បន្ទាប់ពីបីទភ្នែកបានមួយស្រឡេត រាងក្រាស់ក៏ដឹងខ្លួនមកវិញទាំងស្រវេស្រវារកប្រពន្ធ ភ្លេចទៅថាប្រពន្ធត្រូវកូនៗដណ្ដើមទៅហើយ។ ពេលនេះប្រហែលពួកគេដេកលក់អស់ហើយ ទើបនាយចង់ងើបទៅរកថេយ៍តែកូនៗដេកហើយនៅមិនព្រមលែងដៃពីគេទៀត។
"អាកូននេះ មិនដឹងកាត់រកនរណាទេ!"
ដេកលក់ហើយ ដៃនៅមិនស្ងៀម ឆ្លៀតអង្អែលដើមទ្រូងប្រពន្ធនាយសងខាង ។ ថាកូនប្រុសទៅវាកាត់រកនាយ កូនស្រីខ្លាំងដៃជាងគេទៅទៀត ដល់ថ្នាក់លូកដៃចូលក្នុងអាវតែម្ដង មិនដឹងជារាវរកកំណប់បានប៉ុន្មានហើយទេ។
"អឹម"
ថេយ៉ុងចាប់ផ្ដើមមមីមមើពេលខ្លួនប្រាណត្រូវស្វាមីលើកបីយកទៅគេងក្បែរខ្លួន នាយវិះនឹងភ្ញាក់ទៅហើយ តែពេលត្រូវគេឱបថើបថ្នាក់ថ្នម នាយក៏លង់លក់ទៅវិញយ៉ាងស្កប់ស្កល់នៅក្នុងដៃរបស់គេ ចំណែកកូនៗដ៏ដេកឱបគ្នានៅម្ខាងទៀត។
សារភាពថាយប់នេះជាយប់ដែលនាយតូចមានក្ដីសុខបំផុតក្នុងមួយជីវិត ព្រោះតែបានស្វាមីព្រមថ្នាក់ថ្នមនិងមានកូនៗគួរឲ្យស្រលាញ់ បើវានៅស្ថិតស្ថេរបែបនេះរហូតទៅ មិនដឹងថាល្អប៉ុណ្ណានោះទេ។
"ឌែតឌី! ម៉េចក៏មកដណ្ដើមប៉ាៗជែតអ៊ីចឹង?"
ព្រលឹមមិនទាន់ បើកភ្នែកឡើងក៏លឺសម្លេងចែកចាចរបស់កូនស្រី នាយវិះនឹងទៅភ្លេចទៅហើយថាយប់មិញខ្លួនបានប្លន់ខ្នើយឱបដ៏ទន់ល្មើយពីពួកគេ។
"អឹម..."
កូនថាឲ្យប៉ុណ្ណឹងហើយនាយនៅតែមិនព្រមងើប នៅទាញប្រពន្ធយកទៅឱបធ្វើមិនដឹង ធ្វើកូនស្រីខឹងរហូតឡើងទៅអង្គុយលើពោះនាយហើយយកខ្នើយវាយយកៗលើមុខសង្ហា។
"អូយ ជែត!"
"លែងប៉ាៗភ្លាម"
"អត់ចង់"
នេះប្រហែលជាលើកទីមួយដែលនាយប្រកែកនឹងកូនស្រីព្រោះតាំងពីដើមមកនាយតែងតែតាមចិត្តនាងជានិច្ច មិនថានាងចង់បានអ្វីក៏ដោយ។ តែលើកនេះជាករណីលើកលែង។
"ឲ្យប៉ាៗមកវិញ"
ជេយ៍ចូលទៅទាញដៃជេឃេចេញពីប៉ាគេ ក្នុងពេលដែលជែកជួយទាញរាងតូចមកវិញ ធ្វើឲ្យរាងក្រាស់ស្ទើរតែចុះចាញ់ព្រោះតែការសហការរបស់របស់គេទៅហើយ។
"មិនឲ្យទេ"
"អូយ! អ្នកទាំងអស់គ្នាធ្វើអីហ្នឹង?"
