Ch32: អូននៅតែស្រលាញ់បង

3.5K 201 49
                                    

នៅអង្គុយធ្វើការសុខៗ ជេឃេស្រាប់តែនឹកគិតដល់អ្នកដែលនៅផ្ទះ មិនដឹងថាគេនិងកូនយ៉ាងម៉េចទៅហើយ យប់មិញនាយលេងខ្លាំងផង ថែមទាំងលឺមកថាគេមិនស្រួលខ្លួនទៀត នាយកាន់តែមិនស្រណុកចិត្ត។
"តើថ្មើរនេះ គេយ៉ាងម៉េចទៅហើយ?"
នាយអង្គុយធ្វើការលែងជាប់ ទើបប្រញាប់រៀបចំឯកសារទាំងប៉ុន្មានដែលនៅសេសសល់ទុកនៅមួយឡែក និងរូតរះត្រឡប់ទៅផ្ទះ ដើម្បីទៅមើលឲ្យប្រាកដចិត្តថា គេមិនបានកើតអីធ្ងន់ធ្ងរ។
នៅតាមផ្លូវនាយឆ្លៀតធ្វើកិច្ចការមួយចំនួនផង និងគិតពីគេផង លុះទៅជិះកាត់ហាងផ្កានាយស្រាប់តែនឹកដល់ថ្ងៃដែលខ្លួននាំគេទៅមន្ទីពេទ្យ គេដូចជាចូលចិត្តផ្កាកុលាបខ្លាំងណាស់។
"ឈប់សិន!"
"មានអីឬអត់លោកប្រធាន?"
"ចាំយើងត្រង់ហ្នឹងហើយ"
គិតហើយក៏សម្រេចឈប់ឡាន ចុះទៅទិញបាច់ផ្កាទុកជូនគេដោយខ្លួនឯង ដោយវាជាផ្កាកុលាបក្រហមឆ្អៅ សាកសមនឹងថេយ៉ុងបំផុត។ គេប្រាកដជាចូលចិត្តវាមិនខានទេ។
គ្រាន់តែគិតដល់ទឹកមុខរីករាយរបស់គេ នាយក៏អង្គុយញញឹមដោយមិនដឹងខ្លួន សូម្បីមនុស្សជំនិតនិងតៃកុងឡានក៏ភ្ញាក់ផ្អើលដែរ ដែលឃើញគេបង្ហាញអការៈដូចក្មេងវិទ្យល័យដែលទើបតែចេះមានស្នេហា។
មើលទៅដូចជាងប់នឹងគេមែនទែនហើយ។
មកដល់ផ្ទះវិញភ្លាម រាងក្រាស់ក៏គិតថានឹងកាន់ផ្កាយកទៅជូនគេភ្លាមៗ ព្រោះនឹកនាតាំងពីចម្ងាយមកម្ល៉េះ។ នាយខំទៅរកគេនៅផ្ទះបាយ តែមិនឃើញ សួរអ្នកបម្រើក៏មិនចង់ប្រាប់ថាគេនៅឯណា មិនដឹងជានាំគ្នាកើតស្អី ចាំតែនាយសម្លុតទើបប្រាប់។
"ថេយ៉ុង?"
នាយខំស្រែករកគេល្វើយៗតាំងពីណាពីនាយ គិតថាពេលគេឃើញវត្តមាននាយជាមួយនឹងផ្កានេះហើយ គេប្រាកដជារត់មករកនាយដោយស្នាមញញឹមមិនខាន។ ប៉ុន្តែការពិត វាខុសពីអ្វីដែលនាយគិត នេះមិនមែនជាអ្វីដែលនាយចង់បាន រូបភាពនៅចំពោះមុខ វាវាយប្រហារនាយ សឹងតែធ្វើឲ្យនាយក្អួតឈាម។
"អុ៎ ជេឃេ?"
