ងោកមុខគេចមិនចង់រអៀសខ្លួនជាងនេះ។
អូនសុំទោស អូនធ្វើរឿងដែលមិនគូរធ្វើ ធ្វើទង្វើរដែលបងស្អប់បំផុត អូនមិនហ៊ានទាមទារឲ្យបងលើកលែងឲ្យអូននោះទេ។
"បាទ អូននឹងនៅទីនេះ"
នៅទីនេះរង់ចាំបងមកដាក់ទោស កំហុសគ្រប់យ៉ាងអូនរែកពន់តែម្នាក់ឯងបានហើយ នេះចាត់ទុកថាជាការសងគុណដល់គ្រួសារចនជាលើកចុងក្រោយទៅចុះ។
នាយតូចយល់ព្រមលែងដៃគេទាំងអាលោះអាល័យ ខ្លួននៅតែចិត្តមិនដាច់ឲ្យគេចាកចេញទៅ ព្រោះដឹងច្បាស់ថារឿងបន្ទាប់នឹងក្លាយជាយ៉ាងណា។
...

មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅Where stories live. Discover now