ពេលភ្ញាក់ដឹងខ្លួនក៏ឃើញថាពួកគេចាប់ផ្ដើមសង្គ្រាមនឹងគ្នាទៅហើយ មិនដឹងជាស្អីទេឪពុកកូនគេនេះ។
"ប៉ាៗម៉េចទៅដេកឱបឌែតឌីវិញអ៊ីចឹង?"
"ប៉ាមិនដឹងទេជែក"
ពេលភ្ញាក់ដឹងខ្លួន នាយក៏ដឹងថាខ្លួនកំពុងនៅក្នុងរង្វង់ដៃគេទៅហើយ មិនដឹងថាមកនៅត្រង់នេះដោយរបៀបណានោះទេ ឯអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ទៀតនោះគឺឪពុកកូនពួកគេដូចកំពុងតែធ្វើសង្គ្រាមជាមួយគ្នាអ៊ីចឹង។ នាំគ្នាទាញនាយចុះឡើងសឹងតែដាច់ផ្ងារ ទើបចុងក្រោយនាយតូចសម្រេចរត់ទៅនៅខាងកូនៗ។
"ថេយ៉ុង អូនហ៊ានក្បត់បងហេស?"
"សុំទោស លើកនេះអូនប្រហែលត្រូវក្បត់បងពិតមែនហើយណា"
គ្រាន់តែដឹងថាថេយ៍ជ្រើសរើសខាងកូន នាយក៏ចាប់ផ្ដើមបើកការប្រយុទ្ធគ្នាជាមួយកូនៗនៅលើពូក ដោយការយកខ្នោយគប់គ្នាទៅវិញទៅមក ប្រលែងគ្នាទាំងព្រឹក។ ប៉ុន្តែរឿងរ៉ាវទាំងនេះ បែជាធ្វើឲ្យទំនាក់ទំនងរវាងគ្រួសារពួកគេកាន់តែរីកចម្រើន និងកាន់តែស្និទ្ធិស្នាលជាមុន។ ពួកគេមិនដែលមានពេលវេលាបែបនេះពីមុនមកនោះទេ មិនសូម្បីតែមានពេលជួបជុំ តើទំនាក់ទំនងពួកយើងអាចប្រែមកជាល្អដែរទេ?
"កូនៗឆាប់ទៅរៀបចំខ្លួនទៅណា ឌែតឌីបបួលកូនហែលទឹក"
"ហែលក្នុងផ្ទះ?"
ជេយ៍សួរឡើងហួសចិត្តព្រោះខំមកសមុទ្រទាំងមូល ឌែតឌីបែជាមកបបួលពួកគេហែលទឹកអាងនៅផ្ទះ ដោយសារហេតុអី គឺដោយសារមិនចង់ឲ្យអ្នកផ្សេងឃើញប៉ាពួកគេក្នុងឈុតហែលទឹក។ មិនដែលឃើញទេ មនុស្សអីក៏ប៉ិនប្រច័ណ្ឌយ៉ាងនេះ ចាស់ហើយហ្នឹង!
"ជែតមិនចេះហែលទឹកទេ ឌែតឌី"
"អ៊ីចឹងជិះនៅលើពងនេះហើយ"
រាងក្រាស់ត្រៀមពងរួចជាស្រេចសម្រាប់កូនៗតែម្នាក់មួយ រៀបនិងស្រែករកកូនប្រុសទៅហើយ នាយស្រាប់តែលឺសម្លេងប្រូងៗនៅក្រោយខ្នង រួចទើបដឹងថាជាវត្តមានរបស់កូនប្រុស។ មិនដឹងពួកគេចេះហែលទឹកតាំងពីពេលណា?
"វ៉ោវ! ត្រជាក់ស្រួលណាស់អាបង"
"អឺ!"
