💗អ្នកមកក្រោយ💗ភាគទី14

4K 231 4
                                    


នៅក្នុងផ្ទះបាយឮតែសម្លេងចេចចាចរបស់នាយតូចមីរ៉ា នាងជាមនុស្សរួសរាយ ចឹងហើយអាចនិងនិយាយច្រើនបន្តិច តែមិនអីទេ ថេហ្យុងជាមនុស្សដែលចូលចិត្តស្ដាប់ ដូច្នេះហើយពួកគេទាំងពីឆាប់ចុះសម្រុងគ្នាណាស់

"បងថេហ្យុងដឹងទេ បងពៅចូលចិត្តញ៉ាំមីត្រជាក់ប៊ូសានណាស់ណា"

"មែនហេស ចឹងចាំបងធ្វើអោយច្រើន"

"ចុះបងមិនសួរទេហេសថាហេតុអី"

"មានហេតុផលដែរហ៎"

"ចាស ដោយសារអ៊ំស្រីចនចូលចិត្តញ៉ាំវា"

"អរ.."ថេហ្យុងក៏ងក់ក្បាលបែបយល់ន័យ

"បងថេយ៍ៗ ខ្ញុំសួរមួយបានទេ"នាងចូលមកជិតនិយាយតិចៗ

"ហឹម?"ថេហ្យុងធ្វើមុខឆ្ងល់

"បងស្គាល់បងពៅយូរហើយនៅ"

"ក៏យូរហើយដែរ"

"ចុះបងមានដឹងថាគូរដណ្តឹងគាត់នរណាគេអត់" នាងនិយាយបែបនេះព្រោះមិនទេថាថេហ្យុងជាគូរដណ្ដឹងជុងហ្គុកនោះ គ្រាន់តែស្ដាប់ឮល្អៀងៗថាគូរដណ្ដឹងជុងហ្គុកស្អាតហើយជាអ្នកទីក្រុង ទើបចង់ស្គាល់

"ជុងហ្គុកមានគូរដណ្ដឹងហើយ?" ថេហ្យុងបែរមុខមកសួរទាំងភ្ញាក់ផ្អើល

"ចាស ខ្ញុំឮប៉ាម៉ាក់ខ្ញុំនិយាយថា បងពៅជិតរៀបការហើយ ប្រពន្ធគាត់ជាអ្នកទីក្រុង ហើយស្អាតទៀតផង"

"ខ្ញុំមិនដែលឮគេនិយាយផង.អូយ!" ថេហ្យុងហាន់សាច់ច្រឡំហាន់ដៃខ្លួនឯង

"បងមុតដៃហើយ ទៅរំរបួសសិនទៅ"

"មិនអីទេ រួចឥឡូវហើយ" ថេហ្យុងទ្រាំធ្វើបន្តរហូតដល់រួចទើបចេញទៅសួរលោកយាយរកថ្នាំលាបរបួស

"លោកយាយតើប្រអប់ថ្នាំនៅឯណា"

"តើនរណាកើតអីឬ"

"គឺ ខ្ញុំមុតដៃ"

"ហាស! បងថេយ៍មុតដៃ មកណេះមកតាមខ្ញុំ"ជុងហ្គុកស្លេន់រត់ទៅទាញដៃថេហ្យុងឡើងទៅលើ នាយទើបមកពីចំការមិញនិងដែរ

"ដូចតាចនឯងពីកំលោះណាស់"លោកយាយនិយាយទាំងក្រវីក្បាល

"ចៅខ្ញុំកាត់មកខ្ញុំចឹងហើយ"លោកតានិយាយដោយមោទនភាព

💗អ្នកមកក្រោយ💗 season 1(ចប់) Where stories live. Discover now