💗អ្នកមកក្រោយ💗ភាគទី17

4.1K 214 6
                                    


"ទៅ មន្ទីរហី បងជូនទៅ" ហ៊ូសុកជិះឡានមកជិតខាកញ្ចក់និយាយជាមួយថេហ្យុង

"ខ្ញុំ...ប៉ុន្តែពួកយើងទៅផ្លូវផ្សេងគ្នានិង"ថេហ្យុងងាកឆ្វេងងាកស្ដាំរកមើលនរណាម្នាក់រួចទើបនិយាយ

"មិនអីទេ ថ្ងៃនេះបងចូលធ្វើការម៉ោង9ឯណោះ"

"ខ្ញុំ...ទៅក៏បាន"ដោយសារជិតហួសម៉ោងធ្វើការទៅហើយថេហ្យុងក៏សម្រេចចិត្តចូលឡានJhope

"ហាងជុងហ្គុក តាំងពីបើកមកបងមិនដែលទៅសោះ" Jhope និយាយបណ្ដើរកុំអោយស្ងាត់

"ខ្ញុំក៏មិនដែលចូលដែរ"

"មិចចឹង?ក្រែងឯងធ្វើការជាប់និងហេស"

"ខ្ញុំ..."

"ខ្ញុំយ៉ាងម៉េច.ហឹម?"

"ខ្ញុំរវល់"

"មិនមែនទេដឹង"

"គឺ...មកពីខ្ញុំមិនដឹងថាខ្ញុំជាគូរដណ្ដឹងគេទើបខ្ញុំគេចពីគេ"

"ចុះឯងដឹងថាជុងហ្គុកមានគូរដណ្ដឹងមកពីណា?"

"ប្អូនគេនិយាយ"

"ហ៊ើយ....ឯងនេះយ៉ាប់មែន បើមិនដឹងហេតុអីមិនសួរ ពេលនេះអាជុងមិនដឹងខូចចិត្តដល់ណាដល់ណីទៅហើយទេ"

"ខ្ញុំគិតថានិងនិយាយជាមួយគេព្រឹកនេះតែ...មិនឃើញគេមក"ចុងប្រយោគថេហ្យុងនិយាយតិចៗស្ទើរតែស្ដាប់មិនឮ

"គេមិនមកទេ"

"គេខឹងខ្ញុំហើយហ៎"ថេហ្យុងពេបមាត់និយាយតិចៗ Jhopeបានឮហើយក៏សើច

"សួរខ្លួនឯងមើលថាគួរអោយខឹងអត់"

"...."ថេហ្យុងមិនតបតែពេបមាត់បន្ថែម

"ជុងហ្គុកទៅប៊ូសាន ឮថាចំការតែមានបញ្ហា មានការអីចង់និយាយជាមួយចាំគេមកវិញទៅ"

"គេទៅប៉ុន្មានថ្ងៃ"

"រឿងនេះបងមិនដឹងទេ" និយាយហើយក៏ស្ងាត់ពួកគេស្ងាត់បែបនេះរហូតដល់ជូនថេហ្យុងទៅដល់ពេទ្យ ហើយJhopeក៏ឈាងចូលទៅហាងជុងហ្គុកបន្តិចទើបទៅមន្ទីរពេទ្យដែលនាយធ្វើការ

@បីថ្ងៃកន្លងផុតទៅ

រយៈពេលបីថ្ងៃមកនេះថេហ្យុងតែងតែចាំមើលផ្លូវជុងហ្គុករហូត ទាំងលេខទូរស័ព្ទ ទាំងឆាតIg គេបើកប្លុកនាយវិញហើយ គ្រាន់តែមិនទាក់ទងទៅ គេមិនហ៊ាន មិនដឹងចាប់ផ្ដើមពីចំណុចណា ទើបបានត្រឹមតែចាំ

💗អ្នកមកក្រោយ💗 season 1(ចប់) Where stories live. Discover now