Ch39: យើងលើកលែងឲ្យ...

3.2K 202 33
                                    

មនុស្សធ្លាប់តែនឹកព្រួយបារម្ភ រាល់ពេលបាត់គេ គឺតែងតែទន្ទឹងរង់ចាំនៅក្នុងបន្ទប់ដ៏ធំទូលាយមួយនេះ តែពេលនេះនៅសល់តែអារម្មណ៍ភ័យខ្លាច មិនដឹងថាពេលដែលគេត្រឡប់មកវិញនឹងមានរឿងអ្វីកើតឡើងទៀតនោះទេ បើសូម្បីតែពេលនេះ គ្រប់យ៉ាងក៏ចាប់ផ្ដើមប្រែប្រួលទៅហើយ។
ថេយ៉ុងត្រូវគេចាប់ឃុំក្នុងបន្ទប់អស់ពេញមួយយប់ហើយ ភ្ញាក់ដឹងខ្លួនក៏មានអាហារមួយថាសនៅក្នុងបន្ទប់រួចជាស្រេច វាប្រាកដណាស់ថានាយនៅមិនទាន់ត្រូវបានគេដោះលែងនោះទេ។
"តើនេះជាទោសដែលខ្ញុំក្បត់គេមែនទេ?"
គ្រាន់តែគិតក៏ញញើតដែរ មិនដឹងថាគេនឹងចាត់ការនាយយ៉ាងម៉េចនោះទេ។ នាយមិនសូវខ្លាចទេ បើនាយមិនបានជាប់កូនជាមួយ តែពេលនេះកូនកាន់តែធំហើយ នាយកាន់តែបារម្ភពីកូនលើសដើម។
"កូនប៉ា... ប៉ាសុំទោសដែលនាំកូនមករងទុក្ខជាមួយ"
ព្រោះតែកូនតែមួយគត់ ដែលជាហេតុផលដែលនាយអត់ធ្មត់ រឹងមាំទោះជាយ៉ាងណាក៏ត្រូវតែការពារគេឲ្យបាន។ ទោះមិនឃ្លានក៏ទ្រាំលេបបាយចូលក្នុងពោះ ទោះមិនឆ្ងាញ់ក៏ត្រូវតែញ៉ាំឲ្យអស់នឹងបានផឹកថ្នាំថែរក្សាគ៌ភ និងបានរឹងមាំជាងនេះ។
ពេញមួយថ្ងៃនេះ នាយតូចគិតតែសម្ងំនៅក្នុងបន្ទប់ តែមិនព្រមនៅស្ងៀមមួយកន្លែងទេ ព្រោះខ្លាចប៉ះពាល់ដល់កូន សុខចិត្តហាត់ប្រាណ ដើរចុះឡើងនៅក្នុងបន្ទប់ទៅវិញទៅមករហូតដល់ល្វើយ និងគេងលង់លក់ដល់ថ្ងៃលិច។
រូបភាពដែលម្ចាស់ខ្លួនតូចគេងឱបពោះយ៉ាងគួរឲ្យអាណិតនៅលើគ្រែ វាមិនបានធ្វើឲ្យទោសៈអ្នកដែលទើបតែចូលមករកបានធូរស្បើយនោះ ផ្ទុយទៅវិញនាយកាន់តែខឹងក្រោយលើសដើមសឹងតែចូលទៅសម្លាប់គេដោយផ្ទាល់ដៃ តែក៏ព្យាយាមរម្ងាប់អារម្មណ៍ ចង់ដឹងថាគេនៅមានអីសម្ដែងទៀត។
~គ្រាំង
"អាស៎..."
សម្លេងបិទទ្វារខ្លាំងៗធ្វើឲ្យរាងតូចដែលកំពុងគេងលក់ស្កប់ស្កល់ដឹងខ្លួនទាំងភ្ញាក់ក្រញាង ទើបស្រវាទាញភួយយកមកខ្ញាំណែនដៃ មុននឹងងើបអង្គុយសម្លឹងមនុស្សមាឌមាំដែលកំពុងដើរចូលមករកខ្លួន។
"ដេកលក់ស្រួលយ៉ាងនេះ ប្រហែលជាមានក្ដីសុខណាស់ហើយមើលទៅ"
"ជេ... ជេឃេ"
នាយតូចរំកិលខ្លួនទាល់តែខ្នងប៉ះនឹងក្បាលគ្រែពេលគេចូលមកកាន់តែជិត ទោះជាទឹកមុខគេនៅមាំ អានចិត្តមិនដាច់ថាកំពុងគិតអ្វី តែនាយនៅអាចដឹងពីចំហាយពិឃាតចេញពីខ្លួនគេ។
"គេចទៅណា អូនសម្លាញ់? មិនគិតងើបមកទទួលយើងបន្តិចទេហេស?"