ពីរនាក់បងប្អូននាំគ្នាប្រលែងគ្នាលេងនៅក្នងទឹកទាំងជំនាញអត់តែជែតប៉ុណ្ណោះដែលហែលមិនបាន បានត្រឹមជិះលើពងហ្នឹងហើយ។
"អូន! ពួកគេចេះហែលទឹកដែរហេស?"
"អូនជាអ្នកបង្រៀន"
"ក្រែងខ្លាចទឹក ហើយមិនពូកែហែលទឹកហេស?"
ឲ្យតែបបួលងូតទឹកជាមួយគ្នាពេលណា ថេយ៉ុងតែងតែប្រកែកនឹងនាយថាមិនចូលចូលទឹក ខ្លាចទឹក ពេលងូតក៏ឈ្លក់ទឹកផង ប្រវេប្រវារចង់ត់ឡើងគោកផង ហើយពេលខ្លះងូតដល់សន្លប់ក្នុងដៃនាយ មិនស្មានថាគេអាចបង្រៀនកូនហែលទឹកបាន។
"អូនមិនបានខ្លាចទឹក អូន... អូនខ្លាចបងទៅវិញទេ"
នរណាមិនខ្លាចបើគេចាប់នាយនៅក្នុងទឹកមួយភ្លែតមិនដឹងជាប៉ុន្មានដង ធ្វើឲ្យនាយឈ្លក់ទឹកម្ដងៗឡើងរាងចាល។ ជាពិសេសអាស្នៀតចម្លែកៗរបស់គេនៅក្នុងទឹកហ្នឹងតែម្ដង គ្រាន់តែនឹកឃើញក៏ចង់សន្លប់ដែរ។
"ចុះឥឡូវនៅខ្លាចទៀតទេ?"
"កុំណា"
ថេយ៉ុងគ្រាន់តែឃើញគេដោះអាវក្រវាត់ចោល ទុកតែខោខ្លីជាប់ចង្កេះ បញ្ចេញសាច់ដុំហាប់ណែន ក៏ចាប់ផ្ដើមភ័យខ្លួន ដូចនៅតក់ស្លុត នឹកដល់រឿងអតីតមិនទាន់អាចភ្លេចបាន។ តែភ្លេចខ្លួនបានមួយភ្លែត ចង្កេះតូចក៏ត្រូវស្វាមីឱបរឹតជាប់ ចង់រើក៏មិនរួច។
"រើធ្វើអី បើដឹងហើយថារើមិនបាន"
"លែងអូន លោកប្ដី"
"ងូតទឹកជាមួយគ្នា"
"អា៎ *ប្រូង"
រាងតូចត្រូវគេលើកបីហើយក៏លោតចូលទៅក្នុងអាងទឹកជាមួយគ្នា បង្កើតជារលកគ្រាំផ្អើលអស់កូនៗ។ ទោះទឹកនេះមិនជ្រៅប៉ុន្មាន តែបើមិនបានស្វាមីលើកត្រកងមកវិញទេ នាយមិនដឹងឈ្លក់ទឹកអស់ប៉ុន្មានធុងនោះទេ។
"យ៉ាងម៉េចហើយ?"
