💗អ្នកមកក្រោយ💗ភាគទី49

3.4K 185 13
                                    

កាលពីល្ងាចមិញបន្ទាប់ពីត្រឡប់មកពីមើលយ៉ុងអឺវិញថេហ្យុងបានត្អូញចុកពោះដាក់នាយម្ដងដែរដោយសារតែគេអង្គុយយូរពេកម្យ៉ាងគេមានទម្ងន់ជិតគ្រប់ខែផងចឹងហើយការឈឺចុកសៀកពោះជារឿងធម្មតាគេខ្លួនឯងក៏មិនបានចាប់អារម្មណ៍អ្វីដែរ
"ថេយ៍ អូនធ្វើអីទៀតហើយហ្នឹង"
"អូនចាក់មួកអោយកូនតើមានបានធ្វើអីឯណា"
"ក្រែងថាចុកពោះហីខំធ្វើធ្វើអីម៉េចមិនគេងសម្រាកទៅ"
"អូនចង់ធ្វើអោយកូន"
"មិនបាច់ទេ របស់អស់នោះមានលក់នៅតាមទីផ្សារមិនខ្វះខំមើលថែខ្លួនឯងអោយតែល្អទៅ"ជុងហ្គុកអង្គុយចុះទាញអំបោះចាក់ពីដៃគេ
"ហួយ..ជុង បងរំខានអូនរហូត"
"បងបារម្ភពីអូន បងខ្លាចអូនឈឺ"
"អូនមិនឈឺទេ"
"ថេយ៍ កុំចចេសដាក់បងណា"
"ហួយ..គេគ្រាន់តែចង់ចាក់មួកអោយកូនសោះខុសដែរ"ថេហ្យុងងើបចេញដើរទៅទាំងរអ៊ូមិនប្រយត្ន័ក៏រអិលជើងបន្តិចជុងហ្គុកឃើញស្ទុះចង់បាក់ករ
"ថេយ៍!អូន-ប្រយត្ន័បន្តិចទៅឃើញទេប៊ីសទៅហើយ"
"លេងគេ មនុស្សចិត្តអាក្រក់"ថេហ្យុងរលាស់ដៃចេញហើយដើរតាំងៗឡើងទៅលើបាត់ ជុងហ្គុកតាមមើលហួសចិត្តប្រហោងពោះមិនស្ទើរទេ
SKIP
ឈានចូលដល់ពេលរាត្រី
ថេហ្យុងបានចូលទៅងូតទឹកដោយមាននាយជាប្ដីចូលទៅជាមួយដែរ ប៉ុន្តែទឹកមុខជុងហ្គុកហាកមិនស្រស់បស់សោះមិនដឹងជាមានរឿងអីចេះតែរសាប់រសល់មិនឈប់
"ជុង អូនឈឺពោះ"
"ឈឺពោះហេស មោះទៅពេទ្យ"
"ឆ្គួតទេហេសទៅពេទ្យអី អូនចង់ចូលបន្ទប់ទឹកតើ"
"អូ!ចឹងមោះ បងជូនទៅ"និយាយហើយចូលទៅបីគេទៅបន្ទប់ទឹក
"ជុង បងកើតអី"
"បងមិនអីទេ អូនគេងទៅយប់ហើយ"
"អឹម"ងក់ក្បាលហើយយល់ព្រមគេង ជុងហ្គុកក៏គេងដែរនាយហត់មួយថ្ងៃហើយគ្រាន់តែដាក់ខ្នងដល់ខ្មើយលក់ភ្លឹងតែម្ដង ប៉ុន្តែ...នៅពេលយប់ជ្រៅបន្តិចថេហ្យុងស្រាប់តែដឹងខ្លួន
"ជុង ជុងហា អូនឈឺពោះ"
"ឈឺពោះចង់ចូលបន្ទប់ទឹកហេសមោះ"