ថេយ៉ុងមានអារម្មណ៍ដឹងដល់ភ្នែកមួយគូដែលពោរពេញទៅដោយទោសៈ មើលមកនាយនិងជុងហ្គុក ទើបខ្លួនប្រញាប់លែងដៃ និងចូលពាំងជុងហ្គុកទុកជាមុនមិនឲ្យគេចូលមកធ្វើបាបបានដូចពេលមុនឡើយ។
"បង... បងស្ងប់អារម្មណ៍សិនទៅ វាមិនដូចអ្វីដែលបងគិតទេ"
គេប្រាប់ញាប់មាត់ឲ្យនាយស្ងប់អារម្មណ៍ទាំងដែលទង្វើរគេ វាធ្វើឲ្យនាយក្ដៅមុខក្ដៅមាត់លើសដើម។ គេបានបង្ហាញច្បាស់ណាស់ថាគេមានចិត្តការពារវា បារម្ភពីវាស្ទើរឆ្កួត តើឲ្យនាយមិនគិតបានយ៉ាងម៉េច?
"នេះហេសទង្វើមនុស្សស្មោះត្រង់?"
គ្រាន់តែតែហាមាត់ នាយធំក៏ចាប់ផ្ដើមអួលដើមក នាយមិនស្មានថាគេតបស្នងខ្លួនដោយបែបនេះឡើយ។
"អូន... អូនគ្មានចេតនាទេ"
"ថេយ៍ អូនមិនចាំបាច់កុហក ហើយទ្រាំតទៅទៀតទេ អូនគ្រាន់តែប្រាប់វាទៅថាអូននៅស្រលាញ់បង ចង់ត្រឡប់ទៅនៅជាមួយបងវិញ"
ជេឃេអស់សំណើច នឹងសម្ដីអស់នោះ ប្រឹងសម្លឹងមុខរាងតូចដូចកំពុងរង់ចាំស្ដាប់ចម្លើយ ទាំងមិននិយាយស្ដីអ្វីទាំងអស់។
លើកនេះ គេមិនប្រទុសសារាយ ឬរករឿងនរណាឡើយ តែគេចង់ស្ដាប់ពាក្យពិត បកស្រាយចេញពីមាត់ថេយ៍ដោយផ្ទាល់។
"ជុង បងកុំមានះបានទេ បងទៅវិញទៅ"
នាយមិនដឹងហេតុអីទេ តែពេលឃើញគេស្ងាត់ស្ងៀម មិនស្ដីបែបនេះ នាយបែជារអៀសខ្លួន យល់ថាខ្លួនឯងធ្វើខុសជាខ្លាំង។
"ហេតុអីអូនចេះតែដេញបង? ដឹងថាបងលំបាកប៉ុណ្ណាទម្រាំបានមកដល់ត្រង់នេះ?"
"បងមកវិញដើម្បីអី?"
ទោះយ៉ាងណាក៏រឿងពួកគេចប់ហើយ នាយមិនចង់ឲ្យរងើកភ្លើងស្នេហ៍ចាស់វាឆាបឆេះ ម្ដងទៀតទេ នាយធ្លាប់បានតាំងចិត្តហើយថានឹងកាត់ចិត្តពីគេឲ្យដាច់ស្រេច។
"ព្រោះ... ព្រោះបងស្រលាញ់អូន ហេតុផលប៉ុណ្ណឹងអូនអាចទៅវិញជាមួយបងបានឬនៅ?"
ថេយ៉ុងស្ទើរមិនជឿនូវអ្វីដែលខ្លួនបានលឺ។ គេមកសារភាពស្នេហ៍ ក្នុងពេលដែលនាយកំពុងកាត់ចិត្តបំភ្លេចគេ អ៊ីចឹងឬ? ហេតុអីដើមឡើយ មិននិយាយ?
ស្រលាញ់? ជេឃេផ្ទួនពាក្យនោះក្នុងចិត្តជាច្រើនដង នាយដឹងខ្លួនថាចាញ់ប្រៀបគេ ទើបមិនដឹងថាគួរចាប់ផ្ដើមពីណាទៅណាទៀត។ ពួកគេមានចិត្តស្រលាញ់គ្នាទៅវិញទៅមក ម៉េចក៏រឿងនោះធ្វើឲ្យនាយឈឺចាប់ខ្លាំងម្ល៉េះ ក្រែងដឹងតាំងពីដំបូងថាថេយ៍មិនដែលមានចិត្តឲ្យនាយ។
"ចង់ឲ្យបងទៅវិញ បងទៅបាន តែអូននិយាយចំពោះមុខបងពេលនេះសិនមក ថាអូនស្រលាញ់នរណា?"
