💗អ្នកមកក្រោយ💗ភាគទី35

3.9K 208 22
                                    

ពេលទៅដល់ក្រុមហ៊ុនជុងហ្គុកដាក់ថេហ្យុងចុះនៅភោជនីយដ្ឋានរួចទើបដើរហួសទៅក្រុមហ៊ុននាយ ។ពេលចូលទៅដល់office គ្រាន់តែឃើញឯកសារគរដូចភ្នំនាយចង់សន្លប់នៅនឹងកន្លែង លោកអើយបើច្រើនយ៉ាងនេះមានពេលឯណាទៅរកប្រពន្ធទៅ ចំណែកថេហ្យុងពេលវេលាធ្វើការរបស់គេក៏មមាញញឹកដូចគ្នា ដោយសារចូលធ្វើការថ្មីគេត្រូវកែប្រែប្រពន្ធការងារខ្លះអោយស៊ីនឹងពេលវេលានឹងការចង់បានរបស់គេ គេត្រូវផ្លាស់ប្ដូររបស់មួយចំនួនក្នុងហាងនេះផងដែរគឺកន្លែងដែលគេមិនពេញចិត្ត

"ហត់ណាស់មែនទេ"ជុងហ្គុកអង្គុយញ៉ាំបាយជាមួយ ឃើញមុខមាត់ស្រមិស្រមកទើបមិនដាច់ចិត្តចេះតែចង់ហៅអោយឈប់

"ថ្ងៃដំបូងបែបនេះហើយ"

"បើហត់ខ្លាំងឈប់ទៅ បងមិនចង់ឃើញអូនធ្វើការធ្ងន់ទេ"

"អូនដឹងហើយ"

"ល្ងាចលោកប៉ាហៅទៅញ៉ាំបាយនៅផ្ទះ" និយាយទាំងចាប់អាហារដាក់អោយគេ

"មានកម្មវិធីពិសេសហេស"

"ថ្ងៃខួបកំណើតគាត់ គាត់ចង់ញ៉ាំបាយជុំកូនចៅ"

"កូនចៅ?"

"បងយ៉ុងអឺទម្ងន់ហើយ បងភ្លេចប្រាប់"

"បើចឹងល្អណាស់ អូនគួរតែមានរបស់ជូនគាត់"

"ទៅផ្សារបងយ៉ុនទៅ ទីនោះមានរបស់លក់ច្រើនណាស់"

"ក៏បាន អូនចង់ជួបជីមីនដែរ"

"គាត់ប្រហែលមិនមកទេ ព្រោះយប់មិញឮថាដូចមិនស្រួលពោះ"

"ចឹងល្ងាចនេះចូលទៅលេងគេបន្តិចចាំទៅផ្ទះលោកប៉ា"

"ក៏បាន"

"មកទទួលអូនម៉ោង4កន្លះមក"

"Ok"

SKIP

ពេលល្ងាចចេញពីធ្វើការ ជុងហ្គុកក៏ទៅទទួលថេហ្យុង ចៃដន្យឃើញគេកំពុងនិយាយគ្នាជាមួយហានសុងទើបប្រញាប់ចូលទៅមើល

"ថេយ៍"

"អូ! ជុង មកហើយតោះ"

"ថ្ងៃនេះមានមាជ្រែក ថ្ងៃក្រោយចាំនិយាយគ្នាទៀតណា"និយាយហើយញញឹមដើរចេញទៅ

💗អ្នកមកក្រោយ💗 season 1(ចប់) Where stories live. Discover now