<<ស្លាប់ទៅ ប៉័ង!!>>
"ទេ ជុង"ថេហ្យុងមមី មមើលស្ទុះក្រោកឃើញខ្លួនឯងនៅក្នុងបន្ទប់ដដែលទើបដឹងថារូបភាពមិញនេះគ្រាន់តែជាយល់សប្តិ ប៉ុន្តែគេភ័យខ្លាំងណាស់បែកញើសឡើងជោគខ្លួនទៅហើយ ជួនជាពេលនោះទ្វាបានបើកឡើង ជុងហ្គុកក៏ស្ទុះចូលមកពេលឮសម្លេងស្រែកពីខាងក្នុង"ថេយ៍.."នាយទើបតែមកពីទិញនំអោយគេ
"ជុង.ជុងហ្គុក...ហឹក"គ្រាន់តែក្រឡេកឃើញមុខនាយភ្លាមក៏ពេបមាត់យំភ្លាម ជុងហ្គុកក៏ចូលទៅអោប
"ប្រពន្ធសម្លាញ់ កើតអី ហេតុអីយំ ហឹម?អូនខឹងបងទៅទិញនំយូរពេកមែនទេ"
"អូន ហឹកៗ អូនភ័យ"
"ភ័យ?"
"អូនយល់សប្តិអាក្រក់"
"ពុទ្ធោ ព្រលឹងបួនដប់សព្វគ្រប់អើយ ហោះចូលខ្លួនប្រពន្ធខ្ញុំវិញទៅ ភាំង"នាយចាប់ក្បាលគេមកថើបផ្លុំធ្វើដូចលួងក្មេងកុំអោយភ័យ
"អូនមិនមែនក្មេងទេ"និយាយទាំងសើចតិចៗយកដៃជូតទឹកភ្នែក
"មនុស្សចាស់ឯណា យំដោយសារយល់សប្តិនោះ"
"អូនយល់សប្តិអាក្រក់ពិតមែនណា"
"គេថាយល់សប្តិអាក្រក់នឹងប្រែជាក្នុងវិញនៅក្នុងជីវិតពិត"
"ពិតមែនហេស"
"អឹម..មោះបងទិញខេកមកហើយអូនញ៉ាំទៅ ណេះ"
"ហេតុអីទិញ2រសជាតិ ក្រែងអូនអោយទិញតែវ៉ាន់នីឡាតើ"
"មានគេថាអូនចូលចិត្តសូកូឡាកាហ្វេទើបទិញមក"
"អ្នកណាថា?"ថេហ្យុងសួរ ជុងហ្គុកមិនឆ្លើយនាយគ្រាន់តែស្ងាត់សម្លឹងមុខគេប៉ុណ្ណោះ
"បងជួបគេហេស?"
"អូនដឹងថាគេជាអ្នកណា?"
"ព្រោះមានតែគេទេដែលគិតថាអូនចូលចិត្តវា"
"ហឹស... គេថាអូនជារបស់គេ បងពិតជាខឹងណាស់"
"នៅឈ្លោះគ្នាទៀត?"
"មានបានវៃគ្នាឯណាគ្រាន់តែទាស់សម្ដីតើ គេថាបងជាក្មេងឈ្លើយ បងចង់តែដាក់អោយបែកកញ្ចប់នឹងមាត់ទេ"
YOU ARE READING
💗អ្នកមកក្រោយ💗 season 1(ចប់)
RomanceTae: ក្នុងមួយជីវិតនេះ គឺអូនសំណាងជាងគេដែលបានជួយបង បងប្រៀបដូចជាកាដូដែលព្រះប្រទានអោយអូនចឹង ចន ជុងហ្គុក Joen Jungkook Kim Taehyung