ដើរលេងមួយថ្ងៃនេះពិតជាហត់ខ្លាំងណាស់ តែក៏សប្បាយណាស់ដែរ ថ្ងៃនេះថេហ្យុងញញឹមបានច្រើន គេមិនបានគិតពីហានសុងទេ គេចង់បំភ្លេចនាយហើយសាងជីវិតថ្មីមួយទៀត ជាមួយមនុស្សដែលសាកសម
"ហើយ...ហត់ណាស់"ថេហ្យុង ទម្លាក់ខ្លួនគេងលើពូកទន់ៗនោះ
"តែក៏សប្បាយណាស់ដែរ"
"មែនហើយ លោកយករូបទេ" ថេហ្យុងនិយាយព្រោះរូបជុងហ្គុកគឺនៅនិងទូរសព្ទ័គេច្រើនណាស់
"យក.."
"អោយIGលោកមក" និយាយហើយជុងហ្គុកព្រមក៏ហុចទូរសព្ទ័អោយគេវាយឈ្មោះរួចហុចអោយនាយវិញ
"ទទួលផង" (សំដៅលើទទួល following )
"រួចហើយអរគុណ" ជុងហ្គុកបានឃើញរូបហើយញញឹម រូបដែលថេហ្យុងថតអោយនាយស្អាតៗណាស់
"ផ្ញើរអោយខ្ញុំវិញផង"
"ខ្ញុំផ្ញើរូចហើយ"និយាយហើយទាញកន្សែងទៅងូតទឹតបាត់ ម្ដងនេះនាយយកខោអាវចូលទៅតាម
"ស្អាតៗណាស់" ថេហ្យុងនិយាយពេលរើសរូបផុសក្នុងIGវាស្អាតទាំងអស់ ទើបសម្រេចចិត្តផុសទាំងអស់តែម្ដងដាក់ captionថា ★ដើរលេងឆ្លងឆ្នាំជាមួយមនុស្សដែលគេស្រលាញ់យើងពិតប្រាកដ @jungkookjeon អរគុណសម្រាប់ថ្ងៃនេះ☺️★ ផុសរូបហើយក៏ដេកញញឹមតែម្នាក់ឯង (បញ្ជាក់ក្នុងរូបនោះមិនមែនមានតែគេនិងជុងហ្គុកទេ អ្នកចូលរួមដំណើរកម្សាន្តប៉ុន្មាននាក់មានប៉ុណ្ណឹងសូម្បីតែរូបលោកមីនក៏បង្ហោះដែរ ព្រោះតែស្គាល់គ្នាជាមួយគាត់រាងស្និលស្នាលដែរ)
"ខ្ញុំរួចហើយបងងូតម្ដងចុះ" ជុងហ្គុកចេញមកក្រៅជាមួយកន្សែងជូតសក់
"អឹម.."ងក់ក្បាលហើយទាញកន្សែងចូលងូតម្ដង
"ហឹសៗ..."ជុងហ្គុកសើចពេលបានឃើញសារបង្ហោះរបស់ថេហ្យុង បន្ទាប់មកនាយក៏បង្ហោះរូបដូចគ្នាគ្រាន់តែមិនបង្ហោះរូបទាំងអស់ដូចថេហ្យុងទេ នាយបង្ហោះតែរូបនាយម្នាក់ឯង បួនប្រាំសន្លឹកនិងរូបចុងក្រោយ ជារូបជាមួយថេហ្យុង ហើយដាក់cationថា ★ ឆ្លងឆ្នាំជាមួយអ្នក...@docterkim★
បន្ទាប់ពីថេហ្យុងចេញពីបន្ទប់ទឹកវិញ ពួកគេក៏បិទភ្លើងចូលគ្រែសម្រាករៀងខ្លួន
YOU ARE READING
💗អ្នកមកក្រោយ💗 season 1(ចប់)
RomanceTae: ក្នុងមួយជីវិតនេះ គឺអូនសំណាងជាងគេដែលបានជួយបង បងប្រៀបដូចជាកាដូដែលព្រះប្រទានអោយអូនចឹង ចន ជុងហ្គុក Joen Jungkook Kim Taehyung