នាយដើរមករកថេយ៍ទាល់តែគេថយគេចរហូតបុកនឹងដើមទ្រូងរបស់គេជេឃេុំ ក្នុងពេលនេះ ថេយ៍ក៏មកនៅចន្លោះកណ្ដាលបងប្អូនទាំងពីរ តែគេបែជារឹតតែពិបាកសម្រេចចិត្តលើសដើម។ ម្ខាងជាមនុស្សដែលខ្លួនស្រលាញ់ ម្ខាងទៀតជាឪពុករបស់កូនក្នុងពោះ តើឲ្យនាយជ្រើសរើសបែបណា។
"គឺ... អូន..."
គ្រាន់តែឃើញអាការៈគេ ជេឃេក៏ដឹងខ្លួនថាចាញ់ប្រៀបបាត់ទៅហើយ។ គេមើលទៅជុងហ្គុកក្នុងន័យអាលោះអាល័យ មិនដាច់ចិត្ត ក្នុងពេលដែលមើកមកនាយបែបខ្លបខ្លាច មិនហ៊ានដើរចេញ។
បាន! បើគេមិនហ៊ានទុកឲ្យនាយជាអ្នកដើរចេញ។
"ជេឃេ... បង..."
"កុំទៅតាមគេអីថេយ៍!"
នាយតូចឃើញគេដើរចេញដោយងាយៗបែបនេះ គិតថាប្រុងរត់ទៅតាមគេដែរតែបែជាត្រូវជុងហ្គុកចាប់ឱបពីក្រោយជាប់ឃាត់មិនព្រមឲ្យទៅ។ តើជេឃេពិតជាចង់ដោះលែងនាយដោយបែបនេះហេស? នេះមិនមែនជាគេទេ!
"លែងអូនទៅ បងកុំធ្វើបែបហ្នឹងអី រឿងពួកយើង វាចប់ហើយ"
"រឿងពួកយើងចប់ដោយបែបណាបើបងនៅតែស្រលាញ់អូន នៅតែនឹកអូនរាល់ថ្ងៃ។ បងដឹង... ដឹងកំហុសខ្លួនឯង ថាធ្លាប់ធ្វើឲ្យអូនឈឺចាប់ តែអូនទុកឱកាសឲ្យបងម្ដងទៀតទៅ បងអង្វរអូនណា៎"
នាយព្យាយាមធ្វើគ្រប់យ៉ាងហើយ ដើម្បីឲ្យគេត្រឡប់មកក្បែរនាយវិញ តែហេតុអីគេបដិសេធ?
កាលមុននាយគិតថាពួកគេនៅក្បែរគ្នារាល់ថ្ងៃ នៅសល់ពេលជាច្រើនទៀតដែលអាចនៅជាមួយគ្នា ទើបខ្លួនចេះតែបណ្ដោយ មកដល់ពេលនេះទើបដឹងខ្លួនថាពេលវេលាទាំងអស់នោះ វាសំខាន់ប៉ុណ្ណា។
"តែអូននៅស្រលាញ់បងមិនអ៊ីចឹង?"
នាយពិតជាមិនយល់ទេ គ្រាន់តែត្រឡប់មករស់នៅជាមួយគ្នាដូចដើមវិញពិបាកណាស់ឬ?
"អូន... អូននៅតែស្រលាញ់បង"
"ពិតមែនហេស ថេយ៍?"
ថេយ៍បែខ្លួនមកប្រឈមមុខនឹងគេ មុននឹងពោលពាក្យសារភាពពីអារម្មណ៍របស់ខ្លួន ហើយក៏ឱបគេវិញពេញដៃដោយក្ដីនឹករលឹកមិនធ្លាប់មាន។ គេជាមនុស្សដំបូងដែលបង្រៀននាយឲ្យស្គាល់ស្នេហានិងការឈឺចាប់ ទើបបេះដូងមួយនេះ វាមិនងាយនឹងលុបឈ្មោះគេ វានៅតែមានរូបគេជានិច្ច។

មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅Where stories live. Discover now