"មនុស្សឆ្កួតអំណាច"
"យើងចង់មើលស្នាដៃហែលទឹករបស់អូនហ្នឹងណា ឃើញថាអូនបង្រៀនកូនយើងបានល្អ"
កូនៗគិតតែពីហែលទឹកលេងសប្បាយ ចំណែកពួកនាយក៏នៅឈរឱបគ្នា សាសងគ្នាធ្វើមិនដឹង ធ្វើដូចប្ដីប្រពន្ធថ្មីថ្មោងដែលទើបតែរៀបការហើយ។
"មិនពូកែទេ តែក៏ល្អជាងបងដែលមិនដែលសូម្បីតែបង្រៀនកូនស្រី"
"យើងរវល់"
"បើរវល់ ឲ្យកូនមករស់នៅជាមួយអូនវិញមក អូនមើលថែនាងបាន"
"ហឹស! ល្បិចច្រើនមែន"
និយាយទាំងអស់នេះឡើងមក ក្នុងបំណងតែមួយគឺចង់ឲ្យនាយនាំកូនស្រីមករស់នៅជាមួយគេវិញប៉ុណ្ណោះ។ នាយទើបតែដឹងថាខ្លួនឯងមើលថែកូនមិនបានល្អដូចអ្វីដែលគិត ផ្ទុយទៅវិញប្រពន្ធនាយធ្វើតួនាទីនេះបានល្អណាស់ នាយមិនគួររករឿងគេតាំងពីដំបូង។
"រឿងនោះចាំនិយាយគ្នាពេលក្រោយ"
អ្វីផ្សេងនាយលែងចាប់អារម្មណ៍ហើយ ពេលឃើញរាងរូវស្រឡៅស្រឡូន និងស្បែកសក្បោះរបស់ប្រពន្ធតូចដែលលេចចេញតាមអាវសសើ។ ទោះមានកូន៣ហើយក៏ដោយ តែឲ្យតែពេលនៅជិតរាងតូចនាយនៅតែមានរំញោច មានតម្រូវការដូចដើម។ ក្នុងភ្នែកនាយ មើលឃើញថាគេជាមនុស្សដែលស្រស់ស្អាតបំផុត ទាក់ទាញបំផុត ហើយក៏គួរឲ្យស្រលាញ់បំផុតដែរ បើមានប្រពន្ធល្អគ្រប់ដប់បែបនេះ តើឲ្យនាយដោះលែងគេយ៉ាងម៉េចបាន?
"លោកប្ដី..."
ឃើញកែវភ្នែករបស់គេ ថេយ៍ក៏ដឹងថាគេកំពុងចង់ធ្វើអ្វីតែប្រកែកមិនបាន មានតែនៅស្ងៀមដូចត្រូវសន្ដំពេលគេឱនមុខមករក។
"អូយ"
មិនទាន់ទាំងបានប៉ះមាត់ទន់ៗ ផ្អែមៗរបស់ប្រពន្ធផង នាយក៏ត្រូវកូនប្រុសក្បាលខូចទាំងពីរសាចទឹកដាក់មុខទាល់តែក្រហាយភ្នែក រកតែធ្វើអីលែងកើត។
"សមមុខហើយ"
"ជែក! ក្មេងខូច មកនេះ"
"អាបងជួយផង"
"អូយ!"
ពេលជេឃេចង់ស្ទុះទៅធ្វើបាបជែក អ្នកជាបងប្រុសក៏សាចទឹកដាក់ឪពុកម្ដងហើយម្ដងទៀត ធ្វើឲ្យគេមើលសឹងតែមិនឃើញ ចាប់ខុសៗ មិនដឹងជាកូននៅត្រង់ណា ព្រោះបើកភ្នែកមិនទាន់រួច។
"តែចាប់បានត្រូវមិនខានទេ"
"ប៉ាៗជួយផង"
ក្មេងៗរត់ទៅក្រោយខ្នងថេយ៍វិញម្ដង ហើយពួកគេក៏សហការគ្នាជះទឹកដាក់ជេឃេតែម្នាក់ឯង តែនាយមិនព្រមចុះចាញ់ក៏ទាញជែត កូនស្រីសំណព្វចិត្តឲ្យមកចុះចូលជាមួយ បន្ទាប់មកពួកគេក៏ប្រឡែងគ្នានៅក្នុងទឹករាប់ម៉ោង ទម្រាំតែថេយ៉ុងហៅឡើងគោកវិញទាំងអស់គ្នា ព្រោះបារម្ភពីកូនខ្លាចកូនមិនស្រួលខ្លួន។
នាយគិតមិនខុសទេ ថាឈឺៗមែន...
