កំឡុងពេលដែលជេឃេត្រូវរបួស គេក៏មិនទាន់បានចេញទៅណាក្រៅពីសម្ងំនៅក្នុងបន្ទប់ធ្វើការនៅផ្ទះត្រួតពិនិត្យឯកសារអំពីគម្រោងថ្មីរបស់ខ្លួនឡើយ។ នាយមិនអាចឲ្យគម្រោងនេះបរាជ័យនោះទេ ជាពិសេស គឺថ្នាំដែលនាយបានឲ្យទៅជុងហ្គុកប្រើប្រាស់ដំបូងគេនោះ នាយចង់រៀបចំដាក់វាជាកម្មសិទ្ធក្រុមហ៊ុនឲ្យរួចរាល់ កុំឲ្យមានការក្លែងបន្លំផ្សេងៗ ព្រោះម៉ាក់នាយទុកចិត្តមិនបានស្រាប់ហើយ។ បើប្រហែសប្រាកដជាយកថ្នាំដែលនាយឲ្យទុកគ្រាន់ព្យាបាលអ្នកជំងឺក្នុងមន្ទីរពេទ្យ យកធ្វើជារបស់ខ្លួនឯងមិនខាន។
~តុកៗ
"ចូលមក"
នៅផ្ទះនេះ គ្មាននរណាក្រៅពីថេយ៉ុងទៀតនោះទេដែលហ៊ានចូលមកក្នុងបន្ទប់ធ្វើការរបស់នាយទាំងដែលបានបញ្ជារួចហើយថាមិនឲ្យនរណាចូលមករំខាន។
"បងមិនទាន់ញ៉ាំអីទេ ទើបអូនលើកយកអាហារមកឲ្យ"
"ចុះអ្នកបម្រើ គ្មានទេឬ?"
ប្រពន្ធមហាសេដ្ឋីទាំងមូល នាយមិនចង់ឲ្យគេធ្វើរឿងកំប៉ិកកំប៉ុកអស់ហ្នឹងទេ ត្រឹមតែងខ្លួនស្អាតៗ ចាំបម្រើនាយទៅបានហើយ។
"អ្នកបម្រើឯណាហ៊ានចូលជិតបងនោះ?"
ទាំងអស់គ្នាសុទ្ធតែដឹងថាគេអារម្មណ៍មិនល្អ ហើយមានដាក់ការហាមប្រាមមិនឲ្យចូលជិតទៀតនោះ វាកាន់តែធ្វើឲ្យពួកគេមិនហ៊ានលូក បើលូកប្រាកដជារលាកច្បាស់ណាស់។
"បងខំប្រឹងធ្វើការពេញមួយថ្ងៃហើយ របួសក៏មិនទាន់ជាទៀត អូនបារម្ភ"
គ្រាន់តែលឺថាថេយ៍បារម្ភ រាងក្រាស់ក៏ងើបក្រោសដើរទៅរកអ្នកដែលកំពុងរៀបចំអាហារនៅលើតុម្ខាងទៀតយ៉ាងលឿន ហាក់ដូចជានឹកឃ្លានភ្លាមៗ។
"យើងឈឺដៃប្រហែលញ៉ាំខ្លួនឯងមិនបានទេ"
"ចាំអូនបញ្ចុកបង យ៉ាងម៉េចដែរ?"
"អឹម!"
