💗អ្នកមកក្រោយ💗ភាគទី38

3.6K 192 8
                                    


    ចំណាយពេលអស់ជាងពីម៉ោងជីមីនបានចេញពីបន្ទប់វះកាត់ដោយសុវត្ថិភាព ដោយមានស្វាមីជាទីស្រឡាញ់និងគ្រួសាររបស់គេនៅចាំទទួល ចំណែកថេហ្យុងនិងជុងហ្គុកពួកគេបានចេញមកវិញហើយតាំងពីទាស់សម្ដីគ្នាជាមួយហានសុងម្លេះព្រោះមិនចង់មានរឿងវែងឆ្ងាយ ពេលនេះពួកគេកំពុងនៅofficeឯក្រុមហ៊ុន TeaJ Group របស់ជុងហ្គុក

"ហុតស្រួលបួលប្រយត្ន័ក្ដៅណា"ជុងហ្គុកចេះតែតឿនព្រោះថេហ្យុងដូចជាឃ្លានណាស់ហុចគ្រូកៗមិនខ្លាចក្ដៅសោះ

"អូនដឹងហើយ" និយាយតែមាត់ប៉ុណ្ណោះ ជុងហ្គុកឃើញហើយហួសចិត្តមិនស្ទើរទេ ថេហ្យុងញ៉ាំបាយដូចមនុស្សមិនដែលញ៉ាំ

បន្ទាប់ពីញ៉ាំបាយហើយថេហ្យុងបានលេបថ្នាំរួចក៏គេងលក់ ដោយមានលោកប្ដីកំពូលថ្នាក់ថ្នមម្នាក់នេះតាមប្រណិប្រណាក់ជូតខ្លួនអោយផង ប្ដូរកន្សែងលើថ្ងាស់ផង ព្រោះថេហ្យុងមិនត្រឹមតែឈឺក្បាលទេខ្លួនគេក៏ក្ដៅដែរ គ្រាន់តែមិនធ្ងន់រហូតគេងពេទ្យប៉ុណ្ណោះ។ ក្រោយពីជូតខ្លួនអោយប្រពន្ធរួច ជុងហ្គុកក៏ដើរទៅពិនិត្យឯកសារឯតុធ្វើការរបស់នាយប៉ុន្តែភ្នែកនៅតែសម្លឹងមកទីនេះមិនឈប់ នាយធ្វើការម៉េចចូលបើប្រពន្ធដេកឈឺនឹងភ្នែកបែបនេះ ចុងក្រោយនាយក៏ប្រមូលឯកសារទាំងអស់មកដាក់លើសាឡុង អង្គុយធ្វើការត្រង់ហ្នឹងតែម្ដងកុំបែកអារម្មណ៍ទៀត

"ឃ្លាតពីអូនតែ5ម៉ែតសោះបងធ្វើចិត្តមិនបានទៅហើយ ប្រពន្ធសម្លាញ់ហ្អើយអូនដាក់ស្នេហ៍បងមែនទេ" ជុងហ្គុកនិយាយបណ្ដើរសម្លឹងមើលទៅអ្នកគេងលក់បណ្ដើរនឹកដល់ពេលដែលថេហ្យុងឈ្លោះជាមួយហានសុងដើម្បីនាយមុននេះ នាយពិតជារំភើបណាស់បើប្រៀបទៅ5ឆ្នាំមុនដែលគេរើសយកជឿលើហានសុងនោះ

"អូនពិតជាចិត្តដាច់ណាស់ គីមថេហ្យុង បងស្រលាញ់អូន" និយាយហើយថើបគេមួយខ្សឺតទើបប្រមូលអារម្មណ៍ទៅធ្វើការវិញ

____

ពេលល្ងាចម៉ោងប្រហែលជាបួនរសៀលថេហ្យុងបានភ្ញាក់មកវិញពេលដែលគេរត់ទៅក្អួត ជុងហ្គុកពិតជាភ័យណាស់ រហូតដល់យំដឹងស្រាប់ហើយថានាយស្រលាញ់ថ្នាក់ថ្នមប្រពន្ធប៉ុណ្ណា ដល់មកឃើញគេក្អួតនឹងភ្នែកហើយជួយអីមិនបានបែបនេះទៀតនាយមានតែយំ

💗អ្នកមកក្រោយ💗 season 1(ចប់) Where stories live. Discover now