"អត់ទេ អូនឈឺពោះចង់សម្រាលកូន បងជូនអូនទៅពេទ្យលឿនឡើង"ថេហ្យុងមុខកាន់តែក្រៀមទៅៗព្រោះតែគេឈឺស្ទើរតែទ្រាំមិនបានទៅហើយ ជុងហ្គុកក៏ស្ទុះក្រោកលើកបីគេទៅដូចគ្នា
"អូនទ្រាំបន្តិចណា ពួកយើងមកដល់ពេទ្យហើយ"
"អ្នកគ្រូពេទ្យសូមជួយប្រពន្ធខ្ញុំផង"
"ចាស ខ្ញុំនឹងខំអោយអស់ពីសមត្ថភាព"និយាយហើយទាញទ្វាបិទហើយរត់ចូលទៅ
"ក្រាក លោកជាស្វាមីរបស់អ្នកជំងឺមែនទេ"
"បាទ ប្រពន្ធខ្ញុំយ៉ាងម៉េចហើយ"
"ខ្ញុំសុំទោស ខ្ញុំជួយបានតែកូនលោកប៉ុណ្ណោះ"
"លោកនិយាយអីលោកឆ្គួតហើយខ្ញុំមិនជឿ"
"ខ្ញុំសុំទោសដោយសារប្រពន្ធលោកហូរឈាមច្រើនពេក ខ្ញុំជួយគេមិនបានទេ"
"អត់ទេខ្ញុំមិនជឿ មកពីលោកលោកមើលគេមិនល្អមកពីលោក ខ្ញុំមិនជឿ ខ្ញុំមិនជឿទេ "
"លោកស្ងប់អារម្មណ៍សិនទៅលោក ខ្ញុំសុំទោស"
"អត់ទេខ្ញុំមិនជឿ ប្រពន្ធខ្ញុំមិនកើតអីទេខ្ញុំមិនជឿៗ ខ្ញុំមិនជឿទេឆាប់សងប្រពន្ធខ្ញុំវិញភ្លាមខ្ញុំមិនជឿៗៗ..." ជុងហ្គុកក្រវីក្បាលទៅមក ខ្លួនប្រាណបែកញើសជោគហូរសស្រាកជាមួយទឹកភ្នែកនៃភាពភ័យខ្លាច
"ជុង ជុងហ្គុក ផាច់ៗ ជុងដឹងខ្លួនឡើងបងកើតអីជុង..." ថេហ្យុងស្ទុះងើបព្រោះសម្លេងស្រែកយំហៅឈ្មោះគេ ងាកមកឃើញនាយគេងមមើលយល់សប្តិអាក្រក់ទើបគេព្យាយាមទះថ្ពាល់ដាស់នាយ
"ខ្ញុំមិនជឿទេ ថេហ្យុងមិនកើតអីទេ!..ថេយ៍ ថេហ្យុង!"ជុងហ្គុកស្ទុះងើបឡើងទាំងភ័យងាក់ទៅឃើញថេយ៍សម្លឹងមកនាយធ្វើភ្នែកមក់ៗនាយក៏ស្ទុះទៅអោបយ៉ាងណែន អរគុណព្រះជាម្ចាស់ដែរវាគ្រាន់តែជាការយល់សប្តិ
"បងយល់សប្តិអាក្រក់ឬ"
"អឺម...បងភ័យណាស់"
"មិនអីទេកុំភ័យអី បងមានអូនហើយ"
"ថេយ៍ បងខ្លាចណាស់អូនទៅចោលបង"
" អូនមិនទៅណាទេ អូននៅជាមួយបងហើយតើ"
"មែនណា សន្យាណា ទោះជាមានរឿងអីក៏ដោយអូនកុំចោលបងណា"
"បាទ អូនសន្យា អូនមិនចោលបងទេអូនស្រលាញ់បង"
"បងក៏ស្រលាញ់អូនដូចគ្នា ស្រលាញ់ខ្លាំងណាស់"
"អូនដឹងអូនក៏ស្រលាញ់បងខ្លាំងដូចគ្នា"ថេហ្យុងញញឹមលែងចេញពីការអោបជូតទឹកភ្នែកនឹងញើសអោយនាយ