ជេឃេក្រហឹមពេញចិត្តមុននឹងដាក់បង្គុយចុះដោយទាញរាងតូចទៅអង្គុយបៀតខ្លួន។ ពេលដឹងថាគេស្ម័គ្រចិត្តព្រមនៅជាមួយនាយដោយខ្លួនឯង នាយរំភើបខ្លាំងណាស់ សឹងតែមិនជឿនូវអ្វីដែលបានលឺ។ ចិត្តខឹង ស្អប់ដែលមានចំពោះគេកន្លងមក វាក៏កាត់បន្ថយម្ដងបន្តិចៗ គ្រាន់តែបើឲ្យមកធ្វើល្អ ផ្អែមល្ហែមដាក់គេ នាយធ្វើមិនបានព្រោះនោះមិនមែនជាចរិតពិតរបស់នាយ។
"បងញ៉ាំបានច្រើនណាស់"
មិនឆ្ងល់ទេ ហេតុអីបានជាគេធំយ៉ាងនេះ ព្រោះគេញ៉ាំបានច្រើនទាស់ត្រង់ថា គេមិនចូលចិត្តញ៉ាំបន្លែ។
"ញ៉ាំអាមួយនេះផង"
"យើងមិនចូលចិត្តបន្លែទេ អូនញ៉ាំវិញទៅ ដើម្បីកូន"
នាយបញ្ចុកគេតែគេបែជារុញចេញឲ្យនាយញ៉ាំទៅវិញ ធំហើយទង្វើរដូចជាក្មេងរើសអាហារទៅកើត។
"ញ៉ាំទៅ ឆាប់ធំ"
"អូនតូចជាងយើងឆ្ងាយណាស់ អ៊ីចឹងអូនគួរញ៉ាំឲ្យច្រើនៗ ញ៉ាំទាំងអស់ទៅ"
"បង! មិនគួរឲ្យស្រលាញ់សោះ ហឹស!"
"យើងម៉េចនឹងគួរឲ្យស្រលាញ់ដូចជាអូនទៅ"
និយាយហើយគេក៏ច្បិចចុងច្រមុះនាយតូចដោយចិត្តខ្នក់ខ្នាញ់ តែភ្លេចខ្លួនថានាយកំពុងសរសើរគេបាត់ទៅហើយ។ សូម្បីតែថេយ៉ុងក៏ភ្លឹកនឹងអ្វីដែលខ្លួនបានលឺដែរ។
"អូនគួរស្រលាញ់មែនហេស?"
"អឺ... តិចតួច"
បើគួរឲ្យស្រលាញ់ថាគួរឲ្យស្រលាញ់ទៅថី ហេតុអីចាំបាច់លាក់បាំងដែរ ឬមិនសរសើរព្រោះខ្លាចថានាយបានចិត្ត។
"មនុស្សមាត់រឹង"
មើលទៅមនុស្សដូចគេ ទោះវាយស្លាប់ក៏គេមិនព្រមសារភាពអារម្មណ៍ពិតប្រាប់នាយដែរ តែចាំតែមើលទេ គេអាចមាត់រឹង ចិត្តរឹងដល់ពេលណា។
"តុរញ៉េរញ៉ៃដល់ហើយ ចាំអូនជួយរៀប"
ធម្មតាកិច្ចការសំខាន់ៗក្នុងក្រុមហ៊ុន នាយមិនដែលឲ្យនរណាម្នាក់មកប៉ះពាល់របស់របររបស់នាយទេ មានតែថេយ៍ម្នាក់ប៉ុណ្ណោះដែលនាយមិនបានហាមឃាត់ ព្រមឲ្យគេប៉ះដោយសេរី និងមើលដោយសេរី។
ចំណែកថេយ៉ុងក៏ឆ្លៀតមើលឯកសាររបស់គេបន្តិចបន្តួចដែរ ដែលមើលទៅវាដូចទាក់ទងនឹងថ្នាំម្យ៉ាងដែលនាយធ្លាប់លឺពីបងប្រុស។ ឬមួយនេះជាថ្នាំដែលបងប្រុសនិងអ្នកម៉ាក់ចង់បាន?
រាងស្ដើងគិតហើយក៏មិនបានយកចិត្តទុកដាក់អ្វីច្រើន គ្រាន់តែរៀបចំទុកវាស្រួលបួល ទោះយ៉ាងណាក៏ដោយ ការងាររបស់គេ នាយមិនគួរណាពាក់ព័ន្ធនិងសួរដេញដោលនោះទេ។
"បងធ្វើការបន្តចុះ អូនមិនរំខានបងទៀតទេ"
"អឹម! តែលើកក្រោយមិនចាំបាច់លើកអាហារមកខ្លួនឯងទេ ចាំប្រាប់យើងមក យើងនឹងចុះទៅញ៉ាំជាមួយអូនដោយខ្លួនឯង"
"បងល្អបែបនេះតាំងពីពេលណា ម៉េចក៏អូនមិនដែលដឹង?"
