💗អ្នកមកក្រោយ💗ភាគទី28

3.9K 201 10
                                    


ធ្មេចបើកៗក៏ដល់ថ្ងៃរៀបការទៅហើយ វាពិតជាលឿនណាស់សម្រាប់គ្រាប់គ្នាតែសម្រាប់កម្លោះសង្ហារបស់យើងពេលវេលាពិតជាយូរណាស់ ដឹងទេយប់មិញនេះនាយគេមិនលក់នោះទេ ដេកបន់ អង្គុយបន់អោយតែព្រះអាទិត្យរះព្រោះចង់អោយឆាប់ដល់ថ្ងៃរៀបការ និងឆាប់បានគេងអោបសំណព្វចិត្តនោះអី នាយមិនចង់បានអីទេ គ្រាន់តែចង់អោបគេអោយពេញដៃ ថើបគេតាមចិត្តប្រាថ្នាប៉ុណ្ណោះ។ ចំណែកថេហ្យុងគេក៏គេងមិនលក់ដូចគ្នា ដោយសារគិតច្រើនដែរ ព្រោះបន្តិចក៏ចេញទៅរស់នៅសាងជីវិតថ្មីជាមួយជុងហ្គុកហើយ មិនដឹងទៅជាយ៉ាងណាទេ សម្រាប់គេក៏គិតថាលឿនដែរព្រោះស្គាល់គ្នាខ្លីពេក

កម្មវិធីរបស់ពួកគេរៀបចំមិនធំដុំអីពេកទេវាគឺបែបសាមញ្ញៗប៉ុណ្ណោះ ដោយនៅពេលព្រឹក រៀបចំតាមលក្ខណៈប្រពៃណី មានសំពះដូនតា ចាស់ទុំ អ្នកមានគុណទាំងសងខាង និងមាននិមន្តព្រះសង្ឃមកសូត្រមន្តលើករាសីកូនកម្លោះទាំងពីរផងដែរ ពួកគេក៏ចុះអេតាស៊ីវិលអោយរួចតែម្ដងទើបទៅញ៉ាំបាយ ជុំគ្រួសារនិងអ្នកមិត្តជិតដិត។ ពេលយប់មានពិធីជប់លៀងតាមបែបអ៊ឺរ៉ុប ការដើរលើកម្រាលព្រុំក្រហម បោះផ្កា កាត់នំជាដើម  ពួកគេអញ្ជើញតែភ្ញៀវជិតដិតនិងអ្នករួមភាគហ៊ុនដៃគូសហការប៉ុណ្ណោះមិនច្រើនទេ តែក៏អាចធ្វើអោយពិធីអ៊ូអរបានដែរ អូ!មានអ្នកកាសែតពីរបីនាក់ដែរ

"ហ៊ើយ..ចប់មួយតង់ហើយ"ថេហ្យុងចូលទៅប្ដូរខោអាវវិញគេពាក់អាវបុរាណវាពិតជាធ្ងន់ណាស់

"មោះ..ខ្ញុំជួយ"ជុងហ្គុកចូលទៅជួយដោះចេញ

"ដឹងចឹង គ្រាន់តែចុះអេតាស៊ីវិលបានហើយ" ថេហ្យុងធ្វើមុខហត់ គេមិនទាន់បានញ៉ាំបាយព្រឹកផងឥឡូវម៉ោងជិតមួយថ្ងៃត្រង់ទៅហើយ បាយមួយគ្រាប់ក៏មិនបានចូលពោះ បានតែផឹកទឹកបន្តិចព្រោះខ្លាចពិបាកបត់ជើង គេត្រូវអង្គុយស្ដាប់ពាក្យជូនពររបស់ចាស់ទុំហើយ នៅអង្គុយស្ដាប់ព្រះសង្ឃសូត្រមន្តមួយតង់ទៀត ទើបមិនហ៊ានផឹកច្រើន

"មោះទៅញ៉ាំបាយ"ជុងហ្គុកឃើញចឹងក៏មិនហ៊ានសួរនាំច្រើនដែរ នាយដោះសម្លៀកបំពាក់នាយទុករួចទើបកាន់ដៃគេទៅញ៉ាំបាយ

💗អ្នកមកក្រោយ💗 season 1(ចប់) Where stories live. Discover now