"កូនប៉ាសន្យានឹងប៉ាណាកូន កូនត្រូវតែចេញមកដោយសុវត្ថិភាពនាំម៉ាក់កូនមកដែរណា កុំចេញមកតែឯងស្ដាប់បានណា"
"បាទប៉ាកូនសន្យា"ថេហ្យុងថ្បៀតសម្លេងជុងហ្គុកក៏ងើបមកសម្លឹងមុខគេបន្តិចមុននឹងអោនទៅថើបកូនវិញ
"ប៉ាស្រលាញ់កូន ស្រលាញ់អូនដែរ ជុបៗ"និយាយហើយថើបពោះថេហ្យុងមួយខ្សឺតថើបមាត់ថេយ៍មួយខ្សឺតដែរទើបញញឹមអោយគេតាមក្រោយ ក្នុងមួយជីវិតនាយ នាយមិនអាចអត់ពួកគេទាំងពីបានទេ សូមព្រះជាម្ចាស់ប្រណីផងកុំយកពួកគេទៅអី នាយសុំអង្វរទោះជាម្នាក់ណាក៏ដោយកុំអោយនាយរើសអីនាយសុខចិត្តស្លាប់ជំនួសវិញ
"ថេយ៍ហា ស្អែកពួកយើងទៅវត្តរាប់បាត្រថ្វាយបង្គុំព្រះល្អទេ"ជុងហ្គុកគេងមិនលក់ទេនាយនៅតែគិតពីការយល់សប្តិនោះ
"ធ្វើអីក៏បានអោយតែបងសប្បាយចិត្ត"
"ពេលពួកយើងធ្វើបុណ្យរួមគ្នាយើងនឹងបានរស់នៅជាមួយគ្នារហូត"
"បើចឹងនាំលោកប៉ាទៅដែរទៅ"
"បាន គាត់ប្រាកដជាសប្បាយចិត្ត បើដឹងថាអូនជ្រះថ្លាចំពោះរឿងនេះ"
"អូនគ្រាន់តែស្រលាញ់បង"
"បងដឹងបែបនេះទើបបងខំស្រលាញ់អូនអោយច្រើនជាង"
"អឹម.."
"ថេយ៍ហា..ស្អែកពួកយើហទៅពេទ្យទៀតទៅ"
"ជុង ពួកយើងទើបមកពីពេទ្យទេ"ថេហ្យុងហួសចិត្តមិនស្ទើរទេ
"ចឹងពួកយើងទៅពិនិត្យមួយសប្ដាហ៍ម្ដងក៏បានដែរណាបងអង្វរអូន"
"ជុង ទៅពិនិត្យអីច្រើនដងពេក បន្តិចទៀតដល់ពេលសម្រាលហើយអូនថាចាំទៅសម្រាកត្រៀមសម្រាលតែម្ដងទៅ"
"ចឹងពួកទៅអាទិត្យក្រោយទៅ"
"ជុង.លឿនពេក-"
"ណាៗបងអង្វរអូនក៏បានដែរតាមបងម្ដងទៅណា"
"ហ៊ើយ...សម្រេចតែបងចុះ"ថេហ្យុងខ្ជិលប្រកែកយប់ជ្រៅហើយគេចង់សម្រាកទើបយល់ព្រមតាមនាយទៅតាមធម្មតាគេមិនព្រមទេស្ដាយលុយ ជុងហ្គុកវិញពេលថេហ្យុងព្រមហើយក៏ស្ងប់ចិត្តវិញសម្ងំគេងលក់ធម្មតាវិញ

SKIP