គ្រាន់តែគេមានចិត្តគិតពីនាយតិចតួច នាយក៏យល់ថាគេចិត្តល្អ មានមេត្តាបាត់ទៅហើយ។ បែបមិនចាំបាច់ធ្វើល្អអ្វីច្រើនទេ ត្រឹមមិនធ្វើបាបនាយតាមចិត្តខឹង នាយក៏លង់នឹងគេ ងើបមុខមិនរួចទេ។
"យើងមិនទាន់បានធ្វើអីផង អូនថាយើងល្អ?"
"អូនធ្លាប់ប្រាប់បងហើយ ត្រឹមបងឈប់ជះកំហឹងដាក់អូន អូនក៏ព្រមនៅជាមួយបងហើយ"
"បាន! ឲ្យតែអូនមិនធ្វើឲ្យយើងខឹង"
ចង្កេះតូចត្រូវគេទាញយកទៅផ្អឹបនឹងត្រកៀករឹងមាំយ៉ាងស្និទ្ធិស្នាលហើយគេក៏កម្រើក ត្រដុសទៅត្រដុសមកនៅត្រង់ចន្លោះជើងថេយ៍ទាល់តែម្ចាស់ខ្លួនភ្លាត់មាត់ថ្ងូរ។
"អាស កុំអី! ពួកយើងទើបតែធ្វើវាទេ"
"យើងមានធ្វើអីឯណា?"
"គឺបង... អាស"
សុខៗវត្ថុរឹងមាំរបស់គេក៏បះឡើងបុកពោះរបស់នាយទៀតហើយ បែបនេះមិនឲ្យនាយគិតថាគេកំពុងធ្វើផ្ដេសផ្ដាសបានយ៉ាងម៉េច?
"យើងថាមិនចង់ធ្វើបាបអូននិងកូនទេ ប៉ុន្តែ..."
"បងកុំឲ្យសោះ ត្រង់នោះអូននៅឈឺនៅឡើយទេ"
កាលពីព្រឹកក៏ម្ដងហើយ នេះមិនទាន់យប់ស្រួលបួលផង គេក៏ទាមទារទៀត មិនគិតអាណិតដល់កូនខ្លះទេឬ?
"អ៊ីចឹង ប្រើកន្លែងផ្សេងទៅ"
អ្នកកំលោះលើកដៃអង្អែលសក់ទន់រលោងតិចៗ ហើយក៏ជួយវាសសរសៃសក់នៅលើមុខទៅសៀតនឹងសៀតផ្កាអ្នកម្ខាងទៀត មុននឹងឱនថើបថ្ពាល់សរលោងថ្នមៗហាក់ដូចកំពុងសន្ដំឲ្យថេយ៍ធ្លាក់ចូលអន្ទាក់ប្រាថ្នាដោយភ្លេចខ្លួន។
ពេលដឹងថារាងតូចត្រូវនាយល្បួងបានហើយ នាយក៏សង្កត់ស្មាថេយ៍ចុះបន្តិចម្ដងៗទាល់តែគេត្រូវលត់ជង្គង់នៅចំពោះមុខនាយ។ បន្ទាប់មកខ្សែក្រវ៉ាត់របស់នាយក៏ត្រូវបានដោះដោយម្ចាស់មុខស្រស់ស្អាត បន្តមកទៀត គេក៏ចាប់ផ្ដើមរូតខោរបស់នាយទាញចេញរបស់មានជីវិតដែលធំសម្បើមស្មើនឹងកដៃរបស់គេមកកាន់និងយកមកច្របាច់ថ្នមៗ។
"អាស អូនពូកែណាស់ដឹងទេ?"
