Ch31: អូននៅស្រលាញ់បងទេ?

3.4K 171 31
                                    

"អាស... ហឹក បានហើយ"
ថេយ៉ុងយំខ្សឺកខ្សួលអង្វរទាំងគ្មានសេសសល់កម្លាំងអ្វីក្នុងខ្លួន នាយទប់ទល់ជាមួយគេលែងរួចទៀតហើយ មិនដឹងថាគេចង់បន្តដល់ពេលណាទៀតទេ។
"ម៉ោង១២ហើយ អូនគួរតែនិយាយជូនពរខួបកំណើតយើង មិនអ៊ីចឹង អា៎"
ម្ចាស់មាឌមាំខំប្រឹងតែម្នាក់ឯង បែកញើសហូរសស្រាក់តែនាយនៅតែមិនព្រមឈប់ ចង្កេះនៅតែបោលសម្រុកមិនអាណិតដល់អ្នកខាងក្រោមអីបន្តិច។
"អាស រីករាយ ហាស... ថ្ងៃខួបកំណើត... អឹក"
ដោយនឹកឃើញថាគេអាចនឹងបញ្ឈប់បើនាយនិយាយចេញទៅតែផ្ទុយស្រលះគេបែជារឹតតែកញ្ជ្រោលដោលខ្លាំងៗ ធ្វើបាបនាយមិនចេះអន់ថយ។
"សូមអង្វរ បងសម្លាញ់ ហាស... បានហើយ"
នាយខ្លាចប៉ះពាល់ដល់កូន តែគេដូចមិនញញើតសោះទោះនាយអង្វរគេយ៉ាងណាក៏មិនមេត្តា។
"តែមួយទៀតប៉ុណ្ណោះ អូនសម្លាញ់"
អ្នកកំលោះឱនថើបថ្ពាល់ដែលស្អិតដោយញើសជាការលួងលោម ក៏ដូចជាដាស់អារម្មណ៍មិនឲ្យគេគេង រួចហើយទើបចាត់ការមួយទឹកលើកចុងក្រោយរហូតវាបញ្ចប់។
"រាត្រីសួស្ដី អូនសម្លាញ់ *សឺត"
បន្ទាប់ពីគ្រប់យ៉ាងបានបញ្ចប់ នាយក៏ព្រមស្រាយចំណងឲ្យរាងតូចដែលវាធ្វើឲ្យខ្លួនប្រាណដែលធ្លាប់តែសស្អាតប្រែជាមានស្នាមពាសពេញទាំងអស់ តែនាយក៏មិនបានទៅខ្វល់អីប៉ុន្មានដែរ យ៉ាងច្រើនចាំហៅគ្រូពេទ្រមកពិនិត្យឲ្យគេនៅថ្ងៃស្អែក។
...

ក្រោកពីដំណេកភ្លាមថេយ៉ុងក៏ឃើញថាខ្លួនឯងមកនៅបន្ទប់ផ្ទាល់ខ្លួនបាត់ទៅហើយថែមទាំងមានព្យួរសារ៉ូមទៀតផង នាយមិនដឹងថាខ្លួនទៅជាបែបនេះតាំងពីពេលណា បើកភ្នែកមកក៏ឃើញគ្រូពេទ្យផ្ទាល់ខ្លួននិងពេទ្យហ្វីលផ្ដុំគ្នានៅក្នុងបន្ទប់នាយតែមួយ។
"លោកហ្វីល? លោកមកដែរហេស?"
នាយខានឃើញគេយូរហើយ មិនដឹងហេតុអីជេឃេដូចជាមិនពេញចិត្តហៅគេមកមើលនាយទាល់តែសោះមួយរយៈនេះ។
"បាទ ខ្ញុំឃើញអ្នកប្រុសតូចមិនស្រួលខ្លួនទើបមកមើលជាពិសេស"
"អរគុណច្រើន លោកគ្រូពេទ្យ ចុះកូនខ្ញុំយ៉ាងម៉េចដែរ?"