ជាច្រើនថ្ងៃកន្លងទៅ វេលាកាន់តែដល់កៀកពេលសម្រាលក្ដីបារម្ភរបស់ជុងហ្គុកកាន់តែកើនឡើងជាលំដាប់រាល់ថ្ងៃដូចគ្នា។ រយៈពេលមួយសប្ដាហ៍ចុងក្រោយមុនសម្រាលថេហ្យុងបានទៅគេងសម្រាកនៅមន្ទីរពេទ្យតែម្ដងដើម្បីងាយស្រួលតាមដានអាការ:ផងដោយសារអ្នកជាស្វាមីទទូចអង្វរផង និយាយត្រង់ចុះតាំងពីដឹងថាថេហ្យុងមានទម្ងន់កូនប្រុសម្នាក់នេះមក នាយមិនដែលបានគេងលក់ស្រួលម្ដងណាសោះ រាល់ថៃ្ងចេះតែគេងភ័យចេះតែគេងព្រួយ ប្រហែលមិនយកកូនទីពីទេ បើមានតែមួយនឹងនាយស្ទើរឆ្គួតម្ដងៗទៅហើយនោះ
"ហៃយ៉ា...យ៉ាងម៉េចហើយអ្នកទម្ងន់" ជីមីនដើរចូលមកជាកូនម៉ាប់ៗរបស់គេ
"ហៃយ៉ា...សួស្តី!កូនជីង"ថេហ្យុងបែរទៅរាក់ទាក់ដាក់ក្មេងតូចគ្មានមើលមុខជីមីនបន្តិចសោះ
"មើលវាធើ"ជីមីនហួសចិត្តមិនស្ទើរទេតែក៏មិនប្រកាន់ដែរព្រោះទម្លាប់ថេហ្យុងបែបនេះទៅហើយ
ក្រាក.
"Aww ? បងមីនបងយ៉ុនអង្គុយលេងសិនទៅ"ជុងហ្គុកទើបមកពីក្រៅទិញទាំងដោះគោអោយប្រពន្ធ
"បងទិញបានអត់"
"ទិញបាន នេះ"និយាយហើយដើរទៅឆុងបាត់ យ៉ុនគីក៏ទៅក្រៅព្រោះមានទូរសព្ទ័ខលចូលមក
"គាត់ធ្វើបែបនេះដាក់ឯងរាល់ថ្ងៃឬ"
"អឺម"
"គាត់ល្អនឹងឯងណាស់មើលចុះ"
"គាត់មិនដែលអោយយើងធ្វើការអីផង"
"ឃើញអត់ យើងប្រាប់ឯងហើយថាឯងនេះសំណាងណាស់ មើលចុះយើងស្ទើរតែច្រណែននឹងឯងម្ដងៗទៅហើយ" ជីមីននិយាយហើយថេហ្យុងក៏សើច
"យើងមិនសំណាងដល់ឯងទេជីមីន យើងគ្រាន់តែសំណាងដែលមានគាត់ចូលមករួមដំណើរក្នុងជីវិតយើងប៉ុណ្ណឹង"
"ប៉ុណ្ណឹងឯងក៏សំណាងជាងមនុស្សទូទៅហើយត្រូវអត់"
"និយាយចឹងក៏បាន ប៉ុន្តែបើគិតឡើងវិញទៅគាត់ប្រហែលជាគូរគាប់ដែលទេវតាចារអោយយើងហើយ"
"បើមិនមែនជាគូរឯងប្រហែលមិនមែនឃើញគេភ្លាមលង់គេភ្លែតទេត្រូវអត់"
"នែ៎...ឯងនិយាយស្អី"ថេហ្យុងចាប់ផ្ដើមមុខក្រហម ពេលត្រូវគេចាក់ចំណុចដែលខំលាក់ទុកជាយូរ
"ហាសហាយើងស្គាល់ឯងច្បាស់ណាស់អាថេយ៍អើយ" ជីមីនសើចពេលចូលខ្លួនបង្អាប់ថេហ្យុងបានសម្រេច




To be continues ❤️💜
By JaeLy.

💗អ្នកមកក្រោយ💗 season 1(ចប់) Where stories live. Discover now