"អាស...អូនឈឺ"
ទោះរឹងទទឹងយ៉ាងណាក៏ចុងក្រោយ នាយតូចត្រូវគេទាញមួយកម្លាំងដៃឲ្យចូលទៅជិតឲ្យទាល់តែបាន។
ដៃក្រាស់លូកស្ទាបអង្អែលចង្កេះតូច រហូតធ្វើឲ្យថេយ៍ញ័រខ្លូន តែមិនរើបម្រះបានត្រឹមគេចមុខចេញ ទ្រាំឲ្យគេប៉ះពាល់តាមចិត្ត ហាក់មានអារម្មណ៍ថាបើនាយហ៊ានប្រកែកគេច្បាស់ជាសម្លាប់នាយនៅត្រង់នេះមិនខាន។
"ឈឺណាស់ហេស? គិតថាមានតែអូនម្នាក់ឬដែលចេះឈឺ?"
បេះដូងមួយនេះ វាប្រេះបែកខ្ទេចខ្ទីទៅហើយ ព្រោះតែស្នាដៃថោកទាបរបស់គេ មនុស្សក្បត់យង់ឃ្នងដូចជាថេយ៍ នាយមិនគួរទៅជឿកាយវិការទន់ភ្លន់ បោកបញ្ឆោតរបស់គេតាំងពីដំបូង។
"ជេឃេ... អូន... អូនសុំទោស ហឹកៗ"
ថេយ៉ុងក្រវីក្បាលបដិសេធទាំងទឹកភ្នែកហូរសស្រាក់។ ត្រឹមប៉ុណ្ណឹងនាយក៏ដឹងហើយថាគេបានជួបអ្វីមកខ្លះនិងដឹងអ្វីខ្លះ។ នាយគ្មានចេតនាទេ ទោះនាយក្បត់គេពិតមែន តែនាយក៏ឈឺចាប់ដូចគ្នា។
"អូនលួចចាក់យើងមួយកាំបិត ហើយចង់សងយើងត្រឹមពាក្យសុំទោសមួយម៉ាត់?"
"វាមិនដូចបងគិតទេ អូនគ្មានចេតនាទេ ហឹកៗ"
"ឯណាពាក្យថាស្រលាញ់យើង? ក្រែងអូនប្រាប់ថាចង់បានបេះដូងរបស់យើង ចង់ឲ្យយើងធ្វើល្អដាក់អូន ចុះទង្វើរអូនរាល់ថ្ងៃនេះសមនឹងទទួលបានការការស្រលាញ់ពីយើងដែរទេ?"
កែវភ្នែកគេក្រហមងាំងពោរពេញដោយការឈឺចាប់ និងខកបំណងបំផុត ព្រោះចុងក្រោយមនុស្សដែលនាយដាក់ចិត្តស្រលាញ់បែជាក្បត់នាយដោយឈាមត្រជាក់។ តើនេះមែនទេ ជាគោលបំណងរបស់គេតាំងពីដំបូង ដែលចូលមកបោកឲ្យនាយស្លាប់ចិត្ត?
"អូនធ្វើព្រោះចាំបាច់ ព្រោះអ្នកម៉ាក់..."
"ឈប់ដោះសារទៀតទៅ! ព្រោះតាមអ្វីដែលយើងឃើញ គឺអូនចង់ក្លែងបន្លំថ្នាំយើងឲ្យទៅវា ហើយពេលបានជោគជ័យ អូនក៏រត់ទៅនៅជាមួយវាវិញមែនទេ?"
"មិនពិតទេ អូនមិនដែលគិតចង់រត់ចេញពីបងទេ"
"បានហើយ គីម ថេយ៉ុង! យើងឆ្អើមនឹងពាក្យកុហកបោកប្រាស់របស់អូនណាស់ ដឹងទេ? បើយើងចាប់មិនបាន អូនទៅពពាក់ពពូនជាមួយវាដល់ណាបាត់ទៅហើយ!"
"អាស... មិនពិត ហាស លែងអូន"
សក់ទន់រលោងត្រូវគេចាប់បោចទៅខាងក្រោយ ញ៉ាំងឲ្យមនុស្សខ្លួនតូចឈឺចាប់សឹងតែរលើងស្បែកក្បាល។
នាយដឹងខ្លួនថានាយធ្វើខុស តែនាយពិតជាមិនចង់ទទួលរងអំពើហិង្សារពីគេទៀតទេ។
"អូននៅហ៊ានអួតថាខ្លួនឯងស្មោះនឹងយើងទៀតហេស?"