ត្រឹមគេប្រើមាត់ជញ្ជក់លើក្បាលផ្កាឈូកតិចៗ នាយក៏ស្រៀវស្រើបសឹងហើបជើងផុតពីកម្រាល។ អណ្ដាតទន់ៗចាប់ផ្ដើមគ្រលាស់លិតដូចជាការ៉េមតាំងពីក្បាលដល់ចុង គេកាន់តែជំនាញទៅៗ ធ្វើឲ្យនាយសឹងតែឆ្កួត បើលើកនេះនាយមិនគិតដល់កូន ប្រហែលត្រូវចាត់ការគេទៀតហើយ។
"ដាក់ចូលក្នុងមាត់អូនទៅ អា៎ ជ្រៅជាងនេះអូនសម្លាញ់"
រាងស្ដើងក៏ចង់ធ្វើតាមអ្វីដែលគេចង់បានដែរ ទាស់ត្រង់ថាវាវែងហួសប្រមាណ នាយទៅមិនរួចឡើយទើបបានជាលេបត្រឹមពាក់កណ្ដាលអីប៉ុណ្ណោះ។
"អឹម ខឹកៗ"
តែថាមានម្ដងណា ដែលជេឃេមិនបានអ្វីដូចចិត្តនោះ? ទោះថេយ៍ប្រកែកក៏នាយសង្កត់ក្បាលឲ្យគេលេបទាល់តែអស់ ទាល់តែនាយបានប៉ះផ្ទាល់នឹងកន្លើតរបស់គេ ទាល់តែនាយបានសម្ងំរហូតដល់កំពូល។
ព្រះអើយ! ថេយ៉ុងពង្វក់នាយស្ទើរឆ្កួតអស់ហើយ!
ទោះទំនាក់ពួកគេរាងល្អក់ករករចាប់តាំងតែពីថ្ងៃនោះ ប៉ុន្តែវាក៏ត្រូវផ្សះផ្សារឡើងវិញព្រោះតែកូនដែលធំឡើងៗពីមួយថ្ងៃៗ។ រាងតូចចេះតែរំអុក ទទូចសុំគេចេញទៅខាងក្រៅ ឯគេរវល់ការងារផងក៏បណ្ដោយឲ្យថេយ៍ចេញទៅយូរៗម្ដង ព្រោះអាងថាពេលនេះពោះមិនសូវធំនៅឡើយ បើវាធំគេផ្សេងអាចចាប់អារម្មណ៍ពេលណា នឹងមិនឲ្យទៅណាទៀតទេ។ ណាមួយថេយ៉ុងក៏មិនបានធ្វើអីឲ្យគេទាស់ចិត្តដែរ ទើបចេះតែលើកលែង។
"អូនទើបមកពីណាទៀតហើយ"
រាងក្រាស់តាមសម្លឹងអ្នកដែលទើបមកដល់ផ្ទះតាំងពីក្បាលដល់ចុងជើង ដើម្បីចាប់ពិរុតព្រោះមួយរយៈនេះគេដូចចេញទៅណាមិនប្រាប់នាយទាល់តែសោះ ខានប្រដៅយូរ លែងដឹងខុសត្រូវហើយ។
"អូនទៅផ្សារ ទិញរបស់ខ្លះទុកឲ្យកូន"
"ពោះកាន់តែធំហើយ កុំពូកែដើរហើរពេក"
"គឺគ្រូពេទ្យប្រាប់ឲ្យអូនដើរឲ្យបានច្រើន"
និយាយហើយថេយ៍ក៏ឱនមុខចុះ ក្ដាប់មាត់ពេលដឹងដល់ក្រសែភ្នែកមិនពេញចិត្តរបស់គេ។ នាយមកទីនេះយូរហើយ មិនដែលបានដើរទៅណាទេ ទើបតែពេលមានកូនបានដើរហើរខ្លះប៉ុណ្ណោះ។
"ខំដូរពេទ្យហើយនៅតែដដែល"
នាយធំលួចរអ៊ូរតិចៗព្រោះការពិតទៅ នាយសម្រេចចិត្តដូរគ្រូពេទ្យឲ្យមើលថែថេយ៍ជំនួសហ្វីល វាក៏មានហេតុផលមួយទៀតដែលហ្វីលចេះតែប្រឆាំងបញ្ជានាយ ថែមទាំងកាន់ជើងតែថេយ៍ទៀត។ ឥឡូវរកពេទ្យថ្មីឲ្យហើយនៅតាមចិត្តថេយ៍ទៀត ម្នាក់ៗកើតអី? ឬត្រូវស្នេហ៍គេអស់ហើយ។
"បងថាម៉េច?"