"*ហាឈីស"
"បងយ៉ាងម៉េចហើយ? ញ៉ាំថ្នាំសិនទៅ"
តាំងពីរស់នៅជាមួយគេជាងដប់ឆ្នាំនេះមក នាយកម្រឃើញគេឈឺស្កាត់អ្វីខ្លាំងណាស់ តែពេលនេះបែរជាមកផ្ដាសាយដោយសារតែលេងទឹកទៅវិញ សង្ស័យតែឈ្លក់ទឹកដោយសារកូនអម្បាញ់មិញនេះទេ។
"បានគ្រាន់បើដែរទេ?"
"អឹម មេឃប្រហែលរកភ្លៀងហើយមើលទៅ"
"បាទ អូនក៏គិតអ៊ីចឹងដែរ"
"យើងមិនគួរណានាំអូននិងកូនមកសមុទ្រខែភ្លៀងសោះ"
"មិនអីទេ ម្សិលមិញយើងបានទៅជិះទូកលេងដែរតាស"
ការពិតមូលហេតុធំដែលគេមិននាំកូនទៅសមុទ្រថ្ងៃនេះព្រោះខ្លាចគ្រោះថ្នាក់ ខ្លាចមានភ្លៀង មានព្យុះ មានទឹករលកធំៗនោះឯង។
"បងមិនងាយឈឺនោះទេពីមុន"
"ប្រហែលយើងចាស់ណាស់ហើយ"
"កុំនិយាយអ៊ីចឹងអី បងនៅសង្ហាតាស"
"សង្ហាតែចាស់?"
"ហិហិ បាទ"
មិនថាគេចាស់ឬក្មេង អាក្រក់ឬល្អ គេក៏នៅតែជាស្វាមីរបស់នាយតែម្នាក់ ទើបថេយ៍អត់នឹងយកចិត្តទកដាក់លើគេមិនបាន។ នាយឡើងទៅលើគ្រែជួយជូតមុខជូតមាត់ មើលថែ ច្របាច់ដៃជើងឲ្យធ្វើឲ្យបេះដូងរឹងកំព្រឹះរបស់មនុស្សចិត្តមារកាន់តែទោទន់ទៅបន្តិចម្ដងៗ។
"អូនដែលគិតទេ បើយើងចាស់ហើយស្លាប់មុនអូន អូននឹងយកប្ដីថ្មីឬអត់?"
"បងចង់រស់នៅជាមួយអូនរហូតដល់ចាស់ស្លាប់ផងហេស?"
រឿងនេះនាយមិនដែលគិត ព្រោះយល់ថាគេទុកនាយក្បែរខ្លួនមិនបានយូរនោះទេ បើគេស្អប់នាយ គ្មានចិត្តស្រលាញ់បន្តិចផង តែពេលលឺបែបនេះនាយក៏ភ្ញាក់ផ្អើល។
"ហើយយ៉ាងម៉េច ឬអូនគិតចង់ចាកចេញពីយើង?"
"អូនឯណាចង់ចាកចេញពីបងនោះ"
"អ៊ីចឹងឆ្លើយមក"
"អូនមិនយកប្ដីថ្មីទេ បងអាចស្លាប់ដោយបិទភ្នែកជិតបាន"
នាយដឹងហ្នឹងណាថាមនុស្សដូចជាគេប្រាកដជាចង់បានចម្លើយបែបនេះ។
"ថាម៉េច? អូនហ៊ានដាក់បណ្ដាសាយើង?"
