ត្រឡប់មកដល់ផ្ទះវិញម៉ោង2ថ្ងៃត្រង់កាលដែលគេមកយឺតព្រោះត្រូវបាន ហានសុង ស្គាត់ជួបនៅមុខមន្ទីពេទ្យ នាយមកនេះមិនបាននិយាយអីច្រើនទេ គ្រាន់តែតែចង់សុំទោស និងប្រាប់ថាចាំបាច់ប៉ុណ្ណោះ"បងចាំបាច់ពិតមែនណា ថេហ្យុង សុំអង្វរកុំខឹងបងអី" ហានសុងនិយាយទាំងឈោងដៃទៅចាប់ដៃថេហ្យុង តែគេក៏ប្រលេសដៃចេញ
"លោកមានប្រពន្ធហើយ កុំធ្វើខ្លួនលើសលួសលើអ្នកដទៃ"
"បងស្រលាញ់អូនថេហ្យុង បងរៀបការដើម្បីក្រុមហ៊ុនទេ"
"មិនថាហេតុផលណាក៏ដោយ លោករើសយកនាងហើយ សូមកុំពាក់ពន្ធ័ជាមួយខ្ញុំទៀត" ថេហ្យុងនិយាយហើយងើបចេញពីតុអាហារ តែហានសុងចូលមកអោបគេពីក្រោយទៀត
"បងនឹងលែងលះ" ហានសុងនិយាយហើយថេហ្យុងក៏បែរទៅមើលនាយដោយចម្ងល់
"ពេលបងដោះស្រាយរឿងគ្រប់យ៉ាងចប់ហើយ បងនិងលែងលះហើយពួកយើងរៀបការជាមួយគ្នា"
"ហឹស. ខ្ញុំមិនជឿលោកទេ លែងទៅ" ថេហ្យុងសើចហើយ ក្រវាស់ដៃហានសុងចេញ ហើយដើរចេញពីទីនោះទៅ
កាលដែលគេនិយាយបែបនេះ មិនមែនគេធ្វើចិត្តបានឈប់ស្រលាញ់នាយនោះទេ ប៉ុន្តែមកពីគេមិនចង់ពាក់ព័ន្ធនិងនាយទៀត គេទ្រាំចាំមកឆ្អែត ហើយស្រលាញ់គ្នា10ឆ្នាំ សូម្បីទ្វាររបង់ផ្ទះនាយក៏គេមិនដែលស្គាល់ផង សួរនាំម្ដងណាក៏មានពាក្យថាចាំសិន ចុងក្រោយក៏រៀបការជាមួយអ្នកផ្សេងបាត់ បន្ទាប់មកក៏មកនិយាយថាអោយចាំបន្តទៀត នេះប្រុងអោយគេចាំដល់ចាស់សក់ស្កូវឬ
បន្ទាប់ពីចេញពីនោះថេហ្យុងក៏មកផ្ទះវិញ គេដើរចូលក្នុងផ្ទះទាំងគ្មានវិញ្ញាណក្នុងខ្លួន ដើរតម្រង់ទៅបន្ទប់មិនបានខ្វល់ពីអ្នកណាទាំងអស់ទៅដល់ដាក់ខ្លួនដេកលើពូកទាំងអស់កម្លាំង ទាល់តែល្ងាចទើបគេក្រោកមកធ្វើម្ហូបជាមួយបងថ្លៃរបស់គេ
នៅឯការដ្ឋានឯណេះវិញ នាយកម្លោះសង្ហាចនជុងហ្គុក កំពុង ឈរញញឹមមើលភោជនីយដ្ឋានរបស់ខ្លួនដែលទើបនិងសាងសងរួចរាល់ជាស្ថាបពរមិញនេះ
"សាងសងរួចហើយ ឬជុងហ្គុក" ចន សាយូ ជាបងប្រុសបង្កើតរបស់ជុងហ្គុក គេជាអធិការរងប្រចាំក្រុងសេអ៊ូនេះ គេមកដើរល្បាតក៏ក្រឡេកឃើញជុងហ្គុក ក៏ចូលមកសួរនាំ
YOU ARE READING
💗អ្នកមកក្រោយ💗 season 1(ចប់)
Roman d'amourTae: ក្នុងមួយជីវិតនេះ គឺអូនសំណាងជាងគេដែលបានជួយបង បងប្រៀបដូចជាកាដូដែលព្រះប្រទានអោយអូនចឹង ចន ជុងហ្គុក Joen Jungkook Kim Taehyung