"ឡើងទៅរៀបចំខ្លួនទៅ បើចង់ចេញទៅក្រៅណាស់ យើងជូនទៅ"
"មែនហេស? ពួកយើងទៅណា?"
"ទៅសណ្ឋាគារ"
គ្រាន់តែលឺថាសណ្ឋាគារ ថេយ៉ុងបើកភ្នែកធំៗ គ្រវីក្បាលញាប់ស្មេរព្រោះឲ្យតែនិយាយរឿងនោះ នាយតែងតែនឹកឃើញកាលដែលពួកគេទើបជួបគ្នាលើកដំបូង។ គេព្រៃផ្សៃណាស់ នាយនៅខ្លាចមិនទាន់បាត់។
"ហេតុ... ហេតុអីយើងត្រូវទៅទីនោះ?"
"ទៅញ៉ាំអាហារពេលល្ងាច"
"ម៉េចចាំបាច់ទៅសណ្ឋាគារ?"
"ញ៉ាំហើយពួកយើងដេកទៅទីនោះតែម្ដង"
"ដេកនៅផ្ទះមិនបានឬ?"
មាត់ខំជជែក ឯជើងក៏ខំដើរតាមគេឡើងទៅខាងលើជាមួយគ្នា។ នាយដូចមិនទុកចិត្តគេសោះ ទោះបីជាមួយរយៈនេះគេខានប៉ះពាល់នាយយូរក៏ដោយ។
"មនុស្សតែចង់ហើយ មិនចាំបាច់គេចទេ នៅផ្ទះឬនៅឯណាក៏ដោយ ស៊ីទាល់តែបានហ្នឹង"
"ហាស? មនុស្ស... មនុស្សមាត់ដាច"
ថេយ៉ុងជេស្ដីឲ្យគេទាំងញ័រមាត់តតាត់ ព្រោះខ្នាញ់នឹងអត់ជេរមិនបាន តែជេរហើយបែមកខ្លាចត្រូវគេធ្វើបាប។
"គិតស្អី? យើងចង់និយាយពីអាហារពេលល្ងាច ទៅគិតដល់ណា?"
អ្នកកំលោះញញឹមចំអក នឹងទឹកមុខភ័យអររបស់អ្នកម្ខាងទៀត។ មកដល់ពេលនេះ ពួកគេមានកូនជាមួយគ្នាទៅហើយ គេនៅតែខ្លាចនាយរំលោភទៀត?
