💗អ្នកមកក្រោយ💗ភាភទី44

3.7K 214 4
                                    

      កង់រទេះរុញអ្នកជំងឺកកិតនឹងការ៉ូនៃមន្ទីរពេទ្យមួយកន្លែងក្បែរនោះ ជុងហ្គុកព្យាមចាប់ដៃថេហ្យុងជាប់រត់តាមកង់រទេះជាប់ជើងឆ្មេរទាំងយំប៉ព្រេចស្រែកហៅរាងតូចមិនឈប់
"អូនសម្លាញ់កុំកើតអីអោយសោះណា"
"សាច់ញាតិមិនអាចចូលបានទេចា៎"
"សូមជួយប្រពន្ធខ្ញុំផង"
"ចា៎"និយាយហើយទាញទ្វាសង្គ្រោះនោះបិទជុងហ្គុកនៅមិនសុខដើរទៅដើរមកនៅមុខបន្ទប់នោះរហូត នាយមកម្នាក់ឯងព្រោះសានយូទៅប៉ុសបូ៉លីសហើយយ៉ុនគីទៅផ្ទះយកជីមីនមកទីនេះ និយាយត្រង់នាយមិនហ៊ានមកទីនេះម្នាក់ឯងវាគួរអោយអាម៉ាសមុខពេកហើយ
"ជុងហ្គុក!ថេយ៍-"ជីមីននិងអ្នកគ្រប់គ្នាពេលដឹងដំណឹងភ្លាមក៏ឆាប់ស្រូតមកភ្លាម មកពេលឃើញជុងហ្គុកអង្គុយស្ងៀមស្ងាត់ម្នាក់ឯងរៀបនឹងហើបមាត់ក៏ត្រូវអាក់ដោយសារនាយគ្រាន់តែលើកដៃចង្អុលទៅបន្ទប់សង្រ្គោះមិននិយាយអីសោះឃើញតែទឹកភ្នែករលីងរលោងប៉ុណ្ណោះ
"មិនអីទេណា ថេហ្យុងនឹងឆ្លងផុតជឿប៉ាណាកូន"លោកចនចេញមុខមកលើកទឹកចិត្តនាយព្រោះតែគាត់ស្គាល់ចរិកកូនគាត់ច្បាស់
"ហឹកៗប៉ា..មកពីខ្ញុំៗមិនល្អ ថេហ្យុងត្រូវគ្រាប់ដោយសារតែខ្ញុំ ហឹកៗដោយសារតែខ្ញុំទាំងអស់ បើខ្ញុំមិនបង្វិលគេទៅអ្នកត្រូវគ្រាប់ច្បាស់ជាខ្ញុំ ហឹកៗថេយ៍រងគ្រាប់ដោយសារខ្ញុំ ខ្ញុំគួរតែទៅនៅក្នុងនោះមិនមែនថេយ៍ទេហឹកៗ មកពីខ្ញុំ... ខ្ញុំមិនល្អខ្ញុំអត់បានការខ្ញុំមើលប្រពន្ធមិនបានហឹកៗ មកពីខ្ញុំ...ដោយសាតែខ្ញុំ..."
"បានហើយកូនបានហើយ ថេហ្យុងមិនអីទេមិនមែនកំហុសកូនឡើយគ្រាន់តែឧបហេតុប៉ុណ្ណោះមិនអីទេៗណា"គាត់ព្យាយាមអោបទះខ្នងនាយតិចៗលួង យ៉ាងណាផ្លូវចិត្តរបស់ជុងហ្គុកនៅតែទន់ខ្សោយសម្រាប់រឿងនេះ
"លោកពូខ្ញុំសុំទោស"យ៉ុនគីអង្គុយយូរហើយកាន់តែមានអារម្មណ៍ខ្មាស់ឡើង ពិតជារអៀសចិត្តណាស់បើមិនបានធ្វើអីសោះនោះ
"យ៉ុនមិនមែនកំហុសបងទេអង្គុយចុះមក"
"មែនហើយក្មួយមីននិយាយត្រូវ ក្មួយមិនខុសទេវាគ្រាន់តែឧបហេតុគ្មាននរណាចង់អោយកើតឡើយពួកយើងមិនប្រកាន់ទេ"គាត់និយាយហើយយ៉ុនគីក៏ព្រមអង្គុយចុះវិញ ប៉ុន្តែចិត្តនាយនៅតែមានអារម្មណ៍ថាខុសចំពោះគ្រួសារនេះដដែល គុណជួយជីវិតមិនទាន់បានសងផងឥឡូវមកធ្វើអោយប្រពន្ធគេត្រូវរបួសទៀតតទៅនាយមានមុខណាហ៊ានមើលជុងហ្គុកមុខទៀតនោះ
"ហ៊ើយ..."
"ជឿអូនវាមិនអីទេរឿងគ្រប់យ៉ាងនឹងល្អប្រសើរឡើង"

💗អ្នកមកក្រោយ💗 season 1(ចប់) Where stories live. Discover now