💗អ្នកមកក្រោយ💗ភាគទី3

5.9K 305 8
                                    

រំលងទៅបាន2សប្តាហ៍ សភាពថេហ្យុងរឹតតែយ៉ាប់យ៉ឺន កាលបែកគ្នាដំបូង គិតថាអាចរឹងមាំមិននឹក មិនខ្វល់ពីគេទេ ប៉ុន្តែកាន់តែយូរទៅកាន់តែនឹកគេខ្លាំង រហូតដល់ដេកយំរាល់យប់ ពេលនេះគឺ2សប្ដាហ៍ហើយដែលថេហ្យុងមិនព្រមចេញពីផ្ទះសោះ ទោះជីមីនខំប្រឹងអូសយ៉ាងណាក៏គេមិនព្រមទៅ ប្រាប់ថាគ្មានកម្លាំងមិនចង់ដើរអីបែបនិង តែតាមពិតគឺមិនចង់ចេញទៅក្រៅដឹងឮព័ត៌មានរបស់ហានសុងទៅវិញទេ

ថ្ងៃនេះមានtripមួយទៅលេងកោះជេជូ គឺទៅដើរលេងឆ្លងឆ្នាំ គ្រួសារហ៊ូសុកទៅទាំងអស់គ្នា ដូច្នេះថេហ្យុងក៏ទៅដែលព្រោះតែពួកគេមិនអោយគេនៅម្នាក់ឯងឡើយ

ដំណើរកំសាន្តលើកនេះគឺលក្ខណ:ទ្រង់ទ្រាយធំ ទាំងទៅទាំងមកគឺមួយសប្ដាហ៍ គ្រួសារយ៉ុនគីក៏ទៅដែរ គឺមានជីមីន យ៉ុនគី និងប៉ារបស់នាយនិងគ្រួសារមួយទៀតដែលមានគ្នាបីនាក់ចូលរួម សរុបទៅ អ្នកដែលធ្វើដំណើរទៅកោះជេជូលើកនេះមានគ្នា10នាក់ ពួកគេប្រើប្រាស់ឡានក្រុងធំរបស់យ៉ុនគី ដោយលោកមីនអង្គុយកាប៊ីនមុខជាមួយតៃកុងឡាន បន្ទាប់មកគូយ៉ុនមីនដែលអង្គុយកៅអីទី2 ហើយគូហ៊ូសុកអង្គុយទី3 ទី4គឺប្ដីប្រពន្ធមួយគូទៀត និងចុងក្រោយជា....

"សួស្តី!"

"បាទ.សួស្ដី!" ថេហ្យុងនិយាយហើយដាក់ខ្លួនអង្គុយជាប់នាយព្រោះអស់កន្លែងអង្គុយហើយ បន្ទាប់មកឡានក៏ចេញដំណើរទៅ

"បងគឺ....ប្អូនរបស់បងJhopeឬ" ដោយសារតែអង្គុយជាប់គ្នាយូរហើយគ្នានរណានិយាយអីសោះ ទើបជុងហ្គុកនិយាយឡើងតាមចរិករួសរាយរបស់នាយ

"បាទ.."ថេហ្យុងគ្រាន់តែឆ្លើយថាបាទ ព្រោះមិនចូលចិត្តនិយាយជាមនុស្សប្លែកមុខ

"បងមិនចម្លែងទេហេស ដែលខ្ញុំហៅបងថាបងនោះ"

"មកពីមុខខ្ញុំចាស់ពេក ខ្ញុំដឹង"

"មុខបងមិនចាស់ទេបើបងមិនគិតច្រើននោះ"

"ខ្ញុំជាមនុស្សចូលចិត្តគិតច្រើនតែប៉ុណ្ណឹង"

"បន្ធូរអារម្មណ៍ខ្លះទៅបង ជីវិតយើងមាន10ឆ្នាំមិនដល់10ដងទេ"

"លោកអាយុប៉ុន្មានហើយ" ថេហ្យុងសួរព្រោះមើលទៅជុងហ្គុកគឺខ្ពស់ជាគេឆ្ងាយណាស់ មាឌក៏ធំជាងដែរ គ្រាន់តែមុខក្មេងបន្តិច ប៉ុន្តែហៅគេបងជាប់មាត់រហូត

💗អ្នកមកក្រោយ💗 season 1(ចប់) Where stories live. Discover now