កម្មវិធីចប់នៅម៉ោង 11យប់ ក្រោយភ្ញៀវទៅផ្ទះវិញអស់ ក៏ដល់ពេលដែលចាស់ទុំត្រូវជូនដំណើរកូនកំលោះទាំងពីចូលបន្ទប់ និយាយណែនាំបន្តិចទើបចេញមកវិញ
ពេលនេះថេហ្យុងនិងជុងហ្គុកកំពុងអង្គុយបែរខ្នងដាក់គ្នាដោយសារមានភាពអៀនខ្មាស់រាងខ្លួន ពួកគេមិនមែនមិនធ្លាប់គេងបន្ទប់ជាមួយគ្នាទេតែអារម្មណ៍ពេលនោះនិងពេលនេះវាខុសគ្នា ថេហ្យុងកំពុងភ័យ ដោយសារនេះគឺលើកទីមួយរបស់គេ ការរៀបការលើកមុនរបស់គេ គឺគេគេងបែកបន្ទប់គ្នាពីកូនកម្លោះ ហើយពេលនៅជាមួយហានសុង ពួកគេមិនដែលមានសម្ព័ន្ធភាពលើសលួសអ្វីឡើយ ។ ចំណែកជុងហ្គុកវិញក៏ជាលើកទីមួយរបស់នាយដែរ នាយមិនដឹងចាប់ផ្ដើមពីត្រង់ណាទៅទេ ទើបសម្រេចចិត្តអង្គុយស្ងៀមៗសិន .
"អឺ..."ពួកគេបែរមុនដាក់គ្នានិយាយស្មើរគ្នាហើយក៏បែរមុខចេញព្រោះតែអៀន
"ខ្ញុំ/បង"បែរទៅម្ដងទៀតក៏និយាយស្មើរគ្នាទៀត
"បងនិយាយមុនទៅ" ជុងហ្គុកមិនបែរទៅទេសុខចិត្តនិយាយបែបនេះវិញ
"ខ្ញុំទៅងូតទឹកមុនហើយ ស្អុះស្អាប់ណាស់" ថេហ្យុងអង្គុយយូរពេកក៏ជម្លៀសខ្លួនចេញ ជុងហ្គុកក៏ងក់ក្បាលយល់ព្រម
15នាទីក្រោយ
ថេហ្យុងដើរចេញមកវិញជាមួយសម្លៀកបំពាក់រួចជាស្រេច គេស្លៀកខោទូលាយលើជុង្គង់បន្តិចជាមួយអាវយឺតដៃខ្លីតាមទម្លាប់រាល់ដង
"ជុង" ងាកមកភ្ញាក់ព្រឺតដោយសារចម្លែកចិត្តជុងហ្គុកទៅធ្វើអីមិញនិងបានជាបែកញីសជោគខ្លួនយ៉ាងនេះ
"ខ្ញុំទៅងូតទឹកហើយ" ជុងហ្គុកងើបចេញពីគ្រែទាញកន្សែងចូលបន្ទប់ទឹកបាត់ ថេហ្យុងក៏ទៅបើកកាដូមើលលេងចាំនាយព្រោះមិនទាន់ងងុយ
"ស្អីចេះ"បើកបាន4/5ប្រអប់ក៏ក្រឡេកឃើញកាដូរបស់ជីមីនគេក៏យកវាមកមើល
"ប្រអប់ធំដែរ ហេតុអីក៏ស្រាល" មិនអស់ចិត្តក៏បើកមើលចង់ដឹងណាស់ ស្អីក្នុងហ្នឹង ពេលបើកមើលឃើញហើយក៏គាំង ក្រឡេកឃើញសំបុត្រក៏យកវាមកអាន
"សូមអោយមានក្ដីសុខខ្លាំងៗណាសម្លាញ់.. អាខ្មីម!!"
ក្រាក. គ្រាន់តែឮសម្លេងបើកទ្វាបន្ទប់ទឹកថេហ្យុងក៏រហ័សបិទប្រអប់នោះទុកវិញហើយក្រវាស់វាទៅឆ្ងាយប្រញាប់ពេកទើបធ្វើអោយប្រអប់នោះដួលហើយរបស់ខាងក្នុងក៏ខ្ទាត់ចេញមកក្រៅ ជួនជាជុងហ្គុកដើរមកដល់ត្រង់និងល្មម នាយក៏អោនរើសមើល
YOU ARE READING
💗អ្នកមកក្រោយ💗 season 1(ចប់)
RomanceTae: ក្នុងមួយជីវិតនេះ គឺអូនសំណាងជាងគេដែលបានជួយបង បងប្រៀបដូចជាកាដូដែលព្រះប្រទានអោយអូនចឹង ចន ជុងហ្គុក Joen Jungkook Kim Taehyung