ប្ដីនៅឲ្យជ្រងោៗបែបជាបន់ឲ្យប្ដីឆាប់ស្លាប់ ប្រហែលចង់គេចពីនាយណាស់ហើយមើលទៅ។
"មនុស្សចាស់ ពិបាកយល់ចិត្ដ"
គេសួរចង់បានចម្លើយនាយ តែពេលនាយឆ្លើយការពិត គេក៏ចាប់ផ្ដើមប្រតិកម្មហាក់មិនពេញចិត្តដែលនាយឆ្លើយ។
"យើងស្ដាប់លឺ អូនលួចជេរយើង"
"បងឯងរឿងច្រើនណាស់"
~តុកៗ
"ឌែតឌី"
ថេយ៍មិនទាន់ហាមាត់យល់ព្រមឲ្យពួកគេចូលផង ក្មេងៗក៏រត់ឡើងមកលើពូកអង្គុយជាមួយឌែតឌីរបស់ពួកគេបាត់ទៅហើយ រកតែនាយហាមមិនទាន់។
"នៅឲ្យស្ងៀមឌែតឌីកំពុងឈឺ ប្រយ័ត្នឆ្លងដឹងដែរទេ?"
"យើងជាហើយ មិនអីទេ"
និយាយគ្នាមិនទាន់បានប៉ុន្មានមេឃក៏ចាប់ផ្ដើមធ្លាក់ភ្លៀងល្មម ធ្វើឲ្យរាងតូចគិតចង់ទៅបិទបង្អួចព្រោះដឹងថាគេមិនចូលចិត្តពេលមានភ្លៀងនោះទេ ហើយកាន់តែមិនចួលចិត្តផ្គររន្ទះ។
"កុំទៅអី នៅត្រង់នេះហើយ"
កាលពីអតីតនាយខ្លាចពេលដែលមានភ្លៀងធ្លាក់ តែមិនបានខ្លាចភ្លៀងគ្រាន់តែខ្លាចអារម្មណ៍ឯកាដែលត្រូវមនុស្សជាទីស្រលាញ់បោះបង់ចោល ប៉ុន្តែពេលនេះមិនដូចមុនទៀតទេ នាយមានប្រពន្ធមានកូននៅក្បែរ ទោះមេឃភ្លៀងបាក់មេឃក៏នាយគ្មានអីត្រូវខ្លាចទៀតដែរ។
"អូនបារម្ភពីបងហ្នឹងណា"
"សុំឱបបន្តិចមក យើងនឹងលែងអីហើយ"
ថ្នាំដែលនាយផលិតចេញមកទាំងប៉ុន្មាន វាគ្មានប្រសិទ្ធភាពខ្លាំងក្លាសម្រាប់ព្យាបាលជំងឺតានតឹងរបស់នាយបានសាកសិទ្ធិដូចជាការឱបប្រពន្ធនោះទេ។
"ឱបកូនដែរ"
"ម៉ោះ! កូនសម្លាញ់"
រាងក្រាស់ក្រសោបឱបកូនៗនិងប្រពន្ធនៅលើគ្រែទាំងមានក្ដីសុខ។ បើនាយព្រមស្ដាប់ហេតុផល មិនយកតែចិត្តខ្លួនឯងប្រហែលជារឿងមិនដល់ដំណាក់កាលនេះនោះទេ ហើយក៏ប្រហែលជាគ្រួសាររបស់នាយបានរស់នៅជួបជុំនិងមានសុភមង្គលជាមួយគ្នាយូរមកហើយ។To be continued 💗💕
វគ្គក្រោយទៅផ្ទះវិញ លែងសូវបានស្វីតហើយ🤧🤧

YOU ARE READING
មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅
Fanficថេយ៉ុង មានតួនាទីបង្រៀនមនុស្សគ្មានបេះដូងដូចជា ជេឃេ ឲ្យទទួលស្គាល់ថា លើលើកនេះពិតជាមានស្នេហាស្មោះស្ម័គ្រពិតមែន តែមើលទៅមុននឹងបង្រៀនគេបាន នាយប្រហែលត្រូវគេផ្ដល់មេរៀនរោលរាលសឹងតែទន់ជង្គង់ ព្រមលើកទង់សមុនទៅហើយ។ ចុងក្រោយ តើអ្នកណាជាអ្នកត្រូវបានបង្ក្រាបពិតប្រាកដ...