"គាត់មិនបានកើតអីធ្ងន់ធ្ងរទេ គាត់និយាយវិលទៅវិលមកបែបនេះដោយសារការសន្លប់យូរពេក វាធ្វើអោយខួរក្បាលរបស់គាត់ផ្ដល់ព័ត៌មានមិនច្បាស់លាស់ម្យ៉ាងដោយសារគាត់ដួលបោកក្បាលខ្លាំងផង ""តើគាត់កើតបែបនេះយូរទេ"
"ពេលដឹងខ្លួនគាត់នឹងត្រឡប់មកដូចដើមវិញហើយ អាចនិងភ្លេចភ្លាំងតិចតួច លោកគ្រាន់តែជួយរំលឹកគាត់ទៅបានហើយ ប៉ុន្តែសូមកុំព្យាយាមសួរព័ត៌មានណាដែលនាំអោយអារម្មណ៍គាត់រន្ធត់ វានិងធ្វើអោយគាត់មានអាការ:ធ្ងន់ជាងមិញផងនេះក៏ថាបាន"
"បាទ"
"ពឹងលើលោកហើយណា" គាត់និយាយរួចទះស្មាជុងហ្គុកតិចៗ
"បាទ អរគុណលោកគ្រូពេទ្យ"ជុងហ្គុកអោនគោរពគាត់រួច គាត់ក៏ចាកចេញទៅ បន្ទាប់មកជុងហ្គុកក៏អង្គុយចុះ សម្លឹងមុខថេហ្យុងមិនឈប់ មួយសន្ទុះក៏ងើបទៅយកចានដែកដាក់ទឹកមកជូតខ្លួនអោយគេ
ល្ងាចបន្តិចថេហ្យុងបានដឹងខ្លួនមកវិញ ជុងហ្គុកមិនសូវហ៊ាននិយាយអីច្រើនទេខ្លាចប៉ះពាល់អារម្មណ៍របស់គេ នាយគ្រាន់តែសួរនាំពីអាការៈរបស់គេបន្តិចប៉ុណ្ណោះ
"មានឈឺក្បាលទៀតទេ ហឹម" ជុងហ្គុកនិយាយហើយលោទៅថើបថ្ពាល់គេមួយខ្សឺតថេហ្យុងក៏មិនប្រកែក
"អត់ទេ" ថេហ្យុងនិយាយទាំងពេបមាត់តិចៗ យកដៃអោបពោះទំនងជាឃ្លាន
"ហេតុអីធ្វើមុខបែបនេះ? បងឃ្លានហេស"
"ឃ្លាន 🥺"
"ចាំបន្តិច"និយាយហើយងើបទៅចាក់បបរដាក់ចាន មុននេះជីមីនមកលេង គេទិញបបរមកដែរព្រោះបានដំណឹងថាថេហ្យុងដឹងខ្លួនហើយ មកដល់ក៏ឃើញគេគេងលក់ ដោយសារសន្លប់នោះ បន្ទាប់មកជុងហ្គុកក៏និយាយពីអាការៈរបស់ថេហ្យុងប្រាប់ បានបន្តិចពួកគេក៏ទៅវិញ
"មានបបរគ្រឿងសមុទ្រ បងញ៉ាំដែរទេ"
"ញ៉ាំៗ ខ្ញុំចូលចិត្តញ៉ាំគ្រឿងសមុទ្រ" ទះដៃញញឹមខ្ចិប
"ចុះកាលមុនថាមិនចូលចិត្ត" ជុងហ្គុករុញតុដាក់បបរមកក្បែរគេ
"អុស! ខ្ញុំធ្លាប់និយាយចឹងមែន" ថេហ្យុងយកដៃខ្ទប់មាត់របៀបច្រឡំមាត់និយាយ
YOU ARE READING
💗អ្នកមកក្រោយ💗 season 1(ចប់)
عاطفيةTae: ក្នុងមួយជីវិតនេះ គឺអូនសំណាងជាងគេដែលបានជួយបង បងប្រៀបដូចជាកាដូដែលព្រះប្រទានអោយអូនចឹង ចន ជុងហ្គុក Joen Jungkook Kim Taehyung