"អូននិយាយមិនឈ្នះបងទេ"
"ឆាប់ឲ្យគេរៀបចំខ្លួនឲ្យភ្លាមទៅ យើងមិនចង់ចាំយូរទេ"
"បាទ អូនដឹងហើយ"
គ្រាន់តែរៀបចំខ្លួន នាយក៏អាចធ្វើខ្លួនឯងបានដែរតែការនៅជាមួយគេវាជារឿងផ្សេង គេមិនឲ្យនាយធ្វើអីដោយខ្លួនឯងផ្ដេសផ្ដេសទេ។ សូម្បីតែការតុបតែងខ្លួន ថេយ៍ក៏ត្រូវការអ្នកបម្រើឆ្វេងស្ដាំមកជួយរើសសម្លៀកបំពាក់ផង តុបតែងមុខមាត់ផងដែរ។ ចំណែកឯហាន់ណាក៏ញញឹមបិទមាត់មិនជិត ព្រោះនេះជាលើកទីមួយហើយដែលអ្នកប្រុសតូចត្រូវបានលោកម្ចាស់នាំចេញទៅក្រៅញ៉ាំអាហារជាមួយគ្នា។ហើយដោយសារតែនេះ ជាការណាត់លើកទីមួយទើបជេឃេត្រូវកក់តុដែលនៅជាន់ក្រោមបង្អស់នៃសណ្ឋាគារ ដែលនៅទីនោះគេរចនាដូចជាការញ៉ាំអាហារក្រោមទឹកសមុទ្រ។ បើអង្គុយងើយមើលទៅខាងលើ យើងនឹងឃើញសមុទ្រតាមពិដាន និងជញ្ជាំងកញ្ចក់ ហើយនៅក្នុងនោះថែមទាំងមានត្រីធំៗ និងមាននាងមច្ឆារទៀតផង។
"ស្រស់ស្អាតខ្លាំងណាស់ អូនមិនដែលគិតថានឹងបានមកកន្លែងបែបនេះទេ"
ថេយ៉ុងអង្គុយមើលតែទេសភាពជុំវិញ ព្រមទាំងលើកដៃគ្រវីតិចៗដាក់មច្ឆារដែលមករេរាំនៅចំពោះមុខ។ កន្លែងស៊ីវីល័យបែបនេះ នាយមិនធ្លាប់ស្រមៃដល់ទេ ហើយក៏មិនបានគិតថាគេអាចនឹងនាំខ្លួនមកកន្លែងរ៉ូមែនទិកបែបនេះដែរ។
"បើចូលចិត្តចាំនាំមកញឹកញាប់ ពេលទំនេរ"
"មិនអីទេ ព្រោះមើលទៅថ្លៃណាស់"
"ប្ដីអូនជាអ្នកមាន មិនចាំបាច់ភ័យរឿងហ្នឹងទេ"
គេនិយាយធម្មតាៗ អង្គុយញ៉ាំអាហារតាមធម្មតាតែអ្នកស្ដាប់បែជាស្ងៀមទ្រឹង ធ្វើអ្វីមិនចេញឯបេះដូងក៏លោតញាប់ញ័រមិនឈប់ ធ្វើឲ្យថេយ៍ដែលជាម្ចាស់ខ្លួនត្រូវលើកដៃស្ទាបទ្រូងខាងឆ្វេងរបស់ខ្លួនខ្លាចមានសំឡេងឮមកខាងក្រៅ។ បែបនោះគេប្រាកដជាដឹងថានាយកំពុងមានអារម្មណ៍បែបណាមិនខាន។
ត្រូវហើយ! ពួកគេរស់នៅជាមួយគ្នា មានកូនជាមួយគ្នា បើមិនមែនជាប្ដីប្រពន្ធជាអីទៅវិញ។ តែក្នុងឋានៈអ្វីក៏ដោយ យ៉ាងណានាយក៏អត់នឹងរំភើបមិនបាន ព្រោះគេទុកនាយជាភរិយា មិនមែនជាឧបករណ៍ពិសោធន៍របស់គេនោះទេ។To be continue 💗
Admin សូរីដែលអត់សូវបានផុស ព្រោះការងាររវល់ រាល់ដងលួចសរសេរពេលនៅកន្លែងធ្វើការ 😂😂 ជួយ cmt ផងអ្នកទាំងអស់គ្នា 😘
#រឿងមិនទាន់ចប់ទេ កុំទាន់ទៅណា 🥹❤️
YOU ARE READING
មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅
Fanfictionថេយ៉ុង មានតួនាទីបង្រៀនមនុស្សគ្មានបេះដូងដូចជា ជេឃេ ឲ្យទទួលស្គាល់ថា លើលើកនេះពិតជាមានស្នេហាស្មោះស្ម័គ្រពិតមែន តែមើលទៅមុននឹងបង្រៀនគេបាន នាយប្រហែលត្រូវគេផ្ដល់មេរៀនរោលរាលសឹងតែទន់ជង្គង់ ព្រមលើកទង់សមុនទៅហើយ។ ចុងក្រោយ តើអ្នកណាជាអ្នកត្រូវបានបង្ក្រាបពិតប្រាកដ...