💗អ្នកមកក្រោយ💗ភាគទី22

4.5K 215 6
                                    

ព្រឹកនេះជុងហ្គុកក្រោកលឿនមែនទែន នាយរៀបចំខ្លួនលឿនៗដើម្បីទៅទទួលសំណព្វចិត្ត សូម្បីបាយព្រឹកក៏មិនបានញ៉ាំផង

"សូមអញ្ជើញបាទ លោកម្ចាស់តូចគូរដណ្តឹង" ជុងហ្គុកបើកទ្វាចាំទទួលថេហ្យុងទៅធ្វើការ ចង់ប្រាប់ថានេះគឺលើកទីមួយហើយ មានអារម្មណ៍រំភើបខ្លាំងៗ

"អរគុណ"ថេហ្យុងចូលឡានញញឹមអរគុណនាយ

"លោកមកព្រឹកណាស់ មានញ៉ាំបាយនៅ"

"នៅទេ"

"លោកកុំឧស្សាហ៍អត់បាយពេក មើលចុះស្រកសាច់ខ្លាំងណាស់"

"នេះបងថេយ៍បារម្ភខ្ញុំហ៎ "

"មនុស្សស្រលាញ់មិនអោយបារម្ភ"

"អូយ.ហេតុអីពិភពលោកខ្ញុំក្លាយជាស៊ីចម្ពូបែបនេះ" ជុងហ្គុកនិយាយហើយថេហ្យុងក៏សើច

"បងថេយ៍ហា.."

"ហឹម?"

"ខ្ញុំស្រលាញ់បង"

"ដឹងហើយ"

"អត់និយាយមកវិញទេហ៎"

"និយាយអី?"

"និយាយថាស្រលាញ់ខ្ញុំ"

"ស្រលាញ់ខ្ញុំ"

"ហួយ..បងថេយ៍"

"យ៉ាងម៉េច?"

"បងស្រលាញ់ខ្ញុំអត់"

"ស្រលាញ់"

"តែមួយមាត់ហ្នឹង?"ជុងហ្គុកធ្វើមុខអន់ចិត្ត

"ខ្ញុំស្រលាញ់លោក" ថេហ្យុងធ្វើសម្លេងធុញបន្លប់ការអៀន

"អត់ពិរោះសោះ"

"ចង់បានបែបណា"

"អូនស្រលាញ់បង"

"អត់ទេៗ អត់យាយទេ"ថេហ្យុងគ្រាន់តែឮហើយព្រឺសម្បុរខ្ញាក់តែម្ដង និយាយអត់ចេញទេ

"លឿនឡើងបងថេយ៍ ខ្ញុំចង់ស្ដាប់ លឿនឡើងៗ" ជុងហ្គុកពេបមត់រំអុកគេ ដូចកូនក្មេងទាទិញនំ

"បានៗ ខ្ញុំនិយាយ...ស្ដាប់អោយច្បាស់ណាខ្ញុំនិយាយតែម្ដងហ្នឹងទេ"ថេហ្យុងនិយាយជុងហ្គុកក៏ងក់ក្បាលត្រៀមញញឹម

"អូន...អូនស្រលាញ់បង "ថេហ្យុងនិយាយឡើងលឿនហើយខ្ទប់មុខចុះព្រោះតែអៀន គេអៀនមែនទែនមិនដឹងហេតុអី

💗អ្នកមកក្រោយ💗 season 1(ចប់) Where stories live. Discover now