💗អ្នកមកក្រោយ💗ភាគទី24

4.2K 205 4
                                    

មួយសប្ដាហ៍កន្លងទៅចាស់ៗក៏បាននិយាយគ្នាហើយសម្រេចថារៀបការអោយពួកគេខែក្រោយនេះហើយ គឺបាំងតែ2សប្ដាហ៍ទៀតប៉ុណ្ណោះ វារៀងលឿនបន្តិចតែជុងហ្គុកសប្បាយចិត្តណាស់ នាយបន់អោយតែដល់ថ្ងៃការលឿនៗនោះទេ

"ហួយ ប៉ាហេតុអីមិនរៀបចំអាទិត្យក្រោយទៅ" ជុងហ្គុកធ្វើមុខស្អុយៗ ខឹងប៉ានាយដែលរៀបចំពីរសប្ដាហ៍ទៀតមិនមែនអាទិត្យក្រោយតាមសន្យា ដឹងទេនាយចង់បានប្រពន្ធណាស់

"ប៉ារៀបចំមិនទាន់ទេជុងហ្គុក "លោកចនក្រវីក្បាលហួសចិត្ត ស្មានគាត់ចង់ខកសំដីហី តែមកពីរៀបចំមិនទាន់ គាត់ត្រូវរកកន្លែងរៀបចំកម្មវិធីផង ហៅភ្ញៀវផង នៅទៅមើលផ្ទះអោយនាយទៀត គាត់ម្នាក់ឯងធ្វើឯណាទាន់រយ:ពេលមួយសប្តាហ៍នោះ

"ហួយ.." ជុងហ្គុកពេបមាត់មិនសុខចិត្តដដែល

"ថ្ងៃនេះ ខួបអាពាហ៍ពិពាហ៍បងយ៉ុនគីមែនទេជុងហ្គុក" សានយូនិយាយឡើង

"បាទ"

"ប៉ាក៏ទទួលបានសំបុត្រអញ្ជើញដែរ"

"ទៅជាមួយគ្នាតែម្ដងទៅចឹង"

"អត់ទេ ខ្ញុំទៅជាមួយបងថេហ្យុង"

"ហៅគេមកទីនេះមក ប៉ាចង់ណែនាំអនាគតកូនប្រសារ"

"មែនហីប៉ា"

"អឹម"

"ចឹងខ្ញុំទៅហៅគាត់សិន"ជុងហ្គុកនិយាយហើយស្ទុះវឹងរត់ទៅតែម្ដង

"អេៗ..ជុងហ្គុកនេះនៅព្រឹកនៅឡើយទេ"សានយូហៅមិនទាន់

"មិនដឹងស្រលាញ់ថេហ្យុងប៉ុណ្ណាទេនេះ" សានយូនិយាយទាំងហួសចិត្ត

"ប្រហែលខ្លាំងជាងកូនពៅគ្រួសារមីនផងទេដឹង"

តាមពិតជុងហ្គុកមកផ្ទះថេហ្យុងគឺដើម្បីហៅគេទៅផ្សារទៅទិញសម្លៀកបំពាក់សម្រាប់ចូលពិធីយប់នេះជាមួយប៉ានាយ

"ជុងហ្គុកប្រាប់ខ្ញុំបាននៅយកខ្ញុំមកទីនេះធ្វីអី" ថេហ្យុងដើរតាមការអូសរបស់ជុងហ្គុក និយាយឡើងទាំងធ្វើមុខជូរព្រោះខឹងជុងហ្គុកមិនដឹងស្អីទេសុខៗស្រាប់តែទាញគេមកផ្សារ

"មកទិញរបស់ យប់នេះបងត្រូវទៅជាមួយប៉ាខ្ញុំ"

"ហាស?"

💗អ្នកមកក្រោយ💗 season 1(ចប់) Where stories live. Discover now