"ហឹក កុំអី... ហឹកៗ អូនខ្លាច..."
"អូនពូកែសម្ដែងមែន យើងវិះនឹងត្រូវអូនបោកបានទៅហើយ តែគួរឲ្យស្ដាយព្រោះយើងមិនបានល្ងង់ដូចដែលអូនគិត"
"បងមានន័យថា..."
"ត្រូវហើយ! គម្រោងការអូនបរាជ័យហើយ យើងកំពុងគិតថាគួរបញ្ជូនអ្នកណាចូលគុកមុន"
ថាម៉េច? ចុះអ្នកម៉ាក់នោះគិតយ៉ាងម៉េច? ចុះគ្រួសារចនទាំងមូលគិតយ៉ាងម៉េច? ម៉េចក៏មានរឿងបែបនេះកើតឡើង?
"ជេឃេ... អូនអង្វរបង ហឹកៗ បងលើកលែងឲ្យពួកគាត់ផងទៅ យ៉ាងណាពួកយើងក៏ជាគ្រួសារ... អាស"
និយាយដល់ពាក្យថាគ្រួសារ គេក៏ទប់កំហឹសលែងបានទើបវាត់មួយដៃលើមុខស្រស់ស្អាតឲ្យដេកដួលគួរឲ្យស្រណោះ។ គេចេះប្រើពាក្យថាគ្រួសារជាមួយនាយទៅរួច គ្រួសារឯណាមករួមគំនិតក្បត់នាយបែបនេះ?
"ក្រោកមក និយាយបន្តទៀតទៅ យើងចង់ស្ដាប់ពាក្យដោះសារនិងអង្វររបស់អូន បើនិយាយត្រូវចិត្តយើងនឹងយល់ព្រមលើកលែងឲ្យពួកគេ តែបើនិយាយខុស អូនត្រូវទៀតមិនខាន!"
"អូន... អូនសុំទោស វាជាកំហុសអូន"
ទោះត្រូវឈឺចាប់យ៉ាងណាក៏នាយស្ម័គ្រទទួលរងវាតែម្នាក់ឯង មិនចង់ឲ្យមនុស្សជាទីស្រលាញ់និងអ្នកមានគុណមកពាក់ព័ន្ធនោះទេ។
"អូនធ្វើព្រោះចាំបាច់ពិតមែន តែរឿងកន្លងមកអូនមិនដែលកុហកបងទេ...អឹក"
ទោះនិយាយពាក្យពិត ក៏គេលែងជឿនាយទៀតដែរ ក្នុងចិត្តរបស់គេមានតែការខឹងស្អប់ និងគំនុំគុំគួនតែប៉ុណ្ណោះ។ ថេយ៉ុងចាប់ផ្ដើមត្រដរខ្យល់ក្រោយត្រូវរាងក្រាស់ចាប់ច្របាច់កឲ្យងើបឡើងនិយាយទល់មុខជាមួយនឹងគេ។ បើខ្សែភ្នែកអាចសម្លាប់មនុស្សបាន នាយប្រហែលស្លាប់ក្នុងដៃគេច្រើនដងមកហើយ។
"កុហក!"
ដោយកំហឹងបាំងមុខ គេក៏រឹតកម្លាំងដៃកាន់់តែណែនច្របាច់ករាងតូចសឹងតែផុតដង្ហើមម្ដងៗ បើមិនមានមនុស្សគោះទ្វារមកកាត់ចង្វាក់ទេនោះ។
~តុកៗ
"លោកម្ចាស់! នៅខាងក្រោមកាន់តែមានរឿងធំហើយទាន"
"រឿងស្អី?"
"គឺ... អ្នកស្រីនិងបងប្រុសលោកម្ចាស់អញ្ជើញមកបាទ"
ជេឃេព្រមបន្ថយកម្លាំងដៃតែនៅមិនព្រមលែងថេយ៉ុងឲ្យរួចខ្លួនឡើយ បើជ្រុលជាមកជុំគ្នាទៅហើយ យើងចាត់ការឲ្យដាច់ស្រេចតែម្ដងទៅ។
"ល្អណាស់! យើងចង់ដឹងដូចគ្នា ថាពួកគេមានល្បិចអីទៀត"
គេនិយាយហើយក៏ចាប់កដៃរាងតូចទាញទៅជាមួយគ្នា ដោយគ្មានចិត្តគិតអាណិតពីមនុស្សកំពុងពរពោះកូនឲ្យគេអីបន្តិច។

មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅Where stories live. Discover now