ទោះមានហ្វីលមួយជាអ្នកមើលសុខភាពឲ្យនាយ ចុះកូននាយវិញនោះ។
"កូនក្នុងពោះមិនអីទេ តែរឿងបែបនោះ មិនគួរកើតឡើងញឹកញាប់ពេកទេ"
ស្ដាប់ហើយថេយ៉ុងបានត្រឹមស្មឹងស្មាតមិនដឹងគួរតបតឬបកស្រាយបែបណា នាយផ្ទាល់ក៏មិនចង់ឲ្យរឿងបែបហ្នឹងកើតឡើងដែរ តែប្រឆាំងនឹងមនុស្សមានអំណាចមិនបាន។
"កូនប៉ា ប៉ាសុំទោស"
សភាពរបស់នាយតូចធ្វើឲ្យគ្រូពេទ្យទាំងពីរអត់នឹងអាណិតមិនបាន គេមើលទៅបារម្ភពីកូនណាស់ តែគ្មានជម្រើស គ្មានកម្លាំងតវ៉ាទើបក្លាយទៅជាបែបនេះ។
"ចាំខ្ញុំទៅនិយាយជាមួយលោកប្រធានឲ្យ"
"កុំអីហ្វីល"
"លោកចង់ឲ្យលោកប្រធានដេញចេញហេស?"
មិនមែនតែថេយ៍ទេដែលឃាត់ សូម្បីគ្រូពេទ្យមុខស្រស់មីកឃែលក៏ហាមដែរ ព្រោះគ្រប់គ្នាដឹងពីសញ្ជាតិរបស់គេនោះច្បាស់ណាស់។
"មើលទង្វើរគាត់ទៅ ក្នុងនាមជាគ្រូពេទ្យម្នាក់ លោកអាចទ្រាំបានដែរទេ?"
"ត្រូវហើយ! ក្នុងនាមជាគ្រូពេទ្យម្នាក់ លោកមិនគួរចេះដឹងរឿងផ្ទាល់ខ្លួនរបស់អ្នកជំងឺទេ!"
"និយាយបែបនេះបានយ៉ាងម៉េច? ងប់នឹងលុយហើយអំណាចហើយហេស?"
"នែ៎ លោក!"
"អ្នកទាំងពីរបានហើយ ខ្ញុំមិនអីទេ... រឿងនោះ ខ្ញុំនឹងសាកល្បងនិយាយជាមួយគេដោយខ្លួនឯង។ អរគុណច្រើនហើយហ្វីល តែកុំទៅប្រកែកជាមួយគេអី"
បើថាទៅវាគឺជារឿងផ្ទាល់ខ្លួនពិតមែន បើឲ្យគេនិយាយឲ្យនាយក៏ខ្មាសណាស់ដែរ។ ពេលក្រោយនាយនឹងសាកល្បងពន្យល់គេដោយខ្លួនឯង មិនឲ្យគេធ្វើតាមចិត្តឲ្យប៉ះពាល់ដល់កូនទៀតទេ។
...
ល្ងាចឡើងពេលដែលបានធូរស្បើយបន្តិច ថេយ៉ុងក៏ដើរកំសាន្តនៅក្រោយផ្ទះមើលសួនច្បារ ជាពិសេសសួនផ្កាកុលាបរបស់គេ មួយសន្ទុះក្រោយមកទើបនាយត្រឡប់ទៅអង្គុយលេងក្រោមដើមឈើរធំនៅជិតផ្ទះវិញ។ កុលាបនោះ នាយពិតជាចង់បេះមកទុកណាស់តែលែងហ៊ាន ព្រោះបានលឺថា ជេឃេបានដាំវាជាមួយអ្នកម៉ាក់តាំងពីនៅក្មេងៗ ទើបមិនចង់ឲ្យនរណាមកប៉ះពាល់ ហើយគេថែមទាំងមើលថែវាដោយខ្លួនឯងទៀតផង។ គិតទៅគេមិនបានស្អប់ម៉ាក់ទេ មិនអ៊ីចឹងមិនខំថែរក្សាវាដល់ម្លឹងទេ។
"អ្នកប្រុសចង់ចូលទៅក្នុងវិញដែរទេ?"
ហាន់ណាព្រួយបារម្ភព្រោះនៅខាងក្រៅកាន់តែងងឹត កាន់តែត្រជាក់ ហើយម្ចាស់ខ្លួនក៏មិនសូវស្រួលខ្លួនស្រាប់ផង ខ្លាចថាអាចនឹងឈឺកាន់តែធ្ងន់។
"មិនអីទេ ខ្ញុំនៅតែក្នុងបន្ទប់ធុញថប់ណាស់"
"បើលោកម្ចាស់អនុញ្ញាតឲ្យអ្នកប្រុសចេញដើរហើរខាងក្រៅខ្លះមិនដឹងល្អយ៉ាងណាទេ"
"កុំនិយាយអ្វីដែលមិនអាចទៅរួចអី គេមិនពេញចិត្តទេសូម្បីតែខ្ញុំចេញទៅខាងក្រៅកាលពីម្សិលមិញ"
"ចិត្តអាក្រក់ណាស់"
"ហាន់ណា!"
ថេយ៉ុងស្រែកព្រមានមនុស្សជំនិត មិនឲ្យនិយាយអ្វីលើសលួស ចុះបើមេការឬមនុស្សរបស់គេមកស្ដាប់លឺនោះគិតយ៉ាងម៉េច?
"ខ្ញុំនិយាយការពិត បើខ្ញុំជាអ្នកប្រុសតូចវិញ ខ្ញុំរើសយកបងប្រុសគាត់មិនខាន"
"ឯងចង់ឲ្យកូនខ្ញុំ ក្លាយជាកូនកំព្រាឬយ៉ាងម៉េច?"
មិនចង់ស្រមៃទេ ថាខ្លួនអាចនឹងចិញ្ចឹមកូនដោយម្នាក់ឯងបានរបៀបណាថែមទាំង ខ្លួនជាមនុស្សប្រុសដែលអាចបង្កើតកូនបានទៀត។
"គឺខ្ញុំ... មិនចង់ទេ តែក៏មិនចង់ឲ្យអ្នកប្រុសរងទុក្ខដែរ"
លោកម្ចាស់នាងមិនមែនទើបតែអាក្រក់ឯណា គឺអាក្រក់ស្មើដើមស្មើចុងតាំងពីណាណីមកម្ល៉េះ។ បើចង់កែប្រែគាត់បាន ចាំទាល់តែជ្រូកចេះហោះសិនទៅ។
"ខ្ញុំយល់ហើយ តែខ្ញុំត្រូវគិតកូនសំខាន់។ ហើយឯងមិនត្រូវនិយាយផ្ដេសផ្ដាសទេ បើមានរឿងអី ខ្ញុំខ្លាចខ្ញុំគ្មានលទ្ធភាពជួយឯង"
"ចាស ខ្ញុំយល់ហើយ"
"អ៊ីចឹងជួយចូលទៅយកអាវក្រៅឲ្យខ្ញុំបន្តិច"
"ចាស អ្នកប្រុស"
ទោះមេឃត្រជាក់បន្តិចមែន តែនាយនៅតែមានះចង់នៅគយគន់ទេសភាពនៅខាងក្រៅ។ បើបានចេញទៅខាងក្រៅតាមចិត្តចង់មិនដឹងជាល្អយ៉ាងណាទេ ស្ដាយណាស់ម្សិលមិញចេញទៅបានតែមួយភ្លែត ព្រោះខ្លាចគេចាប់បាន បើដឹងថាត្រូវចាប់បានដដែល នឹងដើរលេងឲ្យយូរៗ។
ផ្ទៃមេឃពេលដែលព្រះអាទិត្ររៀបលិច វាក៏ប្រែជាក្រហមឆ្អិនឆ្អៅ មើលទៅស្រស់ស្អាតខ្លាំងណាស់។ មេឃនៅទីនេះ ស្រស់ស្អាតមិនចាញ់នៅកូរ៉េនោះទេ មើលទៅនាយប្រហែលចាប់ផ្ដើមចូលចិត្តប្រទេសនេះហើយ។
"អុ៎"
កំពុងតែឈ្លក់វង្វេងនឹងទេសភាពចំពោះមុខ ថេយ៍ក៏ភ្ញាក់បន្តិចក្រោយពេលមានរង្វង់ដៃរឹងមាំលូកមកឱបនាយពីក្រោយយ៉ាងស្និទ្ធិស្នាល ទង្វើរបែបនេះ គ្មាននរណាក្រៅពីគេទេ។
"បងមកវិញហើយហេស?"
"អ៊ឹម"
គេក្រហឹមនៅដើមកជាការឆ្លើយតប រួចក៏ទម្លាក់ចង្ការ ជ្រប់មុខលើស្មាតូច ថែថើបស្រង់ក្លិនដោយការនឹកនាបំផុត ប្រៀបដូចជាខានជួបគ្នារាប់ខែទាំងដែលទើបតែធ្វើរឿងក្ដៅគគុកជាមួយគ្នាយប់មិញសោះ។
"កុំឱបអូនណែនពេក"
"តែបងនឹកអូន ចង់ជួបមុខអូនស្ទើរឆ្កួតទៅហើយ"
និយាយហើយនាយក៏លោថើបថ្ពាល់នាយតូចបន្ថែម ធ្វើឲ្យថេយ៍ចាប់ផ្ដើមរើបម្រះគេចពីរង្វង់ដៃរបស់គេទាំងមិននិយាយហេតុផល។
"អាស លែង!"
"ហេតុអី?"
"លែងអូនទៅ ជុង!"
វិនាទីនេះទើបនាយដឹងថាមនុស្សដែលនិយាយផ្អែមបែបនេះ មិនអាចជាជេឃេជាដាច់ខាត អ៊ីចឹងមានតែបងប្រុសតែប៉ុណ្ណោះ។
"ហេតុអីបងប៉ះពាល់អូនមិនបាន?"
នាយខំជិះយន្តហោះទៅវិញទៅមក មិនងាយទេព្រោះតែនឹកនាដល់គេ តែគេបែជាកន្តើយ នាយចង់ប៉ះពាល់បន្តិចក៏មិនបាន ធ្វើដល់ថ្នាក់ហ្នឹងនាយមិនព្រមទេ។
"កុំអី! បើមានគេមកឃើញមិនល្អទេ បងប្រាកដជាមានរឿងមិនខាន"
"អូនបារម្ភពីបងមែនហេស? មិនមែនបារម្ភពីអារម្មណ៍វា?"
"ជុង... គឺ..."
"បងនឹកអូនខ្លាំងណាស់ អូនពិតជាមិននឹកបងបន្តិចសោះ?"
"បងក៏ដឹងដែរ ថាពេលនេះមិនដូចមុនទៀតទេ"
"ឆ្លើយនឹងបងសិនមក អូនមាននឹកបងទេ?"
ជុងហ្គុកទាញអ្នកម្ខាងទៀតឲ្យប្រឈមមុខនឹងខ្លួន រួចក៏ភ្ងើយចង្ការគេឡើង ចង់ឲ្យមើលមកភ្នែកនាយ ចង់ស្ដាប់ពាក្យពិតចេញពីមាត់គេ។
"អូន... មិនដឹងទេ បងប្រញាប់ចេញទៅវិញទៅ"
"កុំកុហកខ្លួនឯងបានទេ បងដឹងថាអូននៅនឹកបង អូននៅស្រលាញ់បង?"
ទោះមាត់ប្រកែកតែកែវភ្នែកថ្លាយង់មួយគូរនោះបានបញ្ជាក់យ៉ាងច្បាស់ ច្បាស់ណាស់ថាគេនៅស្រលាញ់នាយ។
ចំណែកថេយ៍ពេលត្រូវគេចាក់ចំណុចក៏ស្ងៀមត្រឹងមិនព្រមកម្រើក ឬរើបម្រះតទៅទៀត ទើបត្រូវគេទាញទៅឱបក្រសោបម្ដងទៀត ឯដៃស្រឡូនក៏ឱបគេវិញដោយក្ដីនឹករលឹកដូចគ្នា។ នាយពិតជានឹកគេណាស់ នាយប្រឆាំងបេះដូងខ្លួនឯងមិនបានឡើយ កាន់តែរុញច្រានគេ នាយកាន់តែឈឺចាប់ទ្វេរដង។
ប៉ុន្តែចុះមនុស្សម្នាក់ទៀត គ្មាននរណាដឹងថាគេក៏ចេះឈឺចាប់ដែរទេឬ? ហេតុអីគេត្រូវមកឃើញរឿងផិតក្បត់បែបនេះដែរ?

To be continue 💗

មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